-
ទឹកជំនន់ជន់លិចចំការផ្លែស្រកានាគរាប់រយហិកតានៅវៀតណាម

ហាណូយ៖ ទឹកជំនន់បានជន់លិចចម្ការផ្លែស្រកានាគរាប់រយហិកតានៅភាគខាងត្បូងប្រទេសវៀតណាម។ ទឹកជំនន់នៅក្នុងខេត្ត Binh Thuanមបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង និងការបង្ហូរទឹកចេញពីអាងស្តុកទឹកមួយ កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ។ អ្នកស្រុកបានប្រាប់កាសែតបារាំង AFP កាលពីថ្ងៃព្រហស្បតិ៍ថា ចម្ការផ្លែស្រកានាគរាប់រយហិកតានៅភាគខាងត្បូងប្រទេសវៀតណាម ត្រូវទឹកជំនន់ជន់លិច ហើយអ្នកភូមិជាច្រើនគ្រួសារក៏ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែងរត់រកទីទួលមានសុវត្ថិភាព។ ការនាំចេញផ្លែស្រកានាគរបស់វៀតណាម រកចំណូលបានដល់ទៅ ១,៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខេត្ត Binh Thuan ជាតំបន់ដែលមានផ្ទៃដីដាំដុះផ្លែស្រកានាគធំជាងគេរបស់វៀតណាម ដែលមានទំហំ២៨.០០០ហិកតា និងផលិតផ្លែឈើបាន៦០០.០០០តោនក្នុងមួយឆ្នាំ។ ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម (GSO) បាននិយាយកាលពីចុងខែមុនថា នៅទូទាំងប្រទេសវៀតណាម មានលំនៅដ្ឋានជិត ២៩,០០០ខ្នងបានរងការខូចខាត និងដំណាំ ៩០,០០០ហិកតាត្រូវបានបំផ្លាញដោយសារទឹកជំនន់។ យោងតាមការិយាល័យ GSO បានឱ្យដឹងថា ទឹកជំនន់នៅវៀតណាម បានបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចប្រហែល ៨៥លានដុល្លារក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ភូមិបាក់ព្រា ស្រុកឯកភ្នំ ខេត្តបាត់ដំបង

-
មនុស្សដែលគួរនៅក្បែរ

-
ក្រុងក្រចេះ ខេត្តក្រចេះ

-
ក្នុងរយៈពេល ១២ ខែចុងក្រោយ រាជរដ្ឋាភិបាលបានវាស់វែង

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ សីហា ២០២៤

១. គម្រោងស្ពានផ្សាររាត្រី-អរិយក្សត្រ ត្រៀមបើកការដ្ឋានសាងសង់នៅខែមិថុនា ២០២៥ – កម្ពុជាថ្មី ២. ក្រុមវិនិយោគចិន មកពីខេត្តជឺជាំង គ្រោងដាក់ទុនប្រមាណ ៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឆ្នាំងចម្អិនភីហ្សាសម្រាប់នាំចេញនៅខេត្តកំពង់ស្ពឺ – FN ៣. ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគលើវិស័យរុករកធនធានរ៉ែក្នុងខេត្តប៉ៃលិន – FN ៤. CEO ក្រុមហ៊ុន Telegram លោក Pavel Durov ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ជាមួយបា្រក់តម្កល់ ៥,៥៦លានដុល្លារ តែហាមចេញពីប្រទេសបារាំង – Reuters ៥. ព្យុះទីហ្វុងកំណាច Shanshan វាយប្រហារភាគខាងត្បូង ប្រទេសជប៉ុន – AFP #ams1minute
-
របាយការណ៍នៅថ្ងៃទី២៨ សីហា

-
អត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លីបង្ហើយ

-
ប្រាសាទភ្នំបាខែង ខេត្តសៀមរាប

-
“អនុក្រឹត្យ ស្តីពី ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ”
