-
ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ

គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ 🇰🇭🇰🇷 ក្នុងពិធីនេះ លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា មានប្រសាសន៍ថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរអង្វែងណាស់មកហើយ និងបានបង្កើតទំនាក់ទំនងការទូតផ្លូវការឡើងវិញ តាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ពោលគឺជាង ២៦ឆ្នាំហើយ។ រយៈពេលជាង ២៦ឆ្នាំមកនេះ ប្រទេសទាំងពីរ បានបោះជំហានជាវិជ្ជមានក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងបានផ្ដល់នូវផ្លែផ្កាជាច្រើនសម្រាប់ប្រជាជាតិទាំងពីរ ហើយពិធីតាំងពិព័រណ៍នេះ មិនត្រឹមតែជាការដាក់តាំងបង្ហាញសិល្បៈគំនូរប៉ុណ្ណោះទេ តែវាក៏ជាសក្ខីកម្មនៃមិត្តភាពដ៏គង់វង្សរវាងប្រទេសទាំងពីរផងដែរ។ ២៤ កក្កដា ២០២៤ 📷 MLMUPC #ams1minute
-
អំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹករបស់យើង

-
របាយការណ៍នៅថ្ងៃទី២៣ កក្កដា

-
មនុស្សសរុប ៨៧៧ ៥០០នាក់ទទួលបានសញ្ជាតិអាមេរិកក្នុងឆ្នាំ២០២៣

-
ការចងក្រងជាសហគមន៍កសិកម្ម នឹងផ្តល់ភាពងាយស្រួលក្នុងការលក់ផលិតផលកសិកម្ម និងការវិនិយោគ

-
តំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ

-
នាយកសេវាសម្ងាត់អាមេរិក (Secret Service) អ្នកស្រី Kimberly Cheatle លាលែងពីតំណែងនៅថ្ងៃទី២៣ កក្កដា

-
លោក Elon Musk ត្រៀមលក់មនុស្សយន្តទូទាំងពិភពលោកនៅឆ្នាំ ២០២៦

វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហើបឱ្យដឹងថា Tesla នឹងដាក់បញ្ចេញមនុស្សយន្តបម្រើការងារក្នុងក្រុមហ៊ុនខ្លួនចាប់ពីឆ្នាំ ២០២៥ ហើយមានផែនការផលិតចែកចាយទូទាំងពិភពលោកនៅឆ្នាំ ២០២៦។ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ លោក Elon Musk បាននិយាយថា មនុស្សយន្តនឹងត្រូវផលិតក្នុងចំនួនតិចតួចប៉ុណ្ណោះសម្រាប់រោងចក្ររបស់ក្រុមហ៊ុន Tesla។ ប៉ុន្តែលោកសង្ឃឹមថា មនុស្សយន្តទាំងនោះនឹងត្រូវផលិតក្នុងចំនួនដ៏ច្រើន សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតនៅឆ្នាំ ២០២៦។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បាននិយាយកាលពីខែមេសាថា មនុស្សយន្ត Tesla Optimus នឹងអាចបំពេញការងារនៅក្នុង រោងចក្របាននៅត្រឹមចុងឆ្នាំ ២០២៤នេះ ហើយអាចត្រៀមខ្លួនរួចរាល់សម្រាប់លក់នៅចុងឆ្នាំ ២០២៥។ កន្លងមក លោក Musk ធ្លាប់បាននិយាយថា មនុស្សយន្ត Optimus នឹងក្លាយជា មនុស្សយន្តដែលមានសមត្ថភាពខ្លាំង ហើយមានតម្លៃសមរម្យចាប់ពី ២០,០០០ដុល្លារក្នុងមួយគ្រឿង។ លោក Musk ថែមទាំងបានអះអាងទៀតថា មនុស្សយន្ត Optimus នឹងកាន់តែអស្ចារ្យមិនគួរឱ្យជឿ នៅក្នុងរយៈពេលត្រឹមតែ ៥ ឬ ១០ឆ្នាំទៅមុខទៀត។…
-
បង់ក្លាដែសចាប់ខ្លួនមនុស្សកើនដល់ ២,៥០០នាក់ ក្រោយផ្ទុះបាតុកម្ម

ដាកា៖ ចំនួនមនុស្សត្រូវសមត្ថកិច្ចចាប់ខ្លួនទាក់ទិនអំពើហិង្សានៅក្នុងប្រទេសបង់ក្លាដែស បានកើនលើសចំនួន ២,៥០០នាក់កាលពីថ្ងៃអង្គារ បន្ទាប់ពីផ្ទុះបាតុកម្មតវ៉ាដ៏កក្រើកពាក់ព័ន្ធនឹងកូតាការងារ ដែលបានបង្កឱ្យមានភាពចលាចលរីករាលដាលពាសពេញផ្ទៃប្រទេស។ អាជ្ញាធរបង់ក្លាដែសបានចាប់ខ្លួនមនុស្សកើនឡើងជាង ២,៥០០នាក់ ខណៈដែលមនុស្សយ៉ាងហោចណាស់ ១៧៤នាក់បានស្លាប់ រួមទាំងមន្រ្តីប៉ូលីសជាច្រើននាក់ ក្រោយផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងកូតាការងារកាលពីសប្តាហ៍មុន។ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានទម្លាក់ការទទួលខុសត្រូវទៅលើគណបក្សប្រឆាំង ទាក់ទិនអំពើហិង្សាដែលបានផ្ទុះឡើង ក្នុងបាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិត ប្រឆាំងនឹងការកំណត់កូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋ ដោយបាននិយាយថា បម្រាមគោចរនឹងត្រូវបានដកចេញ នៅពេលស្ថានការណ៍ល្អប្រសើរឡើងវិញ។ គិតមកទល់ពេលនេះ ស្ថានការណ៍ក្នុងប្រទេសបង់ក្លាដែសហាក់វិលទៅរកប្រក្រតីឡើងវិញ បន្ទាប់ពីតុលាការកំពូលបានបង្គាប់ឱ្យនិស្សិតបញ្ឈប់សកម្មភាពតវ៉ា និងបានយល់ព្រមបញ្ចុះកូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋពី ៥៦ភាគរយ មកនៅត្រឹម ៧ភាគរយ សម្រាប់កូនចៅរបស់អ្នកនយោបាយ ដែលបានកសាងស្នាដៃធំៗជូនជាតិ និងអ្នកតស៊ូទាមទារឯករាជ្យឱ្យប្រទេសជាតិ។ បច្ចុប្បន្នកន្លែងការងារសម្រាប់ក្របខណ្ឌមន្ត្រីរដ្ឋការមានចំនួន ៩៣ភាគរយ ដែលបើកចំហសម្រាប់ពលរដ្ឋបង់ក្លាដែសទូទៅដែលមានសមត្ថភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
គិតត្រឹមថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប
