Category: One-Minute

  • ប្រធានាធិបតីអ៊ីរ៉ង់ថ្មី ស្បថចូលកាន់តំណែង

    ប្រធានាធិបតីអ៊ីរ៉ង់ថ្មី ស្បថចូលកាន់តំណែង

    បរទេស៖ ប្រធានាធិបតីថ្មី របស់ប្រទេសអ៊ីរ៉ង់ លោក Masoud Pezeshkian បានស្បថចូលកាន់តំណែងជាផ្លូវការ នៅក្នុងសភា កាលពីថ្ងៃអង្គារ បន្ទាប់ពីឈ្នះការបោះឆ្នោតមុនកំណត់ ក្រោយពេលមានហេតុការណ៍ធ្លាក់ឧទ្ទម្ភាគចក្រ ស្លាប់អតីតប្រធានាធិបតី Raisi កាលពីខែឧសភា។ លោក Pezeshkian ត្រូវបានស្គាល់ថា ជាអ្នកកំណែទម្រង់ ហើយលោកបានក្លាយជាប្រធានាធិបតីទី៩ របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។ លោក Pezeshkian ទទួលបានភាពលេចធ្លោ សម្រាប់ជំហរប្រឆាំងនឹងការបង្ក្រាប លើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ឆ្នាំ២០០៩។ អ្នកជំនាញនិយាយថា លោកអាចជួយសម្រួលដល់ការសន្ទនា រវាងប្រទេសអ៊ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិច នេះបើតាមការចេញផ្សាយរបស់ CNN។ ពិធីនេះក៏មានការចូលរួម ដោយឥស្សរជនបរទេស ផងដែរ ហើយមានការផ្សាយផ្ទាល់ នៅលើទូរទស្សន៍រដ្ឋ។ លោក Pezeshkian បាននិយាយ ក្នុងពេលស្បថចូលកាន់តំណែងថា «ក្នុងនាមជាប្រធានាធិបតី នៅចំពោះមុខបរិសុទ្ធកូរ៉ាន និងប្រជាជនអ៊ីរ៉ង់ ខ្ញុំសូមស្បថចំពោះព្រះដ៏មានមហិទ្ធិឫទ្ធិថា ជាអ្នកការពារសាសនាផ្លូវការ និងប្រព័ន្ធសាធារណរដ្ឋអ៊ីស្លាម និងរដ្ឋធម្មនុញ្ញ នៃប្រទេស»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • អបអរសាទរ​ ខួបលើកទី ១៧ ទិវាឧទ្យានុរក្សពិភពលោក

    អបអរសាទរ​ ខួបលើកទី ១៧ ទិវាឧទ្យានុរក្សពិភពលោក

    ៣១ កក្ដដា ២០០៧ ~ ៣១ កក្កដា ២០២៤ #ams1minute

  • អបអរសាទរខួបលើកទី១៥ នៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ

    អបអរសាទរខួបលើកទី១៥ នៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ

    ៣១ កក្ដដា ២០០៩ ~ ៣១ កក្កដា ២០២៤ #ams1minute

  • ក្រសួងប្រៃសណីយ៍ តែងតែផ្ដល់អត្ថិភាពក្នុងការពង្រឹងសន្ដិសុខនិងសុវត្ថិភាព លើប្រព័ន្ធអនឡាញ

    ក្រសួងប្រៃសណីយ៍ តែងតែផ្ដល់អត្ថិភាពក្នុងការពង្រឹងសន្ដិសុខនិងសុវត្ថិភាព លើប្រព័ន្ធអនឡាញ

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជុន វ៉ាត បានលើកឡើងថា ក្រសួងតែងតែផ្ដល់អត្ថិភាពក្នុងការពង្រឹងសន្ដិសុខនិងសុវត្ថិភាព លើប្រព័ន្ធអនឡាញ ស្របពេលដែលក្រសួងកំពុងជំរុញ ការពង្រឹង និង ពង្រីកក្នុងការផ្ដល់សេវាអ៊ីនធើណេត នៅទូទាំងប្រទេស ។ ប្រសាសន៍លើកឡើង របស់ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រីយសណីយ៍ និងទូរគមនាគមន៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមមកពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល អង្គការក្រៅរដ្ឋាភិបាល អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា មានចំនួនសរុបប្រមាណ ២០០នាក់ ។ វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញនេះ រៀបចំឡើងដើម្បីពិភាក្សាអំពីស្ថានភាព និងទម្រង់គ្រោះថ្នាក់ និងហានិភ័យនានាលើប្រព័ន្ធអនឡាញ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីរកមធ្យោបាយ និងដំណោះស្រាយបច្ចេកទេសចំពោះបញ្ហាទាំងនោះ។ លើសពីនេះទៅទៀត វេទិកានេះធ្វើឡើងដើម្បីស្វែងរកអនុសាសន៍ថ្មីៗបន្ថែម និងជំរុញកិច្ចសហប្រតិបត្តិការពីភាគីពាក់ព័ន្ធដើម្បីបង្កើត បរិស្ថានសុវត្ថិភាពលើប្រព័ន្ធអនឡាញនៅកម្ពុជា និងការអនុវត្តគោលនយោបាយសំខាន់ៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនាពេលកន្លងមក ។ ឯកឧត្តម ជុន វ៉ាត បានបញ្ជាក់ថា ការជំរុញបរិវត្តកម្មឌីជីថល ទទួលបានជោគជ័យគឺ អាស្រ័យ…

  • កិច្ចការចុះបញ្ជីដីធ្លីបុរាណដ្ឋានក្នុងខេត្តសៀមរាប បានបញ្ចប់នូវភាពមន្ទិល និងភាពមិនច្បាស់លាស់ក្នុងការកាន់កាប់អចលនទ្រព្យនៅលើទីតាំងដីក្បែរបុរាណដ្ឋាន

    កិច្ចការចុះបញ្ជីដីធ្លីបុរាណដ្ឋានក្នុងខេត្តសៀមរាប បានបញ្ចប់នូវភាពមន្ទិល និងភាពមិនច្បាស់លាស់ក្នុងការកាន់កាប់អចលនទ្រព្យនៅលើទីតាំងដីក្បែរបុរាណដ្ឋាន

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងបន្តនីតិវិធី ដើម្បីពន្លឿនការចុះបញ្ជីដីបុរាណដ្ឋានដែលពុំមានប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផល ព្រមទាំងចុះបញ្ជីដីដែលបានកាត់ចេញពីបញ្ជីបុរាណដ្ឋានជូនប្រជាពលរដ្ឋ។ ការកំណត់ទីតាំងបុរាណដ្ឋានត្រូវអនុវត្តតាមអនុក្រឹត្យលេខ ២៣១ អនក្រ.បក ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីរដ្ឋ ក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព ប្រសិទ្ធភាព ព្រមទាំងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃចុះបញ្ជីដី និងកិច្ចការពារបុរាណដ្ឋាន។ 📷 MLMUPC #ams1minute

  • បាក់ដីនៅចម្ការតែឥណ្ឌា ស្លាប់មនុស្ស ១០០នាក់

    បាក់ដីនៅចម្ការតែឥណ្ឌា ស្លាប់មនុស្ស ១០០នាក់

    បរទេស៖ ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានការបាក់ដី នៅឯចំការតែជាច្រើនកន្លែង ស្ថិតក្នុងស្រុក Wayanad រដ្ឋ Kerala ប្រទេសឥណ្ឌា សម្លាប់មនុស្ស ១០៨នាក់ កាលពីថ្ងៃអង្គារ។ ប៉ុន្តែ មនុស្សយ៉ាងតិច ២៥០នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះពីភក់ និងកំទេចកំទី ទាន់ពេលវេលា។ អភិបាលរដ្ឋ លោក Pinarayi Vijayan បាននិយាយថា មនុស្ស១២៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរងរបួស ហើយមនុស្សប្រមាណ ៣០០០នាក់ បានជ្រកកោន នៅក្នុងជំរុំសង្គ្រោះបន្ទាន់ ជុំវិញស្រុក។ លោកចាត់ទុកថា ជាគ្រោះធម្មជាតិ ដ៏អាក្រក់បំផុត ដែលពុំធ្លាប់កើតមាន នៅក្នុងរដ្ឋតំបន់ឆ្នេរ មួយនេះ។ ទាហានជាង២០០នាក់ ត្រូវបានបញ្ជូន ទៅកាន់តំបន់នោះ ដើម្បីជួយសហការ ជាមួយកងកម្លាំងសន្តិសុខរដ្ឋ និងក្រុមពន្លត់អគ្គីភ័យ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បាននិយាយថា គ្រួសាររបស់អ្នកស្លាប់ នឹងទទួលបានប្រាក់សំណង ចំនួន២៤០០ ដុល្លារអាមេរិក។ នៅក្នុងស្រុក Wayanad នេះ…

  • កម្ពុជា មានស្ថានីយផលិតថាមពលពន្លឺព្រះអាទិត្យ ចំនួន ៧ ទីតាំងនៅទូទាំងប្រទេស ដែលមានអានុភាពសរុប ៤៧០ ០៣២មេហ្គាវ៉ាត

    កម្ពុជា មានស្ថានីយផលិតថាមពលពន្លឺព្រះអាទិត្យ ចំនួន ៧ ទីតាំងនៅទូទាំងប្រទេស ដែលមានអានុភាពសរុប ៤៧០ ០៣២មេហ្គាវ៉ាត
  • អេស្ប៉ាញកោះហៅនាយករដ្ឋមន្ត្រីបំភ្លឺរឿងពុករលួយ

    អេស្ប៉ាញកោះហៅនាយករដ្ឋមន្ត្រីបំភ្លឺរឿងពុករលួយ

    បរទេស៖ កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញ លោក Pedro Sanchez ត្រូវតុលាការកោះហៅឱ្យផ្តល់សក្ខីកម្ម ក្នុងការស៊ើបអង្កេត ករណីប្រព្រឹត្តអំពើពុករលួយ។ នាយករដ្ឋមន្ត្រីសង្គមនិយម ដែលបានកាន់តំណែង តាំងពីឆ្នាំ២០១៨ រូបនេះ ត្រូវបានចៅក្រមស៊ើបអង្កេត ដោយសង្ស័យថា ប្រើឥទ្ធិពលជានាយករដ្ឋមន្ត្រី ដើម្បីជួយប្រពន្ធរៃអង្គាសប្រាក់ និងស្វែងរកមូលនិធិសាធារណៈដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ លោក Pedro Sanchez ក្លាយជានាយករដ្ឋមន្ត្រីអេស្ប៉ាញទី២ ដែលត្រូវកោះហៅសួរនាំអំពើអំពើពុករលួយ ។ កាលពីឆ្នាំ២០១៧ អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ Mariano Rajoy ក៏ធ្លាប់ត្រូវបានកោះហៅ ឲ្យផ្តល់សក្ខីកម្ម នៅចំពោះមុខចៅក្រមដែរ។ កាលពីប៉ុន្មានឆ្នាំមុនៗ ក៏ធ្លាប់មានអតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ បីរូប អស់តំណែងហើយ ចូលទៅបំភ្លឺនៅតុលាការ ដូចគ្នា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ទេសចរបរទេសសម្រុកទៅថៃ ៧ខែបាន ២០លាននាក់

    ទេសចរបរទេសសម្រុកទៅថៃ ៧ខែបាន ២០លាននាក់

    បាងកក៖ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានឲ្យដឹងតាមរយៈបណ្តាញសង្គម X ថា ក្នុងរយៈពេល៧ខែ គិតចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែកក្កដា ភ្ញៀវអន្តរជាតិចំនួន ២០លាននាក់ បានហោះហើរពីគ្រប់ទិសទី ចូលទៅលេងកំសាន្តនៅប្រទេសថៃ។ ចំនួននេះកើនឡើង ៣៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ លោក Srettha Thavisin បានកោតសរសើរវិធានការរបស់ក្រសួងពាក់ព័ន្ធដើម្បីលើកស្ទួយវិស័យទេសចរណ៍ថៃឲ្យស្ទុះឡើងមិននឹកស្មាន ក្នុងនោះ ការធ្វើដំណើរដោយគ្មានទិដ្ឋាការ ផ្តល់ជម្រើសហោះហើរកាន់តែច្រើន ការបង្កើតមជ្ឈមណ្ឌលអាកាសចរណ៍ និងការកែលម្អកន្លែងទេសចរណ៍ ជាដើម។ ចំនួនអ្នកទេសចរមកពីឥណ្ឌា បានឈានដល់កម្រិតខ្ពស់ ជាប្រវត្តិសាស្ត្រ ដែលលោកលើកឡើងថាទំនងជាលទ្ធផលនៃគោនយោបាយកលើកលែងទិដ្ឋាការ។ គម្រោងនេះអនុញ្ញាតឱ្យភ្ញៀវ មកពី៩៣ប្រទេស ស្នាក់នៅក្នុងប្រទេសថៃ មិនចាំបាច់សុំទិដ្ឋាការ រហូតដល់ ៦០ថ្ងៃ។ គម្រោងនេះបានចាប់ផ្តើម កាលពីចុងឆ្នាំមុន ហើយឥឡូវនេះ ត្រូវបានបន្ត រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា។ ក្រសួងទេសចរណ៍ និងកីឡាថៃ បានបង្ហាញរបាយការណ៍ថា ក្នុងពេល៧ខែមកនេះ ក្រៅពីឥណ្ឌា…

  • Kim Jong Un រៀបចំឲ្យកូនស្រីវ័យជំទង់ ស្នងតំណែង

    Kim Jong Un រៀបចំឲ្យកូនស្រីវ័យជំទង់ ស្នងតំណែង

    ព្យុងយ៉ាង៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ហៅកាត់ NIS បានទម្លាយឲ្យដឹង កាលពីថ្ងៃចន្ទ ថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un កំពុងរៀបចំកូនស្រីវ័យជំទង់របស់លោក ជាអ្នកស្នងតំណែងជំនួស ដើម្បីបន្តដឹកនាំរដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ មួយនេះ។ យុវតី Kim Ju Ae ដែលមិនត្រូវបានបញ្ជាក់អំពីអាយុជាក់លាក់ តែងតែមានវត្តមានជាមួយឪពុក នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ រួមទាំងទាក់ទងនឹងសកម្មភាពយោធា ក៏ដូចជា ក្នុងពេលត្រួតពិនិត្យការហ្វឹកហាត់ ជាដើម។ ការណ៍នេះបានជំរុញឱ្យមានការរំពឹងទុកថា លោក Kim Jong Un បានជ្រើសរើសនាង ជាអ្នកស្នងមរតកជាអ្នកដឹកនាំ ជំនាន់ទីបួន នៃការគ្រប់គ្រងតំណែងតពូជ ដោយគ្រួសារត្រកូល Kim។ នេះបើតាម NIS ដដែល។ សមាជិកសភា Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសន្និសីទសង្ខេប របស់ទីភ្នាក់ងារ NIS ថា លោក Kim Jong Un ឥឡូវនេះ លើសទម្ងន់…