-
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាគាំទ្រ “ការយល់ដឹងរួមប្រាំមួយចំណុច

ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” (Six-Point Common Understanding on Political Settlement of the Ukraine Crisis) របស់ចិន និងប្រេស៊ីល ដោយខ្លឹមសារសមស្រប ឆ្លើយតបសភាពការណ៍ជាក់ស្តែង ដែលត្រូវសង្កត់ធ្ងន់លើអាទិភាពចំពោះមុខចំនួន៤ គឺ៖ ១. ទប់ស្កាត់កំណើនភាពតានតឹង និងបង្កបរិយាកាសអំណោយផលដល់ការសន្ទនា ដែលចាំបាច់ត្រូវមានការចូលរួមពីអ៊ុយក្រែន និងរុស្ស៊ី ២. បញ្ចៀសការធ្លាក់ដុនដាបកាន់តែខ្លាំងនូវវិបត្តិមនុស្សធម៌ ៣. បញ្ចៀសវិបត្តិនុយក្លេអ៊ែរ ៤. បង្កើនការខិតខំលើកកម្ពស់សន្តិសុខស្បៀង ថាមពល និងស្ថិរភាពខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ #ams1minute

ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កម្ពុជាមាតុភូមិខ្ញុំ

-
ការកសាងធនធានមនុស្សប្រកបដោយគុណភាព ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា

-
ក្រុងបានលុង ខេត្តរតនគិរី កម្ពុជាមាតុភូមិខ្ញុំ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មិថុនា ២០២៤

១. កម្ពុជា-អូស្រ្តាលី សម្ពោធប្រព័ន្ធឌីជីថលសម្រាប់ចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម សិប្បកម្ម និងរោងចក្រ – FN ២. រដ្ឋបាលខេត្តកំពត កំពុងសាងសង់ “នាឡិកាយក្ស” កម្ពស់ ៣៥ម៉ែត្រ ខណៈសំណង់នេះគ្រោងបញ្ចប់នៅមុនខែធ្នូខាងមុខ – ថ្មីៗ ៣. ដំណាំកសិកម្មរងការវាយប្រហារពីដង្កូវហ្វូង ស្រោចស្រង់បាន ក្រោយអន្តរាគមន៍ទាន់ពេល – កម្ពុជាថ្មី ៤. តៃវ៉ាន់ ព្រមានពលរដ្ឋខ្លួន កុំឱ្យធ្វើដំណើរទៅចិន ខ្លាចត្រូវដាក់ទោសប្រហារជីវិត – Xinhua ៥. ជប៉ុន រកឃើញរ៉ែផលិតអាគុយឡានអគ្គិសនី ២៣០លានតោននៅបាតសមុទ្រ – Kyodo News #ams1minute
-
អបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

-
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

មត៌កមនុស្សរស់ចាបុីដងវែង ដែលបានទទួលមរណភាព នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់នូវមត៌កមនុស្សរស់នៃសិល្បៈចាបុីដងវែង ដែលជាមត៌កសិល្បៈដូនតាខ្មែរបន្សល់ទុកយូរលង់រៀងមក ជាពិសេស ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់សា្នដៃទុកសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ៕ #ams1minute
-
បុរីជនបទ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ កម្ពុជាមាតុភូមិខ្ញុំ

-
សម្តេចធិបតី៖ “វិស័យឯកជន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង

និងពង្រីកខ្លួន ហើយចូលរួមជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍរីកចម្រើនជូនប្រទេសជាតិ និងប្រជាជន។ រាជរដ្ឋាភិបាលអាណតិ្តទី៧ បានដាក់គោលដៅអាទិភាព គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៥ សម្រាប់ការអភិវឌ្ឍ ដោយគោលដៅយុទ្ធសាស្ត្រ ទី២ សំដៅលើការលើកកម្ពស់វិស័យឯកជន ដោយផ្តល់ការយកចិត្តទុកដាក់ដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ដែលជាកាតព្វកិច្ចកំណត់ដោយរដ្ឋធម្មនុញ្ញ ក្នុងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ រាជរដ្ឋាភិបាល នឹងបន្តគាំទ្រ និងពង្រឹងវិស័យឯកជន ដោយយកចិត្តទុកដាក់លើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ធានារក្សានូវស្ថិរភាពនៃកត្តាសុខសន្តិភាព សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគាំទ្រតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា និងការវិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាដើម”។ #ams1minute