-
លោក គីម ជុងអ៊ុន ជិះទូកពិនិត្យស្ថានភាពទឹកជំនន់

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង ហៅកាត់ KCNA កាលពីថ្ងៃពុធ បានបង្ហាញពីរូបភាពមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជិះទូកកៅស៊ូ ពិនិត្យមើលទីតាំងខូចខាត ដោយសារទឹកជំនន់ នៅតំបន់ Sinuiju ក្នុងខេត្ត North Pyongan បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង កាលពីពេលថ្មីៗនេះ ។ រូបភាពក៏បានបង្ហាញពី លោក គីម ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នៅក្នុងរថភ្លើងពិសេស ដើម្បីពិភាក្សាអំពីស្ថានការណ៍ ទឹកជំនន់ ទៀតផង។ ប្រភពបន្តថា កាលពីថ្ងៃចន្ទថា កូរ៉េខាងជើងបានដាក់ពង្រាយឧទ្ធម្ភាគចក្រយោធា ដើម្បីនាំមនុស្សរាប់ពាន់នាក់ ដែលជាប់គាំង នៅក្នុងតំបន់រងគ្រោះ ទៅកាន់ទីសុវត្ថិភាព។ កូរ៉េខាងជើងកំពុងបន្តទទួលរងនូវជំនន់ទឹកភ្លៀងខ្លាំង បំបែកកំណត់ត្រា ដែលមិនធ្លាប់មាន ពីមុនមក។ រដ្ឋបាលឧតុនិយមរបស់កូរ៉េខាងត្បូង បាននិយាយថា វាជាកំណត់ត្រាខ្ពស់បំផុត នៅកូរ៉េខាងជើង ក្នុងរយៈពេល ២៩ឆ្នាំ។ គ្រោះមហន្តរាយធម្មជាតិមានឥទ្ធិពល កាន់តែខ្លាំង ទៅលើភាគខាងជើង ដាច់ស្រយាល និងក្រីក្រ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមិនល្អ រួមជាមួយនឹងកាប់បំផ្លាញព្រៃឈើ។ ក្រសួងបរិស្ថានរបស់កូរ៉េខាងត្បូង បាននិយាយ កាលពីដើមខែកក្កដាថា…
-
អន្ទង់អាំងជប៉ុន ពុលស្លាប់មនុស្ស

តូក្យូ៖ មនុស្សម្នាក់បានស្លាប់ និង១៤០នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យក្រោយពីពួកគេបាន បរិភោគអន្ទង់អាំង ឬ ជប៉ុនហៅថា Unagi។ ហេតុការណ៍នេះបានកើតឡើង កាលពីសប្តាហ៍មុន នៅក្នុងហាង Keikyu ក្នុងទីក្រុង Yokohama ដោយពួកគេបានទិញអាហារប្រអប់ថ្ងៃត្រង់ ដែលមានអន្ទង់អាំង ដែលគេផ្សំគ្រឿងជាលក្ខណៈ អាហារបែបប្រពៃណីរបស់ជប៉ុន។ ម្ចាស់ហាងឈ្មោះ Shinji Kaneko កាលពីថ្ងៃចន្ទ បានសុំទោស និង ចូលរួមរំលែកទុក្ខ ក្រោយកើតហេតុ ហើយប្រកាសទទួលខុសត្រូវ ថា ខ្លួនពិតជាចម្អិននិងលក់អាហារទាំងនេះ។ យ៉ាងណាមិញ កម្រិតទោស នៃទទួលខុសត្រូវ មិនត្រូវបានបង្ហើបឲ្យដឹង នៅឡើយទេ។ មន្ត្រីសុខាភិបាលបានរកឃើញបាក់តេរីមួយប្រភេទ ហៅថា Staphylococcus Aureus នៅក្នុងអាហារនេះ។ អន្ទង់ជប៉ុន ជាអាហារពេញនិយម នៅក្នុងប្រទេសជប៉ុន និងតាមបណ្តា ប្រទេសជាច្រើននៅអាស៊ី ជាពិសេសអន្ទង់អាំងលាយជាមួយ ទឹកស៊ីអ៊ីវ និង ស្រាអង្ករ Mirin។ ក្នុងមួយឆ្នាំជនជាតិជប៉ុនបរិភោគអន្ទង់ប្រមាណ ១២ម៉ឺនតោន ដែលភាគច្រើនជាអន្ទង់ចិញ្ចឹមក្នុងស្រុក និងមួយចំនួនទៀតនាំចូលពីប្រទេសចិន តៃវ៉ាន់ កូរ៉េខាងត្បូង និងម៉ាឡេស៊ី។…
-
ថៃបិទផ្លូវរថភ្លើងរូងក្រោមដីវិញ បន្ទាប់ពីបើកបាន ២ថ្ងៃ

បាងកក៖ កាសែត Bangkok Post បានចុះផ្សាយ កាលពីថ្ងៃអង្គារថា បន្ទាប់ពីអ្នកដំណើរត្អូញត្អែរអំពីធូលីដីក្រាស់ ខ្លាំងពេក អាជ្ញាធររថភ្លើងរដ្ឋថៃ ហៅកាត់ SRT បានបិទផ្លូវរថភ្លើងរូងក្រោមដី វែងបំផុតរបស់ប្រទេស មួយនេះវិញ ពោលគឺក្រោយពេលបើកដំណើរការ បានរយៈពេលពីរថ្ងៃ ដោយត្រូវរង់ចាំការសម្អាត រយៈពេល១៤ថ្ងៃសិន ទើបអាចបើកឡើងវិញ។ ប្រធានអាជ្ញាធរ SRT បាននិយាយថា អ្នកដំណើរ នៅភាគឦសាន បានត្អូញត្អែរ ពីបញ្ហានេះ ក្រោយពេល ពួកគេបានធ្វើដំណើរ តាមផ្លូវរូងក្រោមដី នៅស្ថានីយ Pha Sadet ស្ថិតក្នុងខេត្ត Saraburi ដូច្នេះ SRT បានបញ្ជាឱ្យអ្នកម៉ៅការ សម្អាតផ្លូវរូងក្រោមដី ក្នុងរយៈពេល២សប្តាហ៍។ ប្រភពបន្តថា មុននឹងបើកដំណើរ ការ អ្នកម៉ៅការបានប្រើបច្ចេកទេសសម្អាតធូលី ចេញពីផ្លូវរូងក្រោមដីមួយនេះដែរ ប៉ុន្តែ ក្រោយមក ខ្យល់ បានបក់ ចូលមកវិញ។ អ្នកដំណើរបង្ហាញក្តីបារម្ភពីការប៉ះពាល់ដល់សុខភាព ដោយសារតែដីហុយ បើទោះបីជាពួកគេពាក់ម៉ាស់ ក៏ដោយ។ អាជ្ញាធរ គ្រោងនឹងបើកដំណើរការ…
-
ឡាន Tesla ៤ ម៉ូដែល ជិត ២លានគ្រឿងបិទដំបូលមុខអត់ជិត

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានប្រកាសប្រមូលឡានរបស់ខ្លួន ចំនួន១.៨លានគ្រឿង មកជួសជុលឡើងវិញ ព្រោះដំបូលឡានខាងមុខឡានបិទអត់ជិត ដែលនាំឲ្យមានហានិភ័យ នៃគ្រោះថ្នាក់ ដល់អ្នកបើកបរ នៅពេលកំពុងបើកបរ។ ក្រុមហ៊ុននេះ បញ្ជាក់ថា រថយន្តដែលត្រូវប្រមូលមកជួសជុលឡើងវិញ មាន៣ម៉ូដែល គឺ Tesla 3, Tesla S, និង Tesla X ដែលផលិតនៅចន្លោះពីឆ្នាំ២០២១ ដល់២០២៤ និង Tesla Y ដែលផលិតនៅចន្លោះ ឆ្នាំ ២០២០ ដល់២០២៤។ ក្រុមហ៊ុនពន្យល់ថា ដំបូលឡានទាំងនេះមិនអាចបិទជិតវិញបន្ទាប់ពីបើកគន្លឹះរួច ហើយមានឡានខ្លះ ដំបូលខាងមុខនេះស្រាប់តែបើកដោយឯកឯង ពេលកំពុងបើកបរទៀតផងដោយសារមានបញ្ហា Software។ ទោះយ៉ាងណា ក្រុមហ៊ុនមិនទាន់បានបង្ហាញពីគ្រោះថ្នាក់ ដែលកើតឡើង ចំពោះឡាន ណាមួយ ក្នុងចំណោមមូឌែលខាងលើ នៅឡើយទេ។ Tesla មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ នៅពេលដែលទីភ្នាក់ងារព័ ត៌មាន AP ទាក់ទងទៅ។ Tesla បានចាប់ផ្តើមស៊ើបអង្កេតលើការត្អូញត្អែរ របស់អតិថិជន…
-
ស្ថិតិសាលារៀន និងសិស្ស នៅប្រទេសកម្ពុជា

-
សូមប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ដើម្បីជៀសវាងពីការបំពុលសង្គមដោយព័ត៌មានក្លែងក្លាយ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ កក្កដា ២០២៤

១. ខេត្តព្រះសីហនុ សិក្សាសាកល្បងគម្រោងចតយានយន្តឆ្លាតវៃនៅផ្សារលើ – AMS Economy ២. រាជរដ្ឋាភិបាលចំណាយថវិកាអស់ ១ ៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ – FN ៣. ចិនគ្រោងសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលសំបុកត្រចៀកកាំទៅទីផ្សាររបស់ខ្លួននៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ – កម្ពុជាថ្មី ៤. ធនាគារពិភពលោកណែនាំវៀតណាមឱ្យយកពន្ធគ្រឿងស្រវឹង ១៥៥% ដើម្បីកាត់បន្ថយការផឹក – Bloomberg ៥. អាមេរិកឱ្យហ្វីលីពីន ៥០០លានដុល្លារទុកប្រើសម្រាប់វិស័យការពារជាតិ – Reuters #ams1minute
-
គម្រោងវិនិយោគចំនួន ២៤ គម្រោង មានទំហំវិនិយោគ ១២៩ លានដុល្លារអាមេរិក

-
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ៖

“គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។ លទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មាន៖ ១. កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន ២. ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាលធនធានមនុស្ស ៣. ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ សម្ដេចធិបតី លើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន។ #ams1minute
-
ការបង្រៀនមាន ៣ កន្លែង
