-
ចាញ់ស្នេហ៍រតនគិរី

-
របាយការណ៍នៅថ្ងៃទី១៥ កញ្ញា

-
ផ្លូវថ្មើរជើងពេញនិយមរបស់ឆេកក្លាយជាទន្លេ

បរទេស៖ កាលពីថ្ងៃអាទិត្យ មនុស្សរាប់សិបនាក់បានសម្រុកទៅពិនិត្យមើលស្ថានភាពទន្លេ អូប៉ាវ៉ា (Opava) នៅភាគឦសាន នៃសាធារណរដ្ឋឆេក ដែលបានហក់ឡើងហៀរច្រាំង ចំពេលមានទឹកជំនន់ខ្លាំងក្លា ដោយគេដឹងថា ផ្លូវថ្មើរជើងនេះធ្លាប់ជាកន្លែងដើរកម្សាន្តពេញនិយម។ តំបន់នេះ គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយសារទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមធ្លាក់ កាលពីថ្ងៃសុក្រ ហើយទើបតែបានផ្អាកធ្លាក់ នៅព្រឹកថ្ងៃអាទិត្យប៉ុណ្ណោះ។ ទន្លេ Opava បានឡើងដល់កំពូល នៅម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ដោយបានធ្វើឱ្យស្ពានផ្លូវធំមួយ មានហានិភ័យធ្ងន់ធ្ងរ នៃការដួលរលំ។ នៅកន្លែងផ្សេងទៀត ក្នុងសាធារណរដ្ឋឆេក ទឹកជំនន់បានរំខានចរាចរណ៍ផ្លូវថ្នល់ និងផ្លូវដែក។ មនុស្សបួននាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន រហូតមកដល់ពេលនេះ។ មនុស្សជាង១ម៉ឺននាក់ត្រូវបានជម្លៀស ហើយជាង២៥ម៉ឺនផ្ទះ ដាច់ចរន្តអគ្គិសនី។ ទឹកជំនន់ក៏បានវាយលុកបណ្តាប្រទេសអឺរ៉ុបកណ្តាលផ្សេងទៀតផងដែរ រួមមាន អូទ្រីស ហុងគ្រី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
មានប្រទេសតែ៦ ប៉ុណ្ណោះក្នុងពិភពលោក ដែលមាននាវាមុជទឹកនុយក្លេអ៊ែរប្រើប្រាស់

-
អបអរសាទរខួបលើកទី៣៩ ទិវាអូហ្សូនបរិស្ថានអន្តរជាតិ( International Day for the Preservation of the Ozone Layer )

-
ទំនប់អាងទឹកអូរតេ ខេត្តមណ្ឌលគិរី

-
លោកស្រី ហារីស ថ្កោលទោសការប៉ុនប៉ងធ្វើឃាតលោក ត្រាំ ជាលើកទីពីរ

វ៉ាស៊ីនតោន : លោកស្រី ខាម៉ាឡា ហារីស កាលពីថ្ងៃអាទិត្យម្សិលមិញ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងផ្តាច់យកជីវិតលោក ដូណាល់ ត្រាំ ជាលើកទីពីរ។ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បានថ្កោលទោសអំពើហិង្សានយោបាយ បន្ទាប់ពីមានករណីលបលួចបាញ់ប្រហារផ្តាច់ជីវិតលោក ដូណាល់ ត្រាំ ដែលជាគូប្រជែងគណបក្សសាធារណរដ្ឋរបស់លោកស្រី នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។ លោកស្រី ហារីស បាននិយាយយ៉ាងដូច្នេះថា ខ្ញុំត្រូវបានគេរាយការណ៍ខ្លីៗ អំពីរបាយការណ៍នៃការបាញ់ប្រហារនៅជិតលោកអតីតប្រធានាធិបតី ត្រាំ នៅក្នុងរដ្ឋ ផ្លរីដ ហើយខ្ញុំរីករាយដែលគាត់មានសុវត្ថិភាព និងថា អំពើហិង្សាមិនអាចជ្រកកោននៅអាមេរិកបានទេ។ លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងប៉ងធ្វើឃាតជាថ្មី ដោយហេតុការណ៍លើកនេះ កើតឡើងនាវេលាម៉ោង ១:៣០នាទីរសៀល នៅឯទីលានវាលកូនហ្គោលអន្តរជាតិរបស់គាត់ ក្នុងទីក្រុង West Palm Beach នៃរដ្ឋ ហ្វ្លរីដា កាលពីទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ ជាសំណាងល្អ លោក ត្រាំ មិនមានរបួសអ្វីទេ ហើយត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ខណៈដែលជនសង្ស័យឈ្មោះ Ryan Wesley Routh ត្រូវនាំទៅឃុំឃាំង។ បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលជនសង្ស័យប៉ងធ្វើឃាតលោក ត្រាំ នោះទេ ខណៈ FBI កំពុងបើកការស៊ើបអង្កេត៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា
-
៦គន្លឹះអភិវឌ្ឍជំនាញទំនាក់ទំនងជាមួយមនុស្សថ្មីៗ 💡🤝🥰

-
ការពង្រីកសមត្ថភាពកំពង់ផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

-
មហាពុទ្ធមណ្ឌលលម្ពីនីវលក្ខណ៍ព្រហ្មវត្តី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
