-
ជប៉ុនប្រឈមកង្វះបុគ្គលិកថែទាំមនុស្សចាស់ធ្ងន់ធ្ងរ

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណថា ប្រទេសខ្លួននឹងប្រឈមមុខនូវកង្វះបុគ្គលិកថែទាំរហូតដល់ ៥៧០,០០០នាក់ ដើម្បីមើលថែទាំប្រជាជនវ័យចំណាស់ក្នុងឆ្នាំសារពើពន្ធ ២០៤០។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួង សុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន។ បុគ្គលិកថែទាំដែលមានលិខិតបញ្ជាក់ការងារនៅប្រទេសជប៉ុន នឹងទទួលបានប្រាក់ខែជាមធ្យមពី ២,០០០ ទៅ ២,៣០០ដុល្លារ រួមជាមួយការផ្តល់ប្រាក់រង្វាន់ និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុផ្សេងទៀត។ មន្ត្រីជប៉ុនបានព្យាករណ៍ពីចំនួនបុគ្គលិកថែទាំ ដែលត្រូវការសម្រាប់មើលថែមនុស្សចាស់ ដោយផ្អែកលើផែនការដែលបានបង្កើតឡើងដោយខេត្តនីមួយៗរៀងរាល់បីឆ្នាំម្តង។ ក្រសួងសុខាភិបាលជប៉ុនបានព្យាករណ៍ថា ចំនួនបុគ្គលិកថែទាំដែលត្រូវការនៅក្នុងសារពើពន្ធ ២០២៦ គឺមានចំនួន ២.៤លាននាក់ ហើយនៅក្នុងសារពើពន្ធឆ្នាំ ២០៤០ មានចំនួន ២.៧២លាននាក់។ គិតត្រឹមឆ្នាំសារពើពន្ធ ២០២២ មានតែបុគ្គលិកថែទាំចំនួន ២.១៥លាននាក់ប៉ុណ្ណោះ ដែលកំពុងមើលថែទាំមនុស្សចាស់។ ដើម្បីបំពេញតាមតម្រូវការ ប្រទេសជប៉ុនត្រូវការបុគ្គលិកថែទាំបន្ថែមចំនួន ៣២,០០០នាក់នឹងជារៀងរាល់ឆ្នាំជាមធ្យមរហូតដល់ឆ្នាំ ២០៤០។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនកំពុង ចាត់ វិធានការ ដើម្បដើម្បីជំរុញចំនួនបុគ្គលិកថែទាំមនុស្សចាស់ តាមរយៈការកែលម្អលក្ខខណ្ឌការងារ និងសម្រួលដល់ដំណើរការជួលបុគ្គលិកពីក្រៅប្រទេស។ ប៉ុន្តែវិធានការទាំងនោះ មិនទាន់គ្រប់គ្រាន់ ដើម្បីបំពេញគម្លាត និងទ្រទ្រង់សេវាកម្ម ក្រោមកម្មវិធីធានារ៉ាប់រងថែទាំរយៈពេល វែងរបស់ប្រទេសនេះទេ៕ ប្រភព: NHK ប្រែសម្រួលដោយ: ឈឹម…
-
ប្រាសាទព្រះខ័ន ខេត្តសៀមរាប

-
ចង់ស្វែងរកកការងារមែនទេ? សម្រាប់ថ្ងៃទី១៥ ដល់ ២២ ខែកក្កដា ឆ្នាំ២០២៤នេះ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានការងាររហូតដល់ទៅចំនួន ៥៣ ៧៦១កន្លែង កំពុងរងចាំអ្នក! ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ បាន និងកំពុងជំរុញក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងបញ្ចកោណទី៣ មុំទី១ ស្ដីពីការអភិវឌ្ឍទីផ្សារការងារ តាមរយៈ ការបង្កើត, ការរក្សា, និងការបង្កើន ការងារដល់កម្មករ-និយោជិត, ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, សំដៅបង្កើនប្រាក់ចំណូល, ទ្រទ្រង់ជីវភាពសមរម្យ និង កាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ។ សូមយុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram) ដើម្បីទទួលបានព័ត៌មានលម្អិត #ams1minute
-
លោក Musk សន្យាផ្តល់ប្រាក់ ៤៥លានដុល្លារក្នុងមួយខែជួយលោក Trump

វ៉ាស៊ីនតោន៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បាននិយាយថា លោកនឹងផ្តល់ប្រាក់ចំនួន ៤៥លានដុល្លារក្នុងមួយខែ ដល់គណៈកម្មាធិការសកម្មភាពនយោបាយថ្មីមួយ ហៅកាត់ថា (PAC) ដែលគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក Donald Trump នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទ។ ការប្រកាសរបស់លោក Musk ធ្វើឡើងនៅថ្ងៃតែមួយដែលលោក Trump ត្រូវបានតែងតាំងជាបេក្ខភាពប្រធានាធិបតីផ្លូវការរបស់គណបក្សសាធារណរដ្ឋ ហើយបន្ទាប់មកលោកបានតែងតាំងសមាជិកព្រឹទ្ធសភា លោក JD Vance ជាអនុប្រធានាធិបតីរបស់គាត់។ គណៈកម្មាធិការសកម្មភាពនយោបាយ (PAC) ដែលគាំទ្រលោក Trump នឹងផ្តោតជាចម្បងលើការផ្សព្វផ្សាយទៅកាន់អ្នកបោះឆ្នោត និងកិច្ចខិតខំប្រឹងប្រែងចុះឈ្មោះ ដោយមានបំណងប្រយុទ្ធប្រឆាំងនឹងយុទ្ធនាការស្រដៀងគ្នាដ៏រឹងមាំជាប្រពៃណីរបស់គណបក្សប្រជាធិបតេយ្យ។ គណៈកម្មាធិការ PAC ត្រូវបានបង្កើតឡើងក្នុងខែឧសភា ហើយបានចុះបញ្ជីក្នុងរដ្ឋតិចសាស់ នេះបើយោងតាមឯកសារសហព័ន្ធ។ PAC រៃអង្គាសប្រាក់បានចំនួន ៨.៧៥លានដុល្លារនៅក្នុងត្រីមាសទីពីរ នេះបើយោងតាមឯកសារដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ហើយមានសាច់ប្រាក់តិចជាង ១០០,០០០ដុល្លារនៅក្នុងដៃគិតត្រឹមចុងខែមិថុនា។ លោក Musk នឹងចាប់ផ្ដើមការបរិច្ចាគប្រាក់របស់គាត់ក្នុងខែនេះ នេះបើយោងតាមកាសែត Journal។ លោក Musk…
-
វៀតណាម ៦នាក់ដេកស្លាប់ ក្នុងសណ្ឋាគារ ក្រុងបាងកក

បាងកក៖ មន្ត្រីប៉ូលិសជាន់ខ្ពស់ថៃបាននិយាយថា មនុស្សចំនួន៦នាក់ដែលគេជឿថា ជាជនជាតិវៀតណាម និង អាមេរិកដើមកំណើតវៀតណាម ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារមួយ នៅកណ្តាលទីក្រុងបាងកក កាលពីថ្ងៃអង្គារ។ ប្រភពបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងទៀតថា «បុគ្គលិកសណ្ឋាគារបានរកឃើញសាកសពរបស់ពួកគេ នៅក្នុងបន្ទប់ នៅប្រហែលម៉ោង ៥ល្ងាច»។ នគរបាលសង្ស័យថា ជាករណីពុលចំណីអាហារ ខណៈដែលមិនឃើញមានស្នាមរបួសអ្វី នៅលើសពទាំងនេះ ប៉ុន្តែ មូលហេតុពិតប្រាកដនឹងត្រូវបន្តស៊ើបបន្ថែមទៀត។ ភ្លាមៗនោះ មិនទាន់មានការបញ្ជាក់ ជាផ្លូវការ អំពីឈ្មោះសណ្ឋាគារ ដែលជាប់ពាក់ព័ន្ធនោះទេ ប៉ុន្តែប៉ូលីស និងអ្នកស៊ើបអង្កេត ត្រូវបានគេមើលឃើញ មានវត្តមាននៅខាងក្រៅ សណ្ឋាគារ Grand Hyatt Erawan ក្នុងតំបន់ Ratchaprasong។ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា បានទៅដល់ទីតាំងកើតហេតុទាំងយប់។ លោកបញ្ជាឲ្យស៊ើបអង្កេតបន្ថែមទៀត ហើយចាត់វិធានការបន្ទាន់ រំងាប់អារម្មណ៍អ្នកទេសចរ និងសាធារណជន។ លោកចាត់ទុកថា ជារឿងដ៏នឹកស្មានមិនដល់ ប៉ុន្តែសង្ឃឹមថា មិនប៉ះពាល់ដល់វិស័យទេសចរណ៍ នេះបើតាមកាសែត បាងកកប៉ុស្តិ៍៕ ប្រភពពី AFP ប្រែសម្រួល៖…
-
វៀតណាមបានចំណូល៦ពាន់លានដុល្លារ ពីការនាំចេញកាបូប,ស្បែកជើង ក្នុងឆមាសដំបូង

ហាណូយ៖ កាសែតវៀតណាម បានចេញផ្សាយថា ចំណូលបានពីការនាំចេញស្បែកជើង និងកាបូប របស់ប្រទេសមួយនេះ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៤ មាន៦.៥ពាន់លានដុល្លារអាមេរិក។ ផ្អែកតាមការចុះផ្សាយរបស់ VNepxress កាលពីអង្គារ បានឲ្យដឹងថា ការនាំចេញទំនិញស្បែកទាំងនេះ ក្នុងឆមាសទី១ កើនឡើង៥.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមសមាគមស្បែក, ស្បែកជើង និងកាបូប វៀតណាម។ លោកស្រី Phan Thi Thanh Xuan អនុប្រធានសមាគម និងជាអគ្គលេខាធិការ បានមានប្រសាសន៍ថា វៀតណាមបានផ្តោតសំខាន់លើទីផ្សារធំៗ ចំនួន៥ គឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងចិន។ វិស័យនេះកំពុងពង្រីក ទៅកាន់ប្រទេសផ្សេងទៀត ជាពិសេស បណ្តាក្រុមហ៊ុនដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬ FTA ជាមួយវៀតណាម។ វិស័យនេះនៅតែទាក់ទាញអ្នកវិនិយោគបរទេស ដោយសារកម្លាំងពលកម្មមានច្រើន និងតម្លៃឈ្នួលថោក។ វៀតណាមរំពឹងថា ចំណូលបានពីទំនិញស្បែក នឹងឈានដល់ចន្លោះពី ២៦ទៅ២៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤ នេះបើតាមកាសែតវៀតណាម VNepxress…
-
ទិសដៅអាទិភាពការងារ ៥ ចំណុច របស់រដ្ឋបាលខេត្តស្ទឹងត្រែង

-
លើកទឹកចិត្តឱ្យសាលារៀន បង្កើតកម្មវិធីលើកទឹកចិត្តគ្រូបង្រៀនល្អ និងសិស្សរៀនពូកែ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ កក្កដា ២០២៤

១. ៥ខែ ដើមឆ្នាំ២០២៤ រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគក្នុងវិស័យសំណង់ ក្នុងទំហំ ១,៨១ពាន់លានដុល្លារ ធ្លាក់ចុះ ២០,២% – កម្ពុជាថ្មី ២. កម្ពុជាគ្រោងពង្រីកការនាំចេញ “ម្សៅប្រហុកខ្មែរ” ទៅកាន់ទីផ្សារអឺរ៉ុប តាមគម្រោង Capfish-Capture – FN ៣. ៥ខែ ដើមឆ្នាំ២០២៤ កម្ពុជាចាយលុយជិត ៥០០លានដុល្លារ នាំចូលយានយន្ដពីក្រៅប្រទេស – FN ៤. EU ដាក់ទណ្ឌកម្មលើជនជាតិអ៉ីស្រាអែល ៥នាក់ និងអង្គភាពចំនួន ៣ ជុំវិញអំពើហិង្សានៅតំបន់ West Bank – Reuters ៥. លោក ហ្សេលេនស្គី ថារុស្ស៉ីគួរតែចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន លើកទី២ – AFP #ams1minute
-
ប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ជាប្រព័ន្ធគ្រប់គ្រង និងតាមដានចរន្តការឯកសារចេញ-ចូលរបស់ក្រសួង តារាងកម្មវិធី

និងកាលវិភាគប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងត្រូវបានកសាងឡើងជាអេកូស៊ីស្ទែម ដែលងាយស្រួលក្នុងការពង្រីកវិសាលភាពទៅតាមតម្រូវការរបស់ក្រសួង។ ប្រព័ន្ធនេះក៏ផ្ដល់ជូនថ្នាក់ដឹកនាំ ក្នុងការពិនិត្យ និងសម្រេចអនឡាញ ដែលមានភាពងាយស្រួល និងរហ័ស ហើយអ្នកប្រើប្រាស់ក៏អាចតាមដានដំណើរការឯកសារតាមរយៈ Telegram Bot។ 🎥 MLMUPC #ams1minute