-
របាយការណ៍នៅថ្ងៃទី១៩ កក្កដា

-
ក្រុងសៀមរាប ខេត្តសៀមរាប

-
ពុទ្ធឱវាទ

-
ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ កក្កដា ២០២៤

១. អាជ្ញាធរកំពង់ធំព្រមានពីជំនន់ស្ទឹងសែន ខណៈស្រូវជាង ៨០ហិកតាត្រូវបំផ្លាញ – AMS Economy ២. ធនាគារជាតិនៃកម្ពុជា គ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ “បាគង” សំរាប់សម្រួលដល់ការទូទាត់ប្រាក់របស់ភ្ញៀវទេសចរអន្ដរជាតិ ពេលមកដល់កម្ពុជា – FN ៣. កម្ពុជា មានអ្នកប្រើប្រាស់បណ្ណ ប.ស.ស កើនឡើងជាង ២លាន ២សែននាក់ នៅទូទាំងប្រទេស – កម្ពុជាថ្មី ៤. អាមេរិក ផ្តល់ជំនួយមនុស្សធម៌ចំនួន ២០៣លានដុល្លារបន្ថែម ដល់ស៊ូដង់ – Reuters ៥. ក្រុមហ៊ុនអាកាសចរណ៍, ធនាគារ និងប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោករងផលប៉ះពាល់ដោយសារបញ្ហាសេវាកម្ម Cloud របស់ Microsoft គាំងមិនដំណើរការ – CNBC #ams1minute
-
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព នៅវ័យ៨០ឆ្នាំ ដោយរោគាពាធ

-
ដំណើរការជើងហោះហើរ ធនាគារ និងក្រុមហ៊ុននានាក្នុងប្រទេសសិង្ហបុរី

-
កន្លែងអភិរក្សជលផល បឹងព្រលិត ស្ថិតក្នុងខេត្តកំពង់ចាម មានទំហំ ២៣១.៤៨ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា កន្លែងអភិរក្សជលផល បឹងព្រលិត ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
របាយការណ៍នៅថ្ងៃទី១៨ កក្កដា

-
ព្រៃកោងកាងឥណ្ឌូណេស៊ី ជាជម្រករបស់សត្វ និងរុក្ខជាតិនានារបស់ពិភពលោក រួមមានសត្វស្លាប ១៧% ថនិកសត្វ ១២% និងរុក្ខជាតិ ១០%

យ៉ាងណាមិញ ចំនួនព្រៃកោងកាងថយចុះជាលំដាប់ នៅពេលដែលមានកំណើនប្រជាជន និងការតាំងទីលំនៅក្នុងប្រទេស។ ការណ៍នេះ ធ្វើឱ្យឥណ្ឌូណេស៊ី មានសត្វព្រៃជាច្រើនប្រភេទផុតពូជ។ ងាកមកមើលសហគមន៍អាស៊ានវិញ គេឃើញមានសត្វចំនួន ៤ប្រភេទផងដែរ (សត្វស្វាស៊ូម៉ាត្រានអូរ៉ង់ហ្គូតាន, សត្វស្វាតាប៉ានូលីអូរ៉ង់ហ្គូតាន ខ្លាកោះសាន់ដា និងសត្វរមាសជ្វា) ដែលស្ថិតក្នុងបញ្ជីសត្វដែលជិតផុតពូជបំផុតរបស់អង្គការ WWF – Visual Capitalist #ams1minute