Category: One-Minute

  • របាយការណ៍នៅថ្ងៃទី១៧ កក្កដា

    របាយការណ៍នៅថ្ងៃទី១៧ កក្កដា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៣នាក់ និងរបួស ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ករណីថ្មី ២នាក់ អ្នកជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៨ កក្កដា ២០២៤ #ams1minute

  • មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់ប្រជារាស្ត្រទេ

    មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់ប្រជារាស្ត្រទេ
  • ក្នុងចំណោមប្រទេសទាំង១០ ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាមជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ឈ្នួលអប្បបរមាទាបបំផុតនៅទូទាំងពិភពលោក

    ក្នុងចំណោមប្រទេសទាំង១០ ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាមជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ឈ្នួលអប្បបរមាទាបបំផុតនៅទូទាំងពិភពលោក

    ចំណាត់ថ្នាក់នេះ ផ្អែកលើកម្រិតប្រាក់ឈ្នួលទាបបំផុតក្នុងតំបន់នៃប្រទេសនីមួយៗ។ ហ្វីលីពីន​មានកម្រិតប្រាក់ឈ្នួលអប្បបរមា ១២៨ដុល្លារក្នុងមួយខែ ខណៈឥណ្ឌូណេស៊ី មានប្រាក់ឈ្នួលអប្បបរមា ១៣០ដុល្លារក្នុងមួយខែ ហើយវៀតណាមមានតួលេខខ្ពស់ជាងបន្តិចគឺ ១៤០ដុល្លារក្នុងមួយខែ។ ស្ថិតិនេះបង្ហាញពីបញ្ហាប្រឈមសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសទាំងនេះ ដែលធ្វើឱ្យប្រាក់ឈ្នួលទាប និងប៉ះពាល់ដល់កម្រិតជីវភាពរបស់ប្រជាជន – Seasia #ams1minute

  • សហគមន៍នេសាទ បឹងព្រែកសែន (ទីតាំងទី២) ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ៦.៨៤ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

    សហគមន៍នេសាទ បឹងព្រែកសែន (ទីតាំងទី២) ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ៦.៨៤ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

    គួរបញ្ជាក់ផងដែរថា សហគមន៍នេសាទ បឹងព្រែកសែន ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute

  • វីឡាវីឌីសុី(Villa Vedici) ខេត្តកំពត

    វីឡាវីឌីសុី(Villa Vedici) ខេត្តកំពត

    🎥 MLMUPC #ams1minute

  • វិស័យទេសចរណ៍មីយ៉ាន់ម៉ាប្រឈមការដួលរលំ ដោយសារជម្លោះប្រដាប់អាវុធ

    វិស័យទេសចរណ៍មីយ៉ាន់ម៉ាប្រឈមការដួលរលំ ដោយសារជម្លោះប្រដាប់អាវុធ

    ណៃពិដោ៖ នៅពេលមានការគាបសង្កាត់ពីទណ្ឌកម្មរបស់អន្តរជាតិ និងរូបិយប័ណ្ណខ្យាតក្នុងស្រុកធ្លាក់ចុះ បើធៀបនឹងប្រាក់ដុល្លារ របបយោធាបាននិយាយថា ខ្លួនចង់ឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើង នាំយកប្រាក់របស់ពួកគេមកចាយនៅប្រទេសមីយ៉ាន់ម៉ា។ យោងតាមមន្ត្រីម្នាក់នៅក្រសួងសណ្ឋាគារ និងទេសចរណ៍របស់របបយោធា បាននិយាយថា ការមកដល់របស់ភ្ញៀវទេសចរបរទេសក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ជាងមួយលាននាក់។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការមកដល់នៃភ្ញៀវទេសចរភាគច្រើនមកកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៣ គឺមកពីចិន និងថៃ។ ប្រទេសមីយ៉ាន់ម៉ាក៏ជាទីពេញនិយមរបស់អ្នកធ្វើដំណើរកំសាន្ត ដែលចង់ស្វែងរកគោលដៅទេសចរណ៍ដ៏ពេញនិយមនៅអាស៊ីអាគ្នេយ៍។ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅច្រាំងទន្លេ អាយ៉េយ៉ាវ៉ាឌី បានក្លាយជាកន្លែងទេសចរណ៍មួយ បន្ទាប់ពីការគ្រប់គ្រងដោយយោធាជាច្រើនទសវត្សរ៍ ត្រូវបានបន្ធូរបន្ថយនៅក្នុងឆ្នាំ ២០១១។ ប៉ុន្តែឧស្សាហកម្មទេសចរណ៍របស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានវាយលុកដោយជំងឺរាតត្បាត ហើយបន្ទាប់មកនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ យោធាបានដណ្តើមអំណាចម្តងទៀត ដោយបានបង្កជម្លោះនៅទូទាំងប្រទេស។ ក្នុងឆ្នាំក្រោយរដ្ឋប្រហារ ភ្ញៀវទេសចរអន្តរជាតិប្រហែល ២០០,០០០នាក់បានមកលេងកំសាន្តប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមតួលេខពីក្រសួងទេសចរណ៍របស់របបយោធា។ ៥ឆ្នាំមុនតួលេខនេះ គឺ ៣.៤លាននាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • លោក ដូណាល់ ត្រាំ ទារថ្លៃការពារពីតៃវ៉ាន់

    លោក ដូណាល់ ត្រាំ ទារថ្លៃការពារពីតៃវ៉ាន់

    វ៉ាស៉ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារមកឱ្យសហរដ្ឋអាមេរិក ខណៈការអះអាងនេះ បានជះភាពស្រពេចស្រពិលលើទំនាក់ទំនង រវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតៃប៉ិ ប្រសិនបើលោកជាប់ឆ្នោតសាជាថ្មីនៅខែវិច្ឆិកាឆ្នាំនេះ។ នៅក្នុងកិច្ចសម្ភាសជាមួយកម្មវិធី Bloomberg Businessweek ដែលចេញផ្សាយកាលពីថ្ងៃអង្គារ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានសាកសួរថាតើរូបលោកនឹងការពារកោះតៃវ៉ាន់ប្រឆាំងចិនដែរឬទេ។ លោក ត្រាំ បានឆ្លើយតបថា ពួកគេ (តៃវ៉ាន់) បានយកប្រហែល ១០០ភាគរយ នៃអាជីវកម្មបន្ទះឈីបរបស់យើង។ ដូច្នេះហើយ ខ្ញុំយល់ថា តៃវ៉ាន់គួរតែបង់លុយឱ្យយើងវិញ សម្រាប់ការការពារពួកគេ។ តើអ្នកដឹងទេ? យើងមិនខុសអ្វីពីក្រុមហ៊ុនធានារ៉ាប់រងឡើយ ប៉ុន្តែតៃវ៉ាន់មិនបានផ្តល់អ្វីឱ្យយើងសោះ។ តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកគឺជាខ្នងបង្អែកលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ របស់តៃវ៉ាន់។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ អាមេរិកបានអនុម័តកញ្ចប់ជំនួយយោធាទំហំរាប់សិបពាន់លានដុល្លារ ដែលមានគោលដៅទប់ទល់ចិននៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ស៊ុយអែតដាក់ដំណើរការសាឡាងហោះអគ្គិសនីដំបូងគេលើលោក

    ស៊ុយអែតដាក់ដំណើរការសាឡាងហោះអគ្គិសនីដំបូងគេលើលោក

    បរទេស៖ សាឡាងហោះដំបូងបង្អស់នៅលើពិភពលោក Candela P-12 ត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងប្រទេសស៊ុយអែត កាលពីពេលថ្មីៗនេះ។ ជាសាឡាដែលដំណើរការដោយអគ្គិសនីសុទ្ធ។ Candela P-12 ត្រៀមដាក់ឱ្យដំណើរការពេញលេញ ជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ស្វាគមន៍ អ្នកដំណើរដំបូង នៅរដូវស្លឹកឈើជ្រុះ ក្នុងខែតុលាខាងមុខនេះ នៅក្នុងទីក្រុង Stockholm និង ត្រៀម ដាក់ឲ្យដំណើរការនៅប្រទេស នូវែល ហ្សេឡង់ ផងដែរ។ ក្រុមហ៊ុនស៊ុយអែត Candela បានអះអាងថា សាឡាង P-12 ប្រភេទនេះ អាចហោះហើរពីលើទឹក ក្នុង ល្បឿនជាង៤៦គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍សាឡាង Candela P-12 លោក Andrea Meschini បានចាត់ទុកថា នេះគឺជាបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យ។ ក្រុមហ៊ុនអះអាងថា ការផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូននៅលើទឹក ដំណើរការដោយថាមពលស្អាតបែបនេះ ផ្តល់ជូននូវជម្រើស លឿនជាងមុន ប្រកបដោយនិរន្តរភាព និងចំណាយតិច សម្រាប់ការដឹកជញ្ជូនតាមសមុទ្រ ហើយនឹងកាត់បន្ថយពេលវេលាធ្វើដំណើរ ពាក់កណ្តាល បើធៀបនឹងសាឡាង ដែលប្រើប្រាស់…

  • ថៃធ្លាក់ភ្លៀងយ៉ាងគំហុក ដាច់ផ្លូវ ហៀរទំនប់ លិចស្រែរាប់រយហិកតា

    ថៃធ្លាក់ភ្លៀងយ៉ាងគំហុក ដាច់ផ្លូវ ហៀរទំនប់ លិចស្រែរាប់រយហិកតា

    បាងកក៖ នៅប្រទេសថៃ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្លា ជន់លិចដីស្រែ ៤៨០ហិកតា នៅក្នុងស្រុកចំនួនបួន ក្នុងនោះ នៅស្រុក Nonrasi នៃខេត្ត Maha Sarakham ផ្លូវជាតិមួយខ្សែ ត្រូវបានទឹកហូរកាត់ផ្តាច់ តម្រូវឲ្យធ្វើ ដំណើរតាមផ្លូវវាង ប្រវែង២០គីឡូម៉ែត្រ។ នេះបើតាមកាសែត The Nation។ ប្រភពព័ត៌មានបានរាយការណ៍ កាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់យ៉ាងគំហុក ផ្តល់ផលប៉ះពាល់ ចាប់តាំងពី ថ្ងៃអាទិត្យ បណ្តាលឱ្យទំនប់ស្តុកទឹក Huay Chiang Kham ហៀរចេញ ដោយបានបញ្ចេញទឹក យ៉ាងច្រើន ចូលទៅក្នុងចម្ការស្រូវរបស់ប្រជាពលរដ្ឋ។ មានការចុះផ្សាយថា ទំនប់មួយនេះ ខូចខាតខ្លាំងឈានដល់ការបាក់រលំ។ ប៉ុន្តែ លោក Chonlasak នាយកគម្រោងធារាសាស្ត្រប្រចាំខេត្ត Maha Sarakham បានបដិសេធ។ លោកជំរុញអ្នកភូមិដែលរស់នៅខាងក្រោមទំនប់ រក្សាភាពស្ងប់ស្ងាត់ ព្រោះមិនមានការខូចខាតអ្វីធំដុំ នៅក្នុងរចនាសម្ព័ន្ធនោះទេ។ លោកបានបន្ថែមថា ស្ថាប័នជំនាញកំពុងតាមដានស្ថានការណ៍ យ៉ាងដិតដល់ ហើយនឹងចាប់ផ្តើមជួសជុលច្រាំងទំនប់ ឲ្យបានឆាប់។ លោកបានបញ្ជាក់ថា «នាយកដ្ឋានធារាសាស្ត្រកំពុងពង្រីកទ្វារទឹក…

  • ការកសាងធនធានមនុស្ស ជាអាទិភាពគន្លឹះមួយ

    ការកសាងធនធានមនុស្ស ជាអាទិភាពគន្លឹះមួយ

    ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ” មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា ហើយ “មនុស្ស” ត្រូវបានឆ្លុះបញ្ចាំងជាចម្បងនៅក្នុងបញ្ចកោណទី១។ ការអភិវឌ្ឍធនធានមនុស្ស ជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ច។ មូលធនមនុស្ស មានគុណភាពខ្ពស់ និង សុខភាពល្អ ជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយះពេលវែង និង ជវភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ #ams1minute