Category: One-Minute

  • សិង្ហបុរីរឹបអូសបានលុយកខ្វក់ជាង ៤ពាន់លានដុល្លារ

    សិង្ហបុរីរឹបអូសបានលុយកខ្វក់ជាង ៤ពាន់លានដុល្លារ

    យោងតាមរបាយការណ៍ពីរដ្ឋាភិបាលសិង្ហបុរី សិង្ហបុរីបានរឹបអូសបានលុយកង្វក់ ឬ ប្រាក់ដែលជាប់ ទាក់ទងនឹងឧក្រិដ្ឋកម្ម និងការលាងលុយ ចំនួន៤.៤ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០១៩មក។ ប្រភពបានឲ្យដឹងទៀតថា មកដល់ពេលនេះ ក្នុងចំណោមទឹកប្រាក់ដែលរឹបអូស មានជាង៣០០ លានដុល្លារ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ហើយជាង៧០០លានដុល្លារផ្សេងទៀត ត្រូវបាន ទុកជាសម្បត្តិរដ្ឋ។ របាយការណ៍បន្តថា ការស៊ើបអង្កេត ឬ ដំណើរការតុលាការ កំពុងបន្ត សម្រាប់ប្រាក់ដែលនៅសេសសល់ភាគច្រើន។ ក្នុងវេទិកាហិរញ្ញវត្ថុមួយ កាលពីថ្ងៃពុធ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong បាននិយាយ ថា «ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងធុរកិច្ចអន្តរជាតិ យើងទទួលស្គាល់ថា សិង្ហបុរីប្រឈមមុខនឹងការ លាងលុយកខ្វក់ និងហានិភ័យហិរញ្ញប្បទានភេរវកម្ម កាន់តែធំ..ប៉ុន្តែ យើងប្តេជ្ញាធ្វើអ្វីដែលចាំបាច់ដើម្បី ឆ្លើយតបទៅនឹងហានិភ័យទាំងនេះ និងការពារកេរ្តិ៍ឈ្មោះ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលអាចទុកចិត្ត បាន»។ របាយការណ៍នេះបានចេញផ្សាយ បន្ទាប់ពីរឿងអាស្រូវប្រាក់កខ្វក់ដ៏ធំ បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះស្អាតស្អំ របស់ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កាលពីឆ្នាំមុន។ នៅពេលនោះ មានការឆ្មក់បង្ក្រាប ជាច្រើនដង នៅក្នុងសំណុំរឿងលាងលុយ សរុបជាង២ពាន់លានដុល្លារអាមេរិក។…

  • ព្រែកជីកប៉ាណាម៉ាជួបគ្រោះខ្វះទឹក

    ព្រែកជីកប៉ាណាម៉ាជួបគ្រោះខ្វះទឹក

    បរទេស៖ អាជ្ញាធរព្រែកជីក ប៉ាណាម៉ា (Panama) ហៅកាត់ ACP បានឲ្យដឹងថា ព្រែកជីកប៉ាណាម៉ា នៅតែបន្តប្រឈមមុខនឹងការខ្វះខាតទឹក បើទោះបីជាចូលដល់រដូវវស្សា និងមានភ្លៀងធ្លាក់ក៏ដោយ។ ព្រែកជីកប៉ាណាម៉ា គឺជាផ្លូវទឹកនៅក្នុងប្រទេសប៉ាណាម៉ា ដែលស្ថិតនៅអាមេរិកកណ្តាល។ ព្រែកនេះ ភ្ជាប់មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។ ACP បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ផ្លូវទឹកនេះបានប្រឈមមុខនឹងផលប៉ះពាល់ នៃរដូវប្រាំង ដែលអូសបន្លាយ តាំងពីឆ្នាំមុននេះ ក្នុងនោះ មានការកំណត់កម្រិតសមត្ថភាពឆ្លងកាត់ ប្រចាំថ្ងៃ ជាដើម ហើយទោះបីចាប់ផ្តើមរដូវវស្សាក៏ដោយ បញ្ហាខ្វះទឹកក្នុងព្រែកជីក Panama នៅបន្ត»។ អាជ្ញាធរ ACP បានអំពាវនាវឱ្យមានប្រភពទឹកជំនួស ក៏ដូចជា គម្រោងស្តុកទឹកដើម្បីដោះស្រាយបញ្ហា នេះ ដោយយកព្រែកជីក ស៊ូអេស (Suez) ជាគំរូ។ ព្រែកជីក ស៊ូអេស (Suez) មានជំនួយពីបឹងសិប្បនិម្មិតនៅតំបន់ Gatun និង Alajuela។ គួរម្លឹកថា បាតុភូត El Nino កាលពីឆ្នាំ២០២៣ បានបណ្តាលឲ្យព្រែកជីក…

  • ខ្វះអ្នកបើកបរ ជប៉ុននឹងសាងសង់ផ្លូវដឹកទំនិញ «ស្វ័យប្រវត្ថិ»

    ខ្វះអ្នកបើកបរ ជប៉ុននឹងសាងសង់ផ្លូវដឹកទំនិញ «ស្វ័យប្រវត្ថិ»

    តូក្យូ៖ ដោយសារតែកង្វះអ្នកបើកបរឡានដឹកទំនិញ ជប៉ុនបានប្រកាសពីគម្រោងស្ថាបនា ផ្លូវដឹកទំនិញ ស្វ័យប្រវត្ថិដែលមិនត្រូវការមានអ្នកបើកបរ ដែលមានចម្ងាយ៥០០គីឡូម៉ែត្រ លាតសន្ធឹងរវាងទីក្រុងតូក្យូ និងអូសាកា។ នេះបើតាមគេហទំព័រ Interesting Engineering កាលពីថ្ងៃពុធ។ ការសាងសង់នឹងរួមបញ្ជូលការជីកផ្លូវរូងក្រោមដី ផ្លូវដែលនៅចំពីក្រោមផ្លូវហាយវេឬផ្លូវល្បឿន និងផ្លូវអម ផ្លូវហាយវេ។ រដ្ឋាភិបាលបានអះអាងថា គម្រោងថ្មីនេះ មានគោលបំណងដោះស្រាយវិបត្តិភស្តុភារ ដែលកំពុងកើតឡើង ដោយសារតែការធ្លាក់ចុះនៃចំនួនអ្នកបើកឡានដឹកទំនិញ ចំពេលអត្រាមនុស្សវ័យចំណាស់បានកើន ឡើង។ ក្រសួងដឹកជញ្ជូនជប៉ុនអះអាងថា គម្រោងផ្លូវស្វ័យប្រវត្តិនេះនឹងការត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នឹងអាចជំនួសការងាររបស់អ្នកបើកបរ ចំនួន២៥០០០លើក ជាប្រចាំថ្ងៃ ដោយឡានមួយគ្រឿងៗ ផ្ទុកទំនិញ បាន១តោន។ ការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវ Nomura ប៉ាន់ប្រមាណថា ការដឹកជញ្ជូនទំនិញ នឹងធ្លាក់ចុះ ពី១.៤៣ពាន់លានតោន ក្នុងឆ្នាំ២០២០ មកត្រឹម ១.៤ ពាន់លានតោន ក្នុងឆ្នាំ២០៣០។ កង្វះអ្នកបើកបរ រថយន្តដឹកជញ្ជូនត្រូវបានបារម្ភថា នឹងធ្លាក់ចុះពីចំនួន៦៦ម៉ឺននាក់ មកត្រឹម ៤៨ម៉ឺននាក់ នៅឆ្នាំ២០៣០ ឬស្មើនឹង ៣៦ភាគរយ។ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កម្ពុជាមាតុភូមិខ្ញ៉ំ

    ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កម្ពុជាមាតុភូមិខ្ញ៉ំ

    📷 នាំផ្លូវ #ams1minute

  • រចនាសម្ព័ន្ធទំនើបសម្បូរបែបបញ្ជាក់ពីការរីកធំធាត់របស់រាជធានីខេត្តប្រកបដោយគុណភាព

    រចនាសម្ព័ន្ធទំនើបសម្បូរបែបបញ្ជាក់ពីការរីកធំធាត់របស់រាជធានីខេត្តប្រកបដោយគុណភាព
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មិថុនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មិថុនា ២០២៤

    ១. ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្យាយាម ដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការជា បន្តបន្ទាប់ជូនពលរដ្ឋ បានជាង ១៣ ០០០ ករណី – AMS Economy ២. កម្ពុជាមានសហគ្រាសធុនមីក្រូតូច និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន កម្លាំងពលកម្មជិត ៣លាននាក់ ចូលរួមក្នុង GDP ស្មើ ៦៣% និងផ្តល់ការងារលើសពី ៧០% – AMS Economy ៣. ក្រសួងកសិកម្ម បាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូ ឱ្យក្លាយជាដំណាំឧស្សាហកម្ម – FN ៤. ប៉ូឡូញ និងប្រទេសក្នុងតំបន់បាល់ទិក អំពាវនាវឱ្យសហភាពអឺរ៉ុប រៀបចំខ្សែបន្ទាត់ការពារព្រំដែន ជាមួយរុស្ស៉ី និងបេឡារុស – AFP ៥. ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅបូលីវី បរាជ័យ ក្រោយយោធាសម្រុកចូលវិមានប្រធានាធិបតី – Reuters #ams1minute

  • អបអរសាទរ កីឡាការិនីប៉េតង់កម្ពុជា ហៀង វិជ្ជនី ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ ឆ្នាំ២០២៤ លើវិញ្ញាសា នារី វាយយកពិន្ទុ

    អបអរសាទរ កីឡាការិនីប៉េតង់កម្ពុជា ហៀង វិជ្ជនី ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ ឆ្នាំ២០២៤ លើវិញ្ញាសា នារី វាយយកពិន្ទុ

    ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី២៧ មិថុនា ២០២៤ #ams1minute

  • អបអរសាទរ កីឡាករប៉េតង់កម្ពុជា ពុធយ៉ុន ច័ន្ទដារ៉ា ដែលបានឈ្នះមេដាយមាស

    អបអរសាទរ កីឡាករប៉េតង់កម្ពុជា ពុធយ៉ុន ច័ន្ទដារ៉ា ដែលបានឈ្នះមេដាយមាស

    ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ ឆ្នាំ២០២៤ លើវិញ្ញាសា បុរស ១នាក់​ ទល់ ១នាក់ ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី២៧ មិថុនា ២០២៤ #ams1minute

  • រាជរដ្ឋាភិបាលនីតិកាលទី៧ប្តេជ្ញាក្នុងការបន្តអនុវត្តគោលនយោបាយ

    រាជរដ្ឋាភិបាលនីតិកាលទី៧ប្តេជ្ញាក្នុងការបន្តអនុវត្តគោលនយោបាយ

    ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ #ams1minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល និងមន្ទីររៀបចំដែនដី

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល និងមន្ទីររៀបចំដែនដី

    នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុងរបស់ក្រសួង។ សមិទ្ធផលឌីជីថលថ្មីចំនួន ៤ បន្ថែមទៀត ដែលដាក់ឱ្យប្រើនាថ្ងៃទី២៧ មិថុនា នេះ គឺជាការចូលរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលតាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈក្នុងគោលដៅឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។ #ams1minute