-
ពុទ្ធឱវាទ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មិថុនា ២០២៤

១. កម្ពុជារកចំណូលបានជាង៦២លានដុល្លារពីការនាំចេញផ្លែចេក – កម្ពុជាថ្មី ២. ស្ថានភាពវិស័យកាត់ដេរឆ្នាំ២០២៤ មានភាពល្អប្រសើរ ខណៈការនាំចេញសម្រេចជាង ៥ពាន់លានដុល្លារ កើនជាង២០% – FN ៣. ជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌា ត្រៀមចាប់ផ្ដើមនៅថ្ងៃទី១៦ មិថុនានេះ – ស៊ីស៊ីថាមស៍ ៤. លោក Stoltenberg ថា NATO កំពុងកែសម្រួលឃ្លាំងអាវុធនុយក្លេអ៊ែរ ទប់ទល់នឹងការគំរាមកំហែង – AFP ៥. នាយករដ្ឋមន្រ្តីអង់គ្លេស នឹងប្រកាសជំនួយប្រហែល ៣១០លានដុល្លារ សំរាប់អ៊ុយក្រែន អំឡុងកិច្ចប្រជុំ G7 – Reuters #ams1minute
-
កម្ពុជា-គុយបា សន្យាពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ

ប្រមុខការទូតកម្ពុជា និង ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា Milena Caridad Zaldivar បានសន្យាពង្រឹងទំនាក់ទំនងក្រោមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងបានឯកភាពគ្នាផងដែរក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដែលមានសក្តានុពល រួមទាំង កសិ-ពាណិជ្ជកម្ម ផលិតកម្មស្រូវ និងការវិនិយោគ។ លោកជំទាវ ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់គុយបា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយកម្ពុជា ជាពិសេសលើវិស័យកសិកម្ម កីឡា សុខាភិបាល និងការផ្លាស់ប្តូរការអប់រំ។ #ams1minute
-
រដ្ឋាភិបាលអៀរឡង់ប្តេជ្ញាចិត្តនឹងពង្រឹងចំណងមិត្តភាពក្នុងតំបន់

ជាពិសេសលើកម្ពុជា ដោយផ្តោតលើវិស័យអប់រំដែលជាសសរស្តម្ភសំខាន់នៃកម្មវិធីកិច្ចសហប្រតិបត្តិការរបស់អៀរឡង់ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋអៀរឡង់ Deirdre Ní Fhallúin ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី ឬគណៈកម្មការសេដ្ឋកិច្ចចម្រុះ ដែលនឹងត្រួសត្រាយផ្លូវដើម្បីពង្រឹង និងស្វែងរកវិស័យថ្មីសម្រាប់ភាពជាដៃគូ ជាពិសេសក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ #ams1minute
-
ឆ្នេរអង្កោលឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កម្ពុជាមាតុភូមិខ្ញុំ

-
អ៊ីស្លង់អនុញ្ញាតឲ្យនេសាទត្រីបាឡែនខ្នាតធំ Fin Whales

ប្រទេសអ៊ីស្លង់បានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុន Hvalur នេសាទត្រីបាឡែន Fin Whales ដែលជាប្រភេទត្រីបាឡែនខ្នាតធំនិងវែងបំផុត លំដាប់ទី២ បន្ទាប់ពីត្រីបាឡែនខៀវ ឬ Blue Whales ។ Fin Whales ធំបំផុតអាចមានប្រវែងដល់ ២៦ម៉ែត្រ ទម្ងន់ជាង៨ម៉ឺនគីឡូក្រាម។ រដ្ឋាភិបាលបានចេញអាជ្ញាប័ណ្ណ «រដូវបរបាញ់ ឆ្នាំ២០២៤» កាលពីថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសម្លាប់ត្រីបាឡែនប្រភេទនេះ ចំនួន១២៨ក្បាល ចាប់ពីខែមិថុនា ដល់ខែកញ្ញា ដែលជារដូវនេសាទ។ រដ្ឋាភិបាលអះអាងថា ការសម្រេចចិត្តនេះ គឺផ្អែកលើវិធីសាស្រ្តប្រុងប្រយ័ត្ន និងឆ្លុះបញ្ចាំងពីការបង្កើនការប្រើប្រាស់ធនធានត្រីបាឡែន ប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុន Hvalur ដែលត្រូវបានគេជឿថា មាននាវានេសាទបាឡែនធំៗ ចំនួនពីរគ្រឿង ធ្លាប់ត្រូវបានអនុញ្ញាតឱ្យបរបាញ់ត្រីបាឡែន ចំនួន១៦១ក្បាល កាលពីឆ្នាំមុន។ បច្ចុប្បន្ន ប្រទេសអ៊ីស្លង់, ន័រវែស និងជប៉ុន គឺជាប្រទេសតែបីប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យមានការនេសាទត្រីបាឡែន។ អ៊ីស្លង់នាំចេញសាច់ត្រីប្រភេទនេះ ភាគច្រើន ទៅកាន់ប្រទេសជប៉ុន។ យ៉ាងណាមិញ ការអនុវត្តនេះបានបង្កឱ្យមានការតវ៉ាពីក្រុមអភិរក្ស ដែលចាត់ទុកត្រីបាឡែន Fin ងាយនឹងផុតពូជខ្លាំង ដូចត្រីបាឡែនខៀវដែរ។ នៅក្នុងការស្ទង់មតិ…
-
ថៃ-ឡាវដំណើរការបណ្តាញផ្លូវដែកតភ្ជាប់គ្នា នៅខែក្រោយ

ប្រទេសថៃ និងឡាវកំពុងត្រៀមដាក់ឱ្យដំណើរការសាកល្បងនូវបណ្តាញផ្លូវដែកតភ្ជាប់រវាងទីក្រុងបាងកក និងទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី១៣-១៤ ខែកក្តដា។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation។ ប្រភពបានឲ្យដឹងថា គម្រោងនេះត្រូវបានប្រកាសឲ្យដឹង នៅក្នុងជំនួប រវាងថ្នាក់ដឹកនាំនៃអាជ្ញាធរផ្លូវដែករដ្ឋថៃ ហៅកាត់ SRT ជាមួយតំណាងក្រុមហ៊ុនសហគ្រាសផ្លូវដែកជាតិឡាវ Daochinda SIHARATH កាលពីពេលថ្មីនេះ។ យ៉ាងណាមិញ SRT នៅតែមិនទាន់បង្ហាញលម្អិត អំពីពេលវេលាធ្វើដំណើរ, ថ្លៃរថភ្លើង ឬ ប្រភេទរថភ្លើង ដែលនឹងប្រើប្រាស់ លើផ្លូវដែកមួយនេះ នៅឡើយទេ ហើយក៏ពុំទាន់ព័ត៌មានលម្អិត អំពីប្រវែង និងការចំណាយសាងសង់សរុបដែរ បើផ្អែកតាមការចេញផ្សាយចុងក្រោយបង្អស់របស់ The Nation។ បើតាមកាសែត Nikke Asia ផ្លូវដែកថៃដែលភ្ជាប់ជាមួយឡាវនេះ ក៏ភ្ជាប់ជាមួយបណ្តាញផ្លូវដែករបស់ចិនដែរ ហើយគោលដៅសំខាន់គឺដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងបី ដោយថៃរំពឹងថា ខ្លួននឹងក្លាយជាតំបន់ភស្តុភារកម្ម ដ៏សំខាន់។ គួររម្លឹកថា មុនពេលត្រៀមសាកល្បងនេះ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone កាលពីខែតុលា…
-
ជប៉ុនបង្កើនសន្ទុះនាំចេញអាហារសមុទ្រទៅប្រទេសអាស៊ីអាគ្នេយ៍

តូក្យូ៖ ប្រទេសជប៉ុនកំពុងបង្វែរការនាំចេញអាហារសមុទ្ររបស់ខ្លួន ចូលទៅកាន់ទីផ្សារប្រទេសផ្សេងៗទៀត ក្រៅពីប្រទេសចិន ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហរដ្ឋអាមេរិក។ ថ្មីៗនេះ ប្រទេសជប៉ុនបានដាក់គោលដៅនាំចេញអាហារសមុទ្ររបស់ខ្លួន ឱ្យកើនឡើងទ្វេដងទៅកាន់ទីផ្សារប្រទេសថៃ ដោយរំពឹងរកប្រាក់ចំណូលបានជាង ១៥លានដុល្លារក្នុងឆ្នាំ ២០២៤នេះ បើធៀបនឹងឆ្នាំមុន។ ផែនការនេះកើតឡើងស្របពេលដែលការនាំចេញអាហារសមុទ្ររបស់ជប៉ុន បានកើនឡើងដល់ទៅ ៣ដងទៅកាន់ប្រទេសវៀតណាម និង ២.៣ដងទៅកាន់ប្រទេសថៃ ហើយ ១.៧ដងទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ខែ គិតមកទល់ខែមីនា នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន។ ដោយឡែកឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងកាណាដា ក៏បានបង្កើនការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនផងដែរ ចាប់តាំងពីប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីជប៉ុន បន្ទាប់ពីទីក្រុងតូក្យូបានចាប់ផ្តើមបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលត្រូវបានចម្រោះរួចចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ចូលទៅសមុទ្រប៉ាស៊ីហ្វិក កាលពីខែសីហា ឆ្នាំ ២០២៣។ សូមរម្លឹកថា ប្រទេសចិន គឺជាទីផ្សារនាំចូលអាហារសមុទ្រដ៏ធំបំផុតរបស់ប្រទេសជប៉ុន រ៉ាប់រងដល់ទៅ ៥១.៣ភាគរយ មានតម្លៃជិត ៤៩៦លានដុល្លារ កាលពីឆ្នាំ ២០២២។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា តៃវ៉ាន់ជាប់ចំណាត់ថ្នាក់លេខ២ មាន ១២.៣ភាគរយ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ៣ មាន ៨.៦ភាគរយ និងកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ៤ មាន ៨.៣ភាគរយ៕ ប្រភព៖…
-
ម៉ាឡេស៊ី វ៉ាដាច់សិង្ហបុរី និងថៃ ជាគោលដៅគេពេញនិយមបំផុតនៅអាស៊ី

គូឡាឡាំពួរ៖ ម៉ាឡេស៊ីដែលជាប្រទេសល្បីល្បាញដោយសារវប្បធម៌ចម្រុះរបស់ខ្លួន បានយកឈ្នះប្រទេសសិង្ហបុរី និងថៃ ក្លាយជាប្រទេសពេញនិយមជាងគេនៅអាស៊ី នេះបើយោងតាមការស្ទង់មតិដោយគេហទំព័រហិរញ្ញវត្ថុអាមេរិក Insider Monkey។តៃវ៉ាន់ជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយសិង្ហបុរី ជប៉ុន និងអេមីរ៉ាត់អារ៉ាប់រួម។ ការផ្តល់ចំណាត់ថ្នាក់នេះ គឺផ្អែកលើរង្វាស់ផ្សេងៗ រួមទាំងការគោរព មិត្តភាព ភាពចម្រុះ លទ្ធិប្រជាធិបតេយ្យ និងចំនួនភ្ញៀវទេសចរបរទេស។ គេហទំព័រហិរញ្ញវត្ថុអាមេរិក Insider Monkey បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ី គឺជា “គំរូដ៏អស្ចារ្យនៃការរួបរួម និងមិត្តភាព” និងថា ម៉ាឡេស៊ីជាគោលដៅពេញចិត្តបំផុតសម្រាប់ភ្ញៀវទេសចរ ដែលចង់ស្វែងយល់ និងសិក្សាពីវប្បធម៌ចម្រុះនៃសហគមន៍មូលដ្ឋាន។ គេហទំព័រដដែលបន្ថែមថា បដិសណ្ឋារកិច្ច និងភាពរួសរាយរាក់ទាក់របស់ម៉ាឡេស៊ី បានបង្កើនការរុករកផ្នែកវប្បធម៌ ដែលធ្វើឱ្យប្រទេសអាស៊ីមួយនេះ ក្លាយជាទីតាំងផ្តល់បទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ។ ប្រទេសម៉ាឡេស៊ីបានកត់ត្រាការមកដល់របស់ភ្ញៀវជនបរទេសជិត ២៩លាននាក់កាលពីឆ្នាំ ២០២៣ ក្លាយជាគោលដៅពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ថ្មីៗនេះ ប្រទេសម៉ាឡេស៊ីក៏បានបន្ធូរបន្ថយតម្រូវការទិដ្ឋាការផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសមានសេដ្ឋកិច្ចធំៗ ដូចជាប្រទេសចិន និងឥណ្ឌា៕ ប្រភព: VNExpress ប្រែសម្រួលដោយ: ឈឹម ទីណា
-
សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី ២៩ ដែលបានបង់ប្រាក់ថ្លៃទិញដីឡូត៍/ឬផ្ទះ មកធ្វើបច្ចុប្បន្នភាពជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
