-
ដើម្បីលើកកម្ពស់ជីវភាពគ្រូ មិនមែនគិតតែដំឡើងប្រាក់បៀវត្សរ៍នោះទេ គឺត្រូវគិតគូរពីការសម្រាលបន្ទុកចំណាយរបស់គ្រូ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កក្កដា ២០២៤

១. ឆមាសទី១ ឆ្នាំ២០២៤ កំពង់ស្ពឺ និងស្វាយរៀង ជាខេត្តទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដោយកំពង់ស្ពឺទទួលបាន ៤៣គម្រោង និងស្វាយរៀងទទួលបាន ៤០គម្រោង – AMS Economy ២. ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ២១៥លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង១៤% – FN ៣. ៥ខែ ឆ្នាំ២០២៤ កម្ពុជា នាំចេញបង្កងប៉ាករស់ ២,៥តោន អន្ទង់ ០.២០តោន និងកំពិសបង្កកជាង ៣៥តោនទៅទីផ្សារចិន – ខ្មែរថាមស៍ ៤. រដ្ឋាភិបាលអាល្លឺម៉ង់ គ្រោងដកគ្រឿងបន្លាស់របស់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន – Xinhua ៥. លោក Donald Trump ថា តៃវ៉ាន់គួរតែបង់លុយឱ្យអាមេរិក សម្រាប់ថ្លៃជួយការពារប្រឆាំងចិន – AFP #ams1minute
-
សហគមន៍នេសាទ ទំនប់ប៉ាក់ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ១១០.៨៦ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា សហគមន៍នេសាទ ទំនប់ប៉ាក់ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
ទីកែប

-
“លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា”

-
របាយការណ៍នៅថ្ងៃទី១៦ កក្កដា

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងបង្រួមបញ្ហា និងឈានទៅបញ្ចប់វិវាទដីធ្លីនៅខេត្តកោះកុង

-
គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់គុណភាព និងសមត្ថភាពរបស់ប្រទេស

-
ផលិតកម្មស្រូវសាលីសកលបានកើនលើសពី ៨០០លានតោនក្នុងឆ្នាំ២០២២

ដែលនេះបានធ្វើឱ្យស្រូវសាលីក្លាយជាគ្រាប់ធញ្ញជាតិដែលត្រូវបានដាំដុះច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីពោត។ ប្រទេសផលិតស្រូវសាលីធំៗចំនួន៣ ដែលទទួលទិន្នផលលើសពី ១០០លានតោនក្នុងមួយឆ្នាំ រួមមាន ចិន ឥណ្ឌា និងរុស្ស៊ី។ អាមេរិកឈរនៅលេខ៤ ដោយផលិតស្រូវសាលីសរុប ៤៥លានតោន ខណៈអូស្ត្រាលីទទួលបានទិន្នផលសរុប ៣៦លានតោន។ ដោយឡែក អ៊ុយក្រែនដែលជាប្រទេសផលិតស្រូវសាលីដ៏សំខាន់ ទទួលទិន្នផលបាន ២១លានតោនក្នុងឆ្នាំ២០២២។ គេឃើញការនាំចេញរបស់ប្រទេសនេះមានការធ្លាក់ចុះយ៉ាងគំហុក ដែលជាហេតុនាំអោយអាហារមានការកើនឡើងតម្លៃ – Visual Capitalist #ams1minute
-
តំបន់ការពារទេសភាព អន្លង់ព្រីង ស្ថិតក្នុងខេត្តកំពត មានទំហំ ២១៨.៩១ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។

គួរបញ្ជាក់ផងដែរថា តំបន់ការពារទេសភាព អន្លង់ព្រីង ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថាន តាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute