Category: One-Minute

  • ត្រូវគិតគូរជាពិសេសគន្លងសម្រាប់រថយន្តក្រុង ពីព្រោះការធ្វើដំណើររួមត្រូវតែមានអាទិភាពជាងការធ្វើដំណើរដោយឯកជន

    ត្រូវគិតគូរជាពិសេសគន្លងសម្រាប់រថយន្តក្រុង ពីព្រោះការធ្វើដំណើររួមត្រូវតែមានអាទិភាពជាងការធ្វើដំណើរដោយឯកជន
  • របាយការណ៍នៅថ្ងៃទី១៧ មិថុនា

    របាយការណ៍នៅថ្ងៃទី១៧ មិថុនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៤៤នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ៤នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៨ មិថុនា ២០២៤ #ams1minute

  • អាល្លឺម៉ង់ និងអេស្ប៉ាញ មានចំនួនជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅក្នុងសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២២ ដែលមានជាង ៥០ម៉ឺននាក់

    អាល្លឺម៉ង់ និងអេស្ប៉ាញ មានចំនួនជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅក្នុងសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២២ ដែលមានជាង ៥០ម៉ឺននាក់

    ឈរនៅលេខទី៤ គឺបារាំង ដែលមានជនអន្តោប្រវេសន៍សរុបជិត ២៥ម៉ឺននាក់។ ប៉ូឡូញតាមពីក្រោយបារាំង ដោយមានជនអន្តោប្រវេសន៍ជាង ២២ម៉ឺននាក់។ លេខរៀងទី៥ គឺរ៉ូម៉ានី ដោយមានជាង២០ម៉ឺននាក់ និងអ៉ីតាលីមានជាង ១៥ម៉ឺននាក់។ សរុបមក EU ទាំងមូល មានជនអន្តោប្រវេសន៍សរុបជាង ២,៧៣លាននាក់ – Visual Capitalist #ams1minute

  • គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បាននិងកំពុងបន្តបេសកកម្ម

    គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បាននិងកំពុងបន្តបេសកកម្ម

    ការទូតក្រៅប្រទេស ជាលើកទី១៦ ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ថ្ងៃទី១៨-១៩ មិថុនា ២០២៤ #ams1minute

  • សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

    សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

    ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សាយាងចូល ៨៩ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ 🇰🇭 #ams1minute

  • ១២ខែនៅប្រាសាទអង្គរវត្តស្ថាបត្យកម្មខ្មែរបុរាណ សំណង់សាសនា កម្ពុជាមាតុភូមិខ្ញុំ

    ១២ខែនៅប្រាសាទអង្គរវត្តស្ថាបត្យកម្មខ្មែរបុរាណ សំណង់សាសនា កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • អារ៉ាប៊ី សាអូឌីត សម្រេចទិញ គោ ពពែ ចៀម របស់ថៃ

    អារ៉ាប៊ី សាអូឌីត សម្រេចទិញ គោ ពពែ ចៀម របស់ថៃ

    កាសែតថៃ Bangkok Post បានចេញផ្សាយថា ប្រទេស អារ៉ាប៊ី សាអូឌីត បានសម្រេចនាំចូលសត្វគោ ចៀម និងពពែ រស់ ពីប្រទេសថៃ។ នេះបើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ។ កាសែតនេះបានរាយការណ៍ថា លោករដ្ឋមន្ត្រី Phumtham Wechayachai បាននិយាយថា សត្វរស់ទាំងនោះ នឹងត្រូវនាំចេញពីប្រទេសថៃ ទៅរក្សាទុក និងសម្លាប់ យកសាច់ នៅអារ៉ាប៊ី សាអូឌីត។ លោកបន្ថែមថា ភាគីទាំងពីរនឹងចុះកិច្ចព្រមព្រៀងជាផ្លូវការនាពេលខាងមុខ។ ថ្មីៗនេះ ភាគី អារ៉ាប់ប៊ី សាអ៊ូឌីត ក៏បានអនុញ្ញាតឲ្យនាំចូលមាន់ ពីប្រទេសថៃផងដែរ។ នេះបើតាមលោករដ្ឋមន្ត្រីពាណិជ្ជកម្មថៃ ដដែល។ កាលពីឆ្នាំមុន តម្លៃពាណិជ្ជកម្មរវាងប្រទេសថៃ និងអារ៉ាប៊ី សាអូឌីត មានចំនួន ៨,៧៩ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ក្នុងរយៈពេល ៤ខែដំបូង នៃឆ្នាំ២០២៤ តម្លៃពាណិជ្ជកម្មធ្លាក់ចុះ ១៧% ធៀបនឹងដូចគ្នា កាលពីឆ្នាំមុន នេះបើតាមកាសែត Bangkok Post៕ ប្រែសម្រួល៖ សារ៉ាត

  • វៀតណាមចង់ជួល CEO បរទេស ឲ្យគ្រប់គ្រងសហគ្រាសរដ្ឋ

    វៀតណាមចង់ជួល CEO បរទេស ឲ្យគ្រប់គ្រងសហគ្រាសរដ្ឋ

    នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើឱ្យសហគ្រាសរដ្ឋ ពិចារណា ជួលនាយកប្រតិបត្តិ ឬ CEO ជាជនបរទេស ដែលមិនមែនជាសមាជិកបក្សកុម្មុយនិស្ត ដោយលើកហេតុផលថា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស។ នេះបើតាមកាសែត VNexpress កាលពីថ្ងៃអាទិត្យ។ អំឡុងកិច្ចប្រជុំជាមួយ CEO មកពីសហគ្រាសរដ្ឋធំៗ ជាង១៥០នាក់ លោក Chinh ក៏បានជំរុញឱ្យសហគ្រាសរដ្ឋ កែសម្រួលប្រាក់បៀវត្សរ៍ និងគោលនយោបាយប្រាក់បៀវត្សរ៍ ដើម្បីទាក់ទាញធនធានមនុស្ស ដែលមានគុណភាពខ្ពស់ ខណៈដែលអាជីវកម្មភាគច្រើន បង្ហាញថា ថ្នាក់គ្រប់គ្រងក្នុងស្រុក នៅមានកម្រិត លើសមត្ថភាព និងប្រសិទ្ធភាព ជាហេតុនាំឲ្យអាជីវកម្មធ្លាក់ចុះ។ សហគ្រាសរដ្ឋវៀតណាម បានរួមចំណែកយ៉ាងធំធេងក្នុងថវិកាជាតិ។ កាលពីឆ្នាំមុន ប្រាក់ចំណូលសរុបរបស់អាជីវកម្មរដ្ឋ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ជាង៦៧ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណេញមុនបង់ពន្ធ មានប្រហែល ជិត ៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមកាសែត VNexpress ដដែល៕ ប្រែសម្រួល៖ សារ៉ាត

  • ប្រទេសចំនួន ៩ ចាយ ៩០ពាន់លានដុល្លារ លើអាវុធប្រល័យលោក ត្រឹម ១ឆ្នាំ

    ប្រទេសចំនួន ៩ ចាយ ៩០ពាន់លានដុល្លារ លើអាវុធប្រល័យលោក ត្រឹម ១ឆ្នាំ

    ការសិក្សាថ្មីរបស់ យុទ្ធនាការ «អន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ» ហៅកាត់ អាឃិន (ICAN) បានបង្ហាញនៅថ្ងៃចន្ទនេះថា ប្រទេសចំនួន៩ បានចំណាយ ៩១ពាន់លានដុល្លារអាមេរិក លើការបង្កើនស្តុក អាវុធនុយក្លេអ៊ែរ ស្របពេលដែលភាពតានតឹងលើពិភពលោក បានកើនឡើងខ្លាំង។ របាយការណ៍នេះបញ្ជាក់បន្ថែមថា បើធៀបនឹងឆ្នាំ២០២២ ការចំណាយសរុប បានកើនឡើង ជិត ១១ពាន់លានដុល្លារអាមេរិក។ សម្រាប់ឆ្នាំ២០២៣ ប្រទេសដែលចំណាយច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានជាង ៥១ពាន់លានដុល្លារអាមេរិក។ បន្ទាប់មក គឺប្រទេសចិន ជិត ១២ពាន់លានដុល្លារ។ រីឯ អង់គ្លេស លេខបី បានចំណាយជាង៨ពាន់លានដុល្លារ។ ក្រៅពីនេះ ក៏មានបារាំង ឥណ្ឌា អ៊ីស្រាអែល ប៉ាគីស្ថាន និងកូរ៉េខាងជើង ជាដើម សុទ្ធតែបានបង្កើនការចំណាយ ប្រមាណ៣០ភាគរយ។ របាយការណ៍ដដែលបានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ២០១៨មក ប្រទេសដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានចំណាយប្រាក់សរុបប្រមាណ ៣៨៧ពាន់លានដុល្លារ លើអាវុធប្រល័យលោក។ ប្រធាន ICAN លោកស្រី Melissa Parke បានប្រាប់ថា ប្រទេសទាំងនេះកំពុងប្រជែងគ្នាលើសព្វាវុធ។…

  • ប្រធានាធិបតីរុស្ស៊ីផ្តើមទស្សនកិច្ច នៅកូរ៉េខាងជើង ក្នុងថ្ងៃនេះ

    ប្រធានាធិបតីរុស្ស៊ីផ្តើមទស្សនកិច្ច នៅកូរ៉េខាងជើង ក្នុងថ្ងៃនេះ

    បរទេស៖ វិមានក្រឹមឡាំង និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹង កាលពីថ្ងៃចន្ទ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ច នៅកូរ៉េខាងជើង នៅថ្ងៃទី១៨-១៩ ខែមិថុនា សម្រាប់ «ដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងមិត្តភាព»។ ទស្សនកិច្ចនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកទីមួយ របស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីខែកក្កដា ឆ្នាំ២០០០។ ដោយកាលណោះ លោក ពូទីន បានជួបជាមួយលោក គីម ជុងអ៊ីល ដែលជាឪពុករបស់ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បច្ចុប្បន្ន។ ប៉ុន្តែ លោក គីម ជុងអ៊ុន ទើបបានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី កាលពីចុងឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅ រវាងកូរ៉េខាងជើង និងរុស្ស៊ី ជាពិសេស ចំពេលមានការសង្ស័យថា កូរ៉េខាងជើងបាននិងកំពុងផ្តល់អាវុធដល់រុស្ស៊ី សម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជាថ្នូរនឹងជំនួយស្បៀងអាហារ និងបច្ចេកវិទ្យាអាវុធទំនើប ដែលមានសក្តានុពល។ វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅកូរ៉េខាងជើង លោក…