-
សហគមន៍នេសាទ បឹងវាម ស្ថិតក្នុងខេត្តកំពង់ចាម មានទំហំ ៦៨២.៤៨ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។

គួរបញ្ជាក់ផងដែរថា សហគមន៍នេសាទ បឹងវាម ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #am1minute
-
ប្រាសាទដំរីក្រាប ភ្នំគូលែន ស្រុកស្វាយលើ ខេត្តសៀមរាប

-
មុនត្រូវប្រហារជីវិត សេដ្ឋីនីអចលនទ្រព្យវៀតណាមជាប់ចោទបន្ថែម

ហាណូយ៖ សេដ្ឋីនីវៀតណាម លោកស្រី Truong My Lan ដែលត្រូវបានតុលាការកាត់ទោសប្រហារជិវិត រឿងបន្លំប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក នាពេលថ្មីៗនេះ ត្រូវបានតុលាការកាត់ទោស ករណីលាងលុយ ជាង១៧ពាន់លានដុល្លារអាមេរិក បន្ថែមទៀត។ ក្រៅពីការលាងលុយកង្វក់ លោកស្រី Lan ក៏ត្រូវបានចោទប្រកាន់ ពីបទជួញដូររូបិយប័ណ្ណឆ្លងដែនខុសច្បាប់ផងដែរ។ គួររម្លឹកថា កាលពីខែមេសា លោកស្រី Lan ត្រូវបានកាត់ទោសប្រហារជីវិត ក្រោយរកឃើញថា បានបន្លំប្រាក់ ២៧ពាន់លានដុល្លារ ប៉ុន្តែ សាលក្រមនេះ ត្រូវបានលោកស្រី ប្តឹងជំទាស់។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមផ្តោតខ្លាំងលើការបង្ក្រាបអំពើពុករលួយ លើធុរជនកំពូលៗ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

-
ទិវាអប់រំសិល្បៈលើកទី១៨ ឆ្នាំ២០២៤ ប្រចាំសាលាបឋមសិក្សាវត្តរាជបូណ៌ សម្ដែងដោយសិស្សានុសិស្សរបស់សាលាបឋមសិក្សាវត្តរាជបូណ៌❤️🙏❤️

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កក្កដា ២០២៤

១. សៀមរាបបំពាក់កាមេរ៉ា AI ចាប់យានយន្តចតខុសច្បាប់ – AMS Economy ២. ហ្វីលីពីន នឹងភ្ជាប់ជើងហោះហើរត្រង់ សេប៊ូ-សៀមរាបឡើងវិញ – ថ្មីៗ ៣. កម្ពុជារកចំណូលបានជាង២០០លានដុល្លារពីការនាំចេញកង់នៅក្នុងឆមាសទី១ – កម្ពុជាថ្មី ៤. រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំលើកទី៣ មានទាំងនាយទាហាន និងពលទាហាន សរុបទាំងអស់ ១៩០នាក់ – RT ៥. អាល្លឺម៉ង់ គ្រោងកាត់បន្ថយជំនួយយោធាពាក់កណ្តាលសម្រាប់អ៊ុយក្រែន – Reuters #ams1minute
-
សម្តេចធិបតី ស្នើធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជ

-
សម្តេចធិបតី៖ វិធានការគន្លឹះក្នុងការជំរុញវិស័យទេសចរណ៍ រួមមាន៖

១. ការរៀបចំប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូល (E-Arrival) ដែលមានលក្ខណៈឌីជីថលក្រោមទម្រង់តែមួយ ដែលភ្ញៀវបំពេញតែម្តង និងអាចបង់ប្រាក់តាមប្រព័ន្ធអនឡាញ ២. លុបចោលគោលការណ៍ដែលតម្រូវឱ្យភ្ញៀវទេសចរណ៍ត្រូវតែស្នាក់នៅរយៈពេល១យប់ យ៉ាងតិចនៅខេត្តសៀមរាប ៣. បង្កើនការតភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅទេសចរណ៍ល្បីៗនៃបណ្ដាប្រទេសនានា មកខេត្តសៀមរាប ៤. កាត់បន្ថយចំណាយធ្វើដំណើរទៅមករវាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងក្រុងសៀមរាប ៥. ពិចារណាលើការកាត់បន្ថយចំណាយនៃថ្លៃចតយន្តហោះ #ams1minute
-
កន្លែងអភិរក្សជលផល អន្លង់កណ្តាល ស្ថិតក្នុងខេត្តកំពង់ចាម មានទំហំ ៤២.៦៨ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា កន្លែងអភិរក្សជលផល អន្លង់កណ្តាល ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្រួមបញ្ហាដីធ្លីជូនបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិអូរឧកញ៉ាហេង

ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សូមគូសបញ្ជាក់ថា កន្លងមកក្រសួងបានធ្វើការដោះស្រាយករណីដីធ្លីជូនពលរដ្ឋនៅទីតាំងនេះ បានចំនួន ៣១០ ក្បាលដី រួចមកហើយ ហើយនាពេលនេះបានធ្វើការដោះស្រាយចំនួន ២៧០ ក្បាលដីបន្ថែមទៀត សរុបទាំងអស់ ៥៨០ ក្បាលដី។ ចំពោះបញ្ហាដែលនៅសេសសល់ ក្រសួងនឹងបន្តធ្វើការដោះស្រាយបញ្ចប់ នាពេលខាងមុខ។ ១៨ កក្កដា ២០២៤ 📷 MLMUPC #ams1minute