-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មិថុនា ២០២៤

១. កម្ពុជាដាក់ឱ្យដំណើរការសេវាស្នើសុំលិខិតឆ្លងដែនតាមអនឡាញ – AMS Economy ២. “ក្រុងរុនតាឯក តេជោសែន” កំពុងតែងខ្លួន ដើម្បីក្លាយជា “បុរីជនបទគំរូ” របស់កម្ពុជា – ស៊ីស៊ីថាមស៍ ៣. CoolApp ដាក់ឱ្យដំណើរការថ្ងៃនេះ ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា – FN ៤. លោក ហ្សេលេនស្គី អំពាវនាវឱ្យមានវិធានការការពារ ប្រព័ន្ធថាមពលនៅអ៊ុយក្រែន – US News ៥. អាមេរិក សម្ដែងការព្រួយបារម្ភ ក្រោយលោក ពូទីន គំរាមបញ្ជូនអាវុធឱ្យកូរ៉េខាងជើង – Reuters #ams1minute
-
សត្វចញ្ចឹមអ្នកស្រុកកំចាយមារភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង

-
របាយការណ៍នៅថ្ងៃទី២០ មិថុនា

-
ផលសំខាន់ៗ ៤ នៃការរៀនសូត្រ

-
កាកសំណល់ប្លាស្ទិកប្រើតែមួយដង ត្រូវបានចាត់ទុកជាបញ្ហាបរិស្ថានដ៏ធំបំផុតមួយរបស់ពិភពលោក

ជារៀងរាល់ឆ្នាំ ប្លាស្ទិករាប់លានតោនត្រូវបានបោះចោលទៅក្នុងសមុទ្រ និងកន្លែងចាក់សំរាម ដែលត្រូវចំណាយពេលរាប់រយឆ្នាំ ទើបរលួយ ហើយបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី។ ក្នុងក្រាហ្វិកនេះ សិង្ហបុរី ជាប្រទេសដែលមានអត្រាអ្នកប្រើប្លាស្ទិកតែមួយដងច្រើនបំផុត ពោលគឺមានរហូតដល់ជាមធ្យម ៧៩គីឡូក្រាមក្នុងមនុស្សម្នាក់។ អូស្ត្រាលី ឈរនៅលេខ២ ដោយប្រើប្លាស្ទិក ៥៩គីឡូក្រាមក្នុងមនុស្សម្នាក់។ អាមេរិក ប្រើប្លាស្ទិក ៥៣គីឡូក្រាមក្នុងមនុស្សម្នាក់។ កូរ៉េខាងត្បូង ប្រើប្លាស្ទិក ៤៤គីឡូក្រាមក្នុងមនុស្សម្នាក់។ ជប៉ុនវិញ ប្រើប្លាស្ទិក ៣៧គីឡូក្រាមក្នុងមនុស្សម្នាក់ – Visual Capitalist #ams1minute
-
ប្រាសាទក្រោលរមាស ភ្នំគូលែន ខេត្តសៀមរាបទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

-
ពុទ្ធឱវាទ

-
យានយន្តល្មើសចំនួន ៤២២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២០ ខែមិថុនា ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៩០គោលដៅ មានយានយន្តចូលគោលដៅចំនួន៤៩៥គ្រឿង រថយន្តធំ ០៥គ្រឿង រថយន្តតូច ២១៦គ្រឿង ម៉ូតូ ២៧៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤២២គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ១៧៦គ្រឿង និងម៉ូតូចំនួន ២៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
អឺរ៉ុបដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី

ព្រុចសែល៖ ក្រុមមន្ត្រីបាននិយាយថា រដ្ឋសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ផ្តោតលើវិស័យឧស្ម័នធម្មជាតិរាវ (LNG) ដែលជាប្រភពចំណូលរបស់ទីក្រុងមូស្គូជាលើកដំបូង។ វិធានការថ្មីនេះ គឺសំដៅកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងជម្រុញភ្លើងសង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងអ៊ុយក្រែន។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហោះសារនៅលើ បណ្តាញសង្គម X ថា កញ្ចប់ទណ្ឌកម្មដ៏លំបាកនេះនឹងរារាំងរុស្ស៊ីបន្ថែមទៀត ពីលទ្ធភាពទទួលបាននូវការប្រើបច្ចេកវិទ្យាសំខាន់ៗ។ លោកស្រីបន្ថែមថា កញ្ចប់ទណ្ឌកម្មនេះដែរ ក៏នឹងធ្វើឱ្យរុស្ស៊ីខាតបង់ប្រាក់ចំណូលបន្ថែមទៀត ពីវិស័យថាមពល ក៏ដូចជារឹតបន្តឹងបណ្តាញធនាគារស្រមោលរបស់លោក ពូទីន និងបណ្តាញធនាគារស្រមោលនៅបរទេស។ ក្រុមអ្នកការទូតក៏បាននិយាយដែរថា កញ្ចប់ទណ្ឌកម្មចុងក្រោយបង្អស់ ដែលជាជុំទី១៤ ដែលដាក់លើរុស្ស៊ី ចាប់តាំងពីការលុកលុយអ៊ុយក្រែនឆ្នាំ ២០២២ ក៏រួមបញ្ចូលទាំងការហាមឃាត់លើការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ LNG របស់រុស្ស៊ីតាមរយៈអឺរ៉ុបផងដែរ។ ប៉ុន្តែមិនរាប់បញ្ចូលការហាមឃាត់លើការទិញ LNG របស់រុស្ស៊ីដោយបណ្តាប្រទេសសមាជិកអឺរ៉ុបទេ។ កំពង់ផែអឺរ៉ុបមានសារៈសំខាន់ណាស់សម្រាប់រុស្ស៊ី ចាប់តាំងពីទ្វីបនេះផ្តល់នូវផ្លូវសំខាន់ សម្រាប់ការនាំចេញ LNG ពីកំពង់ផែអាកទិក ទៅកាន់ទីផ្សារអាស៊ីក្នុងរដូវរងារ។ កំពង់ផែនៅប៊ែលហ្ស៊ិក បារាំង ហូឡង់ និងអេស្ប៉ាញ គឺជាចំណុចសំខាន់សម្រាប់ការដឹកជញ្ជូន LNG…
-
ខណ្ឌសែខសុខ រាជធានីភ្នំពេញការរៀបចំក្រុង នគរូបនីយកម្ម កម្ពុជាមាតុភូមិខ្ញុំ
