Category: One-Minute

  • ឆាយកី កោះកុង កម្ពុជាមាតុភូមិខ្ញុំ🇰🇭

    ឆាយកី កោះកុង កម្ពុជាមាតុភូមិខ្ញុំ🇰🇭

    🎥 ខ្លាខ្មៅ #ams1minute

  • ផ្លូវជាតិលេខ ៧៦ ពីខេត្តមណ្ឌលគិរី ទៅកាន់ខេត្តរតនគិរី 🛣️🌿

    ផ្លូវជាតិលេខ ៧៦ ពីខេត្តមណ្ឌលគិរី ទៅកាន់ខេត្តរតនគិរី 🛣️🌿

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • របាយការណ៍នៅថ្ងៃទី១៣ មិថុនា

    របាយការណ៍នៅថ្ងៃទី១៣ មិថុនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៥នាក់ និងរបួស ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៤ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ករណីថ្មី ៩នាក់ អ្នកជាសះស្បើយ ៨នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៤ មិថុនា ២០២៤ #ams1minute

  • សង្ហិបុរី និងម៉ាឡេស៊ី ស្ថិតក្នុងចំណោមប្រទេសមានសុខសន្តិភាពបំផុតលើពិភពលោក

    សង្ហិបុរី និងម៉ាឡេស៊ី ស្ថិតក្នុងចំណោមប្រទេសមានសុខសន្តិភាពបំផុតលើពិភពលោក

    សង្ហិបុរី៖ មនុស្សគ្រប់គ្នា តែងតែចង់ទៅរស់នៅក្នុងប្រទេសជាតិ ដែលមានសន្តិភាព និងសុភមង្គល។ បច្ចុប្បន្ននេះបញ្ហាអំពើហិង្សា សង្រ្គាម និងភាពចលាចល បានកើតមានទ្បើងជាញឹកញាប់ នៅតាមបណ្ដាប្រទេសនានា ក្នុងពិភពលោកទូទាំពិភពលោក។ ប៉ុន្តែមិនមែនមានន័យថា ប្រទេសទាំងអស់សុទ្ធសឹងតែ ជួបរឿងបែបនេះទាំងអស់ទេ។ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព បានបង្ហាញនូវការសិក្សាសន្ទស្សន៍សន្តិភាពសកល ឬ The Global Peace Index (GPI) នៅក្នុងប្រទេសចំនួន១០ ដែលមានសន្តិភាពបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤។ ទី១.អ៊ីស្លង់ បានឈរលើកំពូលតារាងក្នុងរយៈពេល ១៦ឆ្នាំជាប់ៗគ្នា, ទី២.អៀរឡង់, ទី៣.អូទ្រីស, ទី៤.នូវែលសេឡង់, ទី៥.សិង្ហបុរី, ទី៦.ស្វីស, ទី៧.ព័រទុយហ្គាល់, ទី៨.ដាណឺម៉ាក, ទី៩.ស្លូវេនី និងទី១០.ម៉ាឡេស៊ី។ ការផ្តល់នូវសន្ទស្សន៍នេះ ផ្អែកលើសូចនាករចំនួន២៣ផ្សេងៗគ្នា រួមបញ្ចូលទាំងកម្រិតនៃឧក្រិដ្ឋកម្ម, អំពើហិង្សា, ទំនាក់ទំនងជាមួយប្រទេសជិតខាង, អស្ថិរភាពនយោបាយ, សកម្មភាពភេរវករ, ការស្លាប់ដោយសារជម្លោះ, ការចំណាយលើវិស័យយោធា និងការចូលរួមចំណែកបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាដើម៕ ប្រភព៖ timeout ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន ដែលសម្រេចបានប្រមាណ ៧៦% ដោយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤

    គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន ដែលសម្រេចបានប្រមាណ ៧៦% ដោយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤

    ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ១. ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០ គ.ម សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក (ក្បាលហុង) ចំនួន ១កន្លែង ២. សាងសង់សំណង់ទ្វារទឹកនិងស្ដារស្ទឹងតូចប្រវែង ៥១ គ.ម ចាប់ពីស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៣. សាងសង់ស្ថានីយបូមទឹកសាក់សំពៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលមានសំណង់អគារកម្ពស់ ៨ម៉ែត្រ មានក្បាលបូម ៦គ្រឿង ៤. ស្តារប្រឡាយព្រែកហូរ ប្រវែង ៧.២ គ.ម នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។ #ams1minute

  • មេធំ Tiktok ជំរុះបុគ្គលិករាប់រយនាក់នៅឥណ្ឌូនេស៊ី

    មេធំ Tiktok ជំរុះបុគ្គលិករាប់រយនាក់នៅឥណ្ឌូនេស៊ី

    ហ្សាការតា៖ ក្រុមហ៊ុន ByteDance កំពុងកាត់បន្ថយបុគ្គលិកប្រហែល ៤៥០នាក់នៅក្នុងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី ដែលនេះជាការជំរុះបុគ្គលិកលើកដំបូង ចាប់តាំងពីការរួមបញ្ចូលគ្នារវាង TikTok ជាមួយគូប្រជែង Tokopedia កាលពីខែមករាដើមឆ្នាំនេះ។ ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន ByteDance ដែលស្មើនឹងប្រហែល ៩ភាគរយនៃផ្នែកពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ីនេះ នឹងចាប់ផ្តើមភ្លាមៗនៅក្នុងខែមិថុនា នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ ប៉ុន្តែចំនួនបុគ្គលិកពិតប្រាកដកំពុងស្ថិតក្រោមការពិភាក្សា ហើយអាចប្រែប្រួលនៅពេលដែលលក្ខខណ្ឌផ្លាស់ប្តូរ។ ការកាត់បន្ថយបុគ្គលិកនេះជាសញ្ញាថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ByteDance របស់ចិន កំពុងធ្វើការកែលំអប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយស្វែងរកការកាត់បន្ថយការចំណាយ បន្ទាប់ពីការរួមបញ្ចូលគ្នារវាង TikTok Shop ជាមួយ Tokopedia របស់ក្រុមហ៊ុន GoTo Group ក្នុងកិច្ចព្រមព្រៀងមានតម្លៃ ១.៥ពាន់លានដុល្លារ។ បន្ទាប់ពីការរួមបញ្ចូលគ្នារវាង TikTok Shop និង Tokopedia អាជីវកម្មអេឡិចត្រូនិកឥណ្ឌូនេស៊ីរបស់ ByteDance មានបុគ្គលិកប្រហែល ៥,០០០។ ឥណ្ឌូនេស៊ីគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដំបូងបំផុត សម្រាប់ការបំពេញមហិច្ឆតាផ្នែកពាណិជ្ជកម្មអេឡិចត្រូនិករបស់ ByteDance ហើយរហូតមកទល់ពេលនេះ ខ្លួនក៏បាននឹងកំពុងប្រឈមមុខនូវការប្រកួតប្រជែងខ្លាំងពីគូប្រជែងមួយចំនួន មានដូចជា Sea’s Shopee និង Alibaba Group…

  • ថៃចង់សហការនឹងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន១១ ជំរុញកំណើនភ្ញៀវទេសចរ

    ថៃចង់សហការនឹងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន១១ ជំរុញកំណើនភ្ញៀវទេសចរ

    បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងស្វែងរកភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ យ៉ាងហោចណាស់ចំនួន១១ ក្នុងគោលបំណងជំរុញកំណើនភ្ញៀវទេសចរ ចាប់ពីឆមាសទីពីរ ឆ្នាំ ២០២៤នេះ។ លោក Siripakorn Cheawsamoot អនុប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រចាំតំបន់អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិក បាននិយាយថា ទីភ្នាក់ងារនេះគ្រោងនឹងពង្រឹងទីផ្សារទេសចរណ៍ដ៏មានសក្តានុពល ដោយប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងតំបន់ទាំងនោះ ដែលដំណើរការជើងហោះហើរមកកាន់ប្រទេសថៃ។ លោកបន្តថា ទីផ្សារទេសចរណ៍រយៈពេលវែងបានព្យាករថា នឹងបង្កើតប្រាក់ចំណូលបានយ៉ាងហោចណាស់ ២០.៩៦ពាន់លានដុល្លារនៅឆ្នាំ ២០២៤នេះ ពីចំនួនភ្ញៀវបរទេសចំនួន ១០.៨លាននាក់។ លោកបន្ថែមថា ទីផ្សាររបស់ TAT នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ នឹងផ្តោតលើតំបន់មានសក្តានុពលចំនួនពីរ គឺអឺរ៉ុប និង មជ្ឈឹមបូព៌ា។ ភ្ញៀវទេសចរមកពីប្រទេសអឺរ៉ុបចំនួន៥ បានកើនឡើងខ្លាំងយ៉ាងគំហុក ក្នុងនោះប្រទេសបារាំង ៣៨.៧ភាគរយ, អាល្លឺម៉ង់ ៣២ភាគរយ ចក្រភពអង់គ្លេស ២២.៦ភាគរយ, រុស្ស៊ី ១៤.៨ភាគរយ និងសហរដ្ឋអាមេរិក ១៤.៣ភាគរយ។ គិតត្រឹមថ្ងៃទី២៩ ខែឧសភា ជើងហោះហើរដឹកភ្ញៀវទេសចរក្នុងអំឡុងរដូវក្តៅ បានស្ទុះឡើងខ្លាំងលើសពីចំនួនមុនពេលផ្ទុះជំងឺរាតត្បាត ដែលភាគច្រើនមកពីតំបន់មជ្ឈឹមបូព៌ា ជាមួយនឹងអត្រាងើបឡើងវិញ…

  • កងទ័ពជើងទឹកអាមេរិកមាននាវាចម្បាំងជាង ៣,៦លានតោននៅក្នុងកងនាវារបស់ខ្លួន

    កងទ័ពជើងទឹកអាមេរិកមាននាវាចម្បាំងជាង ៣,៦លានតោននៅក្នុងកងនាវារបស់ខ្លួន

    ដែលមានទំហំជិតពីរដងនៃទំហំកងនាវារបស់ចិនដែលមានត្រឹមតែជាង ២ លានតោន។ ខណៈចិនបានព្យាយាមបង្កើនចំនួននាវាចម្បាំងរបស់ខ្លួនរហូតដល់ ១ ០១៥គ្រឿង នាវាចម្បាំងរបស់ចិននៅមានទំហំតូចជាង និងមិនសូវជឿនលឿនដូចសមភាគីអាមេរិកឡើយ។ ដោយឡែក កងឆ្មាំឆ្នេរសមុទ្រចិនទទួលបាននាវាចាស់ៗជាច្រើនពីកងនាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ដោយនាវាភាគច្រើន គឺជានាវាល្បាត និងនាវាចម្បាំងតាមឆ្នេរសមុទ្រដែលមានទម្ងន់ជាមធ្យម ៧១១តោន ហើយមិនអាចធ្វើដំណើរទៅឆ្ងាយពីឆ្នេរសមុទ្ររបស់ចិនឡើយ – Visual Capitalist #ams1minute

  • មនុស្ស ១២០លាននាក់ នៅ ៣០ប្រទេស ត្រូវបង្ខំឲ្យផ្លាស់ទីលំនៅ

    មនុស្ស ១២០លាននាក់ នៅ ៣០ប្រទេស ត្រូវបង្ខំឲ្យផ្លាស់ទីលំនៅ

    កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិ ហៅកាត់ UN បានចេញផ្សាយរបាយការណ៍ចុងក្រោយថា គិតត្រឹមចុងខែមេសា មនុស្សចំនួន១២០លាននាក់នៅក្នុងជិត៣០ប្រទេស ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅ ដោយសារតែសង្គ្រាម, អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ។ នេះគឺជាការបំបែកកំណត់ត្រាថ្មីមួយ បើធៀបនឹងចំនួនគិតត្រឹមចុងឆ្នាំមុន ដែលមានមនុស្សត្រឹមជាង១១៧លាននាក់។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNHCR របស់ UN បានចាត់ទុកចំនួនដែលកើនឡើងឥតឈប់ឈរ នៃការផ្លាស់ទីលំនៅថាបែបនេះថា គឺជា «រឿងដ៏គួរឱ្យភ័យខ្លាច ចំពោះស្ថានភាពពិភពលោក»។ ប្រធាន UNHCR លោក Filippo Grandi បានប្រាប់ថា ការជម្លៀសដោយបង្ខំបានកើនឡើងយ៉ាងច្រើន ក្នុងរយៈពេលចុងក្រោយ ដោយសារតែជម្លោះនៅតំបន់ហ្គាហ្សា ស៊ូដង់ និងមីយ៉ាន់ម៉ា ព្រមទាំងអ៊ុយក្រែន ។ UNHCR បានឲ្យដឹងដែរថា តាំងពីឆ្នាំ២០១២មក ចំនួនជនភៀសខ្លួនបានកើនឡើង ១២ឆ្នាំ ជាប់ៗគ្នា ចំពេលមានវិបត្តិថ្មីៗ ដូចជា បញ្ហាភូមិសាស្ត្រនយោបាយ និងបរាជ័យក្នុងការដោះស្រាយ ដែលមានរយៈពេលយូរ។ របាយការណ៍ UNHCR ឲ្យដឹងទៀតថា ស៊ីរីនៅតែជាប្រទេស ដែលមានបញ្ហាវិបត្តិជនភៀសខ្លួនដ៏ធំបំផុត របស់ពិភពលោក ក្នុងនោះ…

  • អាមេរិក៖ ទឹកជំនន់លិចផ្លូវ នៅភាគខាងត្បូង រដ្ឋផ្លរីដា

    អាមេរិក៖ ទឹកជំនន់លិចផ្លូវ នៅភាគខាងត្បូង រដ្ឋផ្លរីដា

    អាមេរិក៖ គ្រោះមហន្តរាយទឹកជំនន់ ដែលបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងក្លា រយៈពេលបីថ្ងៃ ជាប់ៗគ្នា គិតត្រឹមថ្ងៃព្រហស្បតិ៍ បានធ្វើឲ្យភាគខាងត្បូងរដ្ឋ ផ្លរីដា ត្រូវបានជន់លិច ក្នុងនោះ នៅតំបន់ Miami-Dade បង្ហាញពីរថយន្តជាប់គាំង និងធ្វើដំណើរ នៅក្នុងទឹក។ ព្យុះដែលកើតមាន តាំងពីថ្ងៃពុធ បានធ្វើឲ្យផ្លូវថ្នល់ទៅជាប្រឡាយ ហើយផ្ទះសម្បែងរបស់ប្រជាជនត្រូវទឹកហូរចូលទៅខាងក្នុង។ ផ្នែកខ្លះ នៃរដ្ឋផ្លរីដាខាងត្បូង រួមទាំងទីក្រុងម៉ៃអាមី ស្ថិតនៅក្រោមកម្រិតដ៏កម្រ ចំពោះហានិភ័យខ្ពស់នៃជំនន់ទឹកភ្លៀង គឺកម្រិត៤លើ៤ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ ហៅកាត់ WPC។ មនុស្សជាង ៨លាននាក់ ស្ថិតនៅក្រោមការព្រមានអំពីទឹកជំនន់ រួមទាំងនៅតំបន់ Fort Lauderdale, Miami និង Naples គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ កម្ពស់ទឹកភ្លៀងធ្លាក់ ក្នុងកម្រិតកត់សម្គាល់ ត្រូវបានគេព្យាករណ៍ថានឹងមានបន្តទៀត នៅថ្ងៃសុក្រនេះ៕ ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត