-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ

និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សូមជម្រាបជូនករណីរបស់ឈ្មោះ អែម សុភ័ណ្ឌ ឈ្មោះ វ៉ែន ហួត និងឈ្មោះ ឈឿ ឆា ស្នើសុំអន្តរាគមន៍ដោះស្រាយ និងកាត់ឆ្វៀលដី ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទៃដីទំហំ ៦ ០១០ ៨០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។ ២៧ សីហា ២០២៤ 📷 MLMUPC #ams1minute
-
សម្តេចតេជោ៖ ការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

-
របាយការណ៍នៅថ្ងៃទី២៦ សីហា

-
ចិន ជាប្រទេសដែលធ្វើពាណិជ្ជកម្មតាមផ្លូវទឹកធំជាងគេលើពិភពលោក

-
កម្ពុជាក្រសោបយកឱកាសពីកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ DTA

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានបន្តបើកវេទិកាដើម្បីពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជម្រុញ និងលើកទឹកចិត្តសិក្ខាកាមទាំងអស់ចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាលជាប្រវត្តិសាស្រ្តនេះឱ្យបានផុសផុល ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា។ ២៧ សីហា ២០២៤ 📷 MLMUPC #ams1minute
-
បុរីជនបទ ស្រុកសូទ្រនិគម ខេត្តសៀមរាប

-
បុរសអាយុច្រើនជាងគេក្នុងពិភពលោកទម្លាយអាថ៌កំបាំងរស់បានយូរ

ឡុងដ៍ ៖ បុរសអាយុច្រើនជាងគេបំផុតក្នុងពិភពលោក លោក John Tinniswood បានប្រាប់ស្ថាប័ន Guinness World Records ពីអាថ៌កំបាំងដែលគាត់យល់ថាអាចឲ្យគាត់មានអាយុវែង។ នោះគឺ គាត់ជាមនុស្សចូលចិត្តដើរ ដូចជា ដើរហាត់ប្រាណជាប្រចាំ ហើយក្នុងពេលជាយុវជន គាត់ជាមនុស្សសកម្មនឹងការងារ និងការរស់នៅប្រចាំថ្ងៃ។ លើសពីនេះ ការដែលគាត់ចូលចិត្តបរិភោគត្រី ក៏ជាបច្ឆ័យធ្វើឲ្យគាត់មានសុខភាពល្អផងដែរ។ ជាក់ស្តែង លោក John ដែលឈានចូលវ័យ ១១២ឆ្នាំ អះអាងថា លោកបរិភោគត្រីមួយភាគ៣នៃអាហារប្រចាំថ្ងៃ។ មួយវិញទៀត លោកមិនផឹកស្រា និងមិនជក់បារីឡើយ។ ទោះបីជាបែបនេះក្តី លោក John មិនគិតថា អ្វីដែលគាត់បានអនុវត្តនោះ វាខុសដាច់ពីគេទេ។ មិនខុសដាច់ដោយសារតែលោកជឿជាក់ថា មនុស្សជាច្រើនផ្សេងទៀតក៏បានធ្វើដូចគ្នានេះដែរ។ លោក John Tinniswood ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Guinness World Records ថា ជាបុរសអាយុវែងជាងគេក្នុងពិភពលោកដែលនៅរស់រានមានជីវិតពីសង្គ្រាមលោកលើកទី២។ លោកបានចាប់កំណើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩១២ ក្នុងទីក្រុង Liverpool ចក្រភពអង់គ្លេស។ កំណត់ត្រាអាយុវែងរបស់លោក John ត្រូវបានផ្តល់ដោយស្ថាប័ន Guinness World…
-
ការសិក្សារកឃើញថា ដុំប្លាស្ទិកតូចៗកំពុងជ្រៀតចូលខួរក្បាលរបស់មនុស្ស

បរទេស ៖ ការសិក្សាថ្មីមួយរបស់អាមេរិក បានរកឃើញថា ដុំប្លាសិ្ទកតូចៗកំពុងបន្តជ្រៀតចូលទៅខួរក្បាលរបស់មនុស្សកាន់តែច្រើនឡើង បើធៀបនឹងការសិក្សាកាលពី៨ឆ្នាំមុន។ អ្នកស្រាវជ្រាវបានពិនិត្យលើជាលិកាខួរក្បាល តម្រងនោម និងថ្លើមរបស់មនុស្សចំនួន ៩២នាក់ ដែលទទួលបានពីការធ្វើកោសល្យវិច្ច័យដើម្បីផ្ទៀងផ្ទាត់មូលហេតុនៃការស្លាប់របស់អ្នកទាំងនោះនៅចន្លោះឆ្នាំ ២០១៦និងឆ្នាំ ២០២៤។ ពួកគេបានរកឃើញថា ដុំប្លាស្ទិកល្អិតៗដែលមិនអាចមើលឃើញនឹងភ្នែកទទេបានជ្រៀតចូលទៅក្នុងខួរក្បាលរបស់មនុស្ស តាមផ្លូវដង្ហើម ច្រើនជាងមុនរហូតដល់ទៅ ៥០%។ អ្នករងគ្រោះខ្លាំងជាងគេគឺក្រុមមនុស្សមានអាយុចន្លោះពី ៤៥ ទៅ ៥០ឆ្នាំ។ មិនទាន់មានវិធីសាស្ត្រការពារជាក់លាក់នោះទេ ដោយក្រុមអ្នកស្រាវជ្រាវអះអាងថា ដុំប្លាស្ទិកតូចៗ ដែលខ្លះជាបំណែកល្អិតនៃថង់ប្លាស្ទិក បានហោះរសាត់ពេញខ្យល់។ ការហាមឃាត់ ឬកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទំនងជាវិធីមួយដែលគួរពិចារណា៕ ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កូរ៉េខាងជើងបញ្ចេញ «Drone អត្តឃាត»

ព្យុងយ៉ាង៖ កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCNA បានចេញផ្សាយថា កូរ៉េខាងជើងបានបញ្ចេញ «Drone អត្តឃាត» ដែលជាអាវុធថ្មីរបស់ខ្លួន។ អ្នកជំនាញបាននិយាយថា Drone អត្តឃាតនេះ អាចមានប្រភពពីប្រទេសរុស្ស៊ី។ នៅថ្ងៃច័ន្ទដដែល គីម ជុងអ៊ុន បានសាកល្បងបង្ហោះ Drone អត្តឃាត ដោយលោកជាអ្នកត្រួតពិនិត្យដោយផ្ទាល់។ KCNA បានបង្ហាញពីទិដ្ឋភាព លោក គីម ប្រើកែវយឹតមើល យន្តហោះគ្មានមនុស្សបើកទាំងនេះ ដែលត្រូវបានបំផ្ទុះនៅគោលដៅ ដែលត្រូវបានកំណត់។ លោក គីម បាននិយាយនៅពេលនោះថា ប្រទេសរបស់លោកនឹងទាញប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តដើម្បីអភិវឌ្ឍ Drone អត្តឃាត។ KCNA បញ្ជាក់បន្ថែមថា Drone អត្តឃាតនេះ មានផ្ទុកដោយជាតិផ្ទុះដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅដែលកំណត់ទុកមុន។ Droneនេះ អាចហោះហើរបានជាង១០០០គីឡូម៉ែត្រ។ អ្នកជំនាញបាននិយាយថា យន្តហោះគ្មានមនុស្សបើកអត្តឃាត ដែលបញ្ចេញដោយកូរ៉េខាងជើងនេះ មើលទៅស្រដៀងទៅនឹងយន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាត Lancet-3 ផលិតដោយរុស្ស៊ី ហើយក៏ស្រដៀងនឹង Drone អត្តឃាត ប្រភេទ HAROP ផលិតនៅអ៊ីស្រាអែល…