-
នៅសល់ ១០ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

-
ការចំណាយទៅលើការរៀបអាពាហ៍ពិពាហ៍ជាមធ្យមនៅអាមេរិកមានតម្លៃ ៣៥ ០០០ ដុល្លារក្នុងឆ្នាំ២០២៣

-
ខណ្ឌទួលគោក រាជធានីភ្នំពេញ

-
ទិវាមច្ឆជាតិ រួមចំណែកជំរុញចលនាចិញ្ចឹមត្រីទូទាំងប្រទេស សំដៅធានាបាននូវសន្តិសុខស្បៀង

-
ប្រាសាទបាគង ខេត្តសៀមរាប

-
សូមបងប្អូន អ៊ំពូមីង តាយាយ ភ្ជាប់ទៅតិកតុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

-
កាន់តែដូចជីវិតពិត មនុស្សយន្តជប៉ុនចេះញញឹម

តូក្យូ៖ បន្ទាប់ពីរយៈពេលមិនដល់១ខែ នៃការបង្កើតវិធីសាស្រ្តថ្មី ភ្ជាប់ជាលិកាស្បែក ទៅនឹងមនុស្សយន្ត ដូច មនុស្សពិត ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន នៅសាកលវិទ្យាល័យតូក្យូ ថ្មីៗនេះ បានឈានដល់កម្រិតថ្មីមួយទៀត នោះគឺជាការធ្វើឲ្យមនុស្សយន្តមានស្បែកដូចស្បែកមនុស្សនេះ ចេះញញឹម ជាលើកដំបូង ដែលជាការបំបែកកំណត់ត្រាថ្មីមួយទៀត។ នេះបើតាមកាសែត JapanTimes។ អ្នកស្រាវជ្រាវបានពង្រីកកោសិកាស្បែក ឱ្យមានរាងដូចមុខមនុស្ស ហើយទាញវា ទៅជាស្នាមញញឹម ពព្រាយ ដោយប្រើឧបករណ៍ភ្ជាប់ ដូចសរសៃចងភ្ជាប់គ្នា។ អ្នកដឹកនាំការស្រាវជ្រាវ លោក Shoji Takeuchi បាននិយាយថា ទោះបីជាវាមើលទៅគួរឱ្យខ្លាចបន្តិចក៏ដោយ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតមនុស្សយន្តមានលក្ខណៈដូចជីវិតមនុស្សពិត កាន់តែខ្លាំង។ លោក Shoji Takeuchi សង្កត់ធ្ងន់ថា អ្នកស្រាវជ្រាវមានបំណងបន្ថែម ធាតុជាច្រើនទៀត ដល់ស្បែកដែលត្រូវបានចិញ្ចឹមតាមរយៈមន្ទីរពិសោធន៍ រួមទាំង ប្រព័ន្ធឈាមរត់ និងសរសៃប្រសាទ ទៀតផង។ ការណ៍នេះ ក៏អាចឆ្ពោះរកការតេស្តសុវត្ថិភាព លើគ្រឿងសំអាង និងថ្នាំស្រូបចូលតាមស្បែក ដែលជួយដល់ឧស្សាហកម្មវះកាត់ កែសម្ផស្ស។ គួរឲ្យដឹងថា មន្ទីរពិសោធន៍របស់ លោកសាស្រ្តាចារ្យ Takeuchi បានបង្កើតមនុស្សយន្តខ្នាតតូច…
-
ធ្លាក់យន្តហោះនេប៉ាល់ ស្លាប់មនុស្ស ១៨នាក់ តែអ្នកបើកបរនៅមានជីវិត

បរទេស៖ កាលពីថ្ងៃពុធ យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Saurya Airlines នៅប្រទេសនេប៉ាល់ បានធ្លាក់ស្លាប់មនុស្ស ១៨នាក់ ប៉ុន្តែ អ្នកបើកបរ នៅមានជីវិត ដែលស្ទើរតែមិនគួរឲ្យជឿ។ នេះបើតាមគេហទំព័រ NDTV។ ប្រភពដដែលនេះបន្តថា យន្តហោះបានធ្លាក់ អំឡុងពេលហោះឡើង នៅក្នុងទីក្រុង Kathmandu។ អ្នកនាំពាក្យប៉ូលិសនេប៉ាល់ លោក Karki បានប្រាប់ AFP ថា មានមនុស្ស១៩នាក់ នៅលើយន្តហោះ ហើយថា «អ្នកបើកយន្តហោះ ពិតជាត្រូវបានជួយសង្គ្រោះ និងកំពុងត្រូវបានព្យាបាល។ តែមិនទាន់អាចបញ្ជាក់ពីស្ថានភាពអ្នកផ្សេងទៀតនៅលើយន្តហោះ បានទេ»៕ ប្រែសម្រួល៖ សារ៉ាត
-
២ អាទិត្យ ថៃរកចំណូលបាន ៥០០លានដុល្លារ ពីទេសចរណ៍

បាងកក៖ ពិធីបុណ្យចំនួន២ដែលកើតឡើងនៅចុងសប្តាហ៍ពីរជាប់គ្នា បានជួយឲ្យប្រទេសថៃរកចំណូលបានប្រហែល ៥០០លានដុល្លារ ពីភ្ញៀវទេសចរប្រមាណ ៥លាននាក់។ នោះគឺពិធីបុណ្យចូលព្រះវស្សា ដែលត្រូវរៀបចំឡើងកាលពីចុងសប្តាហ៍មុន និងព្រះរាជពិធីចម្រើនព្រះជន្មស្តេច ដែលនឹងប្រារព្ធឡើងនៅ ចុងសប្តាហ៍នេះ។ នេះបើតាមអាជ្ញាធរទេសសចរណ៍ថៃ ហៅកាត់ TAT ដែលដកស្រង់ចេញផ្សាយដោយកាសែត The Nation នៅថ្ងៃពុធនេះ។ បុណ្យចូលវស្សា កាលពីថ្ងៃទី២០-២២ ខែកក្កដា ប្រជាពលជនថៃសម្រុកទៅវត្ត និងប្រាសាទនានា បង្កើតប្រាក់ចំណូលសម្រាប់សហគ្រិនទេសចរណ៍ តាមរយៈការកត់សណ្ឋាគារ និងទិញទំនិញ សេវាកម្មនានា។ ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ កក្កដា ខាងមុខនេះ ជាឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មស្តេចថៃ ក៏ជាពេលដែលប្រជាពលរដ្ឋថៃឈប់សម្រាក ដើរកម្សាន្តផងដែរ រួមមានទាំង ការទស្សនាព្រះបរមរាជវាំង ព្រះរាជដំណាក់ Pantheon និង សារមន្ទីរជាតិ។ ប្រធានអាជ្ញាធរទេសសចរណ៍ថៃ លោកស្រី Thapanee បាននិយាយ កាលពីថ្ងៃអង្គារថា តំបន់ទាំងបីរំពឹងថា បង្កើតប្រាក់ចំណូលច្រើនបំផុត អំឡុងបុណ្យធំៗទាំងពីរនេះ រួមមាន បាងកក ដែលជាតំបន់កណ្តាល, បន្ទាប់មក គឺតំបន់ភាគខាងកើត…
-
ធ្លាក់យន្តហោះសមយុទ្ធ នៅអូស្ត្រាលី អ្នកបើកបរលោតចេញ

បរទេស៖ កាលពីថ្ងៃពុធ យន្តហោះមួយគ្រឿងបានធ្លាក់ ក្នុងពេលធ្វើសមយុទ្ធយោធា នាភាគខាងជើង ប្រទេសអូស្ត្រាលី។ ក្រុមអ្នកឆ្លើយតបសង្គ្រោះបន្ទាន់ និងមន្ត្រីការពារជាតិអូស្ត្រាលី បាននិយាយថា អ្នកបើកយន្តហោះបានលោតចេញទាន់ពេលវេលា និងទាំងបង្ខំ ទើបមានសុវត្ថិភាព។ យន្តហោះនេះគឺជាកម្មសិទ្ធិរបស់យោធាបរទេស ដោយបានធ្លាក់ ក្នុងអំឡុងពេលសមយុទ្ធយោធាចម្រុះជាតិសាសន៍ដ៏ធំមួយ ឈ្មោះថា Pitch Black 24 ។ មន្ត្រីអ៊ីតាលីម្នាក់ បាននិយាយថា យន្តហោះនេះត្រូវបានគេជឿថា ជារបស់ប្រទេសអ៊ីតាលី ប៉ុន្តែ មិនមានព័ត៌មានលម្អិតបន្ថែមទៀតទេ។ មន្ត្រីក្រសួងការពារជាតិអូស្ត្រាលីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកចូលរួមនៅក្នុងសមយុទ្ធ Pitch Black 24 ផ្សេងទៀតមានសុវត្ថិភាពអំឡុងពេលប្រតិបត្តិការហោះហើរ” ។ ប៉ុន្តែ ក្រោយកើតហេតុការណ៍នេះ ការហោះហើរនៅសេសលស់ទាំងប៉ុន្មាន ត្រូវបានលុបចោល។ ជាការកត់សម្គាល់ កងទ័ពអាកាសអ៊ីតាលី បានចូលរួម ក្នុងសមយុទ្ធនេះ ជាលើកដំបូង។ យន្តហោះអ៊ីតាលី ចំនួន២១គ្រឿង បានចូលរួម។ សមយុទ្ធនេះមានទាំងវត្តមានយោធា សហរដ្ឋអាមេរិក ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត