-
សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពុងធំទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
របាយការណ៍នៅថ្ងៃទី១ កក្កដា

-
រាជរដ្ឋាភិបាលយកចិត្តទុកដាក់ផ្តល់ឱកាសការងារ និងកិច្ចការសង្គមដល់អតីតយុទ្ធជន និងក្រុមគ្រួសារ

-
តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ ស្ថិតក្នុងខេត្តបាត់ដំបង មានទំហំ ៩៨៤.៣១ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា តំបន់បេតិកភណ្ឌធម្មជាតិ គិរីយង់ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថានតាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
មនុស្សម្នាកាន់តែច្រើនក្នុងប្រទេសនានា ងាកមកប្រើប្រាស់ TikTok ធ្វើជាប្រភពព័ត៌មាន

ក្នុងនោះ ថៃមានចំណែកខ្ពស់បំផុតនៃអ្នកឆ្លើយតបដែលបានប្រើប្រាស់ TikTok ជាប្រភពព័ត៌មាន (៣៩%) តាមពីក្រោយគឺកេនយ៉ា (៣៦%) ម៉ាឡេស៊ី (៣១%) និងឥណ្ឌូណេស៊ី (២៩%) ។ ដោយឡែក ការងាកទៅប្រើ TikTok ជាពិភពព័ត៌មាន គឺមិនសូវមានច្រើនទេនៅក្នុងអាមេរិក (៩%) និងប្រទេសមួយចំនួននៅអឺរ៉ុប (៤% នៅអង់គ្លេស អូទ្រីស និងសាធារណរដ្ឋឆែក ហើយមានតែ ៣%ប៉ុណ្ណោះនៅដាណឺម៉ាក) – Statista #ams1minute
-
កោះអាចម៍សេះ ខេត្តកែប កម្ពុជាមាតុភូមិខ្ញុំ

-
ប្រាសាទប្រែរូបភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបស្ថាបត្យកម្មខ្មែរបុរាណ សំណង់សាសនា កម្ពុជាមាតុភូមិខ្ញុំ

-
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងពីការលើកលែងការផាកពិន័យ ផ្សេងៗ

-
រថយន្តបុករះអ្នកថ្មើរជើង ស្លាប់មនុស្ស ៩នាក់ នៅសេអ៊ូល

ប៉ូលិសបាននិយាយថា មនុស្សយ៉ាតិចណាស់ ចំនួន៩នាក់បានស្លាប់ និង៤ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តមួយគ្រឿង ត្រូវបានគេបើក ជ្រុលទៅបុកអ្នកថ្មើរជើង នៅជិតសាលាក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ។ អ្នកពន្លត់អគ្គីភ័យ ឈ្មោះ Kim Chun-soo បាននិយាយថា មានអ្នកស្លាប់ចំនួន ៦ នាក់នៅកន្លែងកើតហេតុ ខណៈដែល ៣នាក់ផ្សេងទៀតត្រូវបានគេប្រកាសថា បានស្លាប់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា អ្នកបើកបរអាយុ ៦៨ ឆ្នាំបានបុកមនុស្សដែលកំពុងរង់ចាំសញ្ញាចរាចរណ៍។ យ៉ុនហាប់ បាននិយាយថា គាត់បានបើកបរក្នុងទិសដៅខុស ហើយបានបុករថយន្ត ពីរផ្សេងទៀត មុនពេលដែលបុករះអ្នកថ្មើរជើង។ លោក Kim Suk-hwan នាយកផ្នែកសុវត្ថិភាព និងដឹកជញ្ជូននៅការិយាល័យសង្កាត់ Jung-gu នៃទីក្រុងសេអ៊ូល បាននិយាយថា បុរសម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន ជុំវិញឧប្បត្តិហេតុនេះ។ លោក Kim បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ថា តើជាគ្រឿងញៀន ឬគ្រឿងស្រវឹងមានជាប់ពាក់ព័ន្ធ ឬយ៉ាងណា។ អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានពណ៌នាថាជា…
-
កូដកម្ម ៣ថ្ងៃ កាណាដាលុបជើងហោះហើរ ៤០០លើក

អំឡុងការធ្វើកូដកម្ម រយៈពេលបីថ្ងៃ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតលំដាប់ទី២ របស់ប្រទេសកាណាដា WestJet បានលុបចោលជើងហោះហើរ ចំនួនជាង៤០០លើកគិតចាប់តាំងពីថ្ងៃសៅរ៍មក ដែលនាំឲ្យប៉ះពាល់ដល់អ្នកដំណើរ ជាង៥ម៉ឺន៥ពាន់នាក់។ កូដកម្មនេះកើតឡើង ពីការធ្វើពហិកា មិនបំពេញការងារ របស់បុគ្គលិកផ្នែកមេកានិចពាក់ព័ន្ធនឹងជម្លោះកិច្ចសន្យាលើប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ ប្រធានក្រុមហ៊ុន WestJet លោក Diederik Pen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយទម្លាក់កំហុស ទៅលើសមាគមសម្ព័ន្ធមិត្ត ផ្នែកម៉ាស៊ីនយន្តហោះ ចំពោះការធ្វើកូដកម្មនេះ។ រដ្ឋាភិបាលកាណាដាបានបញ្ជាឱ្យមានអាជ្ញាកណ្តាល ដោះស្រាយបញ្ចប់ជម្លោះជាបន្ទាន់។ ប៉ុន្តែមិនបានហាមឃាត់ការធ្វើកូដកម្មនោះទេ។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ WestJet កំពុងធ្វើប្រតិបត្តិការហោះហើរយន្តហោះពាណិជ្ជកម្ម ទៅកាន់គោលដៅ ជាង១០០ទីតាំង នៅប្រមាណ ៣០ប្រទេស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត