-
បុរីជនបទ ភូមិព្រៃឈើទាលឃុំគ្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្ពុជាមាតុភូមិខ្ញុំ

-
អង់គ្លេសបង្កើតថ្មសាកថាមពលពីខ្យល់រាវ លើកដំបូង

ក្រុមហ៊ុនស្តុកថាមពលអង់គ្លេស Highview Power បានបង្កើតរោងចក្រ ផលិតថ្មថាមពលអគ្គិសនី ចេញពីខ្យល់រាវដំបូងគេនៅចក្រភពអង់គ្លេស។ ថ្មខ្យល់រាវ ឬ liquid air battery ត្រូវបានគេស្គាល់ថាជា ស៊ីឡាំង Cryogenic ជាប្រភេទឃ្លាំងផ្ទុកថាមពលកកើតឡើងវិញ កើតចេញពីខ្យល់បក់ ឬ ពន្លឺថ្ងៃ។ ឃ្លាំងផ្ទុកថ្មីនេះ បញ្ចេញថាមពលអគ្គិសនី តាមតម្រូវការអ្នកប្រើប្រាស់។ ក្រុមហ៊ុន Highview ទទួលបានមូលនិធិ ចំនួនជិត៤០០លានដុល្លារអាមេរិក ពីរដ្ឋាភិបាលអង់គ្លេសដើម្បីអភិវឌ្ឍន៍ថ្មសាកថាមពលនេះ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ The Next Web។ ការសាងសង់រោងចក្របានចាប់ផ្តើមហើយ នៅក្នុងទីក្រុង Manchester ដោយគ្រោងនឹងបញ្ចប់ នៅដើមឆ្នាំ២០២៦ ហើយក្រុមហ៊ុន Highview Power រំពឹងថា គម្រោងនេះនឹងជួយ បង្កើតការងារបាន ជាង៧០០កន្លែង។ The Next Web បានឲ្យដឹងបន្ថែមថា ពេលសាងសង់រួចរាល់ រោងចក្រមួយនេះ អាចផ្តល់ថាមពលបម្រុង សម្រាប់ប្រើប្រាស់ ដល់ប្រមាណ ៣០ម៉ឺនផ្ទះ ខណៈដែលថ្មប្រភេទនេះ អាចផ្ទុកថាមពលអគ្គិសនីបាន…
-
អាមេរិក ប្រើ Robot ជួសជុលរថយន្ត

បរទេស៖ ក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី ឬ Startup មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញប្រព័ន្ធ Robot ដែលប្រើ AI-eyes ឬ ភ្នែកសិប្បនិម្មិត ដើម្បីជួសជុលឡានអគ្គិសនី។ នេះបើតាមគេហទំព័រ Interesting Engineering ចេញផ្សាយ ក្នុងសប្តាហ៍នេះ។ ប្រភពបន្តថា រ៉ូបូត Kinetic Hub របស់ក្រុមហ៊ុន Kinetic Automation មានសមត្ថភាពរកឃើញបញ្ហាបានយ៉ាងឆាប់រហ័ស។ ឧបករណ៍នៅលើដៃរបស់រ៉ូបូត ស្កេនផ្នែកខាងមុខនៃរថយន្ត ដើម្បីកំណត់បញ្ហា បន្ទាប់មកក៏ចាប់ផ្តើមជួសជុល។ ក្រុមហ៊ុន Kinetic Automation ជឿថា សេវាកម្មនេះ គឺជាតម្រូវការបន្ទាន់។ ក្រុមហ៊ុន Start Up មួយនេះ មានគោលបំណង ផ្តល់សេវាកម្មនេះ ដល់ក្រុមហ៊ុនតាក់ស៊ីគ្មានមនុស្សបើក។ មានការរំពឹងទុកថា ប្រព័ន្ធរ៉ូបូតជួសជុលនេះ ទំនងជានឹងបង្កើនការលក់រថយន្តអគ្គិសនី ឡើងវិញ ខណៈដែលការលក់បានធ្លាក់ចុះ នៅឆ្នាំ២០២៤នេះ។ នេះបើតាម Interesting Engineering ដដែល៕ ប្រែសម្រួល៖ សារ៉ាត
-
ខ្យល់ពុលនៅព្រលានយន្តហោះអឺរ៉ុប គំរាមកំហែងសុខភាពមនុស្ស ៥០លាននាក់

បរទេស៖ អង្គការក្រៅរដ្ឋាភិបាល Transport & Environment នៅថ្ងៃអង្គារនេះ បានចេញផ្សាយថា ការបំពុលបរិយាកាស នៅអាកាសយានដ្ឋានអឺរ៉ុប បាននិងកំពុងគំរាមកំហែង ដល់សុខភាពមនុស្ស ៥២លាននាក់ ដែលរស់នៅក្នុងបរិវេណ ២០គីឡូម៉ែត្រ ជុំវិញព្រលាន។ ការបំពុលនេះគឺកើតឡើងតាមរយៈកំហាប់ខ្ពស់នៃភាគល្អិតតូចៗ ដែលបញ្ចេញដោយឥន្ធនៈអាកាសចរណ៍។ ភាគល្អិត Ultrafine ឬ ដែលមានទំហំតូចជាងសរសៃសក់របស់មនុស្សប្រហែល ១០០០ ដង ដែលអាចជ្រាបចូលទៅក្នុងជាលិការបស់មនុស្ស បានយ៉ាងងាយស្រួល។ អង្គការនេះបានផ្តល់យោបល់ឲ្យការកាត់បន្ថយចរាចរណ៍ផ្លូវអាកាស និងការកែលម្អគុណភាពឥន្ធនៈយន្តហោះ ជាដំណោះស្រាយបន្ទាន់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
កុំគិតតែពីសង់អគារ ត្រូវគិតដល់បរិស្ថានបៃតង ផាសុកភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ

-
អបអរសាទរ និងជូនពរក្រុមកីឡាករ ប្រឹងប្រែងបន្តនៅប្រកួតបន្ទាប់ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មិថុនា ២០២៤

១. ភ្នំពេញ-សៀមរាបជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុតទាំង ១០០ នៅអាស៊ី – AMS Economy ២. កម្ពុជាកំពុងរង់ចាំភ្លើងខៀវ នាំចេញធុរេនទៅកាន់ទីផ្សារចិន – ខ្មែរថាមស៍ ៣. កម្ពុជា-ចិន បង្កើតសមាគមសម្ព័ន្ធដំឡូងមី ដើម្បីលើកកម្ពស់ការកែច្នៃដំឡូងមីប្រកបដោយគុណភាពខ្ពស់ – FN ៤. ហ្វីលីពីនទាមទារការស្រាយបំភ្លឺពីអាមេរិក ជុំវិញយុទ្ធនាការប្រឆាំងវ៉ាក់សាំងចិន – Reuters ៥. រុស្ស៉ី សន្យាសងសឹកអាមេរិក ជុំវិញការវាយប្រហាររបស់អ៊ុយក្រែន លើតំបន់គ្រីមៀ – AFP #ams1minute
-
បុរីជនបទ សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្ពុជាមាតុភូមិខ្ញុំ

-
របាយការណ៍នៅថ្ងៃទី២៤ មិថុនា

-
ចេះមួយឱ្យច្បាស់ប្រសើរជាងចេះច្រើនតិចៗ
