-
ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) បានកើនឡើងយ៉ាងឆាប់រហ័សក្នុងពេល១ឆ្នាំចុងក្រោយនេះ ដោយមនុស្សកាន់តែច្រើនបានសាកល្បងប្រើប្រាស់ AI ក្នុងប្រតិបត្តិការការងារប្រចាំថ្ងៃ

យោងតាមរបាយការណ៍របស់ Microsoft’s 2024 Work Trend Index Report ក្រុមមនុស្សដែលប្រើ AI ច្រើនជាងគេ គឺ Gen Z (កើតចន្លោះឆ្នាំ១៩៩៧-២០១២) មានរហូតដល់ ៨៥% នៃចំនួនប្រជាជនក្នុងកម្លាំងពលកម្មសរុបចំនួន ៣១ ០០០នាក់ មកពីជាង ៣១ប្រទេស។ បន្ទាប់មកគឺ Millennials (កើតចន្លោះឆ្នាំ១៩៨១-១៩៩៦) មានសរុប ៧៨% ខណៈ Gen X (កើតចន្លោះឆ្នាំ១៩៦៥-១៩៨០) មាន៧៦% និងចុងក្រោយ Baby Boomers (កើតចន្លោះឆ្នាំ១៩៥៥-១៩៦៤) មាន៧៣% – Visual Capitalist #ams1minute
-
សហគមន៍នេសាទ សណ្តាន់ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ៧៧៧ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា សហគមន៍នេសាទ សណ្តាន់ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
រ៉េនហ្វររ៉េសរីស៊ត ព្រៃអារ៉ែងស្រុកថ្មបាំង ខេត្តកោះកុង

-
១ថ្ងៃ! ព្យុះភ្លៀងសម្លាប់មនុស្ស ៣៥នាក់ នៅអាហ្វហ្គានីស្ថាន

បរទេស៖ មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ចំនួន៣៥នាក់បានស្លាប់ និង ២៣០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីមានព្យុះភ្លៀង នៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន។ លោក Quraishi Badloon ប្រធាននាយកដ្ឋានព័ត៌មាន និងវប្បធម៌ ប្រចាំខេត្ត Jalalabad បានប្រាប់ AFP ថា «ព្យុះភ្លៀង បានកើតមាននៅក្នុងខេត្តមួយនេះ និងស្រុកមួយចំនួននៃខេត្ត Nangarhar កាលពីល្ងាចថ្ងៃចន្ទ»។ លោកបាននិយាយថា អ្នកស្លាប់និងរបួស រងគ្រោះពីការដួលរលំដើមឈើ, ជញ្ជាំង និងដំបូលផ្ទះ របស់ប្រជាជន។ លោកបានបន្តថា ចំនួនអ្នកស្លាប់និងរបួស អាចនឹងកើនឡើង។ អាជ្ញាធរបានអះអាងថា ផ្ទះចំនួន ៤០០ខ្នង បានរងការខូចខាត ខណៈដែលមានការដាច់ចរន្តអគ្គិសនី នៅក្នុងខេត្ត Jalalabad។ សោកនាដកម្មនេះ បានកើតឡើង បន្ទាប់ពីទឹកជំនន់ភ្លាមៗ បានសម្លាប់មនុស្សរាប់រយនាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីខែឧសភា និងបានលិចលង់ដីកសិកម្ម ៨០ភាគរយ។ ជាប្រទេសក្រីក្របំផុតមួយ ក្នុងពិភពលោក អាហ្វហ្គានីស្ថានត្រូវបានប៉ះពាល់យ៉ាងខ្លាំង ចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ហើយនៅឆ្នាំនេះ…
-
ចិនបើកដំណើរការឧទ្យានទឹកកកធំបំផុត នៅលើពិភពលោក

ប៉េកាំង៖ ប្រទេសចិនថ្មីៗនេះបានបើកដំណើរការសួនកម្សាន្តទឹកកក និងព្រិលដ៏ធំជាងគេនៅលើពិភពលោក។ ឧទ្យាននេះ ឲស្ថិតនៅក្នុងទីក្រុង Harbin ខេត្ត Heilongjiang ភាគឦសាន ប្រទេសចិន។ នេះបើតាមគេហទំព័រ CNN។ ចម្លាក់ទឹកកក ដូចជីវិតពិត បំភ្លឺដោយភ្លើងចម្រុះពណ៌ ទាក់ទាញអ្នកទេសចរ ហើយនៅខាងក្នុងសួន មាន កន្លែងជិះស្គី និងម្ហូបអាហារចម្រុះប្រភេទផងដែរ។ ក្រុមហ៊ុន Harbin Ice and Snow World បានទទួលនូវវិញ្ញាបនបត្រសម្រាប់ការបង្កើតសួនកម្សាន្តទឹកកក និងព្រិលដ៏ធំបំផុត ពីមន្ត្រី Guinness World Records។ បើកដំណើរការដំបូង កាលពីទី៦ ខែកក្កដា ឧទ្យាននេះបានទាក់ទាញបានអ្នកទស្សនាជាង ៣ពាន់នាក់ ប៉ុន្តែមិនមានការបញ្ជាក់ពីតម្លៃសំបុត្រចូលទស្សនាទេ។ ការបើកដំណើរនេះ ស្របពេលដែល សីតុណ្ហភាពនៅខាងក្រៅទីក្រុង Harbin បានឡើងកម្តៅ ខណៈពេលដែលសួនកម្សាន្តនេះ មានសីតុណ្ហភាពត្រជាក់ ចន្លោះពី ដក៨ ដល់ ដក១២ អង្សារសេ។ ឧទ្យានមួយនេះ គ្របដណ្តប់លើផ្ទៃដី ជិត២៤០០០ម៉ែត្រការ៉េ ហើយទឹកកក ដែលប្រើក្នុងការ…
-
ដាច់ភ្លើង ខ្វះទឹក ផ្ទុះបាតុកម្មនៅអ៊ីរ៉ាក់

បរទេស៖ ប្រជាជនអ៊ីរ៉ាក់ រាប់រយនាក់ នៅក្នុងខេត្ត Diwaniyah ភាគខាងត្បូង បានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការដាច់ចរន្តអគ្គិសនី និងការខ្វះខាតទឹក ក្នុងអំឡុងពេលកំដៅឡើងខ្លាំង នារដូវក្តៅ។ សង្គ្រាមជាច្រើនទស្សវត្ស បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសមួយនេះ ស្ថិតក្នុងស្ថានភាពដ៏គួរឱ្យរន្ធត់ ជាមួយនឹងការដាច់ចរន្តអគ្គិសនី កាន់តែអាក្រក់ទៅៗ ចំពេលរដូវក្តៅដ៏លំបាក។ សីតុណ្ហភាពបានឡើងដល់៥០អង្សាសេ ភាគច្រើន នៅក្នុងខេត្ត ភាគខាងត្បូង។ ភូមិរាប់សិបកន្លែង នៅក្នុងទីក្រុង Diwaniyah ក៏ទទួលរងការខ្វះខាតទឹក អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែគ្រោះរាំងស្ងួត រយៈពេលបួនឆ្នាំ និងមានការបន្ថយនៃលំហូរទឹកទន្លេ។ បាតុករ ឈ្មោះ Youssef Kamel បាននិយាយថា «យើងមិនមានអគ្គិសនីទេ.. មួយថ្ងៃ! យើងធ្លាប់ប្រើភ្លើង បានត្រឹមតែ២ម៉ោង ហើយពេលខ្លះ ប្រើបានមានត្រឹមតែ១ម៉ោង ឬ ១៥នាទី ប៉ុណ្ណោះ»។ លោកបានមានប្រសាសន៍ទៀតថា «យើងមិនមានទឹក ធ្វើកសិកម្មទេ» ដោយបន្ថែមទៀតថា «កសិករបាននាំគ្នា ចាកចេញទៅរកការងារ ធ្វើជាកម្មករ ក្នុងទីក្រុង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ប្រមុខការទូតអង់គ្លេសជំរុញឱ្យមានបទឈប់បាញ់បន្ទាន់ក្នុងសង្គ្រាមហ្គាហ្សា

ហ៊្សេរុយសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន។ លោក David Lammy បានគូសបញ្ជាក់ថា ខ្ញុំមកទីនេះ ដើម្បីជំរុញឲ្យមានបទឈប់បាញ់បន្ទាន់។ ការបាត់បង់ជីវិតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជារឿងគួរឱ្យរន្ធត់ណាស់ ដូច្នេះវាត្រូវតែបញ្ឈប់។ លោក Lammy ក៏បានជំរុញឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា និងការកើនឡើងនៃលំហូរជំនួយទៅកាន់ទឹកដីនេះផងដែរ។ លោក Lammy បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងនាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន លោក Mohammad Mustafa កាលពីថ្ងៃអាទិត្យ។ នៅក្នុងជំនួបជាមួយលោក Mustafa លោក Lammy បាននិយាយថា អង់គ្លេសនឹងជំរុញឱ្យមានសន្តិភាព និងស្ថិរភាព នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម X ដោយស្ថានកុងស៊ុលអង់គ្លេសនៅទីក្រុងហ្សេរុយសាឡឹម។ រីឯនៅព្រឹកថ្ងៃចន្ទ លោក Lammy បានជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ។ លោក Lammy បាននិយាយមុនកិច្ចប្រជុំថា…
-
ឪពុកម្តាយ និងគ្រូ ជាតួអង្គ ២ ធំបំផុតក្នុងការអប់រំ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ កក្កដា ២០២៤

១. ផ្លូវជាតិលេខ ៧១C ប្រវែងជាង ១១៤គីឡូម៉ែត្រ តភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សាងសង់រួចរាល់ ១០០% – AMS Economy ២. ៥ខែ ឆ្នាំ២០២៤ ទេសចរអន្តរជាតិជាង ២លាន៦សែននាក់ បានមកទស្សនាកម្ពុជា ខណៈទេសចរក្នុងស្រុកមានជាង ១០លាននាក់ – AMS Economy ៣. ក្រសួងកសិកម្ម កំពុងសិក្សាលទ្ធភាពចិញ្ចឹមបង្កងប៉ាក ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំទៅចិន – ថ្មីៗ ៤. មីយ៉ាន់ម៉ា៖ សម្ព័ន្ធប្រដាប់អាវុធជនជាតិភាគតិច យល់ព្រមទទួលយកបទឈប់បាញ់ជាមួយរបបសឹក ក្នុងរដ្ឋ Shan – AFP ៥. ក្រោយការប៉ងធ្វើឃាតមិនបានសម្រេច លោក Trump និងលោក Biden អំពាវនាវឱ្យប្រជាជនអាមេរិករួបរួមគ្នា – Reuters #ams1minute
-
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
