-
របាយការណ៍នៅថ្ងៃទី៣០ សីហា

-
ចុះឈ្មោះធ្វើដំណើរកំសាន្តដោយឥតគិតថ្លៃ រហូតដល់ដាច់ឆ្នាំ២០២៤

-
យុទ្ធនាការចុះបញ្ជីដីបង្ហើយ ចាប់ពីខែវិច្ឆិកា ២០២៣ ដល់ខែសីហា ២០២៤

-
រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្ត្រា៖ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី

និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី google map មកប្រើនោះទេ ការបោះបង្គោលព្រំដែនដែលត្រឹមត្រូវនិងស្របតាមបច្ចេកទេសត្រូវឈរលើ៖ ១. ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន ត្រូវផ្អែកលើផែនទីជាមូលដ្ឋានគឺផែនទីបូនខ្នាត ១/១០០ ០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ២. ឈរមូលដ្ឋាននិយាមការដែលបានកំណត់និងបរិយាយលម្អិតនៅក្នុងពិធីសាស្តីពីការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្រទេសទាំងបានឯកភាពគ្នា ៣. មុននឹងធ្វើការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង ត្រូវឆ្លងកាត់នីតិវិធីបច្ចេកទេសលម្អិតដែលធ្វើឡើងដោយក្រុមបច្ចេកទេសចម្រុះព្រំដែននៃភាគីទាំងពីរ ដោយមិនមានការលម្អៀងសូម្បីតែមួយមីល្លីម៉ែត្រឡើយ។ #ams1minute
-
ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

-
“ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥”

-
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ សីហា ២០២៤

១. ១ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ CDC បានអនុម័តគម្រោងវិនិយោគចំនួន ៣៩១ ទំហំទុនវិនិយោគជាង ៧,៥ពាន់លានដុល្លារ – AMS Economy ២. ក្រុមហ៊ុនចិនមានចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅកម្ពុជា – ស៊ីស៊ីថាមស៍ ៣. មេធាវីបរទេស ៧០នាក់ មកពីចិន ហុងកុង ថៃ ជប៉ុន និងឥណ្ឌា ប្រកួតវាយសីមិត្តភាពអន្តរជាតិលើកដំបូង នៅកម្ពុជា – FN ៤. អ៉ីស្រាអែល អះអាងពីការសម្លាប់មេបញ្ជាការក្រុម Jihad ប្រចាំតំបន់ West Bank – CBS ៥. បារាំងចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Rafale ១២គ្រឿង ក្នុងតម្លៃ ៣ពាន់លានដុល្លារ ឱ្យទៅស៊ែប៊ី – Reuters #ams1minute
-
បងប្អូនអាជីវករ ដែលមានចំណូលដុលក្រោម ២៥០លានរៀល ពុំចាំបាច់ចុះបណ្ណប៉ាតង់ និងប្រកាសពន្ធអ្វីនោះទេ គឺមិនមានបង់ពន្ធអ្វីទាំងអស់

-
សម្ដេចតេជោប្រមុខរដ្ឋស្តីទី៖ “វត្តមានដ៏ឆាប់រហ័សរបស់អគ្គរាជទូតថ្មអូស្ត្រាលីប្រចាំកម្ពុជា

បន្ទាប់ពីឯកអគ្គរាជទូតចាស់ចប់អាណត្តិ គឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី” ឯកឧត្តមអគ្គរាជទូត Derek Yip បានកោតសរសើរថា កម្ពុជា មានការរីកចម្រើនលឿន ហើយបានរំដោះខ្លួនពីភាពក្រីក្រ កម្ពជាក៏មានវិស័យជាច្រើន ដែលអូស្ត្រាលី អាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍។ អូស្រ្តាលី តែងបានចាត់ទុកទំនាក់ទំនងការទូតជាមួយកម្ពុជា ជាកិច្ចការសំខាន់ និងមានអាទិភាព ដោយសារតែកម្ពុជា និងអូស្រ្តាលី មានប្រវត្តិទំនាក់ទំនងយូរអង្វែង និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយ ឯកឧត្តមសន្យាថា និងជំរុញបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធនានា ចូលមកកម្ពុជា ដើម្បីជួយជំរុញនិងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ។ #ams1minute