Category: One-Minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨-១៩ មិថុនា ២០២៤ តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី

    សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨-១៩ មិថុនា ២០២៤ តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី
  • ការសាងសង់ផ្លូវថ្មីៗត្រូវគិតគូរពីកំណើននៃការធ្វើដំណើរសម្រាប់ពេល១៥ឆ្នាំ ឬ២០ឆ្នាំទៅមុខ

    ការសាងសង់ផ្លូវថ្មីៗត្រូវគិតគូរពីកំណើននៃការធ្វើដំណើរសម្រាប់ពេល១៥ឆ្នាំ ឬ២០ឆ្នាំទៅមុខ

    មិនអាចដល់ពេលមានកំណើនហើយ ទៅគាស់កកាយតាមក្រោយនោះទេ #ams1minute

  • វៀតណាមដាក់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ៣៥លាននាក់នៅឆ្នាំ ២០៣០

    វៀតណាមដាក់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ៣៥លាននាក់នៅឆ្នាំ ២០៣០

    ហាណូយ៖ វៀតណាមមានបំណងប្រែក្លាយវិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចនាំមុខគេនៅឆ្នាំ ២០៣០ ជាផ្នែកមួយនៃផែនការមេ ដែលត្រូវបានអនុម័តដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្នុងពេលកន្លងមកនេះ។ ផែនការមេរបស់ប្រមុខដឹកនាំវៀតណាម បានកំណត់គោលដៅស្រូបទាញភ្ញៀវទេសចរអន្តរជាតិ ពី ២៥ ទៅ ២៨លាននាក់, អ្នកធ្វើដំណើរក្នុងស្រុក ១៣០លាននាក់ និងអត្រាកំណើនប្រចាំឆ្នាំ ពី ៨ ទៅ ៩ភាគរយនៃចំនួនភ្ញៀវទេសចរក្នុងស្រុកសរុបសម្រាប់ឆ្នាំ ២០២៥។ ប្រទេសវៀតណាម ទទួលបានភ្ញៀវបរទេសចំនួន ១២.៦លាននាក់កាលពីឆ្នាំ ២០២៣។ សម្រាប់នៅឆ្នាំ ២០៣០វិញ វៀតណាមរំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ ៣៥លាននាក់ ហើយកើនឡើងប្រចាំឆ្នាំពី ១៣ ទៅ ១៥ភាគរយ ខណៈដែលអ្នកធ្វើដំណើរក្នុងស្រុកកើនឡើងដល់ ១៦០លាននាក់ និងកើនឡើង ពី ៤ ទៅ ៥ភាគរយជារៀងរាល់ឆ្នាំ។ វិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងរួមចំណែកដោយផ្ទាល់ពី ៨ ទៅ ៩ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥ និងពី ១៣…

  • របាយការណ៍នៅថ្ងៃទី១៦ មិថុនា

    របាយការណ៍នៅថ្ងៃទី១៦ មិថុនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ៣នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៧ មិថុនា ២០២៤ #ams1minute

  • លោក ពូទីន ហៅកិច្ចព្រមព្រៀង G7 និង អ៊ុយក្រែន ជា “អំពើចោរកម្ម”

    លោក ពូទីន ហៅកិច្ចព្រមព្រៀង G7 និង អ៊ុយក្រែន ជា “អំពើចោរកម្ម”

    មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីមលោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសកិច្ចព្រមព្រៀងមួយរបស់បណ្តាប្រទេសលោកខាងលិច ក្នុងការផ្តល់កញ្ចប់ប្រាក់កម្ចីដល់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបានបង្កក ហើយបានសន្យាថា នឹងសងសឹកវិញ។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយ កាលពីពេលថ្មីៗនេះ ជាមួយមន្ត្រីមកពីក្រសួងការបរទេសរុស្ស៊ី លោក ពូទីន បាននិយាយថា មេដឹកនាំលោកខាងលិចកំពុងព្យាយាមបង្កើតមូលដ្ឋានច្បាប់មួយចំនួន សម្រាប់ការបង្កកទ្រព្យសម្បត្តិរុស្ស៊ី។ លោកបន្ថែមថា ទង្វើនេះប្រៀបដូចជាអំពើចោរកម្ម ហើយរឿងនេះនឹងទទួលការដាក់ទោសវិញ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ពូទីន កើតឡើងបន្ទាប់ពីសមាជិកក្រុមប្រទេស G7 បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី ដែលត្រូវបានបង្កក បន្ទាប់ពីលោក ពូទីន បានបញ្ជូនកងទ័ពរបស់គាត់ចូលទៅក្នុងប្រទេសជិតខាងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ បន្ទាប់ពីការប្រកាសនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៃក្រុមប្រទេស G7 នៅក្នុងប្រទេសអ៊ីតាលី ប្រធានាធិបតីអាមេរិក លោក ចូរ បៃដិន បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលដ៏សំខាន់ និងជាការរំលឹកមួយផ្សេងទៀត ចំពោះលោក ពូទីន ថា យើងមិនបោះបង់ការគាំទ្រអ៊ុយក្រែនទេ។ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង គ្រោងនឹងបញ្ចប់នៅក្នុងសប្តាហ៍ខាងមុខនេះ ហើយប្រាក់ត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅដល់អ៊ុយក្រែននៅចុងឆ្នាំ ២០២៤។…

  • មេដឹកនាំចិន៖ ទំនាក់ទំនងចិន និងអូស្រ្តាលី កំពុងដើរលើផ្លូវត្រូវ

    មេដឹកនាំចិន៖ ទំនាក់ទំនងចិន និងអូស្រ្តាលី កំពុងដើរលើផ្លូវត្រូវ

    កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានថ្លែងចេញពីទីក្រុងកង់បេរ៉ា នៅថ្ងៃចន្ទនេះថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី កំពុងស្ថិតនៅលើផ្លូវត្រូវ ខណៈដែលភាគីដៃគូពាណិជ្ជកម្មទាំងពីរបានផ្លាស់ប្តូរជម្លោះសេដ្ឋកិច្ចទ្វេភាគី។ ក្នុងនាមជាមេដឹកនាំចិនដែលមកបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក លោក លី បានជួបពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស បន្ទាប់ពីពិធីស្វាគមន៍នៅឯវិមានរដ្ឋសភា។ នាយករដ្ឋមន្រ្តីចិនរូបនេះ បានថ្លែងបន្ទាប់ពីកិច្ចប្រជុំនោះថា ក្នុងរយៈពេលតិចជាងមួយឆ្នាំ លោកនាយករដ្ឋមន្ត្រី អាល់បាណេស និងខ្ញុំបានជួបប្រជុំគ្នាជាច្រើនលើក ហើយក៏បានផ្លាស់ប្តូរទស្សនកិច្ចទៅកាន់ប្រទេសរៀងៗខ្លួនទៅវិញទៅមកផងដែរ។ ប្រការនេះបង្ហាញថា ប្រទេសរបស់ពួកយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់យើង ហើយថា ទំនាក់ទំនងនេះស្ថិតនៅលើផ្លូវត្រូវ នោះគឺការកែលម្អ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ លោក លី បន្ថែមថា គាត់ និងលោក អាល់បាណេស បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាដោយស្មោះត្រង់លើភាពខុសគ្នា និងការខ្វែងគំនិតគ្នាមួយចំនួន ខណៈដែលលោក អាល់បាណេស វិញ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការសន្ទនាដោយស្មោះត្រង់។ គួររម្លឹកផងដែរថា កាលពីឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មអូស្ត្រាលី និងចិនបានកើនឡើងដល់ជាង ២១៥ពាន់លានដុល្លារ ស្របពេលដែលរបាំងពាណិជ្ជកម្មរបស់ប្រទេសចិនត្រូវបានលុបចោល៕ ប្រភព៖…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅម៉ោងទៅនិងចេញពីបម្រើការងារ (Rush Hours) រដ្ឋបាលរាជធានី

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅម៉ោងទៅនិងចេញពីបម្រើការងារ (Rush Hours) រដ្ឋបាលរាជធានី

    ភ្នំពេញត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់មកសភាពធម្មតាវិញ។ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង

    ដើម្បីកាត់បន្ថយកម្ដៅ និងបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប វ័យឆ្លាត និងសន្សំសំចៃខ្ពស់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារ សាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន។ #ams1minute

  • “គោលបំណងសំខាន់ក្នុងការកសាងស្ពានអាកាសភ្លោះ គឺដើម្បីបញ្ចៀសការកកស្ទះហើយតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ តាមរយៈការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ”

    “គោលបំណងសំខាន់ក្នុងការកសាងស្ពានអាកាសភ្លោះ គឺដើម្បីបញ្ចៀសការកកស្ទះហើយតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ តាមរយៈការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ”

    ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ជាគម្រោងដែលប្រើប្រាស់ថវិកាសាងសង់ជាង ១៦លានដុល្លារអាម៉េរិក ប្រើប្រាស់រយៈពេលសាងសង់ ១២ខែ ជាប្រភេទបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ។ #ams1minute

  • សិង្ហបុរី ជាប្រទេសដែលមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (GDP Per Capita) ច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានសរុបដល់ ៨៨ ៤៥០ដុល្លារ

    សិង្ហបុរី ជាប្រទេសដែលមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (GDP Per Capita) ច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានសរុបដល់ ៨៨ ៤៥០ដុល្លារ

    សិង្ហបុរី មានចំនួនប្រជាជនត្រឹម ៥,៦លាននាក់ និងមានធនធានធម្មជាតិតិចតួច ប៉ុន្ដែទីតាំងរបស់ប្រទេសនេះ បានធ្វើឱ្យសិង្ហបុរី ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកមួយរបស់ពិភពលោក។ ឈរនៅលេខរៀងបន្ទាប់គឺ ប្រ៊ុយណេ ដែលមាន GDP Per Capita សរុប ៣៥ ១១០ដុល្លារ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេង។ ម៉ាឡេស៊ី និងថៃ ឈរលេខ៣ និងលេខ៤ ដោយមាន GDP Per Capita សរុប ១៣ ៣១០ដុល្លារ និង៧ ៨១០ដុល្លារ ហើយសេដ្ឋកិច្ចពឹងផ្អែកទៅលើវិស័យទេសចរណ៍ – Visual Capitalist #ams1minute