Category: One-Minute

  • អាហារដ្ឋាននាដងទន្លេសេកុង ក្រុងស្ទឹងត្រែង កម្ពុជាមាតុភូមិខ្ញុំ

    អាហារដ្ឋាននាដងទន្លេសេកុង ក្រុងស្ទឹងត្រែង កម្ពុជាមាតុភូមិខ្ញុំ

    🎥 នាំផ្លូវ #ams1minute

  • របាយការណ៍នៅថ្ងៃទី៣ កក្កដា

    របាយការណ៍នៅថ្ងៃទី៣ កក្កដា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៣ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់។ ៣. គ្រឿងញៀន ៣១ករណី ឃាត់ខ្លួនជនសង្ស័យ ៨៥នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៤ កក្កដា ២០២៤ #ams1minute

  • ទិសដៅរបស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រទេសរឹងមាំ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ

    ទិសដៅរបស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រទេសរឹងមាំ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ
  • កន្លែងអភិរក្សជលផល ក្បាលខ្មោច ស្ថិតក្នុងខេត្តព្រៃវែង មានទំហំ ៦៧.៣៦ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

    កន្លែងអភិរក្សជលផល ក្បាលខ្មោច ស្ថិតក្នុងខេត្តព្រៃវែង មានទំហំ ៦៧.៣៦ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

    គួរបញ្ជាក់ផងដែរថា កន្លែងអភិរក្សជលផល ក្បាលខ្មោច ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute

  • ជប៉ុនប្រើមនុស្សយន្តថែទាំផ្លូវរថភ្លើង

    ជប៉ុនប្រើមនុស្សយន្តថែទាំផ្លូវរថភ្លើង

    តូក្យូ៖ ក្រុមហ៊ុន West Japan Railway បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់មនុស្សយន្តជាប់ជាមួយឡានដឹកទំនិញ ដើម្បីបំពេញការងារថែទាំ និងត្រួតពិនិត្យផ្លូវេថភ្លើង ដែលនឹងចាប់ផ្តើមដាក់ដំណើរចាប់ពីខែកក្កដានេះតទៅ។ ការប្រកាសនេះកើតឡើងនៅពេលដែលប្រតិបត្តិកររថភ្លើងបានប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីទប់ទល់នឹងកង្វះកម្លាំងពលកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាព។ ក្រុមហ៊ុន JR West បានបង្កើតមនុស្សយន្តថ្មីមួយ ដែលខ្លួនវាជាប់ជាមួយឡានដឹកទំនិញ និងមានសមត្ថភាពអាចផ្ទុក វត្ថុ មាន ទម្ងន់ រហូត ដល់ ៤០គីឡូក្រាម។ មនុស្សយន្តនេះ អាចពន្លូតកម្ពស់បានរហូតដល់ ១២ម៉ែត្រ ហើយអាចជំនួសការងារផ្នែកលាបថ្នាំ និងកាត់ដើមឈើបាន។ ប្រតិបត្តិករគ្រប់គ្រងមនុស្សយន្តនេះ ដោយប្រើប្រាស់វ៉ែនតា (goggle headset) ដែលភ្ជាប់ជាមួយនឹងកាមេរ៉ា។ នៅពេលអ្នកប្រើប្រាស់បង្វិលក្បាល រ៉ូបូតក៏ធ្វើដូចគ្នាដែរ។ ទម្ងន់នៃវត្ថុដែលបានលើកក៏អាចត្រូវបានគេដឹង តាមរយៈឧបករណ៍បញ្ជានេះផងដែរ។ ប្រធានក្រុមហ៊ុន West Japan Railway លោក Hasegawa Kazuaki បាននិយាយថា ការបង្កើនការប្រើប្រាស់មនុស្សយន្ត គឺមានសារៈសំខាន់ណាស់ ក្នុងការបំពេញនូវបញ្ហាប្រឈម ចំពោះកង្វះបុគ្គលិកបម្រើការងារផ្នែកថែទាំ និងធានានូវប្រតិបត្តិការផ្លូវដែក ដែលមានស្ថេរភាព និងនិរន្តរភាព។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន…

  • ការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទកម្ពុជា «កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទខ្ញុំ»

    ការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទកម្ពុជា «កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទខ្ញុំ»

    កម្មវិធីនេះរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ ការអភិរក្ស ការវិនិយោគ និងលើកកម្ពស់សោភ័ណភាព នគរូបនីយកម្ម នៅតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។ #ams1minute

  • ជម្រើសនៃការស្នាក់នៅ ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    ជម្រើសនៃការស្នាក់នៅ ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • រត់គេចពីសត្រូវ! ទាហានកុងហ្គោ ២៥នាក់ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត

    រត់គេចពីសត្រូវ! ទាហានកុងហ្គោ ២៥នាក់ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត

    បរទេស៖ ក្រោយការបើកសវនាកា កាត់ទោសពេញមួយថ្ងៃ កាលពីថ្ងៃពុធ មេធាវីបានឱ្យដឹងថា ទាហាននៃប្រទេសកុងហ្គោ ចំនួន២៥នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ពីបទរត់គេចពីសត្រូវ ក្នុងពេលប្រយុទ្ធជាមួយនឹងក្រុមឧទ្ទាម M23។ ជនជាប់ចោទសរុប ចំនួន៣១នាក់ រួមទាំងទាហាន២៧នាក់ និងប្រពន្ធជាជនស៊ីវិល៤នាក់ បានបង្ហាញខ្លួននៅចំពោះមុខតុលាការយោធា យោធភូមិភាគ Butembo នៅក្នុងខេត្ត North Kivu។ លោក Muvweko មេធាវីការពារក្តីម្នាក់ បានប្រាប់ AFP ថា ពួកគេបានប្រឈមមុខនឹងការចោទប្រកាន់ ជាច្រើនរួមទាំង ការរត់គេចពីសត្រូវ, ការរំសាយអាវុធយុទ្ធភណ្ឌ, ការរំលោភបំពានលើការបញ្ជាទិញ និងករណីចោរកម្មនានា។ លោក Muvweko បាននិយាយថា នៅចុងបញ្ចប់នៃសវនាការ មេធាវីការពារក្តីទាហាន ទាំង២៥នាក់ មានបំណងប្តឹងឧទ្ធរណ៍។ ករណីផ្សេងទៀត ទាក់ទងការលួច ពុំទាន់រកឃើញដាក់បន្ទុកគ្រប់គ្រាន់ ហើយគ្រោងនឹងបន្តបើកសវនាការ នៅពេលក្រោយទៀត។ តាំងពីចុងសប្តាហ៍មុន ចលនាឧទ្ទាម M23 ឬ ចលនា ២៣ខែមីនា បានវាយដណ្តើមយកទីក្រុងជាច្រើន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ «ចលនា២៣ខែមីនា» បានដណ្តើមការកាន់កាប់ទឹកដី…

  • ២៥ឆ្នាំ នៃសុខសន្តិភាព

    ២៥ឆ្នាំ នៃសុខសន្តិភាព
  • ចោរលួចរូបសំណាក់ស្តេចស្វាគីងកុងនៅអូស្រ្តាលី

    ចោរលួចរូបសំណាក់ស្តេចស្វាគីងកុងនៅអូស្រ្តាលី

    កង់បេរ៉ា៖ វីដេអូថតពីលើឧទ្ធម្ភាគចក្រប៉ូលិស បានបង្ហាញពីការរកឃើញរូបសំណាកគីងកុងមួយក្បាលដែលត្រូវបានចោរលួច នៅក្នុងទីធ្លាខាងក្រោយផ្ទះមួយកន្លែង ដែលសភាពមានរយ៉េរញ៉ៃ។ រូបសំណាកស្តេចស្វាគីងកុងដ៏គួរឱ្យស្រឡាញ់ ដែលគេស្គាល់ថា ជា “Gorilla” ត្រូវបានចោរលួចចេញពីសហគមន៍ចូលនិវត្តន៍មួយកន្លែង នៅផ្លូវ St Helena នៅម៉ោងប្រហែល ៤រសៀលថ្ងៃទី០៦ ខែមិថុនា។ រូបសំណាកគីងកុងនេះ មានកម្ពស់ប្រវែង ១.៥ម៉ែត្រ បានក្លាយជាកម្មវត្ថុនៃកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសយ៉ាងម៉ឺងម៉ាត់ ដើម្បីស៊ើបអង្កេតនាំយកវាត្រឡប់មកវិញ។ បន្ទាប់ពីបើកការស៊ើបអង្កេតយ៉ាងទូលំទូលាយ ដោយប្រើប្រាស់មធ្យោបាយទាំងតាមផ្លូវគោក និងផ្លូវអាកាសជាមួយនឹងប្រើប្រាស់ឧទ្ធម្ភាគចក្រ នៅទីបំផុត ប៉ូលីសអូស្រ្តាលីបានទទួលជោគជ័យ ក្នុងការស្រាវជ្រាវរកឃើញរូបសំណាកសត្វស្វាគីងកុងមួយក្បាល នៅក្នុងទីធ្លាខាងក្រោយផ្ទះមួយកន្លែង។ ការនេះនាំឱ្យមានការបិទបញ្ចប់ដ៏គួរឱ្យរីករាយ នូវការស៊ើបអង្កេតមិនធម្មតាមួយ។ ហើយនៅរសៀលថ្ងៃអង្គារសប្តាហ៍នេះ ប៉ូលីសអូស្រ្តាលីបានប្រគល់រូបសំណាកនេះទៅឱ្យសហគមន៍ចូលនិវត្តន៍វិញ ដែលធ្វើឱ្យអ្នកស្រុកជាច្រើនសប្បាយរីករាយជាខ្លាំង។ គិតមកទល់ពេលនេះ ដំណើរការស៊ើបអង្កេតស្វែងរកមុខចោរលួចនៅតែបន្ត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា