-
សហគមន៍នេសាទ អន្លង់ព្រះគោ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ៣៥០.៨២ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។

គួរបញ្ជាក់ផងដែរថា សហគមន៍នេសាទ អន្លង់ព្រះគោ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រកាសដកខ្លួនចេញពីបេក្ខភាពឈរឈ្មោះ

បោះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងអាណត្តិក្រោយ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ។ លោកបានគាំទ្រអនុប្រធានាធិបតី អ្នកស្រី Kamala Harris ឱ្យឈរឈ្មោះជាបេក្ខភាពតំណាងមកពីគណបក្សប្រជាធិបតេយ្យវិញ ស្របពេលដែលលោក Trump កាន់តែមានភាពជឿជាក់ក្នុងការយកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ – Reuters #ams1minute
-
បុរីជនបទ ភូមិព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប

-
ធនាគារជាតិសម្រេចដាក់ចេញយន្តការបន្ទាន់ ចំនួន៤ ដែលត្រូវអនុវត្តនៅខេត្តសៀមរាប៖

១. តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន ២. ករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំង ដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជ នៅរាជធានីភ្នំពេញនោះទេ ៣. តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាប ដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង ៥០ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ដុល្លារអាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ហើយការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួល គ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក ៤. រៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់ និងគាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តយន្តការបន្តទៀត។ #ams1minute
-
ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង

-
សម្រស់ក្រុងព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី២០ កក្កដា

-
ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម

-
សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

-
ប្រាសាទព្រះវិហារ
