-
ថ្ងៃស្អែកនេះជាថ្ងៃទិវាលោកឳពុក

-
“រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា កាន់តែប្រសើរឡើង”

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដើម្បីពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងបង្កើនផលិតភាពដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ រួមទាំងការបង្កើនការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកបេឡាសន្តិសុខសង្គម ។ ជាមួយគ្នានេះ ការបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ និងការបង្កើតឱ្យមានការប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ គឺជាអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីលើកកម្ពស់ទំនួលខុសត្រូវសង្គម រួមទាំងការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះជាមួយនឹងការផ្តល់ប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សា។ #ams1minute
-
របាយការណ៍នៅថ្ងៃទី១៤ មិថុនា

-
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានអង្គព្រះមហាក្សត្រគង់ជា ព្រះប្រធាន អមដោយសមាជិកចំនួន ១១ រូប

-
អបអរសាទរ ខួប៦២ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ

-
អបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ

-
បុរីជនបទ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កម្ពុជាមាតុភូមិខ្ញុំ

-
បុរីជនបទ ភូមិសំព័រឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម កម្ពុជាមាតុភូមិខ្ញុំ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មិថុនា ២០២៤

១. World Bank ៖ ការនាំចេញទំនិញ និងសេវាកម្មរបស់កម្ពុជា បានជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច អាចនឹងមានកំណើន ៥,៨% នៅឆ្នាំនេះ និង ៦,១% នៅឆ្នាំ២០២៥ – AMS Economy ២. អ្នកជំនាញ៖ កម្ពុជាគួរតែរៀបចំតំបន់ទេសចរណ៍ បែបសាសនាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា – FN ៣. ឡាវប្រកាសផ្អាកជើងហោះហើរត្រង់មកកាន់កម្ពុជា – ស៊ីស៊ីថាមស៍ ៤. វៀតណាមគ្រោងដំឡើងពន្ធលើភេសជ្ជៈមានជាតិអាល់កុលដល់ ១០០% នៅឆ្នាំ២០៣០ – CNA ៥. អ៊ុយក្រែន និងជប៉ុន ចុះកិច្ចព្រមព្រៀងសន្តិសុខមានរយៈពេល១០ឆ្នាំ – Reuters #ams1minute
-
ប្រឡាយស្ទឹងព្រែកត្នោត ជួយរំដោះទឹកពីរាជធានីភ្នំពេញ និងជួយស្រោចស្រង់តំបន់ដែលលិចទឹកជាង ៣០ ម៉ឺនហិកតា ហើយនឹងក្លាយជាកន្លែងទេសចរណ៍សម្រាប់ក្មេងៗភ្ជាប់និស្ស័យជាមួយគ្នា
