-
ឆេះអគារកម្មករបរទេស ស្លាប់មនុស្ស ៥០នាក់ នៅគុយវ៉ែត

បរទេស៖ ក្រសួងមហាផ្ទៃ នៃប្រទេសគុយវ៉ែត បានឲ្យដឹងថា មនុស្សប្រមាណ ៥០នាក់បានស្លាប់ ដោយសារតែគ្រោះអគ្គិភ័យ ឆាបឆេះអគារលំនៅដ្ឋានរបស់កម្មករបរទេស កាលពីថ្ងៃពុធ។ ក្រសួងមហាផ្ទៃបាននិយាយថា អគារមួយនេះ ស្ថិតនៅក្នុងតំបន់ Mangaf ។ ក្រៅពីស្លាប់មនុស្សរាប់សិបនាក់ ក៏នៅមានមនុស្ស ជាង១០នាក់ទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី Sheikh Fahad Youssef Saud Al-Sabah រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសគុយវ៉ែត បានឱ្យដឹងថា ម្ចាស់អគារដែលជួបគ្រោះអគ្គភ័យ ត្រូវបានចាប់ឃាត់ខ្លួន រងចាំរហូតដល់ការស៊ើបអង្កេត បានបញ្ចប់រួចរាល់។ លោក ឧបនាយករដ្ឋមន្ត្រី Al-Sabah បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះ នៅលើទីភ្នាក់ងារព័ត៌មានរដ្ឋ KUNA ថា «យើងនឹងដោះស្រាយបញ្ហាអគ្គិភ័យរន្ធត់នេះ ដោយផ្តោតលើការងារ ពាក់ព័ន្ធនឹងការផ្ទុកមនុស្សលើស និងការធ្វេសប្រហែសនានា»។ ប៉ូលិសបានប្រាប់ទូរទស្សន៍រដ្ឋគុយវ៉ែតថា មនុស្សប្រហែល ១៥០នាក់ ស្ថិតនៅលើអគារកើតហេតុការណ៍។ មូលហេតុមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែធុងហ្គាស និងសម្ភារៈដែលងាយឆេះជាច្រើន ត្រូវបានសង្ស័យថា ជំរុញដល់ឥទ្ធិពលនៃអគ្គិភ័យ រីករាលដាល…
-
អែលសាល់វ៉ាឌ័រ ផ្ទេរឧក្រិដ្ឋជន២ពាន់នាក់ ទៅនៅក្នុងគុកធំ តែមួយ

បរទេស៖ ប្រទេស អែលសាល់វ៉ាឌ័រ បានសម្រេចផ្ទេរជនសង្ស័យ ជាក្មេងទំនើង ឬក្រុមឧក្រិដ្ឋជន ចំនួនជាង២ពាន់នាក់ ឲ្យទៅនៅក្នុងគុកធំតែមួយ រួមគ្នា នេះបើតាមការប្រកាសរបស់លោក ប្រធានាធិបតី Nayib Bukele។ ក្រុមក្មេងទំនើង ដែលប្រទេសនេះនិយមហៅថា ពួក «Pandilleros» ត្រូវបានផ្ទេរចេញពីពន្ធនាគារ ផ្សេងៗគ្នា នៅទូទាំងប្រទេស ទៅកាន់គុកធំ ស្ថិតក្នុងមជ្ឈមណ្ឌលបង្ខាំងភេរវករ ហៅកាត់ Cecot ដែលមានទីតាំង ស្ថិតនៅក្នុងទីក្រុង Tecoluca ។ លោក ប្រធានាធិបតី Nayib Bukele បាននិយាយថា គុករួមគ្នានេះ មានសមត្ថភាពផ្ទុកមនុស្ស ជាង៤ម៉ឺននាក់ ដោយលោកបានអះអាងថា វានឹងក្លាយជាពន្ធនាគារដ៏ធំបំផុត នៅតំបន់អាមេរិក ហើយវានឹងបម្រើជានិមិត្តរូបនៃការប្រយុទ្ធ ប្រឆាំងនឹងក្រុមក្មេងទំនើង របស់ប្រទេស អែលសាល់វ៉ាឌ័រ។ ក្នុងរយៈពេល២០ខែចុងក្រោយមកនេះ អាជ្ញាធរប្រទេសនេះ បានចាប់ខ្លួនមនុស្ស ជាង៧ម៉ឺននាក់ ក្នុងយុទ្ធនាការលុបបំបាត់ឧក្រិដ្ឋកម្ម នៅតាមផ្លូវ។ ឧក្រិដ្ឋកម្ម មានដូចជា ការជួញដូរផ្លូវភេទ, គ្រឿងញៀន, ការចាប់ជំរិត និង…
-
គុណសម្បទាសតវត្សរ៍ទី២១

-
សន្តិភាពនឹងនៅឋិតឋេរដរាបណាយើងអាចកាត់បន្ថយភាពក្រីក្រ និងគម្លាតសង្គមដោយប្រសិទ្ធភាព បង្កើតការងារ និងបំពេញសេចក្តីត្រូវការជូនប្រជាជនបានយ៉ាងប្រសើរ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មិថុនា ២០២៤

១. ខេត្តសៀមរាប ប្រមូលសំរាមតាមប្រព័ន្ធឆ្លាតវៃរបស់ជប៉ុន ដើម្បីពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម – AMS Economy ២. ៥ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១៦៥លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ – FN ៣. ប្រឡាយព្រែកហូរ បញ្ចៀសជន់លិចទីក្រុងភ្នំពេញ និង ខេត្តកណ្តាល សម្រេចសាងសង់បាន ៩៥% – កម្ពុជាថ្មី ៤. ទីក្រុងវ៉ាស៉ីនតោន នឹងបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាស Patriot បន្ថែមទៀត ឱ្យអ៊ុយក្រែន – AFP ៥. លោក គីម ជុងអ៊ុន អួតពីទំនាក់ទំនងគ្មានគូប្រៀបជាមួយរុស្ស៉ី ចំពោះមុខព័ត៌មានពីដំណើរទស្សនកិច្ចរបស់លោក ពូទីន – Reuters #ams1minute
-
កម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិស័យថាមពលស្អាត ជាដើម

-
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ “ADB នឹងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាក្នុងទំហំទឹកប្រាក់ ១ ២៦៣ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ សំដៅសម្រេចបានជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

-
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី Masatsugu Asakawa៖ “ការដាក់ឱ្យដំណើរការជាផ្លូវការនូវស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា

ជាការបង្ហាញ ពីការប្តេជ្ញាចិត្តកាន់តែរឹងមាំចំពោះភាពជាដៃគូរវាងធនាគារ ADB និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ADB ក៏បានប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ ១. វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ២. ការវិនិយោគលើប្រជាជន ដោយផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ៣. ការគាំទ្រសម្រាប់ភពផែនដី ដោយផ្តោតសំខាន់លើវិស័យបរិស្ថាន និងអាកាសធាតុ”។ #ams1minute
-
សាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែន ជុំគ្រៀលឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

-
របាយការណ៍នៅថ្ងៃទី១១ មិថុនា
