Category: One-Minute

  • របាយការណ៍នៅថ្ងៃទី៣១ កក្កដា

    របាយការណ៍នៅថ្ងៃទី៣១ កក្កដា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៣. គ្រឿងញៀន ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។ ៤. កូវីដ ករណីថ្មី ២នាក់ អ្នកជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១ សីហា ២០២៤ #ams1minute

  • ការចំណាយលើកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ត្រូវបានគេប៉ាន់ស្មានថាអស់ជាង ៩ ពាន់លានដុល្លារ

    ការចំណាយលើកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំ២០២៤ ត្រូវបានគេប៉ាន់ស្មានថាអស់ជាង ៩ ពាន់លានដុល្លារ

    ដែលការចំណាយនេះជាការចំណាយតិចបំផុត បើធៀបទៅនឹងពេលមុនៗ។ កីឡាអូឡាំពិក ដែលចាយលុយច្រើនបំផុតក្នុងការរៀបចំគឺ កីឡាអូឡាំពិករដូវរងា Sochi នៅរុស្ស៊ី ឆ្នាំ២០១៤ ដែលចាយលុយរហូតដល់ ៥៩,៧ពាន់លានដុល្លារ និងកីឡាអូឡាំពិករដូវក្ដៅ ប៉េកាំង នៅចិន ឆ្នាំ២០០៨ ដែលចាយអស់ ៥២,៧ពាន់លានដុល្លារ។ ការចំណាយមួយផ្នែកធំក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក គឺទៅលើហេដ្ឋារចនាសម្ព័ន្ធ​ រួមមានកន្លែងកីឡា លំនៅដ្ឋានសម្រាប់អត្តពលិក និងអ្នកសម្របសម្រួល និងការដឹកជញ្ជូនជាដើម។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិតម្រូវឱ្យមានបន្ទប់សណ្ឋាគារយ៉ាងហោចណាស់ ៤ម៉ឺនបន្ទប់សម្រាប់អ្នកទស្សនា និងភូមិអូឡាំពិកដែលអាចដាក់អត្តពលិក និងមន្ត្រីចំនួន ១៥ ០០០នាក់ – Visual Capitalist #ams1minute

  • កំណែទម្រង់ដីធ្លីនៅកម្ពុជា

    កំណែទម្រង់ដីធ្លីនៅកម្ពុជា

    🎥 MLMUPC #ams1minute

  • កោះឧកញ៉ាតី​ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល

    កោះឧកញ៉ាតី​ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល

    🎥 MLMUPC #ams1minute

  • ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

    ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
  • អបអរសាទរ ៥ សីហា ២០២៤ ថ្ងៃប្រវត្តិសាស្ត្រ “ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ”

    អបអរសាទរ ៥ សីហា ២០២៤ ថ្ងៃប្រវត្តិសាស្ត្រ “ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ”
  • នៅសល់ ០៤ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

    នៅសល់ ០៤ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

    ០១ សីហា ២០២៤ – ០៥ សីហា ២០២៤ #ams1minute

  • ស្ថាបនិក Telegram មានកូនជាង ១០០នាក់ ក្នុងប្រទេសចំនួន១២

    ស្ថាបនិក Telegram មានកូនជាង ១០០នាក់ ក្នុងប្រទេសចំនួន១២

    ម៉ូស្គូ៖ ស្ថាបនិកកម្មវិធី Telegram លោក Pavel Durov បានទម្លាយថា គាត់បានផ្តល់កំណើតដល់ទារកជាង ១០០នាក់ នៅក្នុងប្រទេសចំនួន១២ តាមរយៈការបរិច្ចាគមេជីវិតឈ្មោល។ សហគ្រិនផ្នែក IT ជនជាតិរុស្សីរូបនេះ បាននិយាយថា គាត់បានចាប់ផ្តើមបរិច្ចាគមេជីវិតឈ្មោលកាល ពី១៥ឆ្នាំមុន នៅពេលដែលមិត្តម្នាក់បានមករកគាត់ ជាមួយនឹងសំណើសុំមេជីវិតរបស់លោក។ លោក Durov បានដកស្រង់សម្តីវេជ្ជបណ្ឌិតដែលនិយាយថា មេជីវិតឈ្មោលរបស់អ្នកបរិច្ចាគដែលមាន គុណភាពខ្ពស់ គឺខ្វះខាតខ្លាំង។ ដូច្នេះហើយលោកស្ម័គ្រចិត្ត បរិច្ចាគមេជីវិតឈ្មោលដោយមិនបញ្ចេញឈ្មោះ ដើម្បីជួយគូស្វាមីភរិយាដែលកាន់តែច្រើនឡើង ដែលពិបាកមានកូន។ Durov បាននិយាយថា ឥឡូវនេះគាត់មានបំណងបង្ហាញលេខកូដ DNA របស់គាត់ ដើម្បីធ្វើឱ្យវាងាយ ស្រួលសម្រាប់កូនៗរបស់គាត់ ក្នុងការស្វែងរកគ្នាទៅវិញទៅមក។ លោកនិយាយថា ជាច្រើនឆ្នាំបន្ទាប់ពីលោកឈប់ផ្តល់មេជីវិតយ៉ាងហោចណាស់មានគ្លីនិក IVF មួយនៅតែមានមេជីវិតឈ្មោលរបស់គាត់ ដែលអាចប្រើបានសម្រាប់គ្រួសារដែលចង់មានកូន។ លោក Durov ដែលមិនទាន់រៀបការបាននិយាយទៀតថា គាត់ដឹងថា “មានហានិភ័យ” ប៉ុន្តែលោកមិន សោកស្តាយទេ ដែលបានធ្វើជាម្ចាស់ជំនួយ។ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ចិនចាយ ៤០០ពាន់លានដុល្លារជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម

    ចិនចាយ ៤០០ពាន់លានដុល្លារជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម

    ប៉េកាំង៖ បណ្តាក្រុមហ៊ុនសហគ្រាសរដ្ឋរបស់ប្រទេសចិន គ្រោងបោះទុនវិនិយោគចំនួន ៤១៣ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីធ្វើទំនើបកម្មគ្រឿងចក្រ និងបច្ចេកវិទ្យា ក៏ដូចជាជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មរបស់ខ្លួន។ គណៈកម្មាធិការគ្រប់គ្រង និងឃ្លាំមើលទ្រព្យសម្បត្តិរដ្ឋចិន ហៅកាត់ថា (SASAC) ដែលនឹងទទួលបន្ទុកដឹកនាំគំនិតផ្ដួចផ្ដើមនេះ បាននិយាយថា ការបោះទុនវិនិយោគដ៏ធំសម្បើមនេះ គឺដើម្បីធ្វើទំនើបកម្មគ្រឿងចក្រ និងការផ្ដាស់ប្ដូរដោយងាកមកប្រើបច្ចេកវិទ្យាជាន់ខ្ពស់ ដែលមានប្រសិទ្ធភាពជាងមុន, មានសុវត្ថិភាពជាងមុន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ គំនិតផ្ដួចផ្ដើមនេះ គឺដើម្បីធានាថា គ្រប់ក្រុមហ៊ុនសហគ្រាសចិនទាំងអស់ទទួលបានឱកាស និងការប្រកួតប្រជែងស្មើភាពគ្នា ហើយក៏ដើម្បីផ្ដោតការយកចិត្តទុកជាក់ជាពិសេសលើឧស្សាហកម្មជាយុទ្ធសាស្ត្រនានាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ លើសពីនេះទៀត រដ្ឋាភិបាលចិន នឹងផ្ដល់ការឧបត្ថម្ភធនដល់បណ្ដាក្រុមហ៊ុនសហគ្រាសរដ្ឋក្នុងទំហំរហូតដល់ទៅជាង៤១ពាន់លានដុល្លារអាម៉េរិកផងដែរ សម្រាប់ការធ្វើទំនើបកម្មឧបករណ៍ ឬគ្រឿងចក្រចាស់ៗ និងទំនិញប្រើប្រាស់ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សំដៅយកប្រៀបនៅក្នុងការប្រកួតប្រជែងលើទីផ្សារ។ យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញថា ក្រុមហ៊ុនសហគ្រាសរដ្ឋសម្រេចបានប្រាក់ចំណេញសរុបជាង ៣១១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ធ្លាក់ចុះ ៣.៤ភាគរយ ខណៈដែលក្រុមហ៊ុនសហគ្រាសឯកជនទទួលបានប្រាក់ចំណេញសរុបជាង ៣២២ពាន់លានដុល្លារ កើនឡើង ២ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Globaltimes៕ ប្រភព៖ Nikkei Asia ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • បំណុលអាមេរិកហក់ដល់ ៣៥ពាន់ពាន់លានដុល្លារ ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត

    បំណុលអាមេរិកហក់ដល់ ៣៥ពាន់ពាន់លានដុល្លារ ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត

    វ៉ាស៊ីនតោន៖ គណៈកម្មាធិការថវិកានៃសភាអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា គិតមកទល់ពេលនេះ បំណុលជាតិ របស់សហរដ្ឋអាមេរិកកើនឡើងលើស ៣៥ពាន់ពាន់លានដុល្លារ ខណៈតួលេខនេះបានឈានដល់កម្រិត ប្រវត្តិសាស្រ្ត។ បំណុលនេះបានកើនឡើង ក្នុងអាណត្តិនៃការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងអតីតប្រធានាធិបតី លោក Donald Trump។ នៅពេលលោក Trump អស់តំណែង បំណុលជាតិអាមេរិកបានកើនឡើងឈានដល់ ២៧.៧ពាន់ពាន់ លានដុល្លារ ក្នុងនោះ មានជាងពាក់កណ្តាល គឺជាការខ្ចីប្រាក់ទាក់ទងនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយនិន្នាការនេះ នៅតែបន្តក្រោមការដឹកនាំរបស់លោក Biden ដោយបំណុលបានកើនឡើងដល់ ៣៥ពាន់ពាន់លានដុល្លារ។ ទោះបីជាយ៉ាងណា មានការរំពឹងទុកថា បើសិនលោក Donald Trump ឈ្នះឆ្នោតនៅខែវិច្ឆិកាមែន គណបក្សសាធារណរដ្ឋនឹងអាចបន្ធូរបន្ថយស្ថានការណ៍នេះបាន ប៉ុន្តែ មិនបញ្ជាក់ថា តាមវិធីណានោះទេ៕ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា