-
អបអរសាទរ ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត

-
របាយការណ៍នៅថ្ងៃទី២៧ មិថុនា

-
ត្រូវពង្រឹងការត្រួតពិនិត្យបច្ចេកទេសយានយន្តឱ្យបានម៉ត់ចត់ និងប្រកបដោយប្រសិទ្ធភាព

-
កម្ពុជាបានឈានដល់ឱកាសមួយដែលអាចកសាងខឿនសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ

ប្រជាជនមានជីវភាពល្អប្រសើរ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ហើយក្នុងនោះក៏មានចំណែកចូលរួមជ្រោមជ្រែងរបស់ជប៉ុនផងដែរ។កម្ពុជាត្រូវការការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើគ្រប់វិស័យ ពិសេសលើវិស័យរៀបចំដែនដី នគរូបនីយមកម្ម និងសំណង់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងការចុះបញ្ជីដីធ្លីបញ្ចប់នៅកម្ពុជា។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងក្នុងឱកាសជួបសម្តែងការគួរសមជាមួយ ឯកឧត្តម TSUGE Yoshifumi អនុរដ្ឋមន្ត្រីការបរទេសជប៉ុន នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ភាគីទាំងពីរបានឯកភាពរក្សាចំណងមិត្តភាពការទូតគ្រប់ជ្រុងជ្រោយ បន្តកិច្ចសហប្រតិបត្តិការលេីវិស័យសំណង់អោយកាន់តែរីកចម្រេីន និងជិតស្និទបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្ត្រី បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ទទួលជាផ្លូវការនូវម៉ាស៊ីន និងឧបករណ៍ពិសោធន៍ ដែលជាជំនួយរបស់ប្រជាជននិងរាជរដ្ឋាភិបាលជប៉ុន សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់។ ២៧ មិថុនា ២០២៤ #ams1minute
-
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (Electric Vehicle) របស់ចិន BYD វ៉ាដាច់ក្រុមហ៊ុនអាមេរិក Tesla

ក្លាយជាក្រុមហ៊ុនផលិតរថយន្ត EV កំពូលរបស់ពិភពលោក ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣។ ពេញមួយឆ្នាំ២០២៣ ក្រុមហ៊ុនBYD ផលិតបានជោគជ័យនូវរថយន្តអគ្គិសនីថ្មីជាង ៣ លានគ្រឿង ខណៈក្រុមហ៊ុន Tesla បានផលិតរថយន្តប្រមាណ ១លាន៨៤ម៉ឺនគ្រឿងក្នុងអំឡុងពេលដូចគ្នានេះ។ BYD ក៏មានផែនការបង្កើតរោងចក្រផលិតនៅក្នុងតំបន់សំខាន់ៗផ្សេងៗដូចជាអឺរ៉ុប អាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន – Seasia #ams1minute
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

-
អបអរសាទរខួប៧៣ឆ្នាំ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា💐

គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ ហើយបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា ពិសេស បានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រក្សាបានសន្តិភាព កសាងប្រទេសឡើងវិញពីបាតដៃទទេក្រោមគំនផេះផង់នៃសង្គ្រាម រហូតមានការអភិវឌ្ឍន៍ជាតិរីកចម្រើនដូចបច្ចុប្បន្ន។ #ams1minute
-
ទឹកផុស៧ពណ៌ ភ្នំគូលែន ខេត្តសៀមរាបទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
ស្រុកកំពង់ត្រាច ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

-
ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា
