-
យោងអង្គការសុខភាពពិភពលោក (WHO) មនុស្សជាង ២ពាន់លាននាក់ពិសារគ្រឿងស្រវឹង និងមនុស្សប្រមាណ ២,៦លាននាក់

ដោយក្នុងនោះ មានចំនួន ២លាននាក់ជាបុរស ស្លាប់ដោយសារមូលហេតុទាក់ទងនឹងគ្រឿងស្រវឹងជារៀងរាល់ឆ្នាំនាពេលបច្ចុប្បន្ន។ តំបន់អឺរ៉ុបមានអ្នកពិសាគ្រឿងស្រវឹងច្រើនជាងគេ។ ជាក់ស្ដែង ប្រទេស ៧ ក្នុងចំណោម ១០ ដែលមានកម្រិតនៃអ្នកពិសាគ្រឿងស្រវឹងខ្ពស់បំផុតក្នុងឆ្នាំ២០១៩ គឺជាសមាជិកសហភាពអឺរ៉ុប។ ប្រទេសនៅតំបន់អាហ្រ្វិកខាងជើង និងមជ្ឈិមបូព៌ា មានអត្រាប្រើប្រាស់គ្រឿងស្រវឹងទាបបំផុត ដោយសារកត្តាវប្បធម៌ និងសាសនា – Visual Capitalist #ams1minute
-
គិតត្រឹមព្រឹកថ្ងៃទី៣០ កក្កដា ២០២៤នេះ កម្លាំងរុករក បានប្រទះឃើញ

សាកសពអាកាសយានិកទាំង ២នាក់ហើយ ដោយលោក ខេង ឆៃយុទ្ធ បានស្លាប់នៅលើកៅអីយន្តហោះ និងលោក ស៊ុន ផល្លា ត្រូវបានរកឃើញនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង ២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំប្រតិបត្តិការរុករកដោយផ្ទាល់។ 📷 FN & BTV #ams1minute
-
WHO ជំរុញអភិវឌ្ឍវ៉ាក់សាំងការពារជំងឺផ្តាសាយបក្សី

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ បានប្រកាសនូវគម្រោងថ្មីមួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីឆ្លងពីសត្វទៅមនុស្ស ដោយប្រើប្រាស់បច្ចេកវិទ្យា RNA ដ៏ទំនើបបំផុតនៅក្នុងបណ្តាប្រទេសក្រីក្រ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថអាហ្សង់ទីន Sinergium Biotech នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីឆ្លងពីសត្វទៅមនុស្ស ខណៈក្រុមហ៊ុននេះបានចាប់ផ្តើមអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី H5N1 រួចហើយ។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិតផ្តួចផ្តើមនេះបង្ហាញពីមូលហេតុដែល WHO បង្កើតកម្មវិធីផ្ទេរបច្ចេកវិទ្យា mRNA។ លោកអគ្គនាយកបន្ថែមថា កម្មវិធីដែលរាប់បញ្ចូលដៃគូផលិតកម្មចំនួន១៥ នៅក្នុងប្រទេស រាប់ចាប់ពីអាហ្វ្រិកខាងត្បូង, អ៊ុយក្រែន រហូតដល់វៀតណាមនេះ គឺមានគោលបំណងជំរុញការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតកម្មកាន់តែច្រើននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ តាមវិធីនោះ នៅពេលដែលជំងឺរាតត្បាតបន្ទាប់មកដល់ ពិភពលោកនឹងត្រៀមខ្លួនកាន់តែប្រសើរឡើងជាងមុន ដើម្បីបង្កើនការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសមធម៌ជាងមុន។ មេរោគគ្រុនផ្តាសាយបក្សី គឺស្ថិតក្នុងចំណោមមេរោគ ដែលត្រូវបានពិភពលោកចាត់ទុកថា មានសក្តានុពលនៃការផ្ទុះជំងឺរាតត្បាតនាពេលអនាគត។ ជំងឺផ្តាសាយបក្សី H5N1 ផ្ទុះឡើងលើកដំបូងកាលពីឆ្នាំ ១៩៩៦។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២០មក…
-
កូរ៉េខាងជើងបញ្ចេញឧទ្ធម្ភាគចក្រជម្លៀសមនុស្សជាង ៥ពាន់នាក់ពីទឹកជំនន់

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលកូរ៉េខាងជើងបានដាក់ពង្រាយឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿង ដើម្បីជម្លៀសប្រជាជនជាង ៥,០០០នាក់ ដែលជាប់គាំងនៅក្នុងតំបន់រងគ្រោះទឹកជំនន់ទៅកាន់ទីមានសុវត្ថិភាព។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន បានចុះដឹកនាំបញ្ជាដោយផ្ទាល់ប្រតិបត្តិការយោធាសង្គ្រោះ ក្នុងនោះរួមមានឧទ្ធម្ភាគចក្រ និងទូកសង្គ្រោះនៃកងទ័ពជើងទឹកចំនួន ១០គ្រឿង ដើម្បីជម្លៀសប្រជាជនជាង ៥,០០០នាក់ចេញពីទឹកជំនន់ទៅកាន់តំបន់មានសុវត្ថិភាព។ នាឱកាសនោះដែរ លោក គីម បានស្តីបន្ទោសមន្ត្រីចំពោះការខកខានរបស់ពួកគេ ក្នុងការរៀបចំការឆ្លើយតបភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ទោះបីជាមានបទបញ្ជាពីមុន ដើម្បីបង្កើនវិធានការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិក៏ដោយ។កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានបើកកិច្ចប្រជុំឆ្លើយតបវិបត្តិមួយ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់ ពីគ្រោះមហន្តរាយធម្មជាតិមកលើវិស័យកសិកម្ម។ កូរ៉េខាងជើងកំពុងទទួលរងគ្រោះទឹកជំនន់បង្កពីភ្លៀងធ្លាក់ខ្លាំងរហូតដល់បំបែកកំណត់ត្រា។ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបាននិយាយថា វាជាកំណត់ត្រាខ្ពស់បំផុតមួយនៅកូរ៉េខាងជើង ក្នុងរយៈពេល ២៩ឆ្នាំ។ ទន្ទឹមគ្នា កូរ៉េខាងជើងក៏កំពុងធ្វើការដើម្បីការពារទឹកជំនន់ រួមទាំងការបញ្ចេញទឹកពីទំនប់នៅជិតព្រំដែនអន្តរកូរ៉េ ដែលបង្កើនការព្រួយបារម្ភអំពីទឹកជំនន់នៅភាគខាងត្បូង។ ទឹកជំនន់នៅរដូវក្ដៅនៅប្រទេសកូរ៉េខាងជើង តែងតែបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដីស្រែចម្ការ ដោយសារតែប្រព័ន្ធបង្ហូរទឹកមិនល្អ, ការកាប់បំផ្លាញព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធដែលទ្រុឌទ្រោម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
នៅសល់ ០៦ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

-
ឯកឧត្តម នេត្រ ភក្ត្រា ៖ គម្រោង “ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ” គឺមានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងឱ្យអ្នកសារព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា ការចាប់ផ្តើមគម្រោង “ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ” គឺមានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងឱ្យអ្នកសារព័ត៌មាន ដើរតួនាទីឈានមុខមួយក្នុងការបង្ការជំងឺឆ្លងតាមរយៈការធ្វើជាអ្នកនាំសារ រវាងអ្នកវិទ្យាសាស្ត្រ អ្នកធ្វើការសម្រេចចិត្ត សង្គមស៊ីវិល និងប្រជាជន។ទន្ទឹមនេះ យុទ្ធសាស្ត្រនៃការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដើម្បីស្វែងយល់ពីភាពស្មុគស្មាញនៃបញ្ហាសុខភាព និងបរិស្ថាន ហើយសរសេរព័ត៌មានក្នុងលក្ខណៈសាមញ្ញងាយស្រួលយល់ សម្រាប់សាធារណជនទូទៅ គឺស្របនឹងយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ដែលតែងតែប្រកាន់នូវគោលការណ៍ ខ្លី ខ្លឹម ខ្លាំង ។ ការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាបើកដំណើរការគម្រោង “ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សុខភាពតែមួយ” MEDAI FOR ONE HEALTH រៀបចំឡើងដោយ ភ្នាក់ងារអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសបារាំង CFI ដែលជាប្រតិបត្តិការក្រសួងអឺរ៉ុប និងបរទេសបារាំង ទទួលបន្ទុកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារ Sun Way ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ្សាក់ ប៉ឺឡេ ( Jacques…
-
កោះបាលី រឹបអូសសាច់ឆ្កែរាប់រយក្បាល

ហ្សាកាតា៖ ប្រធានសណ្តាប់ធ្នាប់សាធារណៈ នៅលើកោះបាលី លោក Dharmadi បានអះអាង នាពេលថ្មីៗនេះថា មន្ត្រីជំនាញបានរឹបអូសសាច់ឆ្កែរាប់រយក្បាល និងសាច់ឆៅរាប់សិបគីឡូក្រាម នៅតំបន់រមណីយដ្ឋានដ៏ល្បី មួយនេះ។ ប្រភពដដែលនេះបានអះអាងថា ក្នុងពេលរឹបអូស កាលពីសប្តាហ៍មុន អាជ្ញាធរបានរកឃាត់ខ្លួនអ្នកលក់សាច់ឆ្កែ ចំនួនបីនាក់ បានរឹបអូសសាច់ឆ្កែចំនួន ៥០០ ក្បាល ព្រមទាំង រឹបអូសសាច់សត្វឆ្កែឆៅ ចំនួន៥៦ គីឡូក្រាម ពីអ្នកលក់ម្នាក់ទៀត នៅស្រុក Jembrana។ នៅឥណ្ឌូនេស៊ី ការលក់សាច់ឆ្កែ ជារឿងខុសច្បាប់។ សម្រាប់កោះបាលី អាជ្ញាធរបានហាមឃាត់ការជួញដូរសាច់ឆ្កែ កាលពីឆ្នាំមុន។ ជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារ ៣ខែ ឬ ពិន័យជាប្រាក់ ជាង៣ពាន់ដុល្លារអាមេរិក ប្រសិនបើត្រូវបានរកឃើញថា មានកំហុស ប៉ុន្តែ ការជួញដូរនៅតែមាន។ លោក Dewa បាននិយាយថា អាជ្ញាធរកំពុងបន្តស៊ើបអង្កេតករណីឧក្រិដ្ឋកម្មតូចតាច ស្វែងរកជនល្មើសលក់សាច់ឆ្កែ ពីព្រោះអាជ្ញាធរចង់ផ្តល់ឱកាសឱ្យអ្នកលក់សាច់ឆ្កែទាំងនោះ ផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេ ឡើងវិញ៕ ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
-
អ្នកទេសចររាប់សិបនាក់ពុលអាហារនៅវៀតណាម

ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា អ្នកទេសចរជិត៥០នាក់ បានពុលអាហារ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗនៅតំបន់រមណីយដ្ឋានឆ្នេរសមុទ្រ Mui Ne នៃខេត្ត Binh Thuan ។ អាជ្ញាធរសុខាភិបាល បានឱ្យដឹងថា អ្នកទេសចរទាំងនេះស្ថិតក្នុងក្រុមទេសចរណ៍សរុបជិត២០០ នាក់ ដែលទៅដើរកម្សាន្តនៅខេត្ត Binh Thuan ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ។ ប៉ុន្តែ អាជ្ញាធរវៀតណាមមិនបានបង្ហាញពីសញ្ជាត ឬព័ត៌មានលម្អិតអំពីភ្ញៀវទាំងនោះទេ។ កាសែតវៀតណាមដដែលផ្សាយថា កាលពីថ្ងៃសុក្រ អ្នកទេសចរទាំងនេះបានទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋាន Canh Buom Vang។ នៅថ្ងៃសៅរ៍ ពួកគេបានទទួលទានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយ ក្នុងរមណីយដ្ឋាន Sailing Bay។ លុះដល់រសៀលថ្ងៃដដែល ភ្ញៀវទេសចរ ចំនួន៤៨នាក់ ឈឺពោះ រាគ និងក្អួត។ មន្ទីរសុខាភិបាលខេត្ត Binh Thuan បានបើកការចុះត្រួតពិនិត្យ ប្រមូលសំណាកអាហារ នៅតាមភោជនីយដ្ឋានទាំងនោះ។ លទ្ធផលនៃការត្រួតពិនិត្យ អាចនឹងត្រូវបានប្រកាស ក្នុងរយៈពេល ប្រមាណ ពី៣ ទៅ៥ថ្ងៃ…
-
ប្រទេសតំបន់អាស៊ាន ដែលមានប្រាក់ឈ្នួលអប្បបរមាទាបបំផុត

-
កម្ពុជាបាននិងកំពុងជំរុញការតភ្ជាប់ការហោះហើរត្រង់ពីតំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសជិតខាងមកខេត្តសៀមរាប
