-
ចិន គឺជាទីផ្សារម្សៅទឹកដោះគោទារកដ៏ធំបំផុតក្នុងពិភពលោក

-
ភ្លៀងបង្កជាទឹកជំនន់ភ្លាមៗនៅតំបន់ឆ្នេរឥណ្ឌូនេស៊ី ស្លាប់យ៉ាងតិច ១៣នាក់

ហ្សាកាតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយថា មនុស្សយ៉ាងតិច ចំនួន១៣នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់ភ្លាមៗ ឬ Flash Flood វាយប្រហារភាគខាងកើតប្រទេស រួមមានទាំងតំបន់ឆ្នេរសមុទ្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអាទិត្យ។ គេជឿថា នៅមានមនុស្សបាត់ខ្លួនមួយចំនួនទៀត។ ក្រុមអ្នកជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយ ទៅកាន់ទីក្រុងឆ្នេរសមុទ្រ នៅលើកោះ Halmahera ដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួន ប៉ុន្តែ អាកាសធាតុអាក្រក់ បានរារាំងខ្លាំងដល់ប្រតិបត្តិការ រុករក។ ទឹកជំនន់បានកាត់ផ្តាច់ផ្លូវធំ និងផ្លូវចូល ទៅកាន់ភូមិ Rua ដែលជាតំបន់រងគ្រោះខ្លាំងបំផុត ខណៈដែលផ្ទះ និងអគាររាប់សិបខ្នង បានកប់ នៅក្រោមភក់។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ និយាយថា ភ្លៀងធ្លាក់ខ្លាំង នៅតែអាចកើតមាន ទីនោះ និងតំបន់ជុំវិញ នៅថ្ងៃខាងមុខ។ អាជ្ញាធរមូលដ្ឋានបានណែនាំឲ្យប្រជាពលរដ្ឋ រក្សាការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំ ក្នុងករណីមានទឹកជំនន់ បន្តទៀត។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានការបាក់ដី ជាញឹកញាប់ និងទឹកជំនន់ភ្លាមៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលមនុស្សរាប់លាននាក់រស់ នៅក្នុងតំបន់ភ្នំ…
-
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

មានគោលបំណងកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ #ams1minute
-
វីរបុរសពិតរបស់កម្ពុជា

-
យន្តហោះអ៊ីស្រាអែល ១០០គ្រឿង វាយប្រហារ២៧០កន្លែង នៅលីបង់

បរទេស៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយ កាលពីថ្ងៃអាទិត្យថា យន្តហោះយោធាអ៊ីស្រាអែល ចំនួន១០០គ្រឿងទើបបានវាយប្រហារទីតាំង ជាង២៧០កន្លែង នៅភាគខាងត្បូង ប្រទេសលីបង់ សំដៅលើក្រុម Hezbollah។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hagari បានបន្ថែមថា ខ្លួនបានបំផ្លាញគ្រាប់រ៉ុក្កែត របស់ពួក Hezbollah រាប់ពាន់ និងរារាំងការវាយប្រហារដ៏ធំមួយ របស់ក្រុមនេះ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រាប់គណៈរដ្ឋមន្ត្រី នាពេលថ្មីនេះថា ការវាយប្រហារប្រឆាំងនឹងក្រុម Hezbollah គឺគ្មានទីបញ្ចប់។ ក្រុម Hezbollah ដែលមានអ៊ីរ៉ង់គាំទ្រពីក្រោយ តែងតែដោះដូរការបាញ់ប្រហារឆ្លងព្រំដែន ជារៀងរាល់ថ្ងៃ ជាមួយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីផ្ទុះសង្គ្រាមនៅហ្គាហ្សា រយៈពេលជាង១០ខែមកនេះ។ ពួកគេនិយាយថា ជាការគាំទ្រដល់ក្រុមហាម៉ាស់ ដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន របស់ខ្លួន។ ប៉ុន្តែការភ័យខ្លាចសង្គ្រាម ក្នុងតំបន់ កាន់តែទូលំទូលាយ បន្ទាប់ពីការវាយប្រហារ នៅចុងខែកក្កដា ស្លាប់មេដឹកនាំហាម៉ាស់ និង មេបញ្ជាការកំពូល Hezbollah ដោយគេជឿថា ជាស្នាដៃរបស់អ៊ីស្រាអែល។ ទាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានប្តេជ្ញាសងសឹកនឹងអ៊ីស្រាអែល ចំពោះការស្លាប់បុគ្គលទាំងពីររូបនេះ៕ ប្រភពពី AFP…
-
លោកជំទាវបណ្ឌិត ជា សិរី ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាព ប្រចាំឆ្នាំ២០២៤

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសដែលទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។ នេះបើយោងតាមការផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃ២៤ ខែសីហា ឆ្នាំ២០២៤។ ចំណាត់ថ្នាក់នេះ ក៏ត្រូវបានប្រគល់ជូនឥស្សរជនល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Jerome H. Powell ប្រធានធនាគារកណ្តាលអាមេរិក និងឯកឧត្តម Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន ជាដើម។ គួររំលេចថា ទស្សនាវដ្តី Global Finance បានដាក់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពីក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស តាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាការប្រាក់ ៕
-
ទឹកជំនន់នៅបង់ក្លាដែស ធ្វើឱ្យមនុស្សជិត ៣០ម៉ឺននាក់បាត់បង់ផ្ទះសម្បែង

ដាកា : ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានជន់លិចផ្ទៃដីមួយភាគធំនៃប្រទេសបង់ក្លាដែស និងបង្ខំឱ្យប្រជាជនបង់ក្លាដែសជិត៣០០,០០០នាក់ ស្នាក់នៅតាមកន្លែងជ្រកកោនបណ្តោះអាសន្ន។ ក្រសួងគ្រប់គ្រងមហន្តរាយបង់ក្លាដែស បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន មនុស្សចំនួន២៨៥,០០០នាក់ កំពុងស្នាក់នៅតាម កន្លែងជ្រកកោនបណ្តោះអាសន្ន ដើម្បីរត់គេចពីទឹកជំនន់ ខណៈប្រជាជនសរុប៤.៥លាននាក់បានរងផលប៉ះពាល់។ ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅបង់ក្លាដែស ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះដែរ ក៏បានឆក់យកអាយុជីវិតមនុស្សកើនឡើងដល់ ១៨នាក់ គិតត្រឹមថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០២៤។ ប្រទេសបង់ក្លាដែសដែលមានប្រជាជនសរុប ១៧០លាននាក់នេះ តែងជួបប្រទះគ្រោះទឹកជំនន់ ជារៀងរាល់ឆ្នាំ។ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងដែលជំរុញឱ្យគ្រោះធម្មជាតិ ពិបាកប៉ាន់ស្មាន ហើយមានសភាពធ្ងន់ធ្ងរខ្លាំងឡើងៗ៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា
-
នីតីវិធីចងក្រង និងកែសម្រួលកម្មវិធីសិក្សាលម្អិត សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាព នឹងជួយឱ្យគរុនិស្សិតទទួលបាននូវសមត្ថភាពគ្រប់គ្រាន់

ភ្នំពេញ៖ អ្នកគ្រូ ប៉ាន សុភ័ក្ក គ្រូឧទ្ទេស វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលទទួលបានការបណ្តុះបណ្តាលផ្នែក syllabusពីប្រទេសជប៉ុន បានថ្លែងថា គ្រូឧទ្ទេស ដែលចេះចងក្រងកម្មវិធីសិក្សាលម្អិត នឹងជួយឱ្យគាត់មានមូលដ្ឋានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀន ត្រូវតាមទិសដៅរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលនឹងផ្ទេរចំណេះដឹងទៅកាន់គរុនិស្សិតប្រកបដោយគុណភាពហើយ គរុនិស្សិតនឹងនាំយកចំណេះដឹងទៅបង្រៀនដើម្បីចែករំលែកដល់សិស្សបន្តនៅតាមសាលារៀនប្រកបដោយគុណភាព។ ការថ្លែងលើកឡើងរបស់អ្នកគ្រូឧទ្ទេសរូបនេះ បានធ្វើឡើងក្រោយបញ្ចប់វគ្គសិក្ខាសាលា វគ្គបំប៉នគ្រូឧទ្ទេសអប់រំកាយ និងកីឡា ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស សហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។ អ្នកគ្រូ ប៉ាន សុភ័ក្ក បានថ្លែងបញ្ជាក់ទៀតថា syllabus គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់គ្រូឧទ្ទេស ព្រោះគ្រូចាំបាច់ត្រូវតែមានមេរៀនពង្រៀងទុកសម្រាប់បង្រៀន ហើយក្នុងនោះសៀវសិក្សាគោលរបស់គ្រូតាមមុខវិជ្ជានីមួយៗដែលចងក្រងជាកម្មវិធីបង្រៀនច្បាស់លាស់ ។ ប្រសិនបើករណីគរុនិស្សិតចាប់មិនទាន់នៃការបង្រៀនរបស់គ្រូនោះ គរុនិស្សិតអាចរៀនតាមក្រោយបាន ។ លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានគូសបញ្ជាក់ដែរថា កិច្ចសហការរួមគ្នា បង្កើតសិក្ខាសាលានេះឡើង មានគោលបំណងចម្បង គឺពង្រឹងគុណភាពគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឈានទៅការបង្រៀនមួយដែលប្រកបដោយគុណភាពឆ្លើយតបទៅនិងកម្រិតស្តង់ដារបង្រៀនថ្នាក់បរិញ្ញាបត្រ ខណៈដែលពេលខាងមុខវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានិងប្រែក្លាយជាគ្រឹះស្ថានឧត្តមសិក្សា ។ លោក សង្ឈឹមយ៉ាងមុតមាំថា សិក្ខាសាលារយៈពេល៣ថ្ងៃដែលមានការចែករំលែក…
-
ព្រឹកនេះ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នឹងស្តេចយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤នេះ ។ ក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលថា ព្រះអង្គ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជា មានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ…
-
រដ្ឋ និងឯកជន បង្កើតសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកអប់រំនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយវិស័យឯកជន បង្កើតសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកអប់រំនៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍន៍វិជ្ជាជីវៈបង្រៀន ជូនដល់លោកគ្រូ-អ្នកគ្រូ ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ប្រមាណជាង ១៥០០នាក់ ខណៈសន្និសីទនេះក៏ផ្តល់នូវវេទិកាជូនអ្នកអប់រំ សម្រាប់ភាពច្នៃប្រឌិត កិច្ចសហការ និងការផ្លាស់ប្តូរការអនុវត្តដែលល្អបំផុត ។ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវត្ថុនៅក្នុងវិស័យអប់រំដែលរាជរដ្ឋាភិបាល រួមជាមួយវិស័យឯកជន កំពុងខិតខំ គឺដើម្បីគុណភាពសម្រាប់សិស្ស-និស្សិត ក្នុងនោះសិស្ស-និស្សិត ដែលមានគុណភាព កម្ពុជា ត្រូវតែមានធនធានមនុស្សខ្លាំង ជាពិសេស លោកគ្រូអ្នកគ្រូ, ទោះបីពួកគាត់មានចំណេះដឹងរួចហើយ ប៉ុន្តែត្រូវតែបំពេញបន្ថែម ដើម្បីផ្ទេរចំណេះដឹងទៅដល់សិស្ស-និស្សិត ព្រោះនៅក្នុងសត្សវត្សទី ២១ នេះ បានកំពុងចូលមកជំនួសនូវភារកិច្ច និងការងារជាច្រើន។ ឯកឧត្តមបណ្ឌិត បានបន្តថា បញ្ហានេះ ការដាក់បញ្ចូលឌីជីថល និងបច្ចេកវិទ្យាក្នុងកម្មវិធីសិក្សា គឺជាសក្តានុពលដ៏មានសារៈសំខាន់ ដែលក្រសួងអប់រំ បានដាក់ចូលទៅក្នុងកម្មវិធីសិក្សារួចហើយ ដើម្បីប្រែក្លាយការសិក្សាពីថ្នាក់រៀន សម្រាប់អនុវត្តន៍នៃការដោះស្រាយបញ្ហារវាងគ្រូបង្រៀន និងសិស្ស ឱ្យកាន់តែមានប្រសិទ្ធភាព…