-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កញ្ញា ២០២៤

១. ចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញជ័រកៅស៊ូបានជិត ២១ម៉ឺនតោនកើន ២% – AMS Economy ២. ពលរដ្ឋ ៤០០គ្រួសាររងគ្រោះដោយទឹកជំនន់ នៅខេត្តព្រះសីហនុ – AMS Economy ៣. យានយន្តអគ្គិសនីកើនដល់ជាង ៣ ៦០០គ្រឿង នៅកម្ពុជា – AMS Economy ៤. អ៉ីស្រាអែល ជាប់សង្ស័យថាបានដំឡើងគ្រឿងផ្ទុះ ក្នុងឧបករណ៍ pager ដែលហេសបូឡា បញ្ជាទិញពីក្រុមហ៊ុនតៃវ៉ាន់ – AFP ៥. អាមេរិកចល័តយន្តហោះល្បាត និងឈ្លបការណ៍ ហោះកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ – Reuters #ams1minute
-
ទំនប់អាងស្ដុកទឹកលេខ៥ ខេត្តពោធិ៍សាត់

-
រយៈពេល១ឆ្នាំ ដើមអាណត្តិទី៧ ខេត្តកំពតបានអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១

ប្រកបដោយនវានុវត្តន៍ និងភាពប្រាកដនិយម ដោយបាននិងកំពុងឆ្លើយតបទៅនឹងអាទិភាពគន្លឹះទាំង៥ ដែលធានាធ្វើឱ្យប្រជាពលរដ្ឋទូទាំងខេត្ត នឹងមានទឹក ភ្លើង ផ្លូវ ប្រើប្រាស់គ្រប់គ្រាន់។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។ ១៨ កញ្ញា ២០២៤ 📷 MLMUPC #ams1minute
-
ការបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

-
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ៦៥៣គ្រឿង

-
សូមប្រុងប្រយ័ត្នផ្លូវល្បឿនលឿន នៅចន្លោះគីឡូម៉ែត្រ ១៦៨ ព្រះសីហនុ-ភ្នំពេញ 🛣️⛈

-
ព្យុះមួយទៀតអាចវាយលុកវៀតណាមក្នុងថ្ងៃនេះ

ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ កាលពីថ្ងៃអង្គារថា វៀតណាមកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះថ្មីមួយទៀត ដែលអាចកើតមាន នៅថ្ងៃពុធនេះ ខណៈដែលចំនួនមនុស្សស្លាប់ដោយសារព្យុះសង្ឃរា Yagi បានកើនដល់ជាង ២៩០នាក់ និង បាត់ខ្លួនជិត ៤០នាក់ទៀត ផ្សេងទៀត។ ផ្អែកតាមការព្យាករណ៍ បានបង្ហាញថា ខ្យល់ព្យុះនេះវិវឌ្ឍន៍ពីព្យុះត្រូពិក អាចនឹងវាយប្រហារខេត្តជាប់មាត់សមុទ្រ ហើយបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្តាលប្រទេសវៀតណាម ទាំងល្បឿន និងកម្លាំង គួរឲ្យព្រួយបារម្ភ។ វៀតណាមទើបបានធូរស្រាល ពីឥទ្ធិពលនៃព្យុះទីហ្វុង Yagi ដែលជាព្យុះខ្លាំងបំផុត វាយប្រហារតំបន់អាស៊ីក្នុងឆ្នាំនេះ ដោយបានបោកបក់ នៅឆ្នេរភាគឦសានរបស់ខ្លួន កាលពី១០ថ្ងៃមុន។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយ កាលពីថ្ងៃអង្គារថា ព្យុះទីហ្វុង និងទឹកជំនន់ និងការបាក់ដី ជាបន្តបន្ទាប់បានសម្លាប់មនុស្ស ២៩១នាក់, ៣៨នាក់ផ្សេងទៀតបាត់ខ្លួន និង ជិត២ពាន់នាក់ បានរងរបួស គិតត្រឹមថ្ងៃអង្គារ៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
-
ទំនប់វារីអគ្គីសនីគិរីរម្យទី៣ ស្រុកស្រែអំបិល ខេត្តកោះកុង

-
សូមអនុមោទនា ពិធីកាន់បិណ្ឌ ១

-
ថៃ ៖ ទឹកជំនន់ប៉ះពាល់សេដ្ឋកិច្ច ៨០០លានដុល្លារហើយ

បាងកក៖ សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ F.T.I បានរាយការណ៍ថា ទឹកជំនន់នៅភាគខាងជើងប្រទេសថៃ បច្ចុប្បន្ននេះ មានសភាពធ្ងន់ធ្ងរបំផុតពុំធ្លាប់មាន ក្នុងរយៈពេល៨០ឆ្នាំចុងក្រោយនេះ ហើយបានប៉ះពាល់ដល់សេដ្ឋកិច្ច រហូតដល់ ២៧ពាន់លានបាត ឬ ៨១១លាន៩សែនដុល្លារអាមេរិក។ ប្រធាន F.T.I លោក Kriengkrai បាននិយាយថា សហព័ន្ធបានប៉ាន់ប្រមាណថា ទឹកជំនន់បានបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ច និងសហគ្រិន នៅក្នុងតំបន់ ចន្លោះពី ២៥ ទៅ ២៧ ពាន់លានបាត។ លោកក៏បានបង្ហាញថា សមាជិក F.T.I បានរងផលប៉ះពាល់ រួមទាំងការខូចខាតដល់រោងចក្រ ម៉ាស៊ីន រថយន្ត និងសម្ភារៈការិយាល័យ។ យ៉ាងណាមិញ លោកបានអះអាងថា សមាជិក F.T.I ដែលផលិតទំនិញប្រើប្រាស់ ត្រូវបានស្នើសុំឱ្យបង្កើនសមត្ថភាពផលិតកម្ម ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ចំពេលមានវិបត្តិទឹកជំនន់។ លោកបានបន្ថែមថា សមាជិកភាគច្រើននៅក្នុងខេត្តឈៀងរ៉ៃ គឺធ្វើការលើឧស្សាហកម្មកែច្នៃកសិកម្ម។ លោក Kriengkrai បានបញ្ជាក់ថា សហព័ន្ធបានរៀបចំវិធានការបន្ទាន់ ដើម្បីស្តារអាជីវកម្មឡើងវិញ សម្រាប់សមាជិក ដែលរងផលប៉ះពាល់ ដោយផ្ទាល់…