Category: One-Minute

  • អាជ្ញាធរហុងឌូរ៉ាស ដុតបំផ្លាញកូកាអ៊ីន ៥,៦តោន

    អាជ្ញាធរហុងឌូរ៉ាស ដុតបំផ្លាញកូកាអ៊ីន ៥,៦តោន

    បរទេស៖ អាជ្ញាធរនៅក្នុងប្រទេសហុងឌូរ៉ាស កាលពីថ្ងៃព្រហស្បតិ៍ បានដុតបំផ្លាញកូកាអ៊ីន ចំនួនជាង ៥,៦តោន ដែលរឹបអូសបាន នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន កន្លងមក នេះបើយោងតាមការិយាល័យរដ្ឋអាជ្ញាសាធារណៈ។ ប្រភពបានបន្តថា គ្រឿងញៀនទាំងនេះ ត្រូវបានរឹបអូសបាន ក្នុងរយៈពេលបីខែ ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ ដែលភាគច្រើន នៅក្នុងដែនទឹកនៃសមុទ្រការ៉ាប៊ីន។ កូកាអ៊ីន ទាំងចំនួន ៥៦៣១គីឡូក្រាមនេះ ត្រូវបានដុត នៅក្នុងវាលនៃកងកម្លាំងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅជាយក្រុងភាគខាងត្បូង នៃរដ្ឋធានី Tegucigalpa ។ ប្រទេសហុងឌូរ៉ាស និងបណ្តាប្រទេសនៅអាមេរិកកណ្តាលផ្សេងទៀត ត្រូវបានចាត់ទុកថា ជាចំណុចដឹកជញ្ជូនឆ្លងកាត់នៃកូកាអ៊ីន ពីប្រទេសផលិត នៅតំបន់អាមេរិកខាងត្បូង ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី៩ ខែមេសា កន្លងទៅនេះ គ្រឿងញៀនទម្ងន់១៣៥០គីឡូក្រាម ដែលរឹបអូសបាន ត្រូវបានដុតបំផ្លាញ នៅប្រទេសហុងឌូរ៉ាស ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ក្រុងក្រចេះ ខេត្តក្រចេះ កម្ពុជាមាតុភូមិខ្ញុំ

    ក្រុងក្រចេះ ខេត្តក្រចេះ កម្ពុជាមាតុភូមិខ្ញុំ
  • ឡាន Ford នឹងកាត់បន្ថយបុគ្គលិក ១៦០០នាក់ទៀត នៅអេស្ប៉ាញ

    ឡាន Ford នឹងកាត់បន្ថយបុគ្គលិក ១៦០០នាក់ទៀត នៅអេស្ប៉ាញ

    បរទេស៖ ការកាត់បន្ថយបុគ្គលិក របស់ក្រុមហ៊ុនផលិតរថយន្ត Ford នៅប្រទេសអេស្ប៉ាញ នឹងកើនដល់ ៣ពាន់នាក់ ពោលគឺបន្ទាប់ពីក្រុមហ៊ុនមួយនេះ ទើបបានប្រកាសថា នឹងកាត់ ចំនួន១៦០០នាក់ បន្ថែមទៀត។ កាលពីឆ្នាំមុន ក្រុមហ៊ុនអាមេរិកមួយនេះ បានកាត់បន្ថយបុគ្គលិក ចំនួន១១០០នាក់ នៅរោងចក្រ Almussafes ក្បែរនឹងទីក្រុង Valencia ភាគខាងកើត ប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនថា ការកាត់បន្ថយនេះ បានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុន Ford បានសម្រេចចិត្តបញ្ឈប់ការផលិត ម៉ូដែល S-Max និង Galaxy នៅរោងចក្រ មួយនេះ។ ការកាត់បន្ថយបុគ្គលិកក្នុងទម្រង់ទ្រាយធំដូច្នេះ បានធ្វើឱ្យមានការខឹងសម្បារ ដល់រដ្ឋាភិបាលអេស្ប៉ាញ ហើយសហជីប UGT បានបង្ហាញពីការប៉ះពាល់ខ្លាំង ដល់កម្លាំងការងារ នៅអេស្ប៉ាញ។ កាត់បន្ថយបុគ្គលិកនេះ បានកើតមានឡើង ស្របពេលដែលក្រុមហ៊ុន Ford បាននិងកំពុងរៀបចំប្រតិបត្តិការឡើងវិញ នៅតំបន់អឺរ៉ុប។ កាលពីមួយខែមុន Ford ក៏បានកាត់បន្ថយមុខតំណែង រាប់ពាន់នាក់ នៅប្រទេសអាល្លឺម៉ង់ និង អង់គ្លេស…

  • អឺរ៉ុបស្លាប់ជិត ៣លាននាក់ ព្រោះស្រា និងឧស្សាហកម្មធំៗបីទៀត

    អឺរ៉ុបស្លាប់ជិត ៣លាននាក់ ព្រោះស្រា និងឧស្សាហកម្មធំៗបីទៀត

    នៅតំបន់អឺរ៉ុប ក្នុងមួយឆ្នាំ មានមនុស្ស២លាន៧សែននាក់បានស្លាប់ ដោយសារតែ ស្រា, ថ្នាំជក់, អាហារកែច្នៃជ្រុល និង ឥន្ធនៈហ្វូស៊ីល។ នេះបើតាមអះអាងរបស់អង្គការសុខភាពពិភពលោក ហៅកាត់ WHO កាលពីថ្ងៃពុធ។ WHO បានស្តីបន្ទោសឧស្សាហកម្មធំៗទាំងនោះថា បានរារាំងគោលនយោបាយសាធារណៈ ខណៈដែលវិធានការទាំងនេះ អាចប៉ះពាល់ដល់ប្រាក់ចំណេញ របស់ពួកគេ។ លោក Hans Kluge នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អឺរ៉ុប និងបណ្តាប្រទេស នៅតំបន់អាស៊ីកណ្តាលផ្សេងទៀត សរុប៥៣ប្រទេស បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ឧស្សាហកម្មទាំងបួនបានសម្លាប់មនុស្ស យ៉ាងតិចណាស់ ចំនួន៧០០០នាក់ ជារៀងរាល់ថ្ងៃ ក្នុងតំបន់ដែលលោកទទួលបន្ទុក។ សេចក្តីថ្លែងការណ៍របស់ WHO បានចេញផ្សាយថា យុទ្ធសាស្ត្រលក់របស់ឧស្សាហកម្មទាំងនេះ មានលក្ខណៈកេងប្រវ័ញ្ចជនងាយរងគ្រោះ តាមរយៈយុទ្ធសាស្រ្តទីផ្សារ, ការបំភាន់អ្នកប្រើប្រាស់ និងការអះអាងមិនពិត អំពីអត្ថប្រយោជន៍នៃផលិតផល ឬ សម្អាងលើលិខិតសម្គាល់បរិស្ថាន ជាដើម។ WHO បានបន្ថែមថា យុទ្ធសាស្ត្រទាំងនេះគំរាមកំហែងដល់សុខភាពសាធារណៈ ប្រចាំសតវត្ស ហើយរារាំងប្រទេសទាំងនោះ ឈានដល់គោលដៅសម្រេចវឌ្ឍនភាពសុខភាព របស់ប្រជាពលរដ្ឋ ដែលនាំឲ្យប្រឈមនឹងជំងឺសរសៃឈាមបេះដូង, មហារីក…

  • Apple ដណ្តើមតំណែងពី Microsoft វិញៗ ក្លាយជាក្រុមហ៊ុនមានបំផុតលើលោក

    Apple ដណ្តើមតំណែងពី Microsoft វិញៗ ក្លាយជាក្រុមហ៊ុនមានបំផុតលើលោក

    ក្រុមហ៊ុនបច្ចេកវិទ្យា Apple កាលពីថ្ងៃពុធ បានចំណាយពេលយ៉ាងខ្លី ដណ្តើមបានតំណែងជាក្រុមហ៊ុនមានតម្លៃបំផុត នៅក្នុងពិភពលោក ដែលវាស់វែងដោយតម្លៃភាគហ៊ុន នៅផ្សាហ៊ុនអាមេរិក Wall Street ។ ការយកបានតំណែងកំពូលដូច្នេះឡើងវិញ បានកើតមានឡើង ក្រោយពេល ត្រឹមតែ២ ឬ បី ម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Microsoft បានគ្រងតំណែងមួយនេះ។ ការឈរលើចំណុចកំពូល ជាមួយនឹងតម្លៃក្រុមហ៊ុន ហក់ដល់ ៣.២៦លានលានដុល្លារ បានកើតមានឡើង បន្ទាប់ពី Apple ទើបបានប្រកាសមុខងារ AI យុទ្ធសាស្ត្រ នៅក្នុងសន្និសីទស្តីពីការអភិវឌ្ឍន៍ប្រចាំឆ្នាំ របស់ខ្លួន កាលពីថ្ងៃចន្ទ។ Apple បានបង្ហាញនូវវេទិកា AI ថ្មីមួយ Apple Intelligence ដែលនឹងត្រូវបានបន្ថែម ជាបណ្តើរៗ ទៅក្នុងការអភិវឌ្ឍថ្មី នៃប្រព័ន្ធប្រតិបត្តិការ iOS 18 ។ អ្នកវិភាគជឿជាក់ថា ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ iPhone នឹងជំរុញឱ្យអ្នកប្រើប្រាស់របស់ Apple ឈានដល់ ១.៥ ពាន់លាននាក់…

  • តំបន់ប្រាសាទក្រិក សម័យរ៉ូម៉ាំង ប្រឈមលិចបាត់ក្នុងសមុទ្រ

    តំបន់ប្រាសាទក្រិក សម័យរ៉ូម៉ាំង ប្រឈមលិចបាត់ក្នុងសមុទ្រ

    តំបន់ប្រាសាទក្រិកបុរាណសម័យ រ៉ូម៉ាំង Delos អាយុកាល២ពាន់ឆ្នាំ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការ UNESCO ប្រឈមនឹងការលិចបាត់ ដោយសារការកើនឡើងនៃកម្រិតនីវវ៉ូទឹកសមុទ្រ ដែលហ៊ុព័ទ្ធជុំវិញ។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មក ដោយសារកំណើនទឹកសមុទ្រ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យទីតាំងល្បីល្បាញនិងសម្បូរប្រាសាទមួយនេះ មានហានិភ័យខ្ពស់ដែលអាចនឹងបាត់បង់ ជារៀងរហូត។ លោកស្រី Veronique Chankowski ប្រធានសាលាបុរាណវិទ្យាបារាំង ប្រចាំទីក្រុងអាថែន ដែលបានដឹកនាំសកម្មភាពអភិរក្សទីតាំងនេះ ជាច្រើនឆ្នាំ បាននិយាយថា ៥០ឆ្នាំទៀត តំបន់ Delos អាចនឹងបាត់ខ្លួន។ លោកស្រីបានសង្កេតឃើញពីការបាក់បែកហេដ្ឋារចនាសម្ព័ន្ធបុរាណបន្ថែមទៀត នៅប៉ុន្មានចុងឆ្នាំក្រោយនេះ បើទោះបីជាគេបានប្រើឈើដើម្បីជាជំនួយទ្រទ្រង់ក៏ដោយ។ តំបន់ប្រាសាទ នេះស្ថិតនៅលើប្រជុំកោះ Aegean Sea នៃច្រកសមុទ្រមេឌីទែរ៉ាណេ រវាងអឺរ៉ុប និងអាស៊ី។ តំបន់នេះទាក់ទាញអ្នកទស្សនា រាប់សែននាក់ ក្នុងមួយឆ្នាំៗ ដោយត្រូវធ្វើដំណើរតាមទឹក បានទៅដល់ទីនោះ។ សម្រាប់ជនជាតិក្រិចបុរាណ Delos គឺជាស្រុកកំណើតរបស់ ពួកអាទិទេព ដែលត្រូវបានគោរព ទាំងក្រិក និងរ៉ូម។ Delos បានទាក់ទាញអ្នកធ្វើធម្មយាត្រា និងអ្នកជំនួញជាច្រើន ហើយទីបំផុត បានក្លាយទៅជាទីក្រុង…

  • សៀវភៅចាស់បំផុតមួយក្បាល ដាក់លក់ក្នុងតម្លៃជិត ៤លានដុល្លារ

    សៀវភៅចាស់បំផុតមួយក្បាល ដាក់លក់ក្នុងតម្លៃជិត ៤លានដុល្លារ

    សៀវភៅមួយក្បាល ដែលមានវ័យចំណាស់ជាងគេ នៅលើពិភពលោក ត្រូវបានដាក់លក់ដេញថ្លៃ ក្នុងតម្លៃ ជិត៤លានដុល្លារអាមេរិក នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ សៀវភៅនេះមានចំណងជើងថា Crosby-Schoyen Codex ដែលពីមុនជាកម្មសិទ្ធិរបស់អ្នកជំនួញជនជាតិន័រវេស និងជាអ្នកប្រមូលសៀវភៅកម្រ គឺលោក Martin Schoyen។ សៀវភៅនេះត្រូវគេដឹងថាបានចម្លងចេញពីព្រះគម្ពីរ ដ៏សំខាន់ចំនួនពីរ។ ការដេញថ្លៃធ្វើឡើង តាមអ៊ីនធឺណិត និង ដោយផ្ទាល់។ នៅទីបំផុត កាលពីថ្ងៃអង្គារ សៀវភៅមួយក្បាលនេះ ត្រូវបានលក់ឲ្យអ្នកទិញ លាក់អត្តសញ្ញាណម្នាក់ ក្នុងតម្លៃជាង៣លាន៨សែនដុល្លារ បូករួមទាំងពន្ធ។ កាលពីឆ្នាំមុន ព្រះគម្ពីរភាសាហេព្រើរ Codex Sassoon ដែលមានអាយុកាល ជាង១ម៉ឺនឆ្នាំ ត្រូវបានលក់ ក្នុងតម្លៃ ជាង៣៨លានដុល្លារ នៅអាមេរិក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ២៥ឆ្នាំនៃសុខសន្តិភាព

    ២៥ឆ្នាំនៃសុខសន្តិភាព

    ចំណូលប្រជាជនម្នាក់ៗកើនពី ២៧៩ ដុល្លារអាម៉េរិកនៅឆ្នាំ១៩៩៨ ដល់ ២ ៦២៧ ដុល្លារអាម៉េរិកនៅឆ្នាំ២០២៤ #ams1minute

  • ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

    ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

    📷 Gazette ប្រជាជន #ams1minute

  • កម្ពុជាឈឺចាប់ខ្លាំងណាស់ នៅពេលដែលអន្តរជាតិផ្តល់អាសនៈអង្គការសហប្រជាជាតិឱ្យខ្មែរក្រហម

    កម្ពុជាឈឺចាប់ខ្លាំងណាស់ នៅពេលដែលអន្តរជាតិផ្តល់អាសនៈអង្គការសហប្រជាជាតិឱ្យខ្មែរក្រហម