-
ប្អូនៗទាំងអស់គ្នា ត្រូវចូលរួមកសាងសហសម័យកម្ពុជាជាមួយគ្នា ជាសម័យដែលសង្គមកម្ពុជាមានអរិយធម៌ វប្បធម៌ ទំនៀមទំលាប់

និងមានភាពជឿជាក់លើខ្លួនឯង ហើយយកឱកាសនេះរៀនស្គាល់ពីគេ និងប្រព័ន្ធនយោបាយរបស់ពិភពលោក និងចេះទាញប្រយោជន៍ពីនោះដើម្បីកសាងខ្លួននិងគ្រួសារ និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីកចម្រើន។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ជប៉ុន សិង្ហបុរី អាល្លឺម៉ង់ និងប្រទេសឆែក ឆ្នាំ២០២៤ នាទីស្តីការក្រសួង នៅរសៀលថ្ងៃទី ២២ កក្កដា ២០២៤នេះ។ 📷 MLMUPC #ams1minute
-
សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្មរបស់ឯកអគ្គរដ្ឋទូតស្រីលង្កាដែលចប់អាណត្តិបេសកកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងការទូត

-
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា

-
ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន “ក្រុមការងារ ឌ” ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ធ្វើជាសហប្រធានជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា បានប្រជុំត្រួតពិនិត្យលើ ការចុះបញ្ជីដីបង្ហើយ ការដោះស្រាយបញ្ចប់វិវាទដីធ្លី បញ្ហានៅបុរី បញ្ហាតាមបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ការបង្កើតបរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្តតាមរយៈការធ្វើបរិវត្តកម្មឌីជីថល។ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដើម្បីពង្រឹងកិច្ចសហការរវាងរដ្ឋនិងឯកជន ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអចលនទ្រព្យ នាទីស្តីការក្រសួង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។ 📷 MLMUPC #ams1minute
-
កោះសង្សារ ខេត្តព្រះសីហនុ

-
វិស័យកសិកម្ម ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤

-
ឯកអគ្គរដ្ឋទូតចិន Wang Wenbin ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថាក្នុងបេសកកម្មការទូតរបស់លោក Wang Wenbin ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ សម្ដេចធិបតី និងឯកអគ្គរដ្ឋទូតចិន បានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ វិស័យថាមពល វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម វិស័យកសិកម្ម និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។ ២២ កក្កដា ២០២៤ #ams1minute
-
រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយចេញនូវវិធានការ និងការលើកទឹកចិត្តដល់វិនិយោគិន

-
របាយការណ៍នៅថ្ងៃទី២១ កក្កដា

-
ឥណ្ឌានាំមុខគេលើពិភពលោក ជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ច្រើនជាងគេ រហូតដល់ ៣៧៨លានគណនី

ការណ៍នេះបានឆ្លុះបញ្ចាំងពីចំនួនប្រជាជនដ៏ច្រើនរបស់ខ្លួន និងការប្រើប្រាស់អ៊ីនធឺណិតយ៉ាងទូលំទូលាយក្នុងប្រទេស។ អាមេរិកឈរនៅលេខ២ ដោយមានអ្នកប្រើប្រាស់ ១៩៣,៨ លានគណនី។ ឥណ្ឌូណេស៊ីបានជាប់ចំណាត់ថ្នាក់ទី៣នៅទូទាំងពិភពលោក ដោយមានអ្នកប្រើប្រាស់សរុប ១១៩លានគណនី។ ប្រទេសអាស៊ានផ្សេងទៀត រួមមានហ្វីលីពីន (៨៧,៧លានគណនី) វៀតណាម (៧៥,៣លានគណនី) និងថៃ (៥០លានគណនី) – Seasia #ams1minute