Category: One-Minute

  • នៅក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    នៅក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    បានអនុម័តគម្រោងថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៨ ៥៧២ កន្លែង។ #ams1minute

  • កន្លែងអភិរក្សជលផល អន្លង់ព្រីង ស្ថិតក្នុងខេត្តតាកែវ មានទំហំ ១.៩៩ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

    កន្លែងអភិរក្សជលផល អន្លង់ព្រីង ស្ថិតក្នុងខេត្តតាកែវ មានទំហំ ១.៩៩ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

    គួរបញ្ជាក់ផងដែរថា កន្លែងអភិរក្សជលផល អន្លង់ព្រីង ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute

  • “កម្ពុជាមកដល់ពេលនេះមានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាមរាប់រយឆ្នាំ

    “កម្ពុជាមកដល់ពេលនេះមានមោទនភាព ដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាមរាប់រយឆ្នាំ

    អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯង ហើយថែមទាំងអាចចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងបុព្វហេតុសន្តិភាពពិភពលោក” ចាប់ពីឆ្នាំ២០០៦ ដល់មិថុនា ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិ ចំនួន ៩៥៧០ នាក់ (ស្ត្រី ៨១៨ នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។ កម្ពុជាបន្តឈរនៅលំដាប់កំពូលទាំង២៥ ក្នុងចំណោមប្រទេសចំនួន១២១ ដែលរួមចំណែកកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់លេខ៣ នៃបណ្តាប្រទេសអាស៊ាន។ ជំនួបរវាងសម្តេចធិបតី និងអគ្គលេខាធិការរង អង្គការសហប្រជាជាតិ Jean Pierre Lacroix ថ្ងៃទី៥ មិថុនា ២០២៤ #ams1minute

  • 🛣 ផ្លូវជាតិលេខ៥ ចំណុចផ្លូវវាងក្រុងពោធិ៍សាត់

    🛣 ផ្លូវជាតិលេខ៥ ចំណុចផ្លូវវាងក្រុងពោធិ៍សាត់

    🎥 នាំផ្លូវ #ams1minute

  • របាយការណ៍នៅថ្ងៃទី៤ កក្កដា

    របាយការណ៍នៅថ្ងៃទី៤ កក្កដា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួស ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៥ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៣. គ្រឿងញៀន ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៥៥នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៥ កក្កដា ២០២៤ #ams1minute

  • ពេលលំបាករួមគ្នាធ្វើ ពេលស្រួលរួមគ្នាធ្វើបន្ថែមទៀត

    ពេលលំបាករួមគ្នាធ្វើ ពេលស្រួលរួមគ្នាធ្វើបន្ថែមទៀត
  • កន្លែងអភិរក្សជលផល ព្រែកក្រសា ស្ថិតក្នុងខេត្តតាកែវ មានទំហំ ៨.០៩ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

    កន្លែងអភិរក្សជលផល ព្រែកក្រសា ស្ថិតក្នុងខេត្តតាកែវ មានទំហំ ៨.០៩ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

    គួរបញ្ជាក់ផងដែរថា កន្លែងអភិរក្សជលផល ព្រែកក្រសា ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute

  • ចិន ជាប្រទេសដែលផលិតអង្ករច្រើនជាងគេលើពិភពលោកដោយផលិតបានសរុប ២០៨លានតោនក្នុងឆ្នាំ២០២២

    ចិន ជាប្រទេសដែលផលិតអង្ករច្រើនជាងគេលើពិភពលោកដោយផលិតបានសរុប ២០៨លានតោនក្នុងឆ្នាំ២០២២

    ខណៈឥណ្ឌា ឈរនៅលេខ២ ដោយផលិតអង្ករសរុប ១៩៦លានតោន។ នៅអាស៊ាន ឥណ្ឌូណេស៊ីផលិតអង្ករច្រើនជាងគេ ពោលគឺសរុប ៥៥លានតោន។ វៀតណាមផលិតអង្ករបានសរុប ៤៣លានតោន ខណៈថៃ ឈរនៅលេខបន្ទាប់ ដោយផលិតបាន ៣៤លានតោន។ ចំណែកកម្ពុជាផលិតអង្ករបាន ១២លានតោន – Visual Capitalist #ams1minute

  • McDonald អូស្ត្រាលី រងផលប៉ះពាល់ពីជំងឺគ្រុនផ្តាសាយបក្សី

    McDonald អូស្ត្រាលី រងផលប៉ះពាល់ពីជំងឺគ្រុនផ្តាសាយបក្សី

    កង់បេរ៉ា៖ ហាងអាហាររហ័សទាន់ចិត្ត McDonald ក្នុងប្រទេសអូស្ត្រាលី បានកាត់បន្ថយម៉ោងបម្រើអាហារពេលព្រឹក ដោយសារការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅទូទាំងប្រទេសបានប៉ះពាល់ដល់ការផ្គត់ផ្គង់ស៊ុត។ ហាង McDonald នៅអូស្ត្រាលី បានបញ្ជាក់នៅក្នុងសារមួយទៅកាន់អតិថិជនថា យើងកំពុងគ្រប់គ្រងការផ្គត់ផ្គង់ស៊ុតដោយប្រុងប្រយ័ត្នបំផុត ដោយសារបញ្ហាប្រឈមផ្នែកឧស្សាហកម្មបច្ចុប្បន្ន។ ការបញ្ជាទិញអាហារពេលព្រឹកនឹងឈប់នៅម៉ោង ១០និង៣០នាទីព្រឹកជំនួសឱ្យម៉ោងថ្ងៃត្រង់។ យើងកំពុងធ្វើការយ៉ាងលំបាកជាមួយអ្នកផ្គត់ផ្គង់របស់យើង ដើម្បីឱ្យរឿងនេះត្រឡប់ទៅធម្មតាវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អាជ្ញាធរអូស្ត្រាលីបាននិយាយថា ជំងឺគ្រុនផ្តាសាយបក្សីប្រភេទ H7 បានលេចឡើងនៅកសិដ្ឋានចិញ្ចឹមសត្វជិតរាប់សិបកន្លែងនៅទូទាំងរដ្ឋVictoria, New South Wales និងដែនដីផ្សេងទៀតរបស់អូស្ត្រាលី។ អ្នកវិទ្យាសាស្ត្របាននិយាយថា មេរោគគ្រុនផ្តាសាយបក្សីមានទំនាក់ទំនងហ្សែនទៅនឹងមេរោគ ដែលបានរកឃើញនៅក្នុងចំណោមបក្សីព្រៃរបស់ប្រទេសអូស្ត្រាលី មិនមែនជាមេរោគគ្រុនផ្តាសាយបក្សីប្រភេទ H5 ដែលកំពុងរីករាលដាលនៅកន្លែងផ្សេងទៀតក្នុងពិភពលោកនោះទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ទីក្រុងឌូបៃ បង្កើតស្ថានីយ៍រថភ្លើងក្រោមដីថ្មីចំនួន ៣២បន្ថែមទៀតនៅឆ្នាំ ២០៣០

    ទីក្រុងឌូបៃ បង្កើតស្ថានីយ៍រថភ្លើងក្រោមដីថ្មីចំនួន ៣២បន្ថែមទៀតនៅឆ្នាំ ២០៣០

    ឌូបៃ៖ នៅក្នុងផែនការពង្រីកបណ្តាញផ្លូវដែកដ៏ធំមួយ ទីក្រុងឌូបៃ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានរំពឹងថា នឹងទទួលបានស្ថានីយ៍រថភ្លើងក្រោមដីថ្មីចំនួន ៣២ទៀតនៅឆ្នាំ ២០៣០។ ការប្រកាសនេះកើតឡើងនៅពេលដែលក្រុមប្រឹក្សាប្រតិបត្តិនៃទីក្រុងឌូបៃ បានអនុម័តផែនការសម្រាប់ការអភិវឌ្ឍតំបន់ជុំវិញស្ថានីយ៍រថភ្លើងក្រោមដី “ក្នុងគោលបំណងបង្កើនឱកាសសេដ្ឋកិច្ច និងបង្កើនចំណែកនៃការដឹកជញ្ជូនសាធារណៈដល់ ៤៥ភាគរយ និងកាត់បន្ថយការបំភាយកាបូនដល់ ១៦តោនក្នុងមនុស្សម្នាក់។ វិសាលភាពនៃផែនការអភិវឌ្ឍន៍តំបន់ស្ថានីយ៍រថភ្លើងក្រោមដី នឹងត្រូវពង្រីកពី ៦៤ស្ថានីយដែលកំពុងដំណើរការនៅលើផ្ទៃដី ៨៤គីឡូម៉ែត្រការ៉េ ដល់ ៩៦ស្ថានីយនៅលើផ្ទៃដី ១៤០គីឡូម៉ែត្រការ៉េនៅឆ្នាំ ២០៣០។ ហើយតួលេខនេះ នឹងពង្រីកបន្ថែមទៀតរហូតដល់ចំនួន ១៤០ស្ថានីយនៅលើផ្ទៃដី ២២៨គីឡូម៉ែត្រការ៉េនៅឆ្នាំ ២០៤០៕ ប្រភព: economymiddleeast ប្រែសម្រួលដោយ៖ ឈឹម ទីណា