Category: One-Minute

  • ទិវាមច្ឆជាតិ ១ កក្កដា ប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស

    ទិវាមច្ឆជាតិ ១ កក្កដា ប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស

    និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពិសេស កម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ជាលទ្ធផល ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផលកសិកម្មជាង ៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារ។ #ams1minute

  • អាហ្សង់ទីន និងឥណ្ឌាមានអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មខ្ពស់បំផុតគឺ ៣៥%

    អាហ្សង់ទីន និងឥណ្ឌាមានអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មខ្ពស់បំផុតគឺ ៣៥%

    នៅក្នុងចំណោមក្រុមប្រទេស G20 ខណៈ អាមេរិក និងរុស្ស៊ីយកត្រឹម ២១% និង ២២%។ នៅអាស៊ី ជប៉ុនមានអត្រាពន្ធសាជីវកម្មរហូតដល់៣១% ខណៈចិនយកពន្ធសាជីវកម្ម ២៥% ចំណែកកូរ៉េខាងត្បូងយកពន្ធសាជីវកម្ម ២៤%។ ដោយឡែក ក្នុងអាស៊ាន ឥណ្ឌូណេស៊ី យកពន្ធសាជីវកម្ម ២២% – Visual Capitalist #ams1minute

  • រដ្ឋមន្ត្រីការបរទេសជប៉ុន លោកជំទាវ KAMIKAWA Yoko នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២៤

    រដ្ឋមន្ត្រីការបរទេសជប៉ុន លោកជំទាវ KAMIKAWA Yoko នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២៤
  • អបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤

    អបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤
  • នេប៉ាល់ប្រារព្ធពិធីបុណ្យស្រូវជាតិប្រចាំឆ្នាំ

    នេប៉ាល់ប្រារព្ធពិធីបុណ្យស្រូវជាតិប្រចាំឆ្នាំ

    កាម៉ាន់ឌូ៖ ប្រទេសនេប៉ាល់បានប្រារព្ធពិធីបុណ្យស្រូវជាតិ ដែលជាពិធីបុណ្យប្រចាំឆ្នាំរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ជាថ្ងៃដែលប្រជាជននេប៉ាល់ចាត់ទុកថា ជាថ្ងៃចាប់ផ្តើមរដូវដាំដុះស្រូវ។ កសិកររាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសនេប៉ាល់ បានប្រមូលផ្តុំគ្នាដាំកូនឈើ លេងនៅវាលភក់ ច្រៀង រាំ និងទទួលទានអាហារក្នុងពិធីបុណ្យស្រូវជាតិប្រចាំឆ្នាំ ដែលធ្វើឡើងក្នុងថ្ងៃដែលគេចាត់ទុកថា ជាថ្ងៃល្អសម្រាប់ការដាំដុះស្រូវ។ ពិធីបុណ្យនេះ ជាទូទៅ ប្រជាជននេប៉ាល់តែងតែរៀបចំឡើងក្នុងអំឡុងខែមិថុនា និងខែកក្កដា ជារៀងរាល់ឆ្នាំ។ កសិករ និងក្រុមគ្រួសាររបស់ពួកគេបានច្រៀងចម្រៀងប្រពៃណី ដើម្បីស្វាគមន៍ទឹកភ្លៀង និងអរគុណព្រះដែលបានផ្ញើទឹកភ្លៀងមកទាន់ពេលវេលា។ ក្រោយពីដាំស្រូវរួច កសិករចូលរួមកម្មវិធីទាំងនោះ បាននាំគ្នាលេងដីភក់ និងខ្សាច់ ហើយរាំលេងកំសាន្ត មុននឹងធ្វើពិធីបុណ្យ។ នៅកន្លែងផ្សេងទៀតក្នុងប្រទេសនេប៉ាល់ ប្រជាជនបាននាំគ្នាញ៉ាំទឹកដោះគោជូរ និងអង្ករសម្រូបជាមួយផ្លែស្វាយ និងចេក ដើម្បីប្រារព្ធពិធីបុណ្យនេះនៅតាមផ្ទះរៀងៗខ្លួន។ រដ្ឋាភិបាលនេប៉ាល់ក៏បានប្រកាសពិធីបុណ្យស្រូវជាតិ ជាថ្ងៃឈប់សម្រាកផងដែរ ហើយព្យាយាមជំរុញប្រជាជនឱ្យបន្ត ឬវិលមកធ្វើស្រែវិញ ខណៈដែលមនុស្សជាច្រើនបានងាកទៅចាប់អាជីពផ្សេងៗទៀត។ គួរបញ្ជាក់ថា ស្រូវគឺជាអាហារសំខាន់សម្រាប់ប្រជាជននេប៉ាល់រាប់លាននាក់ ហើយជាទូទៅដំណាំនេះត្រូវបានដាំម្តងក្នុងមួយឆ្នាំ គឺនៅក្នុងអំឡុងខែមិថុនា និងខែកក្កដា ហើយប្រមូលផលប្រហែលបួនខែក្រោយមក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ការឆ្លងមេរោគលើស្បែកកំពុងរីករាលដាល ក្នុងចំណោមកុមារ នៅGaza

    ការឆ្លងមេរោគលើស្បែកកំពុងរីករាលដាល ក្នុងចំណោមកុមារ នៅGaza

    ហ្គាហ្សា៖ ការឆ្លងមេរោគលើស្បែក បាននិងកំពុងរីករាលដាល នៅក្នុងចំណោមកុមារ នៅតំបន់ Gaza ដែលរស់ក្នុងតង់ គេចចេញពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ប៉ាឡេស្ទីន អូសបន្លាយ ជិត៨ខែមកនេះ។ លោក ឱសថការី Sami Hamid បាននិយាយថា ចំនួននៃការឆ្លងមេរោគលើស្បែក បានកើនឡើង ជាពិសេស ជំងឺ កមរមាស់ និងជំងឺអុតស្វាយ។ លោកថា កំដៅក្តៅខ្លាំង, កង្វះទឹកស្អាត និងការបំពុលបរិស្ថានធ្ងន់ធ្ងរ ជាមូលហេតុកើតមានមេរោគ លើស្បែកកុមារ។ លោកស្រី Wafaa Elwan ស្នាក់ក្នុងតង់នៅ Deir el-Balah បាននិយាយថា «មិនមានទឹកស្អាត ឬផលិតផលដែលមានអនាម័យ នៅក្នុងទីក្រុង នោះទេ។ លោកស្រី Elwan បានប្រាប់ AFP ថា «យើងលែងមានទឹក លាងសម្អាតកូនរបស់យើង ដូចពីមុនទៀតហើយ រីឯការព្យាបាល គឺមិនមានទូលំទូលាយនោះទេ។» លោកស្រីបាននិយាយទៀតថា «យប់ឡើង កូនប្រុសរបស់ខ្ញុំ មិនអាចគេងលក់ស្រួលបានទេ ដោយសារតែគាត់ មិនឈប់អេសរមាស់»។ អង្គការសហប្រជាជាតិ…

  • ធ្លាក់យន្តហោះទេសចរណ៍ធុនតូចនៅបារាំង ស្លាប់មនុស្ស ៣នាក់

    ធ្លាក់យន្តហោះទេសចរណ៍ធុនតូចនៅបារាំង ស្លាប់មនុស្ស ៣នាក់

    ប៉ារីស៖ យន្តហោះធុនតូចដឹកអ្នកទេសចរណ៍មួយគ្រឿងបានធ្លាក់ នៅតំបន់ Seine-et-Marne ជិតទីក្រុងប៉ារីស បណ្តាលឲ្យស្លាប់មនុស្ស ចំនួន៣នាក់ កាលពីថ្ងៃអាទិត្យ។ យោងតាមប្រភពព័ត៌មាន ពីប៉ូលីសបានឱ្យដឹងថា យន្តហោះម៉ាក Cesna 172 មួយគ្រឿងនេះ បានធ្លាក់មកលើផ្លូវ A4 ក្នុងទីក្រុង Nosiel នៅម៉ោងប្រហែល ៤ រសៀល បន្ទាប់ពីយន្តហោះ បានប៉ះនឹងខ្សែភ្លើង ដែលមានតង់ស្យុងខ្ពស់។ រដ្ឋអាជ្ញាប្រចាំតំបន់ Meaux លោក Jean-Baptiste Bladier បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ជនរងគ្រោះ គឺជាបុរសពីរនាក់ និងស្ត្រីម្នាក់ ដោយបន្ថែមថា អ្នកបើកយន្តហោះ ទើបតែមានប័ណ្ណបើកប កាលពីឆ្នាំមុន ហើយមានវ័យត្រឹម៣៥ឆ្នាំ ដោយមានបទពិសោធន៍បើកបរ មិនដល់១០០ម៉ោងនោះទេ។ ការិយាល័យរដ្ឋអាជ្ញា Meaux បានបញ្ជាឱ្យមានការស៊ើបអង្កេតបន្ថែម ហើយទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ស៊ីវិល ហៅកាត់ BEA ក៏បានបើកការស៊ើបអង្កេត ផ្នែករដ្ឋបាលផងដែរ។ អ្នកស្រុកបានរិះគន់ពីគ្រោះថ្នាក់យន្តហោះទេសចរណ៍ នៅតំបន់នោះ។ កាលពីខែកក្កដា ឆ្នាំ២០២៣ ក៏ហេតុការណ៍យនុ្តហោះទេសចរណ៍បុករនាំង…

  • ភ្នំបារាំងធ្លាក់ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្ពុជាមាតុភូមិខ្ញុំ

    ភ្នំបារាំងធ្លាក់ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • រដ្ឋបាលរាជធានីខេត្តត្រូវគិតគូររៀបចំតំបន់បៃតង និងឧទ្យានសាធារណៈ

    រដ្ឋបាលរាជធានីខេត្តត្រូវគិតគូររៀបចំតំបន់បៃតង និងឧទ្យានសាធារណៈ
  • អបអរសាទរ ក្រុមជម្រើសជាតិទូកនាគកម្ពុជា ចំណុះ១២នាក់ ដែលបានឈ្នះមេដាយមាស

    អបអរសាទរ ក្រុមជម្រើសជាតិទូកនាគកម្ពុជា ចំណុះ១២នាក់ ដែលបានឈ្នះមេដាយមាស

    ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ International Dragon Boat Festival លើវិញ្ញាសា ប្រណាំងចម្ងាយ២០០ម៉ែត្រ សហព័ន្ធរុស្ស៊ី ថ្ងៃទី៣០ មិថុនា ២០២៤ #ams1minute