-
អាមេរិកហាមសិស្ស មិនឲ្យប្រើស្មាតហ្វូន ក្នុងសាលា

អាមេរិក៖ California គឺជារដ្ឋមួយទៀតរបស់អាមេរិក ដែលហាមឃាត់ការប្រើប្រាស់ស្មាតហ្វូន របស់សិស្សសាលា។ ក្រុមប្រឹក្សាអប់រំ LAUSD បានបញ្ជាឱ្យបុគ្គលិកអប់រំរៀបចំផែនការស្តីពីការហាមឃាត់ទូរស័ព្ទដៃ និងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។ លោក Nick Melvoin សមាជិកក្រុមប្រឹក្សាភិបាល LAUSD ដែលបានស្នើការហាមប្រាមនេះនិយាយថា ការប្រើប្រាស់ទូរស័ព្ទច្រើនហួសប្រមាណ នឹងបង្កើនភាពតានតឹង ការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត បញ្ហាដំណេក អារម្មណ៍នៃការឈ្លានពាន និងគំនិតចង់ធ្វើអត្តឃាត ចំពោះមនុស្សវ័យជំទង់។ កាលពីឆ្នាំមុន រដ្ឋ Florida បានហាមប្រាមការប្រើប្រាស់ទូរស័ព្ទដៃ របស់សិស្សរួចមកហើយ ខណៈដែលរដ្ឋផ្សេងៗទៀត របស់អាមេរិកក៏មានផែនការនេះ ដូចគ្នា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
អ្នកធ្វើធម្មយាត្រាឥស្លាម Hajj ៥៥០នាក់ស្លាប់ ព្រោះរលកកម្តៅ

បរទេស៖ ក្រុមអ្នកការទូតនៃប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត បានឲ្យដឹងថា កាលពីថ្ងៃអង្គារថា សីតុណ្ហភាពឡើងកម្តៅដ៏ខ្លាំង បានបណ្តាលឲ្យស្លាប់អ្នកធ្វើធម្មយាត្រា យ៉ាងតិច ចំនួន៥៥០នាក់ អំឡុងពិធីបុណ្យ Hajj នៅក្នុងទីក្រុង Mecca នារយៈពេលប៉ុន្មានថ្ងៃ មកនេះ។ អ្នកការទូត អារ៉ាប់ប៊ី សាអ៊ូឌីត បានប្រាប់ AFP ថា ក្នុងចំណោមអ្នកស្លាប់សរុប ជនជាតិអេហ្ស៊ីបមានច្រើនជាងគេ គឺរហូតដល់ ៣២៣នាក់។ អាជ្ញាធរ អារ៉ាប់ប៊ី សាអ៊ូឌីត ធ្លាប់បានព្រមាន កាលពីខែមុនថា ធម្មយាត្រានៅឆ្នាំនេះ នឹងរងផលប៉ះពាល់ ដោយសារតែអាកាសធាតុក្តៅដ៏ខ្លាំង។ កាលពីថ្ងៃចន្ទ សីតុណ្ហភាពបានឡើងដល់ ជិត៥២ អង្សាសេ នៅទីក្រុង Mecca។ នេះបើតាម មជ្ឈមណ្ឌលឧតុនិយមជាតិ អារ៉ាប៊ី សាអូឌីត។ សម្រាប់ឆ្នាំនេះ អារ៉ាប់ប៊ី សាអ៊ូឌីត ទទួលអ្នកធ្វើធម្មយាត្រាប្រហែលជិត ២លាននាក់ ក្នុងនោះ ១.៦លាននាក់ មកពីបរទេស នេះបើយោងតាមអាជ្ញាធរ៕ ប្រភពពី AFP…
-
វៀតណាមឲ្យពលរដ្ឋទិញមាស កុំប្រើសាច់ប្រាក់

ហាណូយ៖ កាសែតវៀតណាម VNexpress បានចុះផ្សាយ នៅថ្ងៃពុធនេះថា មន្ត្រីពន្ធដារវៀតណាមបានលើកទឹកចិត្ត ឲ្យពលរដ្ឋទិញមាស ទូទាត់តាមរយៈគណនីធនាគារ ដើម្បីឱ្យអាជ្ញាធរអាចតាមដានប្រតិបត្តិការហិរញ្ញវត្ថុ និងទប់ស្កាត់ការលាងលុយកខ្វក់។ សាខាធនាគាររដ្ឋវៀតណាម នៅហូជិមិញ ធ្លាប់បានធ្វើសំណើស្រដៀងគ្នានេះ កាលពីខែឧសភា ដើម្បីធានាឱ្យមានតម្លាភាព នៅក្នុងទីផ្សារមាស។ ប៉ុន្តែ លោក Dang Ngoc Minh អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ អះអាងថា ការទិញមាសដោយសាច់ប្រាក់នៅតែពេញនិយម។ អ្នកវិភាគមួយចំនួនបានចង្អុលបង្ហាញថា សម្រាប់មនុស្ស ដែលមិនមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាចនឹងមានបញ្ហា ជាមួយនឹងការទូទាត់មិនមែនសាច់ប្រាក់។ ប៉ុន្តែពួកគេគិតថា គួរតែលើកទឹកចិត្ត ឲ្យទូទាត់តាមគណនីធនាគារ ដែរ។ វៀតណាមមានអាជីវកម្មមាស និងគ្រឿងអលង្ការចំនួន ១២៥០០កន្លែង ទូទាំងប្រទេស ហើយអ្នកទិញ ជាច្រើនបានបង់ប្រាក់ជាសាច់ប្រាក់ ហើយថែមទាំងមិនទាមទារវិក្កយបត្រ ដែលធ្វើឱ្យអាជ្ញាធរពន្ធដារមានការលំបាក ក្នុងការត្រួតពិនិត្យប្រតិបត្តិការទាំងនេះ។ វៀតណាមគឺជាទីផ្សារមាសដ៏ធំបំផុតមួយ នៅអាស៊ីអាគ្នេយ៍ ជាមួយនឹងការជួញដូរ ៥៥.៥ តោនក្នុងឆ្នាំ ២០២៣ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក។ តម្លៃមាស បានកើនឡើង ២២% ក្នុងរយៈពេលប្រាំខែដំបូង ឆ្នាំ២០២៤…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ផ្ដល់អាវភ្លៀងជាងពីរពាន់អាវដល់អង្គភាពកងទ័ពចំនួន ១៣នៅក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកអគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកបាននាំយកអាវភ្លៀងចំនួន២ ២២៤អាវទៅផ្តល់ជូនបណ្តាអង្គភាពចំនួន១៣អង្គភាពនៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃស្អែកគឺជាថ្ងៃទី២០ ខែមិថុនា គឺជាថ្ងៃខួបដែលសម្ដេចអគ្គមហាសេនាធិបតីហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានសម្រេចចិត្ត យ៉ាងត្រឹមត្រូវជាមួយនឹងមិត្តភក្តិបួននាក់ទៀតចេញស្វែងរកជំនួយពីប្រទេសជិតខាងហើយ បានកសាងកងកម្លាំងប្រដាប់អាវុធក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ។ឯកឧត្តមបន្តថា អ្វីដែលយើងគ្រប់គ្នា ត្រូវចងចាំមិនភ្លេចគឺដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើន ទៅបាន លុះត្រាតែប្រទេសជាតិមានសុខសន្តិភាព ។ ប៉ុន្តែសុខសន្តិភាពរកបានដោយលំបាកខ្លាំងណាស់ ។ហេតុនេះយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យបាន៕ ដោយ៖សុខ គឹមសៀន
-
ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មាន ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ប៊ីលានដុល្លារអាម៉េរិក) កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២

-
អាធំតែងតែធ្វើបាបអាតូច

-
អាធំតែងតែធ្វើបាបអាតូច

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មិថុនា ២០២៤

១. ក្រុមហ៊ុនខ្នាតយក្សជប៉ុន ត្រៀមសាងសង់រោងចក្រទី២ នៅខេត្តពោធិ៍សាត់ ជាមួយទុនវិនិយោគជាង ៦៥០លានដុល្លារ – កម្ពុជាថ្មី ២. កម្ពុជាទាក់ទាញការវិនិយោគពីបរទេសប្រមាណ ៤៨,៤ ប៊ីលានដុល្លារ កាលពីឆ្នាំ២០២៣ – កម្ពុជាថ្មី ៣. កម្ពុជារកចំណូលបានជាង ៣៨៤លានដុល្លារពីការនាំចេញអង្ករ និងកៅស៊ូស្ងួតក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៤ – ខ្មែរថាមស៍ ៤. ម៉ាឡេស៊ី ចំណាយលុយពង្រឹងវិស័យយោធាជើងទឹកតាមរយៈកុងត្រាសាងសង់នាវាចម្បាំងធុនធ្ងន់ថ្មីចំនួន៣គ្រឿង – AFP ៥. ជំនួយការលោក ហ្សេលេនស្គី ថាអ៊ុយក្រែនកំពុងធ្វើការ ដើម្បីរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពជុំទីពីរ – AFP #ams1minute
-
NASA និង Boeing នឹងបញ្ជូនយាន Starliner ត្រឡប់មកផែនដីវិញនៅចុងខែមិថុនា

វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា អង្គការ NASA និងក្រុមហ៊ុន Boeing បានកំណត់យកថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ ជាកាលបរិច្ឆេតត្រឡប់មកផែនដីវិញ របស់ក្រុមអវកាសយានិកនៅលើយាន Boeing Starliner ពីស្ថានីយ៍អវកាសអន្តរជាតិ (ISS)។ បេសកកម្មបញ្ជូនអវកាសយានិកដំបូងរបស់យាន Starliner ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ត្រូវបានពន្យារពេល ដោយសារតែបញ្ហាខុសប្រក្រតី និងការលេចធ្លាយសារធាតុអេលីយ៉ូម។ អ្នកគ្រប់គ្រងកម្មវិធីអវកាសយានិកពាណិជ្ជកម្ម (Commercial Crew) របស់ NASA លោក Steve Stich បាននិយាយថា យើងចង់ផ្តល់ពេលវេលាដល់ក្រុមរបស់យើងបន្តិចទៀត ដើម្បីធ្វើឱ្យប្រាកដថា យើងពិតជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីវិលត្រលប់មកផ្ទះវិញ។ រីឯលោក Mark Nappi អ្នកគ្រប់គ្រងកម្មវិធីអវកាសយានិកពាណិជ្ជកម្ម (Commercial Crew) របស់ Boeing បានបន្ថែមថា ទោះបីមានការលេចធ្លាយសារធាតុអេលីយ៉ូមក៏ដោយ ប៉ុន្តែយើងជឿជាក់ថា យានអវកាសរបស់យើងនៅតែមានសុវត្ថិភាពល្អ។ មន្ត្រី NASA និង Boeing បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ពួកគេបានកំណត់យកថ្ងៃទី២៦ ខែមិថុនា ជាកាលបរិច្ឆេទត្រឡប់មកផែនដីវិញ សម្រាប់អវកាសយានិកពីរនាក់…
-
ឆ្នេរសមុទ្រកោងកាងសង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប
