-
ថៃចែកលុយ ៣០០ដុល្លារ ដល់ប្រជាជន

បាងកក៖ ថ្ងៃពុធម្សិលមិញគឺជាថ្ងៃដំបូង ដែលក្រុមងាយរងគ្រោះទទួល បានលុយ ១០,០០០បាត ឬ ជាង៣០០ដុល្លារអាមេរិក ពីគម្រោងកាបូបឌីជីថល ដោយគេដឹងថា ប្រជាជនថៃរាប់សិបលាននាក់បានចុះឈ្មោះទទួលប្រាក់ពីគម្រោង របស់រដ្ឋាភិបាលមួយនេះ។ កាសែត The Nation បានឲ្យដឹងថា ក្រុមដែលងាយរងគ្រោះ រួមមានអ្នកកាន់ប័ណ្ណសុខុមាលភាពរដ្ឋ និងជនពិការ ដែលទទួលបានជាសាច់ប្រាក់ ឬ តាមរយៈគណនីធនាគារ របស់ពួកគេ ចាប់ពីថ្ងៃទី ២៥ ដល់ ៣០ ខែកញ្ញា។ ប្រភពថា ប្រជាពលរដ្ឋខ្លះ បានធ្វើដំណើរទៅកាន់ធនាគារកសិកម្ម និងសហករណ៍កសិកម្ម ដើម្បីទទួលប្រាក់។ ប្រជាពលរដ្ឋភាគច្រើន ដែលធ្វើដំណើរទៅកាន់ធនាគារផ្ទាល់ គឺជាអ្នកដែលគ្មានកាតអេធីអឹម។ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra ដែលប្រកាសចាប់ផ្តើមកម្មវិធីនេះ នៅវិមានរដ្ឋាភិបាល បាននិយាយថា នេះគឺជាក្រុមអ្នកទទួលដំបូង។ លោកស្រីបានសន្យាថា នឹងរៀបចំដំណាក់កាលទី២ និងទី៣ ក្នុងពេលឆាប់ៗនេះ៕ ប្រភពពី The Nation, ប្រែសម្រួល៖ សារ៉ាត
-
លោក Donald Trump អះអាងថាអ៊ីរ៉ង់ចង់សម្លាប់រូបលោក

បរទេស៖ កាលពីថ្ងៃពុធ បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងថា ប្រទេស អ៊ីរ៉ង់មានបំណង ចង់ធ្វើឃាតរូបលោក។ តាមរយៈវេទិកាបណ្តាញទំនាក់ទំនងសង្គម Truth Social លោក Trump បានសរសេរ «ជាការគំរាមកំហែងដ៏ធំលើជីវិតរបស់ខ្ញុំ ដោយប្រទេសអ៊ីរ៉ង់។ យោធាអាមេរិកទាំងមូលកំពុងតាមដានដិតដល់»។ លោកបានបន្ថែមទៀតថា «អ៊ីរ៉ង់ធ្លាប់ធ្វើរួចហើយ ដែលមិនបានសម្រេច ប៉ុន្តែ ពួកគេនឹងព្យាយាមម្តងទៀត ..ខ្ញុំត្រូវបានហ៊ុព័ទ្ធដោយមនុស្ស កាំភ្លើងនិងអាវុធដ៏ច្រើន ពុំធ្លាប់មាន នាពេលកន្លងមក»។ យ៉ាងណាមិញ រដ្ឋាភិបាលអ៊ីរ៉ង់មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ របស់កាសែត BBC នោះទេ ប៉ុន្តែ កន្លងមក ទីក្រុងតេអេរ៉ង់បានបដិសេធលើការអះអាងរបស់សហរដ្ឋអាមេរិក ដែលថាខ្លួនជ្រៀតជ្រែក ក្នុងកិច្ចការអាមេរិក។ ការលើករបស់លោក Trump បែបនេះ បានធ្វើឡើង បន្ទាប់ពីលោក Trump បានរួចរស់ជីវិត ពីការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃទី ១៣ ខែកក្កដា អំឡុងការបាញ់ប្រហារស្លាប់មនុស្ស នៅឯការជួបជុំមួយ ក្នុងរដ្ឋ Pennsylvania ។…
-
រដ្ឋធានីរបស់អេក្វាទ័ររងការគំរាមកំហែងពីភ្លើងឆេះព្រៃដ៏កំណាច

គីតូ ៖ រដ្ឋាភិបាលអេក្វាទ័របានឱ្យដឹងថា រដ្ឋធានីគីតូ កាលពីថ្ងៃអង្គារ បានគ្របដណ្តប់ដោយផេះ និងផ្សែងចេញពីភ្លើងឆេះព្រៃចំនួន៥ ក្នុងពេលដំណាលគ្នា។ ភ្លើងឆេះព្រៃចំនួន៥ ដែលកើតឡើងក្នុងពេលដំណាលគ្នា បានវាយប្រហារទីក្រុងគីតូដោយបង្កឱ្យផេះ និងផ្សែងបង្កហានិភ័យហោះអណ្តែតពាសពេញរដ្ឋធានីរបស់ប្រទេសអេក្វាទ័រមួយនេះ។ តាមរយៈបណ្តាញសង្គម X អភិបាលក្រុងគីតូ លោក Pabel Munoz បានពណ៌នាអំពីស្ថានភាពភ្លើងឆេះព្រៃថា “កាន់តែធ្ងន់ធ្ងរនៅពេលនេះ” ហើយថា មានភ្លើងឆេះព្រៃយ៉ាងហោចណាស់ចំនួន៥។ លោកបន្តថា ការ ប្រយុទ្ធ ប្រឆាំង នឹង អណ្តាតភ្លើង នឹង មិន បញ្ចប់ នៅ ប៉ុន្មាន ម៉ោង ខាង មុខ ទៀត ទេ វា នឹង បន្ត ពេញ មួយ យប់។ សាលាក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាង ១០០គ្រួសារត្រូវបានជម្លៀសទៅតំបន់មានាុវត្ថិភាព ដែលនេះជាវិធានការប្រុងប្រយ័ត្ន ខណៈដែលក្រសួងអប់រំបានសម្រេចបិទសាលារៀនក្នុងតំបន់នៃទីប្រជុំជន គីតូ។ ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa បាន…
-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការកែទម្រង់រដ្ឋបាលសារធារណៈ ក្នុងដំណាក់កាលនេះ ជាការផ្លាស់ប្តូរមួយក្នុងទ្រង់ទ្រាយធំ និងមុតស្រួច

កំពង់ចាម៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ ជាការផ្លាស់ប្តូរមួយក្នុងទ្រង់ទ្រាយធំ និងមុតស្រួច ដែលមិនត្រឹមតែកសាងលិខិតបទដ្ឋានគតិយុត្ត និងជំរុញឱ្យមានការចូលរួមអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹងដល់មន្ត្រីរាជការ ក៏ដូចជាប្រជាជនខ្មែរ ដើម្បីបង្កើនការគាំទ្រការចូលរួម និងជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ និយាយដោយឡែក គឺការផ្លាស់ប្តូរ ឬកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន ពីរចនាសម្ព័ន្ធបែបមុខងារ (Functional Structure) មករចនាសម្ព័ន្ធបែបប្រតិបត្តិការ (Operational Structure) តាមរយៈការបំពេញការងារក្នុងក្របខណ្ឌជាគម្រោង ដោយបង្កើតជាក្រុមការងារផ្សេងៗ សម្រាប់បំពេញបេសកកម្ម ដើម្បីសម្រេចឱ្យបាននូវសូចនាករសមិទ្ធកម្មដែលមានកំណត់នៅក្នុងផែនការសកម្មភាព កម្មវិធី ឬអនុកម្មវិធីរបស់អង្គភាព និងក្រសួងស្ថាប័ន។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ នៅខេត្តកំពង់ចាម។ ពិធីបិទសិក្ខាសាលាមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន អភិបាលនៃអភិបាលខេត្តកំពង់ចាម ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត…
-
ប្រជាពលរដ្ឋចេះបណ្តុះកូនឈើ និងនាំយកទៅដាំដោយផ្ទាល់ដៃ ចេញពីបេះដូង ធ្វើឱ្យពួកគាត់ស្រឡាញ់ព្រៃឈើកាន់តែខ្លាំង

មណ្ឌលគីរី៖ មន្រ្តីជាន់ខ្ពស់ ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើង ប្រជាពលរដ្ឋដេលរសនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិ មានផ្នត់គំនិតបណ្តុះកូនឈើ ដើម្បីនាំយកទៅដាំដោយផ្ទាល់ដៃ ដែលចេញពីបេះដូងរបស់គាត់ នោះនឹងធ្វើឱ្យពួកគាត់ស្រឡាញ់ព្រៃឈើកាន់តែខ្លាំង ហើយពួកគាត់នឹងមិនអាចទៅកាប់ដើមឈើដែលដាំដោយផ្ទាល់ដៃនោះទេ។ ការលើកឡើងបែបនេះរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងទស្សនកិច្ច នៅថ្នាល់បណ្តុះកូនឈើ របស់សហគមន៍ពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ឯកឧត្តម បានថ្លែងថា ការផ្តល់ឱកាសដល់ប្រជាសហគមន៍ រួមគ្នាបណ្តុះកូនឈើនេះ គឺបានបានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ តាមរយៈអត្ថប្រយោជន៍ជាច្រើនៃសម្បូរបែបនេះនៃព្រៃឈើ ជាពិសេសពួកគាត់អាចទាញប្រយោជន៍ពីធនធានធម្មជាតិ តាមរយៈទេសចរណ៍ធម្មជាតិ។ ឯកឧត្តម បានបន្តថា ក្រសួងបរិស្ថាន រួមជាមួយអង្គការ WCS បានប្រឹងប្រែងបណ្តុះផ្នត់គំនិត ពន្លងបៃតងជាមួយសហគមន៍។ តាមរយៈការខិតខំបណ្តុះផ្នត់គំនិតបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋបានបណ្តុះកូនឈើដោយខ្លួនឯង ហើយយកទៅដាំដោយផ្ទាល់ដៃ ដូច្នេះ សង្ឃឹមថាពួកគាត់នឹងមិនចូលព្រៃ ដើម្បីកាប់ឈើបន្តទៀតនោះទេ ត្រង់ចំណុចនេះ គឺជាជម្រើសថ្មី ដើម្បីថែរក្សាការពារព្រៃឈើឱ្យនៅគង់វង្សផងដែរ។ បើតាមការឱ្យដឹងរបស់លោក…
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ ៩

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ កញ្ញា ២០២៤

១. ក្រុមហ៊ុនសិង្ហបុរី គ្រោងបង្កើតរោងចក្រច្នៃសំណល់ចន្ទីទៅជាជីសរីរាង្គ និងធ្យូងឧស្សាហកម្មនៅកម្ពុជា – AMS Economy ២. ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,៨% សម្រាប់ឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. ៨ខែ ដើមឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅជប៉ុន មានទំហំ ៩២៤លានដុល្លារកើន ២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – ខ្មែរថាមស៍ ៤. សិង្ហបុរី ទើបដាក់ដំណើរការនាវាមុជទឹកទំនើបថ្មី ចំនួន២គ្រឿង – Reuters ៥. រដ្ឋមន្រ្តីការបរទេសអាមេរិក ទទូចឱ្យមានចំណាត់ការ UN លើអ៉ីរ៉ង់ និងកូរ៉េខាងជើង ជុំវិញការគាំទ្ររុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន – AFP #ams1minute
-
“ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា កើន៥.៨% សម្រាប់ឆ្នាំ២០២៤ និង៦.០% សម្រាប់ឆ្នាំ២០២៥”

នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា Jyotsana Varma ៖ “ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុងជំរុញកំណើនសេដ្ឋកិច្ច។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើនរឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត”។ #ams1minute
-
របាយការណ៍នៅថ្ងៃទី២៤ កញ្ញា

-
ប្រជាជនលីបង់កន្លះលាននាក់ផ្លាស់ទីលំនៅ

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសលីបង់ លោក Bou Habib បានអះអាង កាលពីថ្ងៃអង្គារថា ចាប់តាំងពីអ៊ីស្រាអែលប្រកាសបង្កើនយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហេបូឡាហ៍មក មានប្រជាជនលីបង់ជិត៥០ម៉ឺននាក់ បានបង្ខំចិត្តផ្លាស់ទីលំនៅ។ កាលពីប៉ុន្មានថ្ងៃមកនេះ អ៊ីស្រាអែលបានអំពាវនាវដល់ប្រជាជនលីបង់ទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីតំបន់ពួកហេបូឡាហ៍ យ៉ាងហោចណាស់ ១០០០ម៉ែត្រ ខណៈដែលខ្លួនបង្កើនការវាយប្រហារ តាមអាកាសលើក្រុមនេះ។ ថ្លែងក្នុងពេលកំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីការបរទេស Bou Habib បាននិយាយថា «ឥឡូវនេះ ជនភៀសខ្លួនប្រហែលជាជិតកន្លះលានហើយ»។ ការបាញ់គ្នាឥតឈប់ឈររវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍នៅលីបង់ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យមានការភ័យខ្លាចថា សត្រូវដ៏យូរអង្វែងគ្នាទាំងពីរនេះ កំពុងឆ្ពោះទៅរកសង្រ្គាមដ៏រ៉ាំរ៉ៃ បើទោះបីជាមានការអំពាវនាវពីអន្តរជាតិ ឱ្យមានការអត់ធ្មត់ក៏ដោយ។ បណ្តាប្រទេសនានា ដែលមានពលរដ្ឋខ្លួន នៅប្រទេសលីបង់បានប្រាប់ឲ្យចាកចេញពីប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ជាបន្ទាន់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត