-
របាយការណ៍នៅថ្ងៃទី២៣ កញ្ញា

-
ព្រះមហាក្សត្រ៖ “កម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិ

អាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញ និងអនុវត្តផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ហើយបានធ្វើឱ្យសម្រេចសមិទ្ធផលដ៏ធំធេងក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង ការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរកសាងប្រទេសជាតិ ទៅជាកោះសន្តិភាពឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឲ្យប្រទេសជាតិ បានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿង ដូចបច្ចុប្បន្ន”។ #ams1minute
-
បណ្ណបើកបរក្នុងប្រទេសសិង្ហបុរី និងវៀតណាម មានសុពលភាពមួយជីវិត

-
Texas Chicken នឹងបិទហាងទាំងអស់នៅថៃ ក្រោយចាយពេលរកស៊ីអស់ ៩ឆ្នាំ

បាងកក ៖ ភោជនីយដ្ឋាន Fast Food ដ៏ល្បីរបស់អាមេរិក Texas Chicken បានប្រកាសថ្មីៗនេះថា ខ្លួននឹងបិទហាងទាំងអស់នៅក្នុងប្រទេសថៃ នៅត្រឹមចុងខែកញ្ញានេះ ក្រោយចំណាយពេលរកស៊ីអស់ ៩ឆ្នាំ។ ហាង Texas Chicken Thailand បានបង្ហោះសេចក្តីប្រកាសនៅលើផេក Facebook ផ្លូវការកាលពីថ្ងៃទី១៦ ខែកញ្ញាថា សាខាទាំងអស់របស់ខ្លួននឹងនៅតែបើកដំណើរការ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤។ យ៉ាងណាមិញ ហាង Texas Chicken មិនបានបញ្ជាក់ហេតុផលជាក់លាក់ណាមួយ ពាក់ព័ន្ធនឹងការសម្រេចចិត្តចាកចេញពីទីផ្សារប្រទេសថៃនោះទេ។ បន្ទាប់ពីការប្រកាសនេះ អ្នកគាំទ្រហាង Texas Chicken ជាច្រើននៅទូទាំងប្រទេសថៃ បានបង្ហោះសារលើបណ្តាញសង្គម ដើម្បីបង្ហាញពីការខកចិត្ត និងការសោកស្តាយរបស់ពួកគេ។ គិតត្រឹមខែមិថុនាឆ្នាំនេះ ចំនួនហាង Texas Chicken នៅក្នុងប្រទេសថៃ បានធ្លាក់ចុះពី ១០០ហាង មកត្រឹម ៩៧ហាង នេះបើយោងតាមរបាយការណ៍របស់កាសែត Nation Thailand។ ទីផ្សារមាន់បំពងក្នុងប្រទេសថៃ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃ…
-
យុវជនកូរ៉េត្រូវចាយពេល ៨៦ឆ្នាំ ទើបមានលទ្ធភាពទិញផ្ទះនៅទីក្រុងសេអ៊ូល

សេអ៊ូល : ការស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានការងារ នៃសហភាពសហជីពកូរ៉េ បានរកឃើញថា បុគ្គលិកក្នុងវ័យ ២០ឆ្នាំ នឹងត្រូវការពេលជាង ៨៦ឆ្នាំ ទើបអាចមានលទ្ធភាពទិញអាផាតមិនរស់នៅក្នុងទីក្រុងសេអ៊ូល បើគិតពីកម្រិតប្រាក់ខែបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNExpress។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap បានឱ្យដឹងថា ការសិក្សាដែលចេញផ្សាយនេះ គឺផ្អែកលើស្ថិតិផ្លូវការស្តីពីហិរញ្ញវត្ថុគ្រួសារ និងទិន្នន័យអចលនទ្រព្យនៅលើទីផ្សារ។ យោងតាមលទ្ធផលស្រាវជ្រាវបានបង្ហាញថា ការសន្សំប្រាក់ជាមធ្យមរបស់មនុស្សមានវ័យចន្លោះពី ២០ទៅ២៩ឆ្នាំនៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៣ ឈរនៅតួលេខ ១០,០០០ដុល្លារអាមេរិក។ ប៉ុន្តែសម្រាប់តម្លៃជាមធ្យមនៃអាផាតមិនក្នុងទីក្រុងសេអ៊ូល គឺមានតម្លៃរហូតដល់ ៨៧៣,០០០ដុល្លារអាមេរិក។ ដូច្នេះ បុគ្គលិក ឬកម្មករជនជាតិកូរ៉េម្នាក់ៗស្ថិតក្នុងវ័យ ២០ឆ្នាំ ត្រូវការចំណាយពេលសន្សំប្រាក់ជាង ៨៦ឆ្នាំ ដើម្បីអាចមានលទ្ធភាពទិញអាផាតមិនរស់នៅក្នុងទីក្រុងសេអ៊ូល។ តួលេខនេះ ខ្ពស់ជាងពីរដងធៀបនឹងឆ្នាំ ២០១៤ ដោយសារការកើនឡើងខ្លាំង នៃតម្លៃអចលនទ្រព្យក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ខ្សែកពេជ្រសតវត្សរ៍ទី១៨ ដាក់លក់ដេញថ្លៃ

បរទេស៖ ខ្សែកពេជ្រ «កម្រពិសេស» សល់ពីសតវត្សទី១៨ ត្រូវបានដាក់តាំងបង្ហាញ នៅសាជីវកម្មពហុជាតិ Sotheby’s ស្ថិតក្នុងទីក្រុងឡុងដ៍ ត្រៀមសម្រាប់ការដាក់លក់ដេញថ្លៃ នៅប្រទេសស្វីស នៅថ្ងៃទី១១ខែវិច្ឆិកា ខាងមុខនេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងដែលដាក់ដេញថ្លៃនៅទីក្រុងស្វីស ត្រូវបានគេប៉ាន់ប្រមាណថា អាចទទួលបានតម្លៃ ចន្លោះពី១.៨លានដុល្លារ ដល់ទៅ២.៨លានដុល្លារអាមេរិក សម្រាប់ខ្សែកពេជ្រ ដែលមានដុំពេជ្របញ្ជូលគ្នាប្រមាណ៥០០ដុំ មួយនេះ។ ខ្សែកពេជ្រមួយនេះ មានភ្ជាប់ទៅនឹងរឿងអាស្រូវ «Affair of the Necklace» ជំនាន់បដិវត្តន៍បារាំង និង ការសោយទីវង្គត របស់ម្ចាស់ក្សត្រី Marie-Antoinette ។ យ៉ាងណាមិញ សាជីវកម្មពហុជាតិ Sotheby’s មិនអាចបញ្ជាក់លម្អិតពីរឿងនេះបានទេ។ ប៉ុន្តែ ប្រធានផ្នែកគ្រឿងអលង្ការ លោក Andres White Correal កោតសរសើរខ្សែកនេះ ថា «មានសារៈសំខាន់ខ្លាំង»។ ខ្សែកនេះនឹងត្រូវបន្តដាក់តាំងបង្ហាញ ជាសាធារណៈ នៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ សប្តាហ៍នេះ មុនពេលត្រូវចាប់ផ្តើមដំណើរទេសចរណ៍ដែលនឹងនាំវា ទៅកាន់ទីក្រុងហុងកុង ញូវយ៉ក…
-
យុទ្ធសាស្រ្ត ៧ យ៉ាង ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព 💡📈🧰

-
សូមអនុមោទនា ពិធីកាន់បិណ្ឌ ៧

-
អបអរសាទរខួបលើកទី៣១ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ កញ្ញា ២០២៤

១. ក្រុមហ៊ុនអាកាសចរណ៍ បើកការហោះហើរត្រង់ពីសៀមរាប-សិង្ហបុរី ចុងឆ្នាំ ២០២៤ – AMS Economy ២. ក្រុមហ៊ុនអាមេរិក Otis McAllister Inc. នឹងទិញអង្ករក្រអូបពីកម្ពុជា ចន្លោះពី ១ ០០០តោន នៅឆ្នាំទី១ ដល់ ៥ម៉ឺនតោន ក្នុងឆ្នាំទី៥ – AMS Economy ៣. ខេត្តហឺណាន ប្រទេសចិន បានបញ្ជាទិញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុង១ឆ្នាំ ចំនួន២០០តោន ខណៈកម្ពុជាបានរៀបចំ និងនាំចេញជាលើកដំបូងត្រឹមចំនួន ២តោន – កម្ពុជាថ្មី ៤. ចិនទទូចឱ្យមានការប្រុងប្រយ័ត្ន ចំពោះសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត ពីសំណាក់កោះតៃវ៉ាន់ – BBC ៥. លោក Donald Trump ថានឹងមិនឈរឈ្មោះជាថ្មីឡើយ បើចាញ់ក្នុងការបោះឆ្នោតនៅខែវិច្ឆិកា – Reuters #ams1minute