-
គ្មានកិច្ចព្រមព្រៀងណាមួយនាំឱ្យបាត់បង់អធិបតេយ្យភាពជាតិនោះឡើយ

-
លោក សាយ សំអាល់ រដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ថែ្លងថាក្រសួង បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងសមត្ថភាពស្ថាប័ន។ លោកថ្លែងនៅសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំភពផែនដី “Earth Leadership” រៀបចំឡើងនាទីស្តីការក្រសួង នាព្រឹកថ្ងៃទី២ សីហា ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ 📷 MLMUPC #ams1minute
-
ប្រាក់ គឺជាលោហធាតុដ៏មានតម្លៃបំផុតមួយរបស់ពិភពលោក និងត្រូវបានប្រើប្រាស់ជាគ្រឿងអលង្ការ និងកាក់ជាដើម

ក្នុងឆ្នាំ២០២៣ មានប្រទេស ៣ គ្រប់គ្រងការជីកយករ៉ែប្រាក់សកល រួមមាន ម៉ិកស៊ិក (២៤%) ចិន (១៣%) និងប៉េរូ (១៣%)។ ការជីករ៉ែប្រាក់របស់ប្រទេសទាំង៣នេះរួមបញ្ចូលគ្នា ស្មើនឹងជាងពាក់កណ្តាលនៃផលិតកម្មប្រាក់ក្នុងសកល។ សារៈសំខាន់នៃការប្រើប្រាស់ប្រាក់ក្នុងបច្ចេកវិទ្យាទំនើប ជំរុញឱ្យមានការបង្កើនផលិតកម្មនៅក្នុងប្រទេសមួយចំនួន។ ជាក់ស្ដែង ស៊ីលីមានកំណើនផលិតកម្មប្រាក់ ២៤% នៅចន្លោះឆ្នាំ២០២២ និង២០២៣ ហើយប៉ាពួញូហ្គីណេមានកំណើន ៤២% – Visual Capitalist #ams1minute
-
នៅសល់ ០៣ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

-
ទំនប់រលក ខេត្តព្រះសីហនុ

-
ទស្សនៈតាបូរណ៍៖ ការនិយាយ ឬសរសេរអ្វីក៏ដោយ គួរមានឯកសារយោងឱ្យបានច្រើន ដើម្បីពង្រឹងភាពជឿជាក់ និងជម្រៅនៃអំណះអំណាង ✍️📚📖

-
ផ្ទុះគ្រាប់បែកអត្តឃាត ស្លាប់មនុស្សជិត ២០នាក់ នៅនីហ្សេរីយ៉ា

បរទេស៖ មនុស្ស១៩នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ អំឡុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងភូមិ Kawuri រដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា នេះបើតាមប្រភពពីសន្តិសុខ។ ប្រភពបានបន្តថា ការបំផ្ទុះដែលបានកើតឡើងកាលពីល្ងាចថ្ងៃពុធលើកនេះ គឺជាការវាយប្រហារដ៏សាហាវបំផុតមួយ ពុំធ្លាប់មាន ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ នាភាគឦសាន ប្រទេស ពោលគឺបន្ទាប់ពីអំពើហិង្សាកើតចេញពីជម្លោះក្រុមជីហាដ បានធ្លាក់ចុះ។ អភិបាលរដ្ឋ Borno កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់បម្រាមគោចររយៈពេល ២៤ម៉ោង បន្ទាប់ពីការវាយប្រហារ។ គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ ប៉ុន្តែ ក្រុមជីហាដ Boko Haram និងគូប្រជែងរដ្ឋអ៊ីស្លាម នៅអាហ្វ្រិកខាងលិច សុទ្ធតែសកម្មលើការបំផ្ទុះគ្រាប់បែកបែបនេះ នៅក្នុងរដ្ឋ Borno កន្លងមក។ ក្រៅពីការផ្ទុះគ្រាប់បែកនៅតាមផ្លូវ ក្រុមសកម្មប្រយុទ្ធអ៊ិស្លាមទាំងនេះ នៅតែបន្តវាយឆ្មក់ ចាប់ពង្រត់ នៅតាមជនបទ ជាដើម។ នៅភាគឦសាន ប្រទេសអាហ្វ្រិក មួយនេះ មានមនុស្សជាង៤ម៉ឺននាក់ត្រូវបានសម្លាប់ ដោយសារតែអំពើហិង្សា និងមនុស្សពីរលាននាក់ផ្សេងទៀត បានផ្លាស់ទីលំនៅ ចាប់តាំងពីឆ្នាំ ២០០៩ មក៕ ប្រភពពី…
-
វៀតណាម រញ្ជួយដីជាង ៨០លើក ក្នុង១ខែ

ហាណូយ៖ កាសែតវៀតណាម Vietnamnews បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះថា កាលពីខែកក្កដា វៀតណាមមានករណីរញ្ជួយដី ចំនួន៨៣លើក នៅក្នុងខេត្ត Kon Tum និង Thanh Hóa។ នេះបើតាមរបាយការណ៍ របស់វិទ្យាស្ថានភូគព្ភសាស្ត្រ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាម។ ប្រភពនេះបញ្ជាក់ថា ក្នុងចំណោមនេះ ការញ្ជួយដីកម្រិត ៥.០ រ៉ិចទ័រ ដែលបានកើតឡើងនៅព្រឹក ថ្ងៃទី២៨ ខែកក្កដា ក្នុងស្រុក Kon Plong ខេត្ត Kon Tum ត្រូវបានគេកំណត់ថា ជាការរញ្ជួយកម្លាំងខ្លាំងបំផុត មិនធ្លាប់មាន នៅក្នុងតំបន់។ ផ្ទះមួយចំនួនរងការប៉ះពាល់រង្គោះរង្គើ និងដាក់សំពាធផ្លូវចិត្តខ្លាំង របស់ប្រជាពលរដ្ឋ ជាពិសេស អ្នកដែលរស់នៅជិតចំណុចកណ្តាលនៃការរញ្ជួយដី។ លោក Nguyễn Xuân Anh នាយកវិទ្យាស្ថានភូគព្ភសាស្ត្រ និយាយថា ការរញ្ជួយដី នាពេលថ្មីៗនេះ នៅ Kon Plong គឺជាការរញ្ជួយដី ដែលបណ្តាលមកពី…
-
ព្យុះទីហ្វុងវាយប្រហារប្រទេសចិន មនុស្សជាង១លាននាក់រងគ្រោះ

បរទេស៖ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ភ្លៀងធ្លាក់ដ៏ខ្លាំងបង្កឡើងពីព្យុះទីហ្វុង បានបណ្តាលឲ្យមនុស្ស១លាន២សែននាក់ នៅក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន រងគ្រោះ។ អាជ្ញាធរកំពុងអន្តរាគមន៍ ផ្តល់ស្បៀង និងអាហារចាំបាច់នានា និងជម្លៀសប្រជាជនមួយចំនួនចេញពីទីតាំងជន់លិច។ នេះបើតាមកាសែតចិន Xinhua។ ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់ខេត្ត Hunan បាននិយាយថា ដំណាំដែលរងការខូចខាត ដោយសារព្យុះទីហ្វុង Gaemi បានកើនឡើងដល់ ១២៧០០០ ហិកតា ហើយមនុស្ស ៩៦៥០០ នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ នៃអាកាសចរណ៍ខេត្ត បានដាក់ពង្រាយឧទ្ធម្ភាគចក្រចំនួន៤គ្រឿង ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ នៅទីក្រុង Zixing ដែលជាតំបន់មួយ ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែទឹកភ្លៀង។ ឧទ្ធម្ភាគចក្រ បានដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទំនិញផ្សេងៗ ប្រមាណ ៧៣ តោន និងផ្ទេរអ្នករងរបួសចំនួន ៩២ នាក់ រួមនឹង ស្ត្រីមានផ្ទៃពោះ។ ប្រទេសចិនមានប្រព័ន្ធឆ្លើយតបគ្រាអាសន្នចំនួនបួន សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះមហន្តរាយភូមិសាស្ត្រ ដោយកម្រិត I ជាការឆ្លើយតបបន្ទាន់បំផុត៕ ប្រភពពី Xinhua ប្រែសម្រួល៖…
-
ជយោ ! ព្រែកជីកហ្វូណនតេជោ !
