-
ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ សីហា ២០២៤

១. តំបន់សេដ្ឋកិច្ចថ្មី ២៧០ហិកតា នឹងលេចរូបរាងតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ – AMS Economy ២. កម្ពុជាកំពុងពិចារណាដើម្បីសិក្សាដាក់ “ស្ថានីយល្អាងស្ពាន” ដែលស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងតំបន់បេតិកភណ្ឌពិភពលោក – FN ៣. គម្រោងដោះទឹក និងបង្វែរទឹកចេញពីភ្នំពេញ ក្នុងភូមិសាស្រ្តកំពង់ស្ពឺ សម្រេចបាន ៨៥% – ស៊ីស៊ីថាមស៍ ៤. តួកគី រារាំងកិច្ចសហប្រតិបត្តិការរវាងណាតូ និងអ៉ីស្រាអែល ជុំវិញសង្គ្រាមតំបន់ហ្គាហ្សា – Reuters ៥. វិមានក្រឹមឡាំង បានគំរាមបាញ់ទម្លាក់យន្តហោះចម្បាំង F-16 ដែលអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន – Reuters #ams1minute
-
បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា U Ko Ko Hlaing កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា

-
សម្តេចធិបតី៖ “កម្ពុជាតែងទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងសង្គម និងសេដ្ឋកិច្ច

ភស្តុតាងជាច្រើនទសវត្សរ៍ បានបង្ហាញយ៉ាងច្បាស់ថា សមភាពយេនឌ័រ មិនមែនគ្រាន់តែជាបញ្ហានៃយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែជាជន្ទល់រឹងមាំ ដែលបានជួយជំរុញ កំណើនសេដ្ឋកិច្ច។ នៅពេលមានការលើកស្ទួយស្ត្រី ធុរកិច្ចមានការកើនឡើង ហើយប្រទេសជាតិក៏នឹងរីកចម្រើន។ ការប្តេជ្ញាចិត្តរបស់កម្ពុជាបានស្តែងឡើងតាមរយៈគំនិតផ្តួចផ្តើមនានា ដែលគាំទ្រដល់សហគ្រិនស្ត្រី តាមរយៈការសម្រួលដល់ការបង្កើតបណ្តាញស្ត្រី ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកធុរកិច្ចដែលចាំបាច់ និងការអភិវឌ្ឍជំនាញដល់ស្ត្រី និងសហគ្រិនស្ត្រី ហើយក៏បានអនុវត្តគំនិតផ្តួចផ្តើមហិរញ្ញវត្ថុមួយចំនួនដូចជា ការដាក់ឱ្យដំណើរការគម្រោងហិរញ្ញប្បទាន និងការដាក់ឱ្យប្រើប្រាស់គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រីជាដើម”។ #ams1minute
-
សម្តេចធិបតី “ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ

ការចូលរួមកាន់តែសកម្មរបស់ស្ត្រី នៅក្នុងសកម្មភាពសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច ក្នុងសហគមន៍ និងប្រទេសជាតិទាំងមូល។ ពិធីបើកវេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) ឆ្នាំ២០២៤ ក្នុងថ្ងៃនេះ គឺជាភស្តុតាង នៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ និងដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច តំបន់អាស៊ាន ឱ្យក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក”។ #ams1minute
-
ធនធានមនុស្សគឺសំខាន់។ ធនធានមនុស្សត្រូវតែមានមូលដ្ឋានរឹងមាំ ដូចនេះពង្រឹងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២

-
នៅសល់តែ ៤ ថ្ងៃទៀតតែប៉ុណ្ណោះ គម្រោងជាប្រវត្តិសាស្ត្រ ព្រែកជីកហ្វូណនតេជោនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ❤️🚢🌊🇰🇭

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបប្រជុំជាមួយនឹងស្ថាប័នពាក់ព័ន្ធ

-
រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត

-
ផលប្រយោជន៍ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ
