-
“យើងមិនអាចផ្ដន្ទាទោស ជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង

ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ” សម្តេចធិបតីសម្រេចប្រគល់ភារកិច្ចបន្ថែមជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។ #ams1minute
-
ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា គឺរៀបចំការសិក្សា

និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល ជាទម្រង់ (Platform) មួយសម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើមានគោលបំណងចំនួន០៤ គឺ៖ ១. បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ២. ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក ៣. ផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក ៤. បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក។ #ams1minute
-
កម្ពុជា សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ ដោយបានក្លាយជាប្រទេសមានអត្រាកម្លាំងពលកម្មជាស្ត្រីខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

យោងតាមការប៉ាន់ប្រមាណរបស់អង្គការ ILO ក្នុងឆ្នាំ២០២៣ ភាគរយស្ត្រីកម្ពុជាដែលចូលរួមក្នុងកម្លាំងពលកម្ម មានរហូតដល់ ៧០%។ សមិទ្ធិផលនេះបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រីក្នុងការងារ។ ដោយឡែក មីយ៉ាន់ម៉ា មានអត្រាចូលរួមកម្លាំងពលកម្មស្ត្រីទាបបំផុតនៅអាស៊ីអាគ្នេយ៍ គឺត្រឹមតែ ៤២% ប៉ុណ្ណោះ។ តួលេខនេះធ្វើឱ្យមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់ទី១៤៧ នៅទូទាំងពិភពលោកចំពោះប្រទេសដែលមានការចូលរួមកម្លាំងពលកម្មពីស្ដ្រី – Seasia #ams1minute
-
ក្រុងច្បារមន ខេត្តកំពង់ស្ពឺការរៀបចំក្រុង នគរូបនីយកម្ម កម្ពុជាមាតុភូមិខ្ញុំ

-
ថៃបង្ហើបគម្រោងសាងសង់ផ្លូវរថភ្លើងថ្មី ចំនួន៣ខ្សែ តម្លៃជាង ៤ពាន់លានដុល្លារ

កាសែតថៃ The Nation បានចុះផ្សាយ កាលពីថ្ងៃអាទិត្យថា អាជ្ញាធរផ្លូវដែករដ្ឋ នៃប្រទេសថៃ ហៅកាត់ SRT បានបង្ហាញឱ្យដឹងថា ផ្លូវរថភ្លើង Double-Track ឬ ប្រព័ន្ធរថភ្លើងពីរខ្សែស្របគ្នា តែរត់ក្នុងទិសដៅផ្ទុយគ្នា ចំនួនបីខ្សែ ត្រូវបានអនុម័ត សម្រាប់ការសាងសង់ ជាមួយនឹងការវិនិយោគ ជាង៤.៤ពាន់លានដុល្លារអាមេរិក។ ផ្លូវរថភ្លើងប្រវែងសរុប ៦៧៨គីឡូម៉ែត្រនេះ គឺជាផ្នែក នៃគម្រោងផ្លូវដែក Double-Track ចំនួន៧ ខ្សែដែលគ្រោងចំណាយ សរុប ជាង ៧.៣ពាន់លានដុល្លារអាមេរិក នេះបើតាមប្រភពដដែល។ The Nation បន្តថា ផ្លូវរថភ្លើង Double-Track ទាំងនេះ រួមមាន ពីចំណុចខេត្ត Chumporn ដល់ ខេត្ត Surat Thani ប្រវែង ជាង១៦៨គីឡូម៉ែត្រ, ចំណុចពីខេត្ត Surat Thani ទៅកាន់ខេត្ត Songkhla ប្រវែង៣២១គីឡូម៉ែត្រ និងចំណុចពីស្រុក Den Chai…
-
វៀតណាមខ្វះយន្តហោះដឹកអ្នកដំណើរ រហូតដល់ចុងឆ្នាំ២០២៥

ផ្អែកតាមការចេញផ្សាយរបស់កាសែត VNexpress នាយកប្រតិបត្តិនៃក្រុមហ៊ុនរដ្ឋវៀតណាម Vietnam Airlines លោក Le Hong Ha បាននិយាយថា វៀតណាមនឹងខ្វះយន្តហោះដឹកភ្ញៀវពេញមួយឆ្នាំ ២០២៤ នេះ និងបន្តដល់ឆ្នាំក្រោយទៀត ដោយសារយន្តហោះខូចម៉ាស៊ីន។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន កាលពីថ្ងៃសុក្រ លោក Le Hong Ha បាននិយាយថាម៉ាស៊ីនយន្តហោះប្រហែល ៣៥០០គ្រឿង ត្រូវបានប្រមូលជួសជុល នៅទូទាំងពិភពលោក ហើយ១គ្រឿងៗ ត្រូវចំណាយពេល ពី៩០ ទៅ ៣០០ថ្ងៃ ដើម្បីជួសជុល ជាមធ្យម។ ម៉ាស៊ីនមួយចំនួន នៅក្នុងយន្តហោះធំៗ ដូចជា Airbus A350 និង Boeing B787 ក៏រងការខូចខាតដែរ។ ចំណែក ការបញ្ជាទិញយន្តហោះ ថ្មីៗ ពីក្រុមហ៊ុន Airbus និង Boeing ត្រូវចាំរហូតដល់ឆ្នាំ២០៣០ ឬ ២០៣១។ ការណ៍នេះ ធ្វើឲ្យក្រុមហ៊ុន Vietnam Airlines…
-
កម្ទេចយានអវកាស ធ្លាក់ចំផ្ទះ អ្នកស្រុកប្តឹងទារប្រាក់សំណង

នាពេលថ្មីៗនេះថា គ្រួសារមួយនៅអាមេរិក បានទាមទារសំណង ជាង៨ម៉ឺនដុល្លារ ពីអង្គការយានអវកាសអាមេរិក NASA បន្ទាប់ពីកម្ទេចកម្ទីយានតូចមួយ បានធ្លាក់ចំពីលើដំបូលផ្ទះ របស់គ្រួសារមួយនោះ ដែលមានទីតាំង ស្ថិតនៅរដ្ឋ Florida ។ នេះបើយោងតាម ក្រុមហ៊ុនច្បាប់ Cranfill Sumner មានមូលដ្ឋាននៅរដ្ឋ North Carolina។ កាលពីថ្ងៃទី៨ ខែមីនា វត្ថុដែលមានទម្ងន់៧០០ក្រាម បានធ្លាក់មកបុកចំផ្ទះ របស់លោក Alejandro Otero ស្ថិតនៅទីក្រុង Naples ធ្វើឱ្យមានប្រហោង ដំបូលផ្ទះ។ ក្រោយមក NASA បានបញ្ជាក់ថា វាគឺជាផ្នែក នៃធុងផ្ទុកថ្ម ដែលប្រើរួច ដែលត្រូវបានបញ្ចេញ ចេញពីស្ថានីយអវកាសអន្តរជាតិ ឬ ហៅថា ជាកាកសំណល់។ ក្រុមហ៊ុនច្បាប់ Cranfill Sumner បានឲ្យដឹង តាមរយៈសេចក្តីថ្លែងការណ៍មួយថា កូនប្រុសម្នាក់ របស់លោក Otero បាននៅក្នុងហេតុការណ៍នោះ ប៉ុន្តែមិនមានរបួសនោះទេ។ យ៉ាងណាមិញ គេបានប្រឈមនឹងការការបាត់បង់ជីវិត ក្នុងហេតុការណ៍បែបនេះ។…
-
លោក Zelensky បណ្តេញមេទ័ពកំពូល អ៊ុយក្រែន

គៀវ៖ អំឡុងការថ្លែងសុន្ទរកថាប្រចាំថ្ងៃ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសថា លោកបានសម្រេចបណ្តេញ មេដឹកនាំយោធាកំពូល ឧត្តមសេនីយ៍ឯក Yuriy Sodol ចេញពីតំណែង ក្រោយពេលរកឃើញថា អសមត្ថភាព។ លោក Zelensky បានអះអាង កាលពីថ្ងៃចន្ទថា លោកកំពុងត្រៀមឲ្យ ឧត្តមសេនីយ៍ទោ Andriy Gnatov ជំនួសតំណែងមន្ត្រីយោធាជាន់ខ្ពស់ រូបនេះ។ មុនពេលបណ្តេញចេញ លោក Yuriy Sodol បានដឹកនាំកងទ័ព នៅភាគខាងកើត។ យ៉ាងណាមិញ លោក Zelensky មិនបានផ្តល់ព័ត៌មានលម្អិតអំពីហេតុផល សម្រាប់ការបណ្តេញចេញនោះទេ ប៉ុន្តែការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីការរិះគន់ពីមេបញ្ជាការកងពលតូច Azov។ មុនពេលមានការបណ្តេញចេញមួយថ្ងៃ មេបញ្ជាការកងពលតូច Azov លោក Bogdan Krotevych បានដាក់ពាក្យបណ្តឹងទៅសេវាសន្តិសុខ SBU ដោយអំពាវនាវឱ្យមានការស៊ើបអង្កេត លើរូបលោក Sodol ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ Krotevych មានការចោទប្រកាន់ លោក Sodol…
-
អនុសាសន៍ ៦ ក្នុងការជំរុញការអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែទំនើប និងដើរមុនតម្រូវការប្រជាជន

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងទទួលពាក្យស្នើសុំធ្វើបណ្ណបំបែកក្បាលដីជូន អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា
