Category: One-Minute

  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដែលកម្មវិធីនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ពីសាៈរសំខាន់នៃការចុះអនុស្សរណៈរវាងស្ថាប័នទាំងពីរដែលនឹងជំរុញ និងចូលរួមបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើនបន្ថែមទៀតខណៈដែលគ្រឹះស្ថានមានវិសាលភាពធំទូលាយ និងសម្បូរបែបលើកម្មវិធីសិក្សា។ ឯកឧត្តម លី ណាវុឌ្ឍ  បានសម្តែងក្តីសប្បាយរីករាយចំពោះការចុះអនុស្សរណៈជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាស្ថាប័នដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយតាមរយៈការកិច្ចសហប្រតិបត្តិការនេះនឹងធ្វើឱ្យសាកលវិទ្យាល័យមានវិសាលភាពកាន់តែទូលាយលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគ្នាទៅវិញទៅមកក្នុងផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍ជំនាញនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ថែមពីនេះ ភាគីទាំងពីរក៏នឹងមានភារកិច្ចធ្វើការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការចុះកម្មសិក្សា ការសិក្សាស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និងការចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ គ្រូឧទ្ទេស សិស្ស-និស្សិត ការផ្លាស់ប្តូរព័ត៌មានស្តីពីកម្មវិធីសិក្សា ឱកាសការងារ និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវផងដែរ៕…

  • ប្រធានាធិបតីសិង្ហបុរី មានសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករនៃការជំរុញការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ

    ប្រធានាធិបតីសិង្ហបុរី មានសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករនៃការជំរុញការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ

    លោកវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជា លើគ្រប់វិស័យ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស ហើយប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាពិសេសក្នុងឆ្នាំ២០២៥ ព្រមទាំងពិភាក្សាអំពីយន្តការ និងក្របខណ្ឌគោលនយោបាយនានា សម្រាប់កិច្ចការពារដល់បរិស្ថាន ជាពិសេសការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតលើការប្រើប្រាស់ថាមពលកកើតឡើងវិញឈានដល់ការសម្រេចបាននូវបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ជំនួបរវាង ប្រធានាធិបតីសិង្ហបុរី ឯកឧត្តម Tharman Shanmugaratnam និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៨ មិថុនា ២០២៤ ប្រភព៖ Gazette ប្រជាជន #ams1minute

  • អ្នកជំនាញថា ពិភពលោកមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីទប់ទល់ជំងឺរាតត្បាតនាពេលអនាគតទេ

    អ្នកជំនាញថា ពិភពលោកមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីទប់ទល់ជំងឺរាតត្បាតនាពេលអនាគតទេ

    ប៉ារីស៖ របាយការណ៍មួយបានឱ្យដឹងថ្មីៗនេះថា ការកើនឡើងករណីឆ្លងជំងឺផ្តាសាយបក្សី ក្នុងចំណោមថនិកសត្វ រួមទាំងគោ និងក្របី ជាសញ្ញាព្រមានច្បាស់ៗថា ពិភពលោកនៅមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគតនោះទេ ដោយជំរុញឱ្យមេដឹកនាំចាត់វិធានការឱ្យបានឆាប់រហ័ស។ ជំងឺគ្រុនផ្តាសាយបក្សី H5N1 កំពុងរីករាលដាលកាន់តែខ្លាំងឡើងទៅលើថនិកសត្វ រួមទាំងគោ និងក្របីនៅក្នុងកសិដ្ឋានទូទាំងសហរដ្ឋអាមេរិក ក៏ដូចជាឆ្លងទៅក្នុងខ្លួនមនុស្សមួយចំនួនផងដែរ ដែលជំរុញឱ្យមានការព្រួយបារម្ភថា មេរោគនេះអាចបង្កឱ្យកើតមានជំងឺរាតត្បាតរាតត្បាតនាពេលអនាគត។ ជាការឆ្លើយតប សហអ្នកនិពន្ធរបាយការណ៍ និងជាអតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Helen Clark បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រសិនបើជំងឺផ្តាសាយបក្សី H5N1 ចាប់ផ្តើមរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នោះពិភពលោកអាចនឹងរងទុក្ខសាជាថ្មីទៀត បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩។ អ្នកស្រី Clark បានបញ្ជាក់យ៉ាងដូច្នេះថា វាអាចជាគ្រោះមហន្តរាយធ្ងន់ធ្ងរ បើធៀបនឹងជំងឺកូវីដ១៩ ដោយសារតែយើងមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ឈប់ការផ្ទុះឡើង មុនពេលវារីករាលដាលបន្ថែមទៀត។ តាមរយៈរបាយការណ៍ខាងលើនេះ បានអំពាវនាវឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិ យល់ព្រមលើកិច្ចព្រមព្រៀងទប់ស្កាត់ជំងឺរាតត្បាតថ្មី ដែលគ្រោងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២៤ ក៏ដូចជាផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជំរុញការផលិតវ៉ាក់សាំង, ការពង្រឹងអំណាចរបស់ WHO និងជំរុញកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាត។ ដើម្បីបញ្ជាក់ពីការគំរាមកំហែងដ៏មានសក្តានុពលនោះ របាយការណ៍ដដែលនេះ បានបង្ហាញថា មានឱកាសមួយក្នុងចំនោមពីរ ដែលពិភពលោកនឹងទទួលរងនូវជំងឺរាតត្បាត…

  • សក្តានុពលទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង

    សក្តានុពលទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង

    🎥 HMN #ams1minute

  • ក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី អនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣ ត្រូវបានចុះហត្ថលេខា រួមមាន៖

    ក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី អនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣ ត្រូវបានចុះហត្ថលេខា រួមមាន៖

    ១. អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី ២. ការចុះហត្ថលេខាសាក្សីភាពស្តីពី “ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី” ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា សាធារណរដ្ឋសិង្ហបុរី ១៩ មិថុនា ២០២៤ #ams1minute

  • រាជធានីខេត្តនីមួយៗត្រូវពិនិត្យសក្តានុពលរបស់ខ្លួន រួចរៀបចំ និងអនុវត្តផែនការមេ ដែលមានភាពប្រទាក់ក្រឡា និងសហថាមពល ដោយមិនមានការប្រកួតប្រជែងគ្នា

    រាជធានីខេត្តនីមួយៗត្រូវពិនិត្យសក្តានុពលរបស់ខ្លួន រួចរៀបចំ និងអនុវត្តផែនការមេ ដែលមានភាពប្រទាក់ក្រឡា និងសហថាមពល ដោយមិនមានការប្រកួតប្រជែងគ្នា
  • របាយការណ៍នៅថ្ងៃទី១៨ មិថុនា

    របាយការណ៍នៅថ្ងៃទី១៨ មិថុនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៤ករណី ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៤. កូវីដ ករណីថ្មី ៤នាក់ អ្នកជាសះស្បើយ ៨នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៩ មិថុនា ២០២៤ #ams1minute

  • អត្តពលិកកំពូលចំនួន ៣ ដែលរកចំណូលបានច្រើនជាងគេលើពិភពលោក ក្នុងចន្លោះពីខែឧសភា ២០២៣ ដល់ខែឧសភា ២០២៤៖

    អត្តពលិកកំពូលចំនួន ៣ ដែលរកចំណូលបានច្រើនជាងគេលើពិភពលោក ក្នុងចន្លោះពីខែឧសភា ២០២៣ ដល់ខែឧសភា ២០២៤៖

    ១. កីឡាករបាល់ទាត់ Cristiano Ronaldo រកចំណូលបាន ២៦០លានដុល្លារ ២. កីឡាករវាយកូនហ្គោលសញ្ជាតិអេស្ប៉ាញ Jon Rahm រកចំណូលបាន ២១៨លានដុល្លារ ៣. កីឡាករបាល់ទាត់ Lionel Messi រកចំណូលបាន ១៣៥លានដុល្លារ – Statista #ams1minute

  • ភូមិបណ្តែតទឹកអូរអាកល់ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្ពុជាមាតុភូមិខ្ញុំ

    ភូមិបណ្តែតទឹកអូរអាកល់ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • នាយករដ្ឋមន្ត្រីកម្ពុជា និងសិង្ហបុរី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព

    នាយករដ្ឋមន្ត្រីកម្ពុជា និងសិង្ហបុរី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព

    សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តនូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ហើយបានឯកភាពគ្នាក្នុងការរៀបចំ ក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ។ លើសពីនេះសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលរួមការកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀតមកទស្សនាប្រទេសទាំងពីរ។ #ams1minute