-
ចំណតរថយន្តទំនើបឆ្លើយតបទៅនឹងកំណើនចំនួនប្រជាជនផង និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋដែលមានលទ្ធភាពទិញមធ្យោបាយថ្មីៗផង

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មិថុនា ២០២៤

១. ៥ខែ ដើមឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិក RCEP មានទំហំដល់ ១៤,១៧ពាន់លានដុល្លារ កើនជាង ១៤% – AMS Economy ២. រោងចក្រទឹកស្អាតថ្មីបាក់ខែងតម្លៃជាង១៤៨លានដុល្លារ ផលិតទឹកស្អាតបាន ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ – កម្ពុជាថ្មី ៣. គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ឈានដល់ដំណាក់កាលចុងក្រោយ ដោយសម្រេចបាន ៧៨% – ថ្មីៗ ៤. ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសនេប៉ាល់ បណ្តាលឱ្យមនុស្ស២០នាក់ស្លាប់ ក្នុងរយៈពេលពីរថ្ងៃ – Xinhua ៥. រុស្ស៉ីគ្រោងបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបជាច្រើន ក្នុងចំណាត់ការសងសឹក – AFP #ams1minute
-
ទឹកឈូ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បដិសេធសំណើសុំចុះបញ្ជីដីធ្លីចំនួន ២ ទីតាំង

របស់ឈ្មោះ ប៊ុន ណារី, ប៊ុន ឡង់ឌី, ចាន់ សាវឿន និងឈ្មោះ ជូ ស៊ីណា ស្តិតនៅឃុំត្រស់ ស្រុករមាសហែក និងរបស់ឈ្មោះ ចិន ពែក, ទិត្យ យួន និងឈ្មោះ ប៊ូ សាឡាត់ នៅឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដែលស្ថិតក្នុងទីតាំងដីសាធារណៈរបស់រដ្ឋ ក្រោមការកាន់កាប់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ២៥ មិថុនា ២០២៤ #ams1minute
-
របាយការណ៍នៅថ្ងៃទី២៥ មិថុនា

-
សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជ្រាវ

-
ភាពជោគជ័យរបស់ឪពុកម្ដាយមិនធានានូវភាពជោគជ័យរបស់កូននោះទេ

-
ការងាររបស់សមាគមអតីតយុទ្ធជនផ្តោតគោលដៅ៣ចំណុច គឺ៖

១.កិត្តិយស ៖ ការរំលឹកគុណូបការៈរបស់អតីតយុទ្ធជន ដើម្បីជាការរំលឹកដល់យុវជនជំនាន់ក្រោយចងចាំ ជាមួយនិងការធ្វើពិធីជួបជុំសំណេះសំណេាលជាមួយអតីតយុទ្ធជននៅតាមគ្រប់រាជធានីខេត្ត ២. ជីវភាព៖ ទោះបីជាអតីតយុទ្ធជនបានចូលនិវត្តន៍ទៅហើយក៏រាជរដ្ឋាភិបាលខិតខំដំឡើងប្រាក់សោធនរបបសម្រាប់គ្រួសារ រៀបចំផ្ទះសំបែងជូនអតីតយុទ្ធជនដែលគ្មានលទ្ធភាព ដាក់ចេញនៅគោលនយោបាយជាច្រើនក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅ ដូចជាការផ្តល់ប័ណ្ណ ប.ស.ស. ដែលគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ ៣. ឱកាស៖ ឱកាសរស់នៅដោយមិនកាត់ផ្តាច់ ដោយនៅបន្តប្រទាក់ក្រឡាក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ឱកាសអាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន លើសពីនេះក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេស ផ្តល់ឱកាសលជាអាទិភាពដល់កូនចៅអតីតយុទ្ធជនបានចូលបម្រើនការងារកងទ័ពបន្តវេនពីឪពុកម្តាយផងដែរ។ #ams1minute
-
ពិភពលោក បរិភោគមីកញ្ចប់សរុប ១២០ពាន់លានកញ្ចប់ក្នុងឆ្នាំ២០២៣

ឈរនៅកំពូលតារាង ប្រទេសចិន (បូកទាំងទីក្រុង ហុងកុង) បរិភោគមីកញ្ចប់ប្រហែល ៤២ ពាន់លានកញ្ចប់។ បន្តនៅតំបន់អាស៊ីដដែល គឺ ឥណ្ឌូណេស៊ី មានប្រជាជនបរិភោគមីកញ្ចប់សរុបជាង ១៤,៥ពាន់លានកញ្ចប់។ ឥណ្ឌាឈរនៅលេខរៀងបន្ទាប់ ដោយបរិភោគមីកញ្ចប់សរុប ៨,៧ពាន់លានកញ្ចប់ ខណៈវៀតណាមបរិភោគ ៨,១ពាន់លានកញ្ចប់ ហើយជប៉ុនបរិភោគ៥,៨ពាន់លានកញ្ចប់ – Visual Capitalist #ams1minute
-
អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (International Day Against Drug Abuse and llicit Trafficking)
