Category: One-Minute

  • អភិបាលខេត្តស្ទឹងត្រែងថ្មី​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លេីកដំបូង ដេីម្បីដាក់ចេញនូវទិសដៅអាទិភាពការងារចំនួន ៥ ចំណុច​ ៖

    អភិបាលខេត្តស្ទឹងត្រែងថ្មី​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លេីកដំបូង ដេីម្បីដាក់ចេញនូវទិសដៅអាទិភាពការងារចំនួន ៥ ចំណុច​ ៖

    ១.​ ពង្រឹងក្រមសីលធម៌វិជ្ជាជីវ:មន្រ្តីរាជការ​ ដោយណែនាំឱ្យរៀបចំការគោរពទង់ជាតិនៅរៀងរាល់ព្រឹកថ្ងៃចន្ទ ២.​ អនុវត្តគោលនយោបាយ​ ភូមិ​ ឃុំ​ សង្កាត់​មានសុវត្ថិភាព​ ឱ្យបានតឹងរឹងបំផុតនូវលក្ខណៈសម្បត្តិទាំង​ ៧​យ៉ាង​ ពិសេសគឺ​ ការចាត់វិធានការលេីក្រុមក្មេងទំនេីង​ និងការលេងល្បែងសុីសងគ្រប់ប្រភេទ ៣.​ ពង្រឹងអភិបាលកិច្ចល្អ​ ដោយទទួលយកសំណូមពរ​ និងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា​អំពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៤. ជំរុញទេសចរណ៍ផ្សារភ្ជាប់ទឹកដី​ ការកែលម្អសួនច្បារ​និងកន្លែងទេសចរណ៍​ ផ្សព្វផ្សាយអំពីសម្រស់មូលដ្ឋាន និងមុខម្ហូបប្រចាំតំបន់ ​ព្រមទាំងមិនអនុញ្ញាតឱ្យផ្សព្វផ្សាយផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រឿងស្រវឹង​តាមទីសាធារណ: ៥.​ ជំរុញការនាំចេញនៅនឹងកន្លែង​ ដោយលេីកទឹកចិត្ត​ និងជំរុញការដាំដុះ​ជុំវិញផ្ទះ​ និងចិញ្ជឹមសត្វ ដេីម្បីផ្តត់ផ្គង់ជីវភាពគ្រួសារ​ និងនៅក្នុងមូលដ្ឋាន​ ព្រមទាំងទប់ស្កាត់ការនាំចូលចំណីខូចគុណភាព​ និងឱសថក្លែងក្លាយតាមច្រកព្រំដែន។ ១៥ កក្កដា ២០២៤ #ams1minute

  • សមាជិកព្រឹទ្ធសភាជប៉ុន YAMAGUCHI Natsuo៖ “កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ

    សមាជិកព្រឹទ្ធសភាជប៉ុន YAMAGUCHI Natsuo៖ “កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ

    និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រ និងធានានូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា”។ ឯកឧត្តម ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនលើការប្រែប្រួលអាកាសធាតុ សន្តិសុខសាយប័រ និងជាពិសេសលើវិស័យបោសសម្អាតមីន ដោយកន្លងមកជប៉ុនមានកិច្ចសហការដ៏ល្អ និងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ហើយ CMAC គឺជាកងកម្លាំងដែលមានជំនាញ និងបទពិសោធន៍ល្អបំផុតក្នុងការបោសសម្អាតមីន។ ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ពិសេសការដាក់ចេញនូវអភិក្រមថ្មីរបស់ជប៉ុនសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដែលផ្តោតលើ៖ ១. ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ២. ការតភ្ជាប់សមុទ្រ ៣. ការបោសសម្អាតមីន។ #ams1minute

  • វិថីព្រះសុរាម្រឹត ក្រុងក្រចេះ

    វិថីព្រះសុរាម្រឹត ក្រុងក្រចេះ

    🎥 Gazetteប្រជាជន #ams1minute

  • ក្រៅពីអង្ករ វៀតណាមដណ្តើមបានទីផ្សារនាំចេញម្រេចខ្មៅ ប្រមូលវាល់លាន

    ក្រៅពីអង្ករ វៀតណាមដណ្តើមបានទីផ្សារនាំចេញម្រេចខ្មៅ ប្រមូលវាល់លាន

    ហាណូយ៖ វៀតណាមមិនមែនខ្លាំងតែខាងផលិតនិងនាំចេញអង្ករទេ។ ប្រទេសជាប់របងដីខ្មែរមួយនេះ ក៏ជើងឯកផលិត និងនាំចេញម្រេចផងដែរ។ នៅឆមាសទី១នៃឆ្នាំនេះ វៀតណាមលក់ម្រេចទៅទីផ្សារអន្តរជាតិ បានជាង ៦៣៤លានដុល្លារ កើនឡើងជាង ៣០ភាគរយធៀបនឹងឆ្នាំមុន។ ម្រេចខ្មៅរបស់វៀតណាម លក់បានតម្លៃជាង ៤.៣០០ដុល្លារក្នុងមួយតោន និងម្រេចសថ្លៃជាង ៦.០០០ដុល្លារក្នុងមួយតោន។ តម្លៃម្រេចបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ តួយ៉ាង បច្ចុប្បន្នតម្លៃនាំចេញជាមធ្យមបានកើនឡើង ១.០០០ដុល្លារក្នុងមួយតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែ ទំហំនាំចេញនេះ មិនមែនវៀតណាមផលិតបានខ្លួនឯងទាំងស្រុងនោះទេ។ VN Express រាយការណ៍ថា វៀតណាម បានទិញម្រេច ជាង ១៨,០០០តោន អស់លុយជាង ៦៩លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែមិថុនាផងដែរ កើនឡើងប្រហែល១៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសប្រេស៊ីល កម្ពុជា និងឥណ្ឌូនេស៊ី គឺជាអ្នកផ្គត់ផ្គង់ម្រេចដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាម ហើយវៀតណាម យកទៅវេចខ្ចប់លក់បន្តក្នុងតម្លៃខ្ពស់។ ទីផ្សារធំៗរបស់ម្រេចដែលវៀតណាមនាំចេញមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ឥណ្ឌា និងអារ៉ាប់រួម៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ក្រុមហាម៉ាស់ប្រកាសដើរចេញពីការចរចាលើបទឈប់បាញ់នៅហ្គាហ្សា

    ក្រុមហាម៉ាស់ប្រកាសដើរចេញពីការចរចាលើបទឈប់បាញ់នៅហ្គាហ្សា

    ហ្គាហ្សា: មន្ត្រីក្រុមហាម៉ាស់មួយរូបកាលពីថ្ងៃអាទិត្យបាននិយាយថា ពួកគេកំពុងដកខ្លួនចេញពីកិច្ចចរចាលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើមេបញ្ជាការក្រុមសកម្មប្រយុទ្ធ Mohammed Deif ទោះបីជាគាត់មិនមានគ្រោះក៏ដោយ។ មន្ត្រីក្រុមហាម៉ាស់បានប្រាប់កាសែតបារាំង AFP ថា មេបញ្ជាការ Mohammed Deif បានរួចផុតជីវិត ក្រោយអ៊ីស្រាអែល បាន បើក ការ វាយឆ្មក់ ទម្លាក់ គ្រាប់ បែក ដ៏ ធំ មួយ លើ ជំរុំជនភៀសខ្លួន នៅ តំបន់ ហ្គាហ្សា ភាគ ខាង ត្បូង កាល ពី ថ្ងៃ សៅរ៍ ដែល ខ្លួន បាន និយាយ ថា ជា ការ ប៉ុនប៉ង សម្លាប់ លោក Deif។ មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតមកពីក្រុមអ៊ិស្លាមគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមរយៈពេល ៩ខែជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថា ក្រុមហាម៉ាស់កំពុងដកខ្លួនចេញពីកិច្ចចរចាលើបទឈប់បាញ់ដោយសារតែការសម្លាប់រង្គាលរបស់អ៊ីស្រាអែល និងអាកប្បកិរិយារបស់ប្រទេសនេះក្នុងការចរចា។ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស…

  • របាយការណ៍នៅថ្ងៃទី១៤ កក្កដា

    របាយការណ៍នៅថ្ងៃទី១៤ កក្កដា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៥ករណី ស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៤៩នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៥ កក្កដា ២០២៤ #ams1minute

  • វិស័យកសិកម្ម នៅតែជាវិស័យអាទិភាពសម្រាប់រដ្ឋាភិបាលកម្ពុជា

    វិស័យកសិកម្ម នៅតែជាវិស័យអាទិភាពសម្រាប់រដ្ឋាភិបាលកម្ពុជា
  • ឥណ្ឌា មានអ្នកប្រើប្រាស់តេលេក្រាមច្រើនជាងគេលើពិភពលោក

    ឥណ្ឌា មានអ្នកប្រើប្រាស់តេលេក្រាមច្រើនជាងគេលើពិភពលោក

    ពោលមានសរុប ១០៤លាននាក់ ខណៈរុស្ស៊ីឈរលេខ២ ដោយមានអ្នកប្រើជាង ៣៤លាននាក់។ ងាកមកក្នុងតំបន់អាស៊ានវិញ ឥណ្ឌូណេស៊ី និងវៀតណាម ជាប្រទេសពីរក្នុងចំណោមប្រទេសទាំង ១០ ដែលមានអ្នកប្រើប្រាស់តេលេក្រាម ច្រើនជាងគេលើពិភពលោក ដោយឥណ្ឌូណេស៊ី មានអ្នកប្រើប្រាស់ជាង ២៧លាននាក់ ខណៈវៀតណាម មានអ្នកប្រើប្រាស់ជិត ១២លាននាក់ – Seasia #ams1minute

  • បាក់អគារសាលារៀន នីហ្សេរីយ៉ា ស្លាប់មនុស្ស២០នាក់

    បាក់អគារសាលារៀន នីហ្សេរីយ៉ា ស្លាប់មនុស្ស២០នាក់

    បរទេស៖ កាកបាទក្រហម និងសាក្សី បាននិយាយថា អគារសាលារៀនមួយកន្លែង នៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា បានបាក់រលំ សម្លាប់មនុស្ស យ៉ាងហោចណាស់ ២១នាក់ ដែលភាគច្រើន ជាសិស្ស ហើយរបួស ជាច្រើននាក់ទៀត ពោលគឺក្នុងពេលដែលពួកគេ កំពុងអង្គុយប្រឡង។ សាលា Saint មានទីតាំងស្ថិតនៅក្នុងសង្កាត់ Jos North នៃរដ្ឋ Plateau ដោយហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃសុក្រ។ លោក Caleb Mutfwang អភិបាលរដ្ឋ Plateau ដែលបានទៅដល់ទីតាំងកើតហេតុ បានប្រាប់ថា «ត្រូវតែទទួលខុសត្រូវ ចំពោះជីវិតមនុស្ស យើងមិនឲ្យមានគ្រោះមហន្តរាយបែបនេះ ម្តងទៀត បានទេ»។ គ្រោះមហន្តរាយបាក់អគារ កើតមាន ជាញឹកញាប់ នៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុត ប្រចាំនៅទ្វីបអាហ្រ្វិក មួយនេះ ដោយសារតែការអនុវត្តស្ដង់ដារសំណង់មានភាពយឺតយ៉ាវ, ការធ្វេសប្រហែស និងសម្ភារៈដែលមានគុណភាពទាប ព្រមទាំង អំពើពុករលួយ គេចពីការត្រួតពិនិត្យ តាមច្បាប់។ ជាកស្តែង កាលពីឆ្នាំ២០២១ មនុស្ស៤៥នាក់បានស្លាប់…

  • លោក បៃដិន និងលោក ត្រាំ អំពាវនាវឱ្យរួបរួមគ្នា ក្រោយរួចជីវិតពីការធ្វើឃាត

    លោក បៃដិន និងលោក ត្រាំ អំពាវនាវឱ្យរួបរួមគ្នា ក្រោយរួចជីវិតពីការធ្វើឃាត

    វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោកJoe Biden បានព្យាយាមធ្វើឱ្យប្រទេសដែលបែកបាក់គ្នារួបរួមឡើងវិញ បន្ទាប់ពីគូប្រជែងរបស់គាត់ គឺលោក Donald Trump បានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត។ លោក Biden បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ចេញពីការិយាល័យ Oval ថា អ្នកដឹងទេ… កំណត់ត្រានយោបាយនៅក្នុងប្រទេសនេះបានឡើងកំដៅខ្លាំង ដូច្នេះវាជាពេលវេលា ដើម្បីបន្ថយសីតុណ្ហភាពនៃនយោបាយអរិភាពរបស់អាមេរិកហើយ។ លោក Biden បន្តថា នយោបាយសហរដ្ឋអាមេរិក មិនត្រូវប្រែក្លាយជាសមរភូមិពិតទេ ព្រោះព្រះជាម្ចាស់បានហាមឃាត់វាក្លាយជាវាលពិឃាត។ អ្នកប្រជាធិបតេយ្យវ័យ ៨១ឆ្នាំរូបនេះ បន្ថែមថា ភាគីទាំងពីរ (បក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ) មានទំនួលខុសត្រូវ ក្នុងការបន្ធូរបន្ថយស្ថានការណ៍នេះនៅមុនការបោះឆ្នោត។ រីឯអតីតប្រធានាធិបតី លោក Donal Trump បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា ប្រជាជនអាមេរិកមិនគួរអនុញ្ញាតឱ្យ “អំពើអាក្រក់ឈ្នះ”ឡើយ ហើយថា វាជារឿងសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវក្រោកឈររួបរួមគ្នា។ អ្នកសាធារណរដ្ឋវ័យ ៧៨ឆ្នាំរូបនេះបន្ថែមថា គឺ ជា “ព្រះតែម្នាក់មួយគត់” ដែលបានជួយសង្គ្រោះអាយុជីវិតលោក។ ជាមួយគ្នានេះ ភរិយារបស់លោក Trump គឺអ្នកស្រី Melania បានហៅអ្នកបាញ់ប្រហារថា…