Category: One-Minute

  • ទីក្រុង ការ៉ាកាស របស់ប្រទេសវេណេហ្ស៊ុយអេឡា

    ទីក្រុង ការ៉ាកាស របស់ប្រទេសវេណេហ្ស៊ុយអេឡា

    ជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានហានិភ័យខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរ។ ទីក្រុង ការ៉ាជី របស់ប្រទេសប៉ាគីស្ថាន តាមពីក្រោយយ៉ាងប្រកៀកជាមួយនឹងពិន្ទុ ៩៣,១២ហើយទីក្រុងយ៉ាំងហ្គោន របស់ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងលំដាប់ថ្នាក់លេខ ៣ – Seasia #ams1minute

  • ភូមិសាស្រ្ត និងទិន្នន័យសង្ខេប រាជធានីភ្នំពេញ

    ភូមិសាស្រ្ត និងទិន្នន័យសង្ខេប រាជធានីភ្នំពេញ
  • ក្រុងបាងកករបស់ថៃ ត្រៀមបាវខ្សាច់ ទប់ទល់នឹងទឹកជំនន់

    ក្រុងបាងកករបស់ថៃ ត្រៀមបាវខ្សាច់ ទប់ទល់នឹងទឹកជំនន់

    បាងកក៖ ទីក្រុងបាងកក របស់ប្រទេសថៃ កាលពីថ្ងៃអង្គារ បានត្រៀមបាវខ្សាច់យ៉ាងច្រើន ដើម្បីទប់ទល់នឹងទឹកជំនន់ ដែលអាចកើតមាន នាពេលខាងមុខ ពោលគឺបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ពាសពេញប្រទេសថៃ។ អភិបាលក្រុងបាងកក លោក ឆាតឆាត ស៊ីទីផាន់ (Chadchart Sittipunt) បាននិយាយថា «ចៀសជាង ព្រួយបារម្ភអំពីទឹកជំនន់នាភាគខាងជើង យើងក៏ព្រួយបារម្ភអំពីបរិមាណទឹកភ្លៀង នៅក្នុងទីក្រុងបាងកក ផ្ទាល់។ ប្រសិនបើទីក្រុងបាងកក ឃើញមានភ្លៀងធ្លាក់ខ្លាំង ដូចនៅឈៀងរ៉ៃ ខាងជើងនោះ ប្រហែលជាមានកម្ពស់ទឹកភ្លៀង ២០០ មីលីម៉ែត្រ ដែលវាពិបាកសម្រាប់យើង ក្នុងការដោះស្រាយ»។ ក្រុមការងារនៅក្នុងរាជធានីបាងកក បានរៀបចំការពារ មុនពេលមានទឹកជំនន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងមូសុងខ្លាំង បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២២នាក់ នេះបើយោងតាមមន្ត្រីផ្លូវការ។ មន្ត្រីបាននិយាយទៀតថា ក្រៅពីស្លាប់ ក៏មានមនុស្សចំនួន ១៩ នាក់ផ្សេងទៀត បានរងរបួស និងប្រជាជន ជាង៣ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួន១៣ ត្រូវបានរងផលប៉ះពាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។ ប្រភពក៏បានព្រមានផងដែរថា ខេត្តចំនួន៣១ នៅភាគខាងជើង…

  • ស្ត្រីវ័យ ១០២ឆ្នាំ ធ្វើពិធីខួបកំណើត ដោយការលោតចុះពីលើមេឃ

    ស្ត្រីវ័យ ១០២ឆ្នាំ ធ្វើពិធីខួបកំណើត ដោយការលោតចុះពីលើមេឃ

    បរទេស៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Manette Baillie បានប្រារព្ធខួបកំណើតគម្រប់ ១០២ ឆ្នាំរបស់លោកស្រី ដោយការលោតចេញឧទ្ធម្ភាគចក្រ ប្រើឆ័ត្រយោង ពីលើអាកាស ចុះមកក្រោម។ លោកស្រីនិយាយ ដោយបង្ហាញក្តីសង្ឃឹមថា ភាពក្លាហានរបស់លោកស្រីបែបនេះ អាចជម្រុញមនុស្សចាស់ផ្សេងៗទៀត ឲ្យមានភាពក្លាហ៊ានក្នុងជីវិត កុំអស់សង្ឃឹម និងត្រូវបន្តទៅមុខទៀត។ ការលោតចុះពីលើមេឃ ឬ skydive នេះបានធ្វើឡើង នៅតំបន់ Beccles កាលពីថ្ងៃអាទិត្យ ក្នុងរយៈកម្ពស់ជាង ២១០០ម៉ែត្រ ដោយមានជំនួយការម្នាក់នៅជាប់ជាមួយនឹងលោកស្រី។ ក្រៅពីលោតសំកាំងខ្លួនពីលើអាកាស កាលពី២ឆ្នាំមុនលោកស្រីធ្លាប់បានបើកឡាននៅទីលានប្រណាំងឡាន Ferrari ក្នុងល្បឿន ២១០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដើម្បីប្រារព្ធខួបកំណើត អាយុ១០០ឆ្នាំរបស់លោកស្រី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ចប់ម៉ោងធ្វើការ បុគ្គលិកមានសិទ្ធិមិនឆ្លើយតបសាររបស់ថៅកែ

    ចប់ម៉ោងធ្វើការ បុគ្គលិកមានសិទ្ធិមិនឆ្លើយតបសាររបស់ថៅកែ

    បរទេស៖ មកដល់ពេលនេះមានប្រទេសជាបន្តបន្ទាប់ក្នុងពិភពលោក បានអនុញ្ញាតឲ្យបុគ្គលិកមិនចាំបាច់ឆ្លើយតបសាររបស់ថៅកែនោះទេ ក្រោយពីចប់ម៉ោងធ្វើការ។ ក្នុងនោះប្រទេសបារាំង ផ្តើមអនុវត្តគោលការណ៍នេះតាំងពីឆ្នាំ២០១៧ បែលហ្សិកនៅ ឆ្នាំ២០២២ ហើយនៅថ្ងៃចន្ទម្សិលមិញប្រទេសអូស្រា្តលីបានសម្រេចជាផ្លូវការអនុញ្ញាតឲ្យបុគ្គលិកផ្តាច់ការទាក់ទងទាំងស្រុងជាមួយថៅកែ ក្រៅម៉ោងការងារ។ ចំណែក ប្រទេស ព័រទុយហ្គាល់, អេស្ប៉ាញ, អៀរឡង់, អ៊ីតាលី ហើយ ចក្រភពអង់គ្លេស ក៏គ្រោងនឹងយកលំនាំនេះដែរ។ នេះក៏មានន័យថា ពេលដែលនិយោជក ឬថៅកែ ចង់ទាក់ទងជាមួយបុគ្គលិកក្រៅម៉ោងធ្វើការ ទាល់តែបុគ្គលិកទាំងនោះ ទទួលបានប្រាក់បន្ថែម ហើយបុគ្គលិក ក៏មានសិទ្ធិស្របច្បាប់ ក្នុងការបដិសេធមិនឆ្លើយតប ប្រសិនបើពួកគេគិតថាមិនចាំបាច់។ រដ្ឋមន្ត្រីក្រសួងការងារអូស្ត្រាលី លោក Murray Watt បាននិយាយថា ការផ្តល់សិទ្ធិដល់បុគ្គលិកបែបនេះលើកកម្ពស់លក្ខខណ្ឌការងារ និងធ្វើឱ្យមានតុល្យភាពរវាងការងារ និងជីវិតរស់នៅ។ ប៉ុន្តែ គោលការណ៍បែបនេះមិនទាន់ត្រូវបានរាយការណ៍ថា បានអនុវត្តនៅបណ្តាប្រទេសអាស៊ីណាមួយនៅឡើយ៕ ប្រភពពី CNBC ប្រែសម្រួល៖ សារ៉ាត

  • រកឃើញសំណាកសត្វដាយណូស័រមានអាយុកាល ១៦៥លានឆ្នាំ

    រកឃើញសំណាកសត្វដាយណូស័រមានអាយុកាល ១៦៥លានឆ្នាំ

    បរទេស ៖ ក្រុមបេសកកម្មរបស់អ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ និងកៀហ្ស៊ីស៊ីស្ថានបានរកឃើញហ្វូស៊ីលឬសំណាកសត្វដាយណូស័រ theropod នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News។ ដាយណូស័រនេះ ត្រូវបានអ្នកស្រាវជ្រាវដាក់ឈ្មោះឱ្យថា Alpkarakush kyrgyzicus ហើយវាមានអាយុកាលចន្លោះពី ១៦១ ទៅ១៦៥លានឆ្នាំមុន។នៅចន្លោះឆ្នាំ ២០០៦ និងឆ្នាំ ២០២៣ ហ្វូស៊ីលជាច្រើនទៀត រួមទាំងឆ្អឹងលលាដ៍ក្បាល ឆ្អឹងអាងត្រគាក និងកំភួនដៃត្រូវបានរកឃើញ។ សត្វដាយណូស័រនេះត្រូវបានគេជឿថា មានប្រវែងជាង ៩ម៉ែត្រ។ ពពួកសត្វគ្រប់ប្រភេទនៅលើភពផែនដីជាង ៩០ភាគរយ បានផុតពូជកាលពីជាង ៦៥លានឆ្នាំមុន ក្រោយភពផែនដីរងគ្រោះដោយអាចម៍ផ្កាយដែលមានមុខកាត់ជាង ១០គីឡូម៉ែត្រដែលបានបុកចំឈូងសមុទ្រប្រទេសម៉ិកស៊ិក និងធ្វើបរិយាកាសផែនដីប្រែប្រួលយ៉ាងអាក្រក់បំផុត៕ ប្រភព៖ Fox News ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ២០ឆ្នាំទៀត ចិនត្រូវការយន្តហោះថ្មីជិត ៩ពាន់គ្រឿង

    ២០ឆ្នាំទៀត ចិនត្រូវការយន្តហោះថ្មីជិត ៩ពាន់គ្រឿង

    ប៉េកាំង៖ ខណៈចិនចង់ធ្វើទំនើបកម្មឧស្សាហកម្មអាកាសចរណ៍របស់ខ្លួន ដើម្បីបំពេញកំណើនតម្រូវការនៃការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ចិននឹងត្រូវការយន្តហោះថ្មីចំនួន ៨,៨៣០គ្រឿងនៅត្រឹមឆ្នាំ ២០៤៣។ ក្នុងនោះ ៤០ភាគរយ នៃយន្តហោះសន្សំសំចៃប្រេងជាងមុន នឹងត្រូវជំនួសយន្តហោះសេរីចាស់ៗ។ ទស្សនវិស័យទីផ្សារពាណិជ្ជកម្មឆ្នាំ ២០២៤ (CMO) របស់ Boeing បានព្យាករថា យន្តហោះពាណិជ្ជកម្មរបស់ចិន នឹងកើនឡើងជាងទ្វេដង ដល់ ៤,១ភាគរយ ពី ៤,៣៤៥គ្រឿង ដល់ ៨,៨៣០គ្រឿងនៅឆ្នាំ ២០៤៣ ជាមួយនឹងកំណើនចរាចរណ៍អ្នកដំណើរប្រចាំឆ្នាំ ៥,៩ភាគរយ លើសអត្រាមធ្យមរបស់សកល ៤,៧ភាគរយ។ ការធ្វើទំនើបកម្មឧស្សាហកម្មអាកាសចរណ៍នឹងនាំឱ្យប្រទេសចិន ទទួលបានអត្រាកំណើនការធ្វើដំណើរតាមផ្លូវអាកាស ៥.២ភាគរយ ក្លាយជាទីផ្សារអាកាសចរណ៍ធំបំផុតរបស់ពិភពលោក។ អស់រយៈពេលជាង ៥០ឆ្នាំមកនេះ យន្តហោះ Boeing គឺជាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញដ៏សំខាន់របស់អាកាសចរណ៍ស៊ីវិលចិន។ Boeing ក៏ជាអតិថិជនដ៏ធំបំផុត នៃឧស្សាហកម្មអាកាសចរណ៍របស់ចិនផងដែរ ជាមួយនឹងយន្តហោះ Boeing ជាង ១០,០០០គ្រឿង ដែលហោះហើរជាមួយនឹងគ្រឿងបន្លាស់ផលិតនៅចិន។ សកម្មភាពរបស់ក្រុមហ៊ុន Boeing ក្នុងប្រទេសចិន បានរួមចំណែកច្រើនជាង ១,៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដែលគាំទ្រដោយផ្ទាល់ដល់សេដ្ឋកិច្ចចិន រួមទាំងការផ្គត់ផ្គង់,…

  • កម្ពុជាបានបង្កើតឱកាសការងារថ្មីសរុបជាង ២២ម៉ឺនកន្លែង

    កម្ពុជាបានបង្កើតឱកាសការងារថ្មីសរុបជាង ២២ម៉ឺនកន្លែង

    សម្រាប់ប្រជាជន ទោះបីសេដ្ឋកិច្ចកម្ពុជារងសម្ពាធពីភាពមិនប្រាកដប្រជានៃសន្តិសុខ និងសេដ្ឋកិច្ចពិភពលោកក៏ដោយ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ សីហា ២០២៤

    ១. ព្រលានយន្តហោះភ្នំពេញថ្មីសាងសង់ជិតរួចរាល់ ត្រៀមបើកដំណើរការ – AMS Economy ២. គ្រាប់ស្វាយចន្ទីកែច្នៃរួច នឹងត្រូវដាក់លក់ក្នុងផ្សារតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ – កម្ពុជាថ្មី ៣. ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ សម្រេចការសាងសង់ជាង ៥០% គ្រោងបញ្ចប់ឆ្នាំ ២០២៦ – ខ្មែរថាមស៍ ៤. រដ្ឋអាជ្ញាបារាំង អះអាងថា CEO របស់ Telegram ត្រូវបានចាប់ខ្លួន ជុំវិញការស៊ើបអង្កេតពីរូបភាពអាសអាភាសរបស់កុមារ និងការជួញដូរគ្រឿងញៀន នៅលើកម្មវិធីមួយនេះ – Reuters ៥. ចិនចាយលុយប្រហែល ១៥ពាន់លានដុល្លារ លើការធ្វើសមយុទ្ធយោធានៅតំបន់ប៉ាស៉ីហ្វិក ក្នុង ២០២៣ – Reuters #ams1minute

  • ឆ្នេរសមុទ្រអង្កោល​ ខេត្តកែប

    ឆ្នេរសមុទ្រអង្កោល​ ខេត្តកែប

    🎥 Gazetteប្រជាជន #ams1minute