-
អបអរសាទរ កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ (សម្រាប់កុមារ និងសិស្សានុសិស្សដែលពិការភ្នែក ឬខ្សោយគំហើញ)

-
កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់

សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាគ្នាក្នុងការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមអភិក្រមថ្មី លើវិស័យជាច្រើន រួមមាន៖ ១. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ការជំរុញការអភិវឌ្ឍលើវិស័យឌីជីថល និងសន្តិសុខសាយប៊័រ ២. កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់លំហសមុទ្រ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ កិច្ចសហប្រតិបត្តិការលើសន្តិសុខលំហសមុទ្រ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនគរបាលជើងទឹកកម្ពុជា និងឆ្មាំសមុទ្រជប៉ុន បណ្ដុះបណ្ដាលធនធានមនុស្ស និងការហ្វឹកហ្វឺនរួមគ្នា ៣. បន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន។ #ams1minute
-
របាយការណ៍នៅថ្ងៃទី៥ កក្កដា

-
ទឹកជ្រោះព្រះនិម្មិត ឬ ទឹកជ្រោះសុភមិត្តទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង 🎉🇰🇭

-
ផ្កាក្ងោក ក្រុងប៉ៃលិន ខេត្តប៉ៃលិន កម្ពុជាមាតុភូមិខ្ញុំ

-
ការលើកកម្ពស់កិត្តិយស តួនាទី និងឋានៈ របស់គ្រូបង្រៀន នៅកម្ពុជា

-
ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្ពុជាមាតុភូមិខ្ញុំ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កក្កដា ២០២៤

១. កម្ពុជាមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យបាន ៤៤ទីតាំង និងអាចបង្កើតការងារបានជិត ២០ម៉ឺនកន្លែង – ថ្មីៗ ២. កម្ពុជាកំពុងចរចារជាមួយប្រទេសចិន នាំចេញផ្លែម្នាស់ និងខ្នុរបន្ថែមទៀត – កម្ពុជាថ្មី ៣. កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៩០ ជាមួយទុនវិនិយោគជាង ៣,២ពាន់លានដុល្លារ ក្នុងឆមាសទី១ – ខ្មែរថាមស៍ ៤. យន្ដហោះយោធាចិន ៣៦គ្រឿង ធ្វើសកម្មភាពហោះហើរជុំវិញកោះតៃវ៉ាន់ – AFP ៥. ការចរចាជុំវិញកិច្ចព្រមព្រៀងការពារជាតិរវាងជប៉ុន និងហ្វីលីពីន ជិតឈានដល់ទីបញ្ចប់ – Reuters #ams1minute
-
អគ្គលេខាធិការរង អង្គការសហប្រជាជាតិ៖ “ជោគជ័យរបស់កម្ពុជា

ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ”។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងបន្តការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើកិច្ចសហប្រតិបត្តិការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីចូលរួមជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ និងអសន្តិសុខ។ #ams1minute