Category: One-Minute

  • ស្រុកកំពង់ត្រាច ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    ស្រុកកំពង់ត្រាច ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    📷 កណ្ដៀរ #ams1minute

  • រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

    រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

    សម្តេចធិបតី៖ “ឆ្នាំក្រោយគឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង”។ #ams1minute

  • របាយការណ៍នៅថ្ងៃទី២៦ មិថុនា

    របាយការណ៍នៅថ្ងៃទី២៦ មិថុនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៤. កូវីដ ករណីថ្មី ៣នាក់ អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៧ មិថុនា ២០២៤ #ams1minute

  • កម្ពុជាត្រូវប្រឹងរៀនរស់ដោយខ្លួនឯង

    កម្ពុជាត្រូវប្រឹងរៀនរស់ដោយខ្លួនឯង
  • ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតទាំង ២០របស់ពិភពលោកមានតម្លៃសរុបជាង ២០ទ្រីលានលានដុល្លារ ឬស្មើនឹងប្រមាណ ១៨% នៃតម្លៃទីផ្សារភាគហ៊ុនទូទាំងពិភពលោក

    ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតទាំង ២០របស់ពិភពលោកមានតម្លៃសរុបជាង ២០ទ្រីលានលានដុល្លារ ឬស្មើនឹងប្រមាណ ១៨% នៃតម្លៃទីផ្សារភាគហ៊ុនទូទាំងពិភពលោក

    Apple និង Microsoft គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេបំផុតនាពេលបច្ចុប្បន្ន ដែលមានមូលធនទីផ្សារសរុប ៣,៣ទ្រីលានដុល្លារ។​ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Tencent​​ មានមូលធនទីផ្សារសរុប ៤៥៣ពាន់លានដុល្លារ ខណៈក្រុមហ៊ុនកូរ៉េខាងត្បូង Samsung មានមូលធនទីផ្សារសរុប ៣៧៩ពាន់លានដុល្លារ – Visual Capitalist #ams1minute

  • អាជ្ញាធរមីន និងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់នគរបាលខេត្តបន្ទាយមានជ័យ

    អាជ្ញាធរមីន និងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់នគរបាលខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្រោមវត្តមានលោក ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន និងលោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយទទួលបានការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ CFR4 និងមានកិច្ចសហការរវាងអាជ្ញាធរមីន អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ លោក ទេព កល្យាណ បានបញ្ចាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព ស្តីពីការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងស្គាល់ច្បាស់អំពីប្រភេទមីន/គ្រាប់ដែលត្រូវបានប្រើប្រាស់នៅកម្ពុជា សម្រាប់ឥទ្ធិពលបង្កគ្រោះថ្នាក់ ព្រមទាំងយល់ដឹងអំពីវិធីបង្ការគ្រោះថ្នាក់ក្នុងពេលចុះបំពេញការងារនៅតាមសហគមន៍ ដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ។ លោកឧត្តមសេនីយ៍ទោ សែម គន្ធា និងក្នុងនាមនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានណែនាំដល់សិក្ខាកាមគ្រប់ៗរូប ត្រូវគោរពវិន័យកងកម្លាំង ហើយខិតខំយកចិត្តទុកដាក់ស្តាប់បទបង្ហាញរបស់វាគ្មិន ដើម្បីយកចំណេះដឹង ដែលបានមកពីវគ្គបណ្តុះបណ្តាលនេះ ទៅអប់រំបន្តដល់ប្រជាពលរដ្ឋ និងសហគមន៍ក្នុងមូលដ្ឋានអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ៕ ដោយ ៖ វណ្ណលុកប្រភព ៖…

  • តាក់ស៊ីគ្មានមនុស្សបើក Waymo នៅអាមេរិក

    តាក់ស៊ីគ្មានមនុស្សបើក Waymo នៅអាមេរិក

    បរទេស៖ Robotaxi ឬ សេវាកម្មតាក់ស៊ីនគ្មានមនុស្សបើក វ៉េម៉ូ (Waymo) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google បានបើកដំណើរការពេញលេញ នៅរដ្ឋ San Francisco កាលពីថ្ងៃអង្គារ ដោយបាននិងកំពុងពង្រីកសេវាកម្ម របស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន ជាមួយនឹងការធ្វើដំណើររាប់ម៉ឺនដង នៅក្នុងមួយសប្តាហ៍។ ក្រុមហ៊ុនបានឲ្យដឹងថា សេវាកម្ម Waymo ផ្តល់ជូន នូវការដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព, និរន្តរភាព និងគួរឱ្យទុកចិត្ត ដល់អ្នកស្រុក។ មនុស្សប្រហែល ៣០ម៉ឺននាក់ ឬ ច្រើនជាងមួយភាគបួន នៃចំនួនប្រជាជនសរុប នៅទីក្រុង San Francisco បានចុះឈ្មោះ ក្នុងបញ្ជីរង់ចាំ ទិញសេវាកម្ម Waymo ចាប់តាំងពីខ្លួនបើកដំណើរការមក។ អ្នកជិះត្រូវការកម្មវិធី App របស់ក្រុមហ៊ុន ឈ្មោះ Waymo One ដើម្បីអាចប្រើប្រាស់សេវាកម្មនេះបាន។ App មួយនេះ ក៏បានដំណើរការ នៅទីក្រុង Los Angeles រដ្ឋ California ហើយក៏មានផែនការ…

  • ឌុយបៃគ្រោងចាយ៨ពាន់លានដុល្លារសង់បណ្តាញ ក្រោយមានទឹកជំនន់ធ្ងន់ធ្ងរ

    ឌុយបៃគ្រោងចាយ៨ពាន់លានដុល្លារសង់បណ្តាញ ក្រោយមានទឹកជំនន់ធ្ងន់ធ្ងរ

    បរទេស៖ ទីក្រុងឌុយបៃ នៃប្រទេស អេមីរ៉ាត់ អារ៉ាប់រួម កាលពីថ្ងៃចន្ទ បានប្រកាសពីផែនការចំណាយប្រាក់ ចំនួន៨ពាន់លានដុល្លារ បង្កើតប្រព័ន្ធបង្ហូរទឹកភ្លៀងដ៏ធំ ពុំធ្លាប់មាន ដើម្បីទប់ស្កាត់ កុំឲ្យប្រទេសវាលខ្សាច់មួយនេះ កើតមាននូវជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដូចកាលពីប៉ុន្មានខែមុន ជាថ្មីទៀត នាពេលអនាគត។ អភិបាលក្រុងឌុយបៃ លោក Sheikh Mohammed បានប្រកាស តាមរយៈបណ្តាញសង្គម X ថា ប្រព័ន្ធលូបង្ហូរទឹកភ្លៀងនេះ នឹងត្រូវចាប់ផ្តើមសាងសង់ ឆាប់ៗនេះ ហើយគ្រោងនឹងបញ្ចប់ នៅឆ្នាំ២០៣៣។ ប្រភពបានបន្តថា បណ្តាញនេះនឹងគ្របដណ្តប់ គ្រប់តំបន់ទាំងអស់ នៃទីក្រុងឌូបៃ ហើយនឹងស្រូបយកទឹកច្រើនជាង ២០លានម៉ែត្រគូប ក្នុងមួយថ្ងៃ។ បណ្តាញលូនេះនឹងបង្កើនសមត្ថភាពបង្ហូរទឹកភ្លៀង និងត្រៀមខ្លួន ក្នុងការប្រឈមមុខនឹងបញ្ហាអាកាសធាតុ នាពេលអនាគត។ លោកថា វាអាចត្រូវបានចាត់ទុកបានថា ជាបណ្តាញលូបង្ហូរទឹកភ្លៀង ដ៏ធំបំផុត នៅក្នុងតំបន់។ គួររម្លឹកថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេស អេមីរ៉ាត់ អារ៉ាប់រួម កាលពីថ្ងៃទី ១៦ ខែមេសា សម្លាប់មនុស្ស ៤នាក់ ជន់លិចផ្ទះសម្បែង…

  • អ៊ុយក្រែន-រុស្ស៊ី ដោះដូរអ្នកទោស ៩០នាក់

    អ៊ុយក្រែន-រុស្ស៊ី ដោះដូរអ្នកទោស ៩០នាក់

    បរទេស៖ ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានផ្លាស់ប្តូរអ្នកទោសសង្គ្រាម ចំនួន៩០នាក់ ជាការដោះដូរដ៏ធំបំផុត រវាងភាគីទាំងពីរ ពុំធ្លាប់មាន ក្នុងរយៈពេលជិត ៥ខែ។ អេមីរ៉ាត អារ៉ាប់រួម ជាប្រទេសដែលបានសម្រុះសម្រួលឲ្យមានកិច្ចព្រមព្រៀង ដោះដូរអ្នកទោសនេះ។ កាលពីចុងខែឧសភា ប្រទេសនេះ ក៏ធ្លាប់បានសម្របសម្រួល ឲ្យមានការផ្លាស់ប្តូរអ្នកទោស ចំនួន៧៥នាក់ រវាងភាគីជម្លោះទាំងពីរនេះ ផងដែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ថ្ងៃនេះ ប្រជាជនរបស់យើងចំនួន ៩០ នាក់ទៀត បានវិលត្រឡប់មកផ្ទះវិញ ពីការជាប់ឃុំឃាំង របស់រុស្ស៊ី»។ លោកបានអះអាងទៀតថា យើងនឹងបន្តធ្វើការ ដើម្បីសេរីភាពអ្នកទោសអ៊ុយក្រែន បន្ថែមទៀត។ ក្រសួងការពារជាតិរុស្ស៊ីវិញ បាននិយាយថា «ទាហានរបស់ខ្លួនចំនួន៩០នាក់ ដែលមានគ្រោះថ្នាក់ដល់ជីវិតក្នុងការជាប់ជាឈ្លើយសឹក ត្រូវបានបញ្ជូនត្រឡប់ពីទឹកដី ដែលគ្រប់គ្រងដោយរបប Kiev»។ កាលពីខែកុម្ភៈ ភាគីទាំងពីរបាននិយាយថា ពួកគេបានផ្លាស់ប្តូរអ្នកទោស ចំនួន១០០នាក់។ ភ្លាមៗ ក្រោយកើតមានសង្គ្រាម កាលពីជាង២ឆ្នាំមុន ទីក្រុងមូស្គូ និងទីក្រុងគៀវ…

  • គ្រឿងស្រវឹងសម្លាប់មនុស្ស ជាង ២លាននាក់ រៀងរាល់ឆ្នាំ

    គ្រឿងស្រវឹងសម្លាប់មនុស្ស ជាង ២លាននាក់ រៀងរាល់ឆ្នាំ

    បរទេស៖ អង្កការសុខភាពពិភពលោក ហៅកាត់ WHO បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃអង្គារថា ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ មនុស្ស ២លាន៦សែន នាក់បានស្លាប់ ជារៀងរាល់ឆ្នាំ ដោយសារតែគ្រឿងស្រវឹង។ ស្លាប់ដោយសារការបើកបរទាំងស្រវឹង អំពើហិង្សា ការរំលោភបំពាន និងការមានជំងឺដោយសារផឹកស្រា។ របាយការណ៍ WHO បានឲ្យដឹងដែរថា សមាមាត្រខ្ពស់បំផុតនៃការស្លាប់ ដោយសារគ្រឿងស្រវឹង ស្ថិតក្នុងចំណោមមនុស្ស ដែលមានអាយុពី២០ ទៅ ៣៩ឆ្នាំ។ WHO ថា ក្នុងចំណោមមនុស្ស ២០នាក់ មានជិតម្នាក់បានស្លាប់ រាល់ថ្ងៃ ហើយជិតបីភាគបួន នៃអ្នកស្លាប់ទាំងនោះ គឺជាបុរស។ អគ្គនាយក WHO លោក Tedros Adhanom បាននិយាយថា ការប្រើប្រាស់សារធាតុស្រវឹង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពបុគ្គល, បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ, សុខភាពផ្លូវចិត្ត ជាដើម។ របាយការណ៍នេះ បង្ហាញថា នៅអឺរ៉ុបមានមនុស្សផឹកគ្រឿងស្រវឹង កម្រិតខ្ពស់បំផុត។ បន្ទាប់មក គឺនៅអាមេរិក ហើយការផឹកគ្រឿងស្រវឹងកម្រិតទាបបំផុត គឺក្នុងប្រទេសមូស្លីម…