-
“ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលរួមមាន៖

វិស័យឧស្ម័ន និងប្រេង សុខាភិបាល មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និងវិស័យយានយន្តនៅកម្ពុជា” ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Lee Q. Shim និងសហការី ហើយបានគូសរំលេចផងដែរថា កម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួនពីរនៅប្រទេសកាណាដា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា និងជួយសម្របសម្រួលការនាំចេញ-ចូលផលិតផលរវាងប្រទេសទាំងពីរ។ #ams1minute
-
វៀតណាមកើបលុយ ៣ ពាន់លានដុល្លារពីការនាំចេញអង្ករ

ហាណូយ៖ ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤ លាន ៦៨ ម៉ឺនតោនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ដោយកើបលុយបានជិត ៣ ពាន់លានដុល្លារ ។ នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress ។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា តួលេខនេះកើនឡើង ១០.៤% សម្រាប់បរិមាណ ខណៈតម្លៃវិញកើនឡើង ៣២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ។ នៅឆមាសទី ១ ឆ្នាំ២០២៤ វៀតណាមបានប្រមូលផលស្រូវលើផ្ទៃដី ៣ លាន ៤៨ ហិកតា និងទទួលបានទិន្នផលសរុបជាង ២៣ លានតោន កើនឡើង ១.៦% ។ កាលពីឆ្នាំមុនប្រទេសវៀតណាមបាននាំចេញអង្ករជាង ៨ លានតោនក្នុងតម្លៃ ៤.៦ ពាន់លានដុល្លារ ។ ប្រទេស និងតំបន់ជុំវិញពិភពលោកប្រមាណ ១៨០ សុទ្ធសឹងតែជាអ្នកទិញអង្ករវៀតណាម ខណៈហ្វីលីពីនគឺជាប្រទេសទិញធំជាងគេ បន្ទាប់មកទៀតមានដូចជា ប្រទេសថៃ ឥណ្ឌា បង់ក្លាដែស…
-
ខ្យល់កួចយន្តហោះអេស្ប៉ាញបោកមនុស្សខ្ទប់ដំបូល របួស ៤០ នាក់

ពរទេស៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេស្ប៉ាញ Air Europa បានជួបហេតុការណ៍ញ័ររញ្ជួយមួយ ដោយសារតែខ្យល់កួច ឬខ្យល់កន្ត្រាក់ បណ្ដាលឲ្យអ្នកដំណើរលើយន្តហោះបោកខ្ទប់ដំបូល និងរបួសចំនួន ៤០ នាក់ ។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេស្ប៉ាញ Air Europa កំពុងហោះធ្វើដំណើរពីទីក្រុង Madrid ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ ប៉ុន្តែបានចុះចតបន្ទាន់ នៅប្រទេសប្រេស៊ីលកាលពីថ្ងៃចន្ទ បន្ទាប់ពីជួបហេតុការណ៍ដ៏អាក្រក់នេះ ។ យន្តហោះប្រភេទ Boeing 787-9 Dreamliner ដែលដឹកមនុស្ស ចំនួន ៣២៥ នាក់ ត្រូវបានបង្វែរទិសដៅ ទៅកាន់អាកាសយានដ្ឋាន Natal នៅភាគឦសានប្រទេសប្រេស៊ីល ខណៈរថយន្តសង្គ្រោះ រាប់សិបគ្រឿង បានមករង់ចាំដើម្បីជួយសម្រួលស្ថានការណ៍នៅទីនោះ ។ បើតាមមន្ត្រីសុខាភិបាលប្រេស៊ីលបានប្រាប់ AFP ថា អ្នកដំណើរទាំងនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងគ្លីនិក ដើម្បីព្យាបាល ។ ក្នុងចំណោមអ្នករងរបួស រួមមាន អ្នកដំណើរសញ្ជាតិអេស្ប៉ាញ អាហ្សង់ទីន អ៊ុយរូហ្គាយ អ៊ីស្រាអែល…
-
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា Stefan Messerer ៖ “រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា

ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា” ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ឯកឧត្តមក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យវិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀត ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ សុខាភិបាល និងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់។ សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការបង្កើតស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប ដើម្បីសម្រួលការតភ្ជាប់រវាងប្រជាជន និងប្រជាជន ពិសេសជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ព្រមទាំងសម្រួលនូវវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។ #ams1minute
-
គោលការណ៍ ៤ ដែលកំណត់គុណភាពអប់រំ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ កក្កដា ២០២៤

១. កម្ពុជា នាំចេញផលិតផលជលផល ៣៨តោន ទៅចិន និងត្រីងៀតជិត ៤តោនទៅអូស្ត្រាលី នៅដើមឆ្នាំ២០២៤ – AMS Economy ២. ៦ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ២៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀ – FN ៣. ត្រីផ្សោតទន្លេមេគង្គ កើនដល់ជាង ១០០ក្បាល – ខ្មែរថាមស៍ ៤. ឥណ្ឌូណេស៊ីកំណត់ទិសដៅនាំចេញទុរេន ទៅចិន ក្នុងតម្លៃ ៨ពាន់លានដុល្លារ – Xinhua ៥. ហូឡង់ នឹងចាប់ផ្ដើមប្រគល់យន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន ក្នុងពេលឆាប់ៗ – Reuters #ams1minute
-
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ

ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត” ERIA ក៏នឹងបន្តផ្ដោតលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ លោកសាស្ត្រចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានក៏បានជម្រាបជូនអំពីបំណងក្នុងការគោរពអញ្ជេីញសម្តេចតេជោ ធ្វេីជាវាគ្មិនពិសេស នៅERIA School of Government ដេីម្បីចំណែករំលែកនូវបទពិសោធន៍ជោគជ័យ នៃដំណេីរស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា ដល់សិក្ខាកាមដែលជាមន្ត្រីសាធារណៈព្រោះជោគជ័យរបស់កម្ពុជា ក៏ជាការចូលរួមចំណែកក្នុង ការថែរក្សា សន្តិភាព និងស្ថិរភាព ក្នុងតំបន់ផងដែរ។ #ams1minute
-
“កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតលើវិស័យសំខាន់ៗជាច្រើន

រួមមាន៖ វិស័យនយោបាយ សន្ដិសុខ និង ការពារជាតិ សេដ្ឋកិច្ច ទេសចរណ៍ អប់រំនិង ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន” បន្ថែមលើនេះ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាក៏បានពិភាក្សាអំពីការជំរុញនូវកិច្ចសហប្រតិបត្តិការលើការបង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជាក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ #ams1minute
-
អាកាសយានដ្ឋានអន្ដរជាតិ “តារាសាគរ” នឹងដាក់ឱ្យដំណើរការហោះហើរ នៅដំណាច់ខែសីហា ឆ្នាំ២០

-
តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង ស្ថិតក្នុងខេត្តបាត់ដំបង មានទំហំ ៧៩.៨៥ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថានតាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute