Category: One-Minute

  • អ៊ីរ៉ង់ថ្កោលទោសកាណាដា ក្រោយចាត់តាំងកងកម្លាំងឆ្មាំបដិវត្តដន៍អ៊ីរ៉ង់ជាអង្គការភេរវករ

    អ៊ីរ៉ង់ថ្កោលទោសកាណាដា ក្រោយចាត់តាំងកងកម្លាំងឆ្មាំបដិវត្តដន៍អ៊ីរ៉ង់ជាអង្គការភេរវករ

    តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសកាណាដា ក្រោយចាត់តាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអង្គការភេរវករមួយ នៅក្រោមក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានរិះគន់ការសម្រេចចិត្តរបស់កាណាដាថា ជា “អរិភាព” និង ផ្ទុយទៅនឹងបទដ្ឋាន និងគោលការណ៍ច្បាប់អន្តរជាតិ។ លោកបន្ថែមថា ទង្វើគ្មានការទទួលខុសត្រូវ និងបង្កហេតុនេះ គឺជាការបន្តដើរផ្លូវខុសដែលរដ្ឋាភិបាលកាណាដាបានធ្វើ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ រដ្ឋាភិបាលកាណាដា កាលពីថ្ងៃពុធសប្តាហ៍នេះ បានកត់ឈ្មោះកងកម្លាំងឆ្មាំបដិវត្តន៍របស់អ៉ីរ៉ង់ ចូលក្នុងបញ្ជីអង្គការភេរវករ ហើយថែមទាំងបានចេញសេចក្តីណែនាំឱ្យជនជាតិកាណាដាទាំងអស់ ចាកចេញពីប្រទេសអ៉ីរ៉ង់។ ចំណាត់ការនេះ នឹងរារាំងសមាជិកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ពីការចូលទៅក្នុងប្រទេសកាណាដា និងហាមពលរដ្ឋកាណាដាទាំងអស់ ពីការមានទំនាក់ទំនងជាមួយសមាជិកនៃក្រុមនេះ។ មិនតែប៉ុណ្ណោះ រាល់ទ្រព្យសម្បត្តិទាំងឡាយរបស់អង្គការ ឬសមាជិកក្រុមនេះ កាន់កាប់នៅក្នុងប្រទេសកាណាដា ក៏អាចត្រូវបានរឹបអូសផងដែរ។ កន្លងមក កាណាដាក៏បានចុះបញ្ជីកងកម្លាំង Quds ជាអង្គភាពភេរវករផងដែរ។ រីឯសហរដ្ឋអាមេរិកបានចុះបញ្ជីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ជាអង្គការភេរវជនបរទេសក្នុងខែមេសា ឆ្នាំ ២០១៩។ ហើយកាលពីដើមខែនេះ សហភាពអឺរ៉ុបក៏បានដាក់ទណ្ឌកម្មទៅលើកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដោយការចោទប្រកាន់ថា បានផ្គត់ផ្គង់យន្តហោះដ្រូនដល់ប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈិមបូព៌ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • រុស្ស៊ី និងវៀតណាមប្តេជ្ញាពង្រឹងទំនាក់ទំនង នៅចំពោះមុខសម្ពាធទណ្ឌកម្មលោកខាងលិច

    រុស្ស៊ី និងវៀតណាមប្តេជ្ញាពង្រឹងទំនាក់ទំនង នៅចំពោះមុខសម្ពាធទណ្ឌកម្មលោកខាងលិច

    ហាណូយ៖ រុស្ស៊ី និងវៀតណាមបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ខណៈដែលប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាម។ លោក Putin បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីវៀតណាម លោក To Lam នៅពេលធ្វើដំណើរមកដល់ប្រទេសអាស៊ានមួយនេះ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ ចាប់តាំងពីសម័យសង្រ្គាមត្រជាក់។ មេដឹកនាំទាំងពីរត្រូវបានគេរាយការណ៍ថា ចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ, ការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។ នាឱកាសនោះដែរ លោក Lam និងលោក Putin បានចុះហត្ថលេខាជុំវិញកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន រាប់ចាប់ពីការអប់រំរហូតដល់គម្រោងនុយក្លេអ៊ែរស៊ីវិល។ លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាគ្នាមានលក្ខណៈស្ថាបនា ហើយថា ភាគីទាំងពីរមានជំហរ ដូចគ្នា ឬជិតស្និទ្ធបំផុតលើបញ្ហាអន្តរជាតិសំខាន់ៗ។ រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់វៀតណាមអស់ជាច្រើនទសវត្សរ៍មកហើយ ដែលស្មើនឹងជាង ៨០ភាគរយនៃការនាំចូលនៅរវាងឆ្នាំ ១៩៩៥ និង ២០២៣ ប៉ុន្តែការបញ្ជាទិញបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារទណ្ឌកម្មអន្តរជាតិ ទាក់ទងនឹងជម្លោះអ៊ុយក្រែនកាន់តែខ្លាំងក្លា។ តួយ៉ាង សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប…

  • ពុលស្រា ឥណ្ឌា សម្លាប់មនុស្សជាង ៣០នាក់

    ពុលស្រា ឥណ្ឌា សម្លាប់មនុស្សជាង ៣០នាក់

    ញូវ ដែល្លី៖ យោងតាមមន្ត្រីបានឱ្យដឹងថា មនុស្សចំនួន៣៤នាក់បានស្លាប់ ហើយមនុស្សជាង១០០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ ក្រោយពុលស្រា ផលិតក្នុងស្រុក នៅឯរដ្ឋ តាមីល ណាឌូ (Tamil Nadu) ភាគខាងត្បូង ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍។ លោក អឹម ខេ ស្តាលីន (M.K Stalin) រដ្ឋមន្ត្រីជាន់ខ្ពស់ រដ្ឋ Tamil Nadu បានប្រាប់ទីភ្នាក់ងារព័ត៌មាន ក្នុងស្រុកថា ហេតុការណ៍អាក្រក់នេះបានកើតឡើង បន្ទាប់ពីពួកគេបានផឹក ស្រាអារ៉ាក់ ដែលផលិតក្នុងស្រុក លាយឡំដោយសារធាតុពុល មេតាណុល។ លោកបានអះអាងថា ការចាប់ខ្លួនត្រូវបានធ្វើឡើង ជុំវិញការស្លាប់ និងរបួសមនុស្សជាច្រើននាក់ នាពេលនេះ ដោយលោកបានព្រមានថា វាគឺជាបទឧក្រិដ្ឋកម្ម បំផ្លាញសង្គម ហើយនឹងត្រូវបង្ក្រាប ដោយកណ្តាប់ដៃដែក។ គួរបញ្ជាក់ថា មនុស្សរាប់រយនាក់បានស្លាប់ ជារៀងរាល់ឆ្នាំ ក្នុងប្រទេសឥណ្ឌា ដោយសារគ្រឿងស្រវឹងថោកៗដែលផលិតក្នុងហាងជាច្រើន នៅតាមផ្លូវតូចៗ នៅឆ្ងាយពីផ្លូវធំ៕ ប្រភពពី AFP ប្រែសម្រួល៖…

  • សំណាងទាំង ៥ ដែលអ្នកកំពុងមានប៉ុន្តែគិតថាខ្លួនមិនមានសំណាងដូចគេ

    សំណាងទាំង ៥ ដែលអ្នកកំពុងមានប៉ុន្តែគិតថាខ្លួនមិនមានសំណាងដូចគេ
  • ជនរងគ្រោះធ្លាក់យន្តហោះ Boeing ទារសំណង ២៥ពាន់លានដុល្លារ

    ជនរងគ្រោះធ្លាក់យន្តហោះ Boeing ទារសំណង ២៥ពាន់លានដុល្លារ

    បរទេស៖ ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Boeing 737 MAX ក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ បានទាមទារឲ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិកមួយនេះ ផ្តល់សំណង ជិត២៥ពាន់លានដុល្លារអាមេរិក។ ពួកគេបានស្នើសុំបែបនេះ កាលពីថ្ងៃពុធ ខណៈដែលសហរដ្ឋអាមេរិកកំពុងបន្តការកាត់ទោសព្រហ្មទណ្ឌចំពោះមន្ត្រីសាជីវកម្ម លើការធ្លាក់យន្តហោះ ទាំងពីរករណី។ លោក Paul Cassell មេធាវីតំណាងក្រុមគ្រួសារជនរងគ្រោះ បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រសួងយុត្តិធម៌អាមេរិកថា «ដោយសារតែឧក្រិដ្ឋកម្មរបស់ក្រុមហ៊ុន Boeing គឺជាឧក្រិដ្ឋកម្មសាជីវកម្មដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ការផាកពិន័យកម្រិតនេះ មានភាពយុត្តិធម៌ និងសមរម្យយ៉ាងច្បាស់»។ គួររម្លឹកថា មនុស្សសរុបចំនួន ៣៤៦នាក់បានស្លាប់ ក្នុងករណីធ្លាក់យន្តហោះ ទាំងពីរលើក ក្នុងនោះ មួយករណីកើតឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយហេតុការណ៍មួយទៀត កើតឡើង នៅប្រទេស អេត្យូពី។ ក្រុមហ៊ុន Boeing កំពុងប្រឈមមុខនឹងការត្រួតពិនិត្យ កាន់តែខ្លាំងឡើង បន្ទាប់ពីមានបញ្ហាផលិតកម្ម និងសុវត្ថិភាព នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រហូតមកដល់ឆ្នាំ២០២៤នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • Rolls-Royce ផលិតម៉ាស៊ីនរថក្រោះ Hybrid

    Rolls-Royce ផលិតម៉ាស៊ីនរថក្រោះ Hybrid

    បរទេស៖ ក្រុមហ៊ុនអង់គ្លេស Rolls-Royce បានផលិតម៉ាស៊ីនរថក្រោះ Hybrid ទំនើបដែលប្រើម៉ាស៊ូតលាយនឹងថាមពលអគ្គិសនី។ នេះបើតាមគេហទំព័រ UK Defence Journal នាពេលថ្មីៗនេះ។ ក្រុមហ៊ុននេះប្រើ ម៉ាស៊ីន ស៊េរី MTU 199 ដែលរួមបញ្ចូលរវាងម៉ាស៊ីនម៉ាស៊ូត 10-cylinder និងអាគុយ ១១០០គីឡូវ៉ាត់ម៉ោង ដែលមានទម្ងន់រហូតដល់ ៧០តោន។ ក្រុមហ៊ុនអះអាងថា ម៉ាស៊ីននេះអាចផ្លាស់ប្តូរពីម៉ាស៊ូតទៅថាមពលអគ្គិសនីដោយស្វ័យប្រវត្តិ ហើយក៏មានប្រព័ន្ធកាត់បន្ថយកំដៅម៉ាស៊ីនផងដែរ។ Rolls-Royce ក៏កំពុងអភិវឌ្ឍឧបករណ៍កាត់បន្ថយសំលេងរំខានផងដែរ។ ម៉ាស៊ីនរថក្រោះនេះ ត្រូវបានបង្ហាញខ្លួន ជាលើកដំបូង នៅឯពិព័រណ៍ពាណិជ្ជកម្មការពារជាតិ Eurosatory នៅទីក្រុងប៉ារីស នាសប្តាហ៍នេះ ។ លោក Jörg Stratmann នាយកប្រតិបត្តិនៃក្រុមហ៊ុន Rolls-Royce Power Systems បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយ NATO ដើម្បីពង្រឹងកិច្ចការពារជាតិ តាមរយៈការផ្គត់ផ្គង់នូវបច្ចេកវិទ្យាទំនើប។ លោក Knut Muller អនុប្រធានជាន់ខ្ពស់អាជីវកម្ម បានកត់សម្គាល់ថានាពេលអនាគត យានជំនិះយោធាទាំងអស់ នឹងត្រូវការប្រភពថាមពលបន្ថែម រួមទាំង…

  • ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង

    ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង

    📷 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • ពេលនៅឱ្យគេស្រឡាញ់ ពេលចេញទៅឱ្យគេនឹក

    ពេលនៅឱ្យគេស្រឡាញ់ ពេលចេញទៅឱ្យគេនឹក
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មិថុនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មិថុនា ២០២៤

    ១. ក្រុមហ៊ុនយក្សរបស់ជប៉ុន Minebea នឹងបើករោងចក្រទី២របស់ខ្លួន លើផ្ទៃដី ៥០ហិកតានៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាពេលឆាប់ៗ – FN ២. ដង្កូវហ្វូង បំផ្លាញដំណាំជាង ១ម៉ឺនហិកតាក្នុងខេត្តចំនួន១០ – AMS Economy ៣. ជើងហោះហើរកម្ពុជា-សិង្ហបុរីមានសរុប ៤៣ជើងក្នុងមួយសប្តាហ៍នាពេលបច្ចុប្បន្ននេះ – ស៊ីស៊ីថាមស៍ ៤. Hezbollah គំរាមថាគ្មានកន្លែងណាមួយក្នុងទឹកដីអ៉ីស្រាអែលរួចខ្លួនទេ បើសង្រ្គាមផ្ទុះឡើង – AFP ៥. កូរ៉េខាងត្បូង នឹងលក់ប្រព័ន្ធកាំភ្លើងធំ K-9 ឱ្យទៅរូម៉ានី ក្នុងកិច្ចព្រមព្រៀងទំហំជិត ១ពាន់លានដុល្លារ – Reuters #ams1minute

  • អង្គការសុខភាពពិភពលោក (WHO) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន

    អង្គការសុខភាពពិភពលោក (WHO) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន

    សម្តេចធិបតី បង្ហាញក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកក្នុងការកសាងនូវប្រព័ន្ធសុខាភិបាលមួយនៅកម្ពុជា ប្រកបដោយភាពធន់ ដែននឹងផ្តល់នូវសេវាសុខាភិបាលក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់។ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពថែទាំបឋម នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក រួមជាមួយការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ជាក់ស្តែង រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញឱ្យអនុវត្ត “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥”។ #ams1minute